30 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

រដ្ឋា​ភិបាល​ទទួល​យក​ការ​ដាក់​ពាក្យសុំ​បង្កើត​គណ​បក្ស​​ពីក្រុម​អ្នក​ប្រឆាំង

កាល​ពី​ម្សិលមិញ ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​យក​ការ​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ​ ដែល​ដាក់​ជូន​ដោយ​មេដឹកនាំ​និរទេស​ខ្លួននៃក្រុម​ប្រឆាំងមួយ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ទាល់​បាន​ចាត់​ទុក​ថា ជា​អង្គការ​ភេរវកម្ម​។ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវបាន​​ដឹកនាំពី​សហរដ្ឋអាមេរិក​ដោយមាន​លោក...

គណបក្ស​ប្រជាជន​កម្ពុជា​​និយាយ​ថា អាសនៈ​​សភា​ចំនួន​១២៣​​​គឺ​គ្រប់គ្រាន់​ហើយ​

ឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន និង​លោក គួយ ប៊ុនរឿន មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​ បាន​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ពេល​នេះគណបក្ស​ប្រជាជន​កម្ពុជា...

លោក ហ៊ុន សែន ​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​កូរ៉េ​​​​​​ ដោយ​​​នាំ​​​មកជាមួយ​​​​​​នូវ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ចំនួន​​​

