30 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

របាយការណ៍​បង្ហាញ​កង្វះ​ស្តង់ដា​សុវត្ថិភាព​ក្នុង​ឧស្សាហកម្ម​កាត់ដេរ

របាយការណ៍​ថ្មី​មួយ​អំពី​គ្រោះថ្នាក់​ក្នុង​រោងចក្រ​កាត់​ដេរ បាន​លើក​ឡើង​អំពី​ការ​ខ្វះ​បទប្បញ្ញត្តិ​ដើម្បី​បង្ការ​អគ្គិភ័យ ហើយ​នឹង​កង្វះ​ទាំងស្រុង​នូវ​ស្តង់ដា​អគារ និង​ការ​ខកខាន​របស់​អាជ្ញាធរ​ក្នុង​ការ​ធ្វើ​អធិការ​កិច្ច​ឲ្យ​បាន​ហ្មត់ចត់។ របាយការណ៍​ស្តី​អំពី​ប្រវត្តិ​ហានិភ័យ​ផ្នែក​អគ្គិភ័យ​និង​សុវត្ថិភាព​ជីវិត​រៀបចំ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ជា​សេចក្តី​សង្ខេប​ដែល​ចេញ​កាលពី​ថ្ងៃ​អង្គារ​ ធ្វើ​ឡើង​បន្ទាប់ពី​មាន​គ្រោះថ្នាក់​ជាច្រើន​នៅ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​អគ្គិភ័យ​មួយ​នៅ​រោងចក្រ​កាត់ដេរ​ឆាង សេង ក្រុង​ភ្នំពេញ​...

ពលករចំណាកស្រុកនៅប្រទេសថៃ​អាច​ប្រឈមនឹង​ការ​បណ្តេញ​ចេញ

យោងតាម​ក្រុមមួយ​ដែល​ត្រួត​ពិនិត្យការធ្វើចំណាកស្រុក​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចុះ​បញ្ជី​ជិត​៧០០.០០០​នាក់​សព្វ​ថ្ងៃ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្តែពួកគេ​រាប់ពាន់​នាក់​អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ បន្ទាប់ពី​ប័ណ្ណ​ការងារ​បណ្តោះ​អាសន្ន​របស់​ពួកគេ​ផុតកំណុត​នៅ​ខែ​មីនា។ បណ្តាញ​ចំណាកស្រុក​មេគង្គ (MMN) បាន​ចេញ​របាយការណ៍​ស្វែងរក​ការ​ពិត​មួយ​កាលពី​ថ្ងៃ​អង្គារ​ដែលពិនិត្យ​រំហូរ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ​កាលពី​ខែ​មិថុនា។ លោកស្រី រេកូ ហារីម៉ា អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​របស់​បណ្តាញ​ចំណាកស្រុក​មេគង្គ...

សកម្មជន​ទិវា​សិទ្ធិ​មនុស្ស​ប្រឈម​នឹង​ឧបសគ្គ​ចូល​ក្រុង

សកម្មជន​និង​ព្រះស​ង្ឃ​ដែល​កំពុង​ហែក្បួន​មកពី​ទូទាំង​ប្រទេស​ចូល​ក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ពុធ​នេះ បាន​ជួប​នឹង​ការ​បិទ​ផ្លូវ និង​ប៉ូលិស​ប្រដាប់​អាវុធ​នៅ​ជាយ​ក្រុង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ និង​បាន​ចរចា​បើក​ផ្លូវ​ទៅ​វត្ត ដែល​ពួកគេ​ចង់​ស្នាក់នៅ។ អ្នក​ហែក្បួន​មួយ​ក្រុម​ប្រហែល​៧០​នាក់​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​បាន​ជួប​នឹង​ការ​បិទផ្លូវ​ដោយ​ប៉ូលិស​ប្រហែល​៣០​នាក់​ក្នុង​ខណ្ឌ​មានជ័យ នៅ​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃ​អង្គារ ដែល​នៅទី​នោះ​ពួកគាត់​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ឆ្លងកាត់​អស់​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង។ ប៉ុន្តែ​ពេល​ទាក់ទង​បាន​កាលពី​ថ្ងៃ​អង្គារ អធិការ​ប៉ូលិស​ខណ្ឌ​ស្តីទីលោក...

កំណត់ហេតុ​បញ្ជាក់​ថា​មិនឃើញ​ការ​ចូល​សម្រាក​របស់បុរស​ម្នាក់ពី​មណ្ឌល​​​សង្គម​​​កិច្ច​​​ព្រៃ​​​ស្ពឺ

បុគ្គលិក​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួក​​​គេ​​​​​​មិន​​​មាន​​​របាយការណ៍​​​អំពី​​​ការមកសម្រាកព្យាបាល​​​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​របស់​​​បុរស​​​ម្នាក់​​​ ដែល​​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​​​​នៅ​​​មជ្ឈមណ្ឌល​​​សង្គម​​​កិច្ច​​​ព្រៃ​​ស្ពឺ​​​ឡើយ​​​ ដោយ​​​ច្រានចោលការ​​​អះ​​​របស់​​​​មន្ត្រី​​​ក្រុង​​​​ម្នាក់​​​។ យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លី​​​កាដូ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ទាំង​​​ការ​​​ឆែក​​​មើល​​​ឯកសារ​​​ដោយ​​​ប្រធាន​​​រដ្ឋបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នេះ និង​​​ការ​​​ពិនិត្យ​​​មើក​​​ការ​​​កត់​​​ត្រា​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​មន្ទីរ​​​ពេទ្យ​​​សម្រាប់​​​ខែ​​​វិច្ឆិកា​​​ មិន​​​មាន​​​ភ័ស្តុតាង​​​ថា លោក សូ ភា ដែល​​​បាន​​​មក​​​សម្រាកព្យាបាល​ដោយ​​​ដោយ​​​សារ​​​សុខ​​​ភាព​​​មិន​​​ល្អ​​​នៅមជ្ឈមណ្ឌល​​​ព្រៃ​​​ស្ពឺ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​វិច្ឆិកា​​​ ហើយ​​​បាន​​​ស្លាប់​​​នៅ​​​ទៅ​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​វិច្ឆិកា មក​ទីនោះឡើយ។ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ និ​​​ង​​​អង្គការ​​​លីកាដូ​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចោទ​​​ប្រកាន់​​​មជ្ឈមណ្ឌល​​​សង្គម​​​កិច្ច​​​ព្រៃ​​​ស្ពឺ​​​ថា មិន​​​បាន​​​ថែទាំ​​​លោក សូ ភា ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នេះបាន​​​អំពាវ​​​នាវ​​​ដដែលៗយូរ​​​មក​​​ហើយ​​​ដល់​​​រដ្ឋាភិបាល​​​ឲ្យ​​​បិទ​​​មជ្ឈមណ្ឌល​​​នេះ​​​ និង​​​មជ្ឈមណ្ឌល​​​ផ្សេង​​​ៗ​​​ទៀត​​​ដូច​នេះនៅ​​​ទូទាំង​​​ប្រទេស​​​ ដែល​​​ជា​​​កន្លែង​​​ឃំុ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន និង​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​ដល់​​​ជន​​​អនាថា​​​ ស្ត្រី​​​រក​​​ស៊ី​​​ផ​​​្លូវ​​​ភេទ និង​​​អ្នក​​​ញៀន​​​ថ្នាំ​​​ជាដើម។ អតីត​​​អ្នក​​​ជាប់​​​ឃុំ​​​បាន​​​រៀប​​​រាប់​​​ពី​​​ស្ថាន​​​ភាពមិនល្អ​​​ទាំង​​​នោះ ហើយ​​​បាន​​​និយាយ​​​ថា មជ្ឈ​មណ្ឌល​​​នេះ​​​ពោរ​​​ពេញ​​​ដោយ​​​ការ​​​រំលោភ​​​បំពាន​​​លើរាង​​​កាយ​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​មិន​​​អាច​​​កំណត​​​់​​​មូល​​​ហេតុ​​​នៃ​​​ការ​​​ស្លាប់​​​របស់​​​លោក សូ ភា បាន​​​ឡើយ​​​ ពីព្រោះ​​​សាក​​​សព​​​របស់​​​លោក​​​ត្រូវ​​​បាន​​​បូជា​​​នៅ​​​វត្ត​​​មួយ​​​ក្បែរ​​​មជ្ឈមណ្ឌល​​​នេះ​​​រួច​​​ហើយ ហើយ​​​មិន​​​​​​ដែល​​​​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​ឡើយ​​​។ ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អះ​​​អាង​​​របស់​​​អង្គកា​​​រ​​​សិទ្ធិមនុស្ស​​​នៅ​​​ថ្ងៃ​​​ដដែល​​​ដែល​​​អង្គការ​​​នេះ​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ លោក សន សុផល​​​ ប្រធានមន្ទីរ​​​សង្គម​​​កិច្ច​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ សូ ភា ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​រាជ​​​ធាន​​​ី​​​អំឡុង​​​ពេល​​​គាត់​​​ស្នាក់​​​នៅ​​​មជ្ឈមណ្ឌល​​​នេះ​​​យ៉ាង​​​តិច​​​ក៏ពីរ​​​លើកដែរ​​​។​ លោក​​​បានមាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា "យើង​​​បាន​​​បញ្ជូន​​​គាត់​​​ទៅព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ ប៉ុន្តែ គាត់​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​គាត់​​​មាន​​​ជំងឺ​​​ធ្ងន់​​​ធ្ងរ​​​"។ អង្គការ​​​លីកាដូ​​​បាន​​​លើក​​​ឡើង​​​ថា បុគ្គលិក​​​នៅ​​​​​​មជ្ឈមណ្ឌល​​​នេះ និង​​​សាក្សី​​​មួយ​​​ចំនួន​​​ទៀត​​​ដែល​​​ដឹង​​​ពី​​​ករណី​​​នេះ​​​បាន​​​ប្រាប់​​​អ្នក​​​សើុប​​​អង្កេត​​​ថា លោក សូ ភា បាន​​​មកដល់​​​មាន​​​រាង​​​កាយ​​​ស្គាំង​​​ស្គម មាន​​​ជំងឺ និង​​​មាន​​​ស្នាម​​​កន្ទួល​​​លើ​​​ដង​​​ខ្លួន​​​ ហើយ​​​គ្មានមូលហេតុណា​​អនុញ្ញាត​​​ឲ្យគាត់​​​ចេញ​​​ពី​​កន្លែង​​​នេះ​​​ឡើយ​​​។ អង្គការ​នេះលើកឡើង​​ថា សន្តិសុខ​​​ម្នាក់​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​សើុប​​​អង្កេត​​​ថា ពួក​​​គេ​​​មិន​​​អាច​​​នាំ​​​បុរស​​​នេះ​​​ទៅ​​​កាន់​​​មន្ទី​​​រ​​​ពេទ្យ​​​បាន​​​ទេ​​​ ពីព្រោះ​​​ពួក​​​គេ​​​ "ជាប់​​​រវល់​​​ខ្លាំង​​​ណាស់"។ កាល​​​ពី​​​ម្សិល​​​មិញ​​​ បុគ្គលិក​​​ម្នាក់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​រាជ​​​ធានី​​​បាន​​ផ្តល់ព័ត៌មាន​ពីការ​លើក​ឡើង​របស់​​​​អង្គការ​​​លីកាដូ។ មន្ទីរ​​​ពេទ្យ​​​នេះ​​​ដែល​​​ជា​​​​អគារ​​​ដ៏ចំណាស់​​​ស្ថិត​​​នៅ​​​តាម​​​ផ្លូវ​​​លេខ​​​៦៩១​​​​​​ខាង​​​ជើង​​​ពហុ​​​កីឡា​​​ដ្ឋាន​​​ជាតិ​​​អូឡាំពិក​​​នោះ មិន​​​មាន​​​របាយការណ៍​​​អេឡិចត្រូនិក​អំពី​​​អ្នក​​​ជំងឺ​​​ឡើយ​​​។ ប៉ុន្តែ លោក ចាន់ សុខ​​​ជា ប្រធាន​​​រដ្ឋ​​​បាល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ឆែករក​​​មើល​​​ឯកសារ​​​​​​របស់​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​រក​មើល​​​អ្នក​​​ជំងឺឈ្មោះ​​​ សូ ភា ​​​​​សម្រាប់​​​ខែ​​​វិច្ឆិកា​​​ តែរកមិន​ឃើញ​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា គាត់​​​មិន​​​បាន​​​មក​​​ទី​​​នេះ​​​ទេ​​​។ ប្រសិន​​​បើ​​​គាត់​​​មក​​​ទី​​​នេះ​​​ គាត់​​​នឹង​​​មាន​​​ឈ្មោះ​​​ក្នុង​​​បញ្ជី​​​ហើយ​​​"។ សៀវ​​​ភៅ​​​កត់ត្រា​​​ឈ្មោះ​​​អ្នក​​​ជំងឺ​​​ថ្មីទាំងអស់​រៀង​​​រាល់​​​ថ្ងៃ​​​របស់​​​មន្ទីរ​​​ពេទ្យ​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​៥​​​ ខែវិច្ឆិកា ដល់​​​ថ្ងៃ​​​ទី​​​៣០​​​ខែវិច្ឆិកា ដែល​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​បាន​​​ពិនិត្យមើល​​​មិនឃើញមាន​​​ឈ្មោះ​​​​​​លោក សូ​​​ ភា ឡើយ​​​។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ  លោក សុផល ប្រធាន​​​មន្ទីរ​​​សង្គម​​​កិច្ច​​​បាន​​​អះ​​​អាង​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ថា បុរស​​​រូប​​​នេះ​​​ត្រូវ​​​​​​បាន​​​អនុញ្ញាត​​​ឲ្យចេញពី​មជ្ឈមណ្ឌល​​​សង្គម​​​កិច្ច​​​ព្រៃ​​​ស្ពឺដើម្បីព្យាបាល​ជំងឺ។...