យោង​​​តាម​​​​​​ទី​​​ប្រឹក្សា​​​មួយ​​​រូប​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្រ្តី​​​ ហ៊ុន សែន បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​វិញ​​​ហើយ​​​ ដោយ​​​នាំ​​​មក​​​ជាមួយ​​​នូវ​​​ការ​​​​ឯកភាព​​​លើក​​​ិច្ច​​​ព្រម​​​ព្រៀង​​​​​​មួយ​​​​​​ចំនួន​​​​​​ជាមួយ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែលមាន​​​បំណង​​​បង្កើត​​​សាកលវិទ្យាល័យ​​​កសិកម្ម​​​​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្រោម​​​ជំនួយ​​​ពី​​​​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​ផង​​​ដែរ​​​។​​​ នៅពេល​​​ថ្លែង​​​​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​អាកាសយានដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​​ ពេល​​​លោក​​​ ហ៊ុន សែន ត្រឡប់​​​មក​​​វិញ​​​ លោក កៅ គឹមហួន រដ្ឋ​​​មន្ត្រី​​​អម​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ បាន​​​លើក​​​​​​ឡើង​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រើ​​​ឱកាស​​​នៃ​​​កិច្ច​​​ប្រជុំ​​​​កំពូល​​​អាស៊ាន​​​-កូរ៉េ​​​ខាង​​​ត្បូង​​​​​​ដើម្បី​​​​​​ស្នើ​​​ឲ្យ​​​ទី​​​ភ្នាក់​​​ងារ​​​កិច្ច​​​សហប្រតិបត្តិការ​​​អន្តរ​​​ជាតិ​​​កូរ៉េ​​​ (Koica) ​​​ជួយ​​​ផ្តល់​​​មូល​​​និធិ​​​ដើម្បី​​​បង្កើត​​​សាកល​​​វិទ្យាល័យ​​​អភិវឌ្ឍ​​​ន៍ជ​​​ន​​​បទ​​​ថ្មី​​​មួយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សំណើ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​គឺ​​​ចង់​​ឲ្យ​​​​​​មាន​​​ការ​​​បង្កើត​​​សាកល​​​វិទ្យាល​​័យ​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​មួយ​​​ តាម​​​រយៈ​​​ជំនួយ​​​ពី Koica ។ លោក​​​ស្រី​​​ប្រធានាធិបតី ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​នឹង​​​ចាត់​​​តាំង​​​ក្រុម​​​ការ​​​ងារ​​​មួយ​​​ក្រុម​​​ឲ្យ​​​មក​​​ធ្វើ​​​ការ​​​ជាមួយ​​​ភាគី​​​កម្ពុជា​​​របស់​​​យើង​​​"។ លោក គឹមហួន ក៏​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ដែរ​​​ថា លោក ហ៊ុន សែន ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​ Koica ជួយ​​​បង្កើត​​​មជ្ឈមណ្ឌល​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​នៅ​​​កម្ពុជា​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ស្នើ​​​សុំ​​​ជំនួយដើម្បី​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​មជ្ឈ​​​មណ្ឌល​​​បច្ចេក​​វិទ្យា​​​ និង​​​ផលិត​​​ភាព​​​នៅ​​​កម្ពុជា​​​​​​រួម​​​មាន​​​ទាំង​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​ភាសា​​​កូរ៉េ​​​ ដែល​​​នឹង​​​ត្រូវ​​​ស្នើ​​​សុំ​​​ជំនួយ​​​តាម​​​រយៈ​​​ Koica ផង​​​ដែរ​​​"។ លោក គឹមហួន បាន​​​លើក​​​ឡើង​​​​​​បន្ថែម​​​ទៀត​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ស្នើ​​​ដល់​​​លោក​​​ស្រី Park ឲ្យ​​​ផ្តល់​​​ជំនួយ​​​ទាំង​​​នេះ​​​តាម​​​រយៈ​​​កម្ចី​​​ និង​​​កម្ចី​​​គ្មានការ​​​ប្រាក់​​​។ លោកបាន​​​​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា"លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​កូរ៉េ​​​ពិចារណា​​​ផ្តល់​​​កម្ចី​​​៤០​​​ភាគ​​​រយ​​​តាម​​​​​​រយៈ​​​កញ្ចប់​​​ហិរញ្ញវត្ថុ​​​មួយ​​​"។ កាល​​​ពីខែ​​​មិថុនា​​​ កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​ចុះ​​​ហត្ថលេខា​​​ផ្តល់​​​ជំនួយ​​​ក្នុ​​​ងទឹក​​​ប្រាក់​​​២១លាន​​​ដុល្លារ​​​ដល់​​​កម្ពុជា សម្រាប់​​​ឆ្នាំ​​​២០១៤​​​ ក្នុង​​​នោះ​​​រួម​​​​​​មាន​​​៨​​​លាន​​​ដុល្លារ​​​សម្រាប់​​​គម្រោង​​​មួយ​​​ ដែល​​​ដើរ​​​តាម​​​ "ចលនា​​​ភូមិ​​​ថ្មី​​​"  ហៅ​​​ជា​​​ភាសា​​​កូរ៉េ​​​ថា Saemaul Undong ជា​​​ចលនា​​​មួយ​​​ដែល​​​ផ្តល់​​​របៀប​​​​​​ធ្វើ​​​កសិកម្ម​​​តាម​​​ប្រពៃ​​​ណី​​​កូរ៉េ​​​។ ជំនួយ​​​២,៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​ គឺ​​​ត្រូវ​​​បាន​​​ផ្តល់​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​ផ្សារ​​​មូលបត្រ​​​​​​កម្ពុជា​​​ ដែល​​​ក្នុង​​​នោះ​​​មាន​​​៤៥​​​ភាគ​​​រយ​​​គ្រប់​​​គ្រង​​​ដោយ​​​​​​ផ្សារ​​​មូលបត្រ​​​​កូរ៉េ​​​ខាង​​​ត្បូង​​​។ អំឡុង​​​សន្និសីទ​​​កាសែត​​​កាល​​​ពី​​​ម្សិលមិញ លោក គឹមហួន បាន​​​លើក​​​ឡើង​​​ថា​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​​​​លោក​​​ស្រី Park ពិចារណា​​​បើក​​​ផ្លូវ​​​សម្រាប់​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ឲ្យ​​​មាន​​​ឱកាស​​​ទៅ​​​ធ្វើការ​​​នៅ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន និង​​​លើក​​​កម្ពស់​​​ពាណិជ្ជកម្ម​​​ទ្វេ​​​ភាគី​​​ដែល​​​លោក​​​​​​លើក​​​ឡើង​​​ថា បាន​​​កើន​​​ឡើង​​​ពី​​​៥៣៨​​​លាន​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ ដល់​​​៧៥០​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ឆ្នាំ​​​មុនផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គ្មាន​​​ការ​​​កំណត់​​​ចំនួន​​​នោះ​​​ទេ​​​ ប៉ុន្តែ អ្វី​​​ដែល​​​យើង​​​ចង់​​​បាន​​​នោះ​​​គឺ ចង់​​​ឲ្យ​​​ពួក​​​គេ​​​​​​បង្កើន​​​ចំនួន​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​។ ឧទាហរណ៍​​​​ បច្ចុប្បន្ន​​​​​​យើង​​​មាន​​​ពល​​​ករ​​​ខ្មែរ​​​ចំណាកស្រុក​​​ចំនួន​​​៣៥.០០០នាក់​​​  ហេតុ​​​ដូច្នេះ​​​វា​​​គួរ​​​តែ​​​អាច​​​កើន​​​ឡើង​​​ដល់​​​៤០.០០០នាក់ ឬ​​​៤៥.០០០នាក់​​​ ឬ​​​៥០.០០០នាក់​​​"។ ​​​យោង​​​តាម​​​លោក គឹមហួន ដែល​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ទៀត​​​ថា ​​​​​​អំឡុង​​​ពេល​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​សេអ៊ូល​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​ធ្វើ​​​ជា​​​អធិបតីភាព​​​​​​ចំពោះ​​​ការ​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ចំនួន​​​៥​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​​​​ដែល​​​រួម​​​​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពី​​​វិស័យ​​​អប់​​​រំ​​​ សហគ្រិន​​​វ័យ​​​ក្មេង​​​ វិស័យ​​​សុខាភិបាល កម្ម​​​សិទ្ធិ​​​បញ្ជា និង​​​វិស័យ​​​លក់​​​រាយ​​​ផង​​​ដែរ​​​៕ ស៊ុ​​​យឈាង​​​​​​​​​​​​​  