​បុរសបី​នាក់​ដែល​ជាប់​ចោទ​​ពី​បទ​ឃុប​ឃិត​ជាមួយ​ “ភេរវករ” ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់

កាលពី​ម្សិលមិញ បុរស​បី​នាក់​ដែល​ជាប់​ចោទ​​ពី​បទ​​ចូលរួម​​ជាមួយ​លោក សួន សេរីរដ្ឋា​ អ្នក​ប្រឆាំង​នៅ​បរទេស​ ក្នុង​ផែន​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លើ​​ពួកគេ​អំឡុង​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក...

តុលាការ​​សាក​សួរ​សិស្ស​នាយ​នគរបាល​ម្នាក់​ជុំវិញ​ការសម្លាប់​មិត្ត​ស្រី​របស់​ខ្លួន

សិស្ស​នាយ​នគរ​បាល​អាយុ​២៧​ឆ្នាំ​ម្នាក់ ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន​ មុន​ពេល​យក​សព​នាង​ទៅ​ទម្លាក់​ចោលក្នុង​ទន្លេ​សាប​នោះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​សាក​សួរ​កាលពី​ម្សិលមិញ​ ដែល​លោក​បាន​តវ៉ា​​ថា ខ្លួន​គ្មាន​ទោស​ទេ​។ ហុង កាលីឌីន ​ត្រូវ​បាន​ចាប់​ខ្លួន​រយៈ​ពេល​មួយ​សប្ដាហ៍ បន្ទាប់ពី​សាក​សព​...

រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ធានា​​​អះអាង​​​​​​ជា​​​ថ្មី​​​ចំពោះ​​​​​​អ្នក​​​រត់​​​ម៉ូតូឌុប​​​ដែល​​​ព្រួយ​​​បារម្ភ​​​អំពី​​​ច្បាប់​​​ចរាចរណ៍​​​​​ថ្មី​​​

លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​នឹង​​​ព្យាយាម​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ដែល​​​កំពុង​​​តែ​​​ត្អូញ​​​ត្អែរ​​​អំពី​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​ដែល​​​ចែង​​​ថា ម៉ូតូ​​​មួយ​​​គ្រឿង​​​អាច​​​ជិះ​​​បាន​​​តែ​​​មនុស្ស​​​ពេញ​​​វ័យ​​​ពីរ​​​នាក់ និង​​​កូនក្មេង​​​ម្នាក់​​​​​​ប៉ុណ្ណោះ​​​។ លោក​​​ ស ខេង បាន​​​លើក​​​ឡើង​​​ថា អ្នក​​​រត់​​ម៉ូតូ​​​ឌុប​​​មួយ​​​ចំនួន​​​ និង​​​អ្នក​​​រក​​​ស៊ី​​​ផ្សេង​​​ៗ​​​ទៀ​​​ត​​​បាន​​​​​​ប្តឹង​​​មក​​​ក្រសួង​​​របស់​​​លោក​​​ថា ច្បាប់ថ​​​្មី​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​សភា​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​​​​​​​ នឹង​​​ធ្វើ​​​ឲ្យ​​​ប្រាក់​​​ចំណូល​​​របស់​​​ពួក​​​គេ​​​ធ្លាក់​​​ចុះ​​​។ លោក​​​ ស ខេង បានមាន​​​ប្រសាសន៍​​​ថា "អ្នក​​​រត់​​​ម៉ូតូ​​​​​​ឌុប​​​ ដែល​​​ប្រើ​​​ម៉ូតូ​​​របស់​​​ខ្លួន​​​​​​ដើម្បី​​​ជា​​​របរ​​​​​​ចិញ្ចឹម​​​ជីវិត​​​ និង​​​​​​អ្នក​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត​​​បាន​​​តវ៉ា​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​គួរ​​​តែ​​​​​​បើក​​​ទូលាយ​​​​​​ជាង​​​នេះ​​​។ បើ​​​មិន​​​ដូច្នោះ​​​ទេ​​​ គ្រួសារ​​​របស់​​​ពួក​​​គេ​​​នឹង​​​រង​​​ការ​​​លំបាក​​​"។ នៅ​​​ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​សិស្សានុសិស្ស​​​ប្រហែល​​​៣.០០០​​​នាក់​​​អំឡុង​​​ពិធី​​​មួយ​​​ស្តី​​​ពី​​​សុវត្ថិភាព​​​​​​ចរាចរណ៍​​​នៅ​​​សាលាបឋម​​​សិក្សា​​​ទួល​​​​​​ស្វាយ​​​ព្រៃ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​រាជ​​​ធានីភ្នំពេញ​​​  លោក​​​ ស ខេង បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ធ្វើ​​​ការ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​បន្ថែម​​​​ថា ​​​"យើង​​​នឹង​​​ពិភាក្សា​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​។  ប៉ុន្តែ នៅ​​​ក្នុង​​​ដំណោះ​​​ស្រាយ​​​នេះ ​​​យើង​​​មិន​​​ត្រូវ​​​បាន​​​​​​អនុញ្ញាត​​​​​​ឲ្យ​​​ធ្វើ​​​ហួស​​​ព្រំ​​​ដែន​​​ច្បាប់​​​នោះ​​​ទេ​​​"។ លោក សុខ ថា អាយុ​​​៥១​​​ឆ្នាំ​​​ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ម្នាក់​​​ដែល​​​កំពុង​​​ចាំ​​​ម៉ូយ​​​កាល​​​ពី​​​ម្សិលមិញ តាម​​​បណ្តោយ​​​ផ្លូវ​​​លេខ​​​៥១​​​ បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​មិន​​​គ្រាន់​​​តែ​​​ប៉ះពាល់​​​ដល់​​​ប្រាក់​​​ចំណូល​​​របស់​​​គាត់​​​នោះ​​​ទេ​​​ ប៉ុន្តែ ថែម​​​ទាំង​​​ប៉ះពាល់​​​ដល់​​​ការ​​​ចំណាយ​​​របស់​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ផង​​​ដែរ​​​។ លោក​​​ សុខ ថា បាន​​​និយាយ​​​ថា "ឧទាហរណ៍​​​ ប្រសិន​​​បើ​​​មនុស្ស​​​ពី​​​រនាក់​​​ជិះ​​​ម៉ូតូឌុប​​​តែ​​​មួយ​​​គ្រឿង​​​ ពួក​​​គាត់​​​ចំណាយ​​​ត្រឹម​​​តែ​​​៧.០០០រៀល​​​ប៉ុណ្ណោះ ប៉ុន្តែ ប្រសិន​​​បើ​​​ពួក​​​គាត់​​​ជិះ​​​ម៉ូតូឌុប​​​ចំនួន​​​ពីរ​​​គ្រឿង​​​ពួក​​​គាត់​​​នឹង​​​ចំណាយ​​​១០.០០០រៀល​​​"។ យោង​​​តាម​​​លោក​​​ ស ខេង បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​សរុប​​​ចំនួន​​​៤.៨៤០ករណី​​​គិត​​​ពី​​​ដើម​​​ឆ្នាំ​​​ រហូត​​​ដល់​​​ខែវិច្ឆិកា​​​​​​ឆ្នាំ​​​២០១៤​​​នេះ ពោល​​​គឺ​​​វា​​​បាន​​​កើន​​​ឡើង​​​១២​​​ភាគ​​​រយ​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​មុន​​​ ហើយ​​​វា​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​ចំនួន​​​២.១៤៨​​​នាក់​​​។ លោកស្រី Michelle Yeoh ជា​​​តារា​​​សម្តែង​​​ម្នាក់ និង​​​ជា​​​ឯកអគ្គរដ្ឋ​​​ទូត​​​សុច្ឆន្ទៈ​​​​​​សុវត្ថិភាព​​​ផ្លូវ​​​គោក​​​របស់​​​មូល​​​និធិ​​​​​​ Asia Injury Prevention Foundationដែល​​​កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​ឧបត្ថម្ភ​​​មួក​​​សុវត្ថិភាព​​​ដល់​​​សិស្សានុសិស្ស​​​នៅ​​​សាលា​​​បឋម​​​សិក្សា​​​នេះ​​​បាន​​​សង្កត់​​​ធ្ងន់​​​ពី​​​សារៈ​​​សំខាន់​​​នៃ​​​ការ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ពេល​​​បើក​​​បរ។ លោក​​​ស្រី Yeoh បាន​​​ប្រាប់​​​សិស្សានុសិស្ស​​​ដែល​​​កំពុង​​​លើក​​​មួក​​​សុវត្ថិភាព​​​ថា "នេះ​​​គឺ​​​ជា​​​អាវុធ​​​ដើម្បី​​​ប្រយុទ្ធ​​​នឹង​​​សត្រូវ​​​​​​នៅ​​​លើ​​​ផ្លូវ​​​ថ្នល់​​​។​​​ នៅ​​​ពេល​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ ហើយ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​​​​ ចូរ​​​ចង​​​ចាំ​​​ថា​​​អ្នក​​​នឹង​​​មាន​​​សន្តិភាព​​​ និង​​​ជ័យ​​​ជម្នះ​​​"៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​  