រដ្ឋាភិបាល​​​បន្ត​​​ពន្យារ​​​ពេល​​​មិន​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ជួប​​​ជាមួយ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​

ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ដើម្បី​​​កំណត់​​​ទី​​​តាំង​​​របស់​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​​​​ក្នុង​​​ខេត្ត​​​រតន​​​គិរី​​​ ​​​ត្រូវ​​​បាន​​​អាក់​​​ខាន​​​បន្ត​​​ទៀត​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដោយ​​​សារ​​​​​​អភិបាល​​​ខេត្ត​​​​​​មិន​​​អាច​​​ជួប​​​ជាមួយ​​​គណៈ​​​ប្រតិភូ​​​របស់​​​ខ្លួន​​​សា​​​ជា​​​ថ្មី​​​​​ ពោល​​​​​​គឺ​​​បួន​​​ថ្ងៃ បន្ទាប់​​​ពី​​​អង្គការ​​​សហប្រជា​​​ជាតិ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ខេត្ត​​​​​ដែល​​​នៅ​​​ភាគ​​​ឦសាន​​​មួយ​​​នេះ។ ទោះ​​​បី​​​ជា​​​​​​​​​​​​គណៈ​​​ប្រតិភូ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​រំពឹង​​​ថា ខ្លួន​​​នឹង​​​បាន​​​ជួប​​​ជា​​​មួយ​​​លោក ថោង សាវុន អភិបាល​​​ខេត្ត​​​រតនគិរី​​​ កាល​​​ពីម្សិល​​​មិញ​​​ក្តី តែ​​​លោក​​​ស្រី Wan-Hea Lee តំណាង​​​ប្រចាំ​​​ប្រទេស​​​របស់​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ ថោង សាវុន មិន​​​បាន​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរីទេ​​​ ថ្វី​​​បើ​​​អភិបាល​​​ខេត្ត​​​រូប​​​នេះ​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​កំពុង​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​ខេត្ត​​​េនះ​​​វិញ​​​ក្តី​​​។ លោក​​​ស្រី Lee បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉ែល​​​មួ​​​យ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ថ្ងៃ​​​េនះ​​​យើង​​​ត្រូវ​​​បាន​​​គេ​​​ជូន​​​ដំណឹង​​​មក​​​ថា លោក​​​អភិបាល​​​ខេត្ត​​​រតនគិរី​​​នឹង​​​ត្រឡប់មក​​​ខេត្ត​​​នេះវ​​​ិញ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​។ យើង​​​កំពុង​​​រង់​​​ចាំ​​​គាត់​​​ ដើម្បី​​​នាំ​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​នេះ​​​ទៅ​​​កន្លែង​​​មាន​​​សុវត្ថិភាព​​​​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ ជាពិសេស​​​អ្នក​​​ដែល​​​គេ​​​ប្រាប់​​​មក​​​ថា កំពុង​​​​​​មាន​​​ជំងឺ​​​នោះ​​​"។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​សប្តាហ៍​​​​​​មុន អង្គការ​​​សហប្រជា​​​ជាតិ​​​ត្រូវ​​​អាជ្ញាធរ​​​ខេត្ត​​​ប្រាប់​​​ថា ពួក​​​គេ​​​មិន​​​អាច​​​ជួប​​​ជាមួយ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​បាន​​​ឡើយ​​​ រហូត​​​ទាល់​​​តែ​​​លោក​​​ ថោង សារុន ត្រឡប់​​​មក​​​ខេត្ត​​​រតនគិរី​​​វិញ​​​សិន​​​។ លោក លី វិន អភិបាល​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក ថោង សាវុន បាន​​​ត្រឡប់មក​​​ខេត្ត​​​រតនគិរី​​​វិញហើយ​​​កាល​​​ពី​​​ម្សិល​​​មិញ ហើយ​​​ថា កិច្ច​​​ប្រជុំ​​​រវា​​​ង​​​លោក និង​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ត្រូវ​​​បាន​​​គ្រោង​​​រៀ​​​ប​​​ចំ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​នេះ​​​។ លោក លី វិន បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក​​​អភិបាល​​​ខេត្ត​​​ទើប​​​តែ​​​ត្រឡប់​​​មក​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​វិញ​​​នៅ​​​ថ្ងៃ​​​រសៀល​​​នេះ​​​ ហើយ​​​គាត់​​​គ្រោង​​​ជួប​​​ជាមួយ​​​គណៈ​​​ប្រតិភូ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នៅ​​​ថ្ងៃ​​​នេះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា គណៈ​​​ប្រតិភូ​​​​​​អង្គការ​​​សហប្រជា​​​ជាតិ​​​អាច​​​ជួប​​​ជា​​​មួយ​​​អ្នក​​​ស្វែង​​​​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន ឬ​​​មិន​​​ជួប​​​នោះ​​​ គឺ​​​វា​​​នៅ​​​តែ​​​គ្មាន​​​ការ​​​ធានា​​​ឡើយ​​​។ អ្នក​​​ភូមិ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ចំនួន​​​១៣​​​នាក់​​​ដែល​​​សុទ្ធ​​​តែ​​​ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ា​​​យ​​​នោះ​​​កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្នុង​​​​​​ស្រុក​​​លំផាត់​​​ អស់​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​សប្តាហ៍​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​គេច​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​។ ដំណើរ​​​ចុង​​​ក្រោយ​​​មក​​​កាន់​​​ខេត្ត​​​រតនគិរី​​​នេះ ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​គណៈ​​​ប្រតិភូ​​​អង្គការ​​​សហប្រជាជាតិ​​​បាន​​​ត្រឡប់​​​ទៅ​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​វិញ​​​កាល​​​ពី ថ្ងៃ​​​ទី​​​៥ ខែ​​​ធ្នូ ក្រោយ​​​ពេល​​​ព្យាយាម​​​​​​ដោយ​​​មិនការ​​​​​​អស់​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ដើម្បី​​​ជួប​​​ជាមួយ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​ដោយ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ទាម​​​ទារ​​​លិខិត​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​​​​ជា​​​មុន​​​សិន​​​។ អ្នក​​​ភូមិ​​​ជនជាតិ​​​ដើម​​​ភា​​​គ​​​តិច​​​ចារ៉ាយ​​​ម្នាក់​​​ ដែល​​​ផ្តល់​​​ស្បៀ​​​ង​​​អាហារ​​​ និង​​​ទឹក​​​ដល់​​​ក្រុម​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា គាត់​​​ជឿជាក់​​​ថា អាជ្ញាធរ​​​មាន​​​បំណង​​​ពន្យារ​​​ពេល​​​ការ​​​ចរចា​​​ជា​​​មួយ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​។ អ្នក​​​ភូមិ​​​រូប​​​នេះ​​​ដែល​​​ស្នើ​​​សុំ​​​លាក់អត្ត​​​សញ្ញាណ ដោយ​​​ខ្លាច​​​ក្រែង​​​មានការ​​​ធ្វើទុក្ខ​​​បុកម្មេញ​​​​​​នោះ​​​ បាន​​​និយាយ​​​ថា "ខ្ញុំ​​​គិត​​​ថា អាជ្ញាធរ​​​មិន​​​ចង់​​​​​​ជួប​​​ជាមួយ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នោះ​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​ហើយ បាន​​​ជា​​​ពួក​​​គេ​​​ពន្យារ​​​ពេល​​ការ​​​ជួប​​​ប្រជុំ​​ ព្រោះ​​​ពួក​​​គេ​​​ចង់​​​ចាប់​​​ខ្លួន​​​ជន​​​ភៀស​​​ខ្លួន ហើយ​​​បញ្ជូន​​​ពួក​​​គេ​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​វិញ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា នគរបាល​​​មូលដ្ឋាន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ឲ្យ​​​ទៅ​​​​​​ស្វែង​​​រក​​​កន្លែង​​​លាក់​​​ខ្លួន​​​​​​​​​នៅ​​​ក្នុង​​​ព្រៃ​​​ចំនួន​​​បី​​​កន្លែង​​​របស់​​​ក្រុម​​​​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​៕ស៊ុ​​​យ​​​ឈាង​​​  

កង​រាជ​អាវុធ​ហត្ថ​ចុះ​បង្ក្រាប​កន្លែង​ផលិត និង​កន្លែង​លក់​​កាវ​​ក្លែង​ក្លាយ​នៅ​ខេត្ត​ស្ទឹង​ត្រែង​

មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​កាលពី​សប្ដាហ៍​មុន ​កង​រាជអាវុធ​ហត្ថ​​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ​បាន​ឆ្មក់​ចូល​​​ផ្ទះ​ចំនួន​ប្រាំបី​​ និង​តូប​មួយ​ចំនួនទៀត​ដែល​ជា​កន្លែង​​​ផលិត​ និង​លក់​​កាវ​ក្លែង​ក្លាយ​។ ​យោង​តាម​លោក ដួង វិចិត្រ ប្រធាន​មន្ទីរ​ព័ត៌មាន...

ម្ដាយ​ចុង​​សារភាព​ថា ខ្លួន​បាន​វាយ​ដំ​កូនចុង​យ៉ាង​ព្រៃផ្សៃ​រហូត​ដល់​ស្លាប់​

នគរ​បាល​​​​បាន​និយាយ​ថា ​​កាលពីម្សិលមិញ​ស្ត្រីវ័យ​២៧​ឆ្នាំ​ម្នាក់ បាន​សារភាព​​​​ថា ខ្លួន​បាន​វាយ​ដំ​​​កូន​ប្រុស​ចុង​អាយុ​៦​ឆ្នាំ​របស់​ខ្លួន​​យ៉ាង​ព្រៃផ្សៃ​​​​​​នៅ​ផ្ទះ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ អំឡុង​​សប្ដាហ៍​មុន​​​បណ្ដាល​ឲ្យ​កុមារ​រងគ្រោះ​​​​ស្លាប់​ដោយ​សារ​របួស​ក្នុង​ធ្ងន់ធ្ងរ​។ ​ស្ត្រី​ជា​ម្ដាយ​ចុង​​ដែល​មានឈ្មោះ​ថា សេង ស្រីទីន ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ...

ត​ុលាការជំនុំ​ជម្រះ​រឿង​ក្តី​បុរស​ម្នាក់​ជាប់​ចោទ​ពី​បទ​សម្លាប់​ ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ប្លន់​យក​ក្រវិល

កាល​ពី​​ម្សិល​មិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនាការ​​ជំនុំជម្រះ​រឿងក្ដី​បុរស​ម្នាក់​ ដែល​ជាប់​ចោទ​ពី​សម្លាប់​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ឆ្នាំ​មុន​ ដើម្បី​ប្លន់​យក​ក្រវិល​មាស​មួយ​គូ​តម្លៃ​​ប្រហែល​៥៦​ដុល្លារ​។ ជនសង្ស័យ​ឈ្មោះ ខុម បូរ៉ា អាយុ​២៤​ឆ្នាំ​ បដិសេធ​ថា...

កូន​ប្រុស​របស់​លោក ស៊ិន ស៊ីសាមុត នឹង​ទទួល​បាន​សិទ្ធិ​ជាម្ចាស់​បទ​ចម្រៀង​របស់​ឪពុក​លោក

កូន​ប្រុស​របស់​អ្នក​ចម្រៀង​សំឡេង​មាស ស៊ិន ស៊ីសាមុត បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រសួង​ពាណិជ្ជកម្ម​នឹង​ផ្តល់​ឲ្យ​លោក​នូវ​សិទ្ធិ​ផ្តាច់មុខ​លើ​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​ចំណោម​បទ​ចម្រៀង​របស់​ឪពុក​លោក​នៅ​សប្តាហ៍​ក្រោយ ហើយ​លោក​​បាន​អំពាវនាវ​ឲ្យ​សាធារណជន​ផ្ញើ​ឯកសារ​មក​លោក ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​ជា​ម្ចាស់​លើ​ឯកសារ​ទាំង​នោះ។ លោក ស៊ិន...

អង្គការ​ NGOs នៅ​ក្រៅ​ប្រទេស​កម្ពុជា​គាំទ្រ​បណ្តឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៤០ ដែល​សុទ្ធ​តែ​នៅ​ក្រៅ​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បឋម​លើ​បណ្តឹង​កាលពី​ខែ​តុលា ដែល​ចោទ​"អ្នក​កាន់​អំណាច" នៅ​ប្រទេស​ខ្មែរ​ អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។   កាលពី​ថ្ងៃទី​៧​ខែ​តុលា...

សកម្មជន​​​យុវជន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​បង្ហាញខ្លួន​​​នៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​បុណ្យ​​​ណូអែល

សកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ត្រូវ​​​បាន​​​ជាប់​ពន្ធនាគារ​បន្ទាប់ពី​ការ​តវ៉ា​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា នៅ​ទីលាន​ប្រជា​​​ធិបតេយ្យ​​​នោះ ត្រូវ​បាន​កោះ​ហៅ​​​ឲ្យ​​​ទៅ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ នេះ​​​បើ​​​យោង​តាម​សម្តី​​​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​របស់​ពួកគេ​។ លោក​ សម សុគង់...

ព័ត៌មានថ្មីៗ