សហជីព​​​អះ​​​អាង​​​ថា រោង​​​ចក្រ​​​បណ្តេញ​​​កម្មករ​​​ដោយសារ​​​ការ​​​ធ្វើ​​​កូដកម្ម

សមាជិក​​​សហជីព​​​បាន​​​អះ​​​អាង​​​ថា ​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដកម្ម​​​ប្រហែល​​​១.២០០​​​នាក់​​​​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Now Corp ក្នុង​​​ខេត្ត​​​កណ្តាល​​​​​​ត្រូ​​​វបាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ទៅ​​​បើក​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​ ប៉ុន្តែ រោង​​​ចក្រ​​​នេះ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​នេះ​​​ដោយ​​​លើក​​​ឡើង​​​ថា កម្មករ​​​នៅ​​​តែ​​​ត្រូវ​​​បាន​​​ជួល​​​ឲ្យ​​​ធ្វើ​​​ការ​​​ដដែល។ កម្មករ​​​ដែល​​​ធ្វើការ​​​​​​នៅ​​​រោង​​​ចក្រ​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជ​​​ន​​​ជាតិ​​​កូរ៉េ និង​​​កម្ពុជា​​​​​​ក្នុង​​​ស្រុក​​​អង្គស្នួល​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​សម្ព័ន្ធ​​​សហជីព​​​មិត្តភាព​​​កម្មករ​​​ និង​​​សម្ព័ន្ធ​​​សហជីព​​​ជាតិ​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​កូដ​​​កម្ម​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​ធ្នូ​​​មក​​​។ អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​យល់​​​ព្រម​​​​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​ចំនួន​​​ប្រាំ​​​បី​​​ចំណុច​​​ក្នុង​​​ចំណោម​​​ការ​​​ទាម​​​ទារ​​​ចំនួន​​​១២​​​ចំណុច​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ព្រម​​​ធ្វើ​​​តាម​​​ចំណុច​​​ដែល​​​នៅ​​​សេសសល់​​​នោះ​​​ឡើយ​​​ រួម​​​ទាំង​​​ប្រាក់​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​មួយ​​​ដុល្លារ​​​ផង​​​ដែរ​​​។ លោក ហ្វា សាលី ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ជាតិ​​​​​​បាន​​​លើក​​​ឡើ​​ង​​​ថា រោង​​​ចក្រ​​​បាន​​​បណ្តេញ​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ប្រហែល​​​១.២០០នាក់​​​ចេញ​​​ពី​​​ការ​​​ងារ​​​ បន្ទាប់​​​ពី​​​បើក​​​ប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​ឲ្យ​​​កម្មករ​​​សរុប​​​ចំនួន​​​​​​១.៨០០នាក់​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះ​​​។ លោក​​ ហ្វា សាលី បាន​​​មាន​​​ប្រសាសន៍​​​ថា "ថ្ងៃ​​​េនះ​​​រោង​​​ចក្រ​​​បាន​​​យល់​​​ព្រម​​​បើក​​​ប្រាក់​​​ខែ​​​សម្រាប់​​​ខែ​​​វិច្ឆិកា​​​ឲ្យ​​​កម្មករ​​​ ហើយ​​​បន្ទាប់​​​មក​​​​​​​​​​​​​​​​​​បាន​​​បណ្តេញ​​​ពួក​​​គាត់​​​ចេញ​​​ពី​​​ការងារ​​​ ព្រោះ​​​ពួក​​​គាត់​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ដើម្បី​​​​​​ទាម​​​ទារ​​​​​​អត្ថប្រយោជន៍​​​ផ្សេង​​​ៗ"។ លោក​​​បាន​​​បន្ថែម​​​ថា "រោង​​​ចក្រ​​​កំពុង​​​រំលោភ​​​ច្បាប់​​​ការ​​​ងារ​​​យ៉ាង​​​ខ្លាំង ​​​ព្រោះ​​​ពួក​​​គេ​​​បាន​​​បណ្តេញ​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​​​​មិន​​​ផ្តល់​​​ប្រាក់​​​អតីត​​​ភាព​​​ការ​​​ងារ​​​​​​ដល់​​​ពួក​​​គាត់​​​"។ លោក ម៉េត វាសនា ជំនួយការ​​​ប្រធាន​​​រដ្ឋបាល​​​​​​នៅ​​​រោង​​​ចក្រ Now Corp នេះ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​​​​អាង​​​នេះ​​​ដោយ​​​លើក​​​ឡើង​​​ថា កម្មករ​​​មិន​​​បាន​​​បាត់​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ឡើយ​​​។ លោក​​​បាន​​​និយាយ​​​ថា "ការ​​​ចោទ​​​ប្រកាន់​​​របស់​​​សហជីព​​​ និង​​​កម្មករ​​​គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​ ព្រោះ​​​ថៅកែ​​​របស់​​​យើង​​​កំពុង​​​ពិចារណា​​​អំពី​​​ការ​​ទាម​​​ទារ​​​របស់​​​ពួក​​​គេ​​​នៅ​​​ឡើយ​​​។ បញ្ហា​​​នេះ​​​ត្រូវ​​​សហជីព​​​ និង​​​កម្មករ​​​បង្ក​​​ឡើង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​រោង​​​ចក្រ​​​មាន​​​ភាព​​​ច្របូក​​​ច្របល់​​​"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​​​​ថា "អ្នក​​​គ្រប់​​​គ្រង​​​របស់​​​យើង​​​គោរព​​​ច្បាប់​​​។ យើង​​​ដ​​​ឹង​​​ថា​​​សហជីព​​​កំពុង​​​តែ​​​ញុះ​​​ញង់​​​កម្មករ​​​ឲ្យ​​​ធ្វើ​​​ការ​​​ទាម​​​ទារ ដែល​​​រោង​​​ចក្រ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​"។ ប៉ុន្តែ អ្នកស្រី ភួង លក្ខិណា អាយុ​​​៣០​​​ឆ្នាំ​​​ជា​​​កម្មការិនី​​​ម្នាក់​​​ និង​​​ជា​​​តំណាង​​​សហព័ន្ធ​​​សហជីព​​​មិត្ត​​​ភាព​​​​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា វា​​​ច្បាស់​​​ហើយ​​​ថា កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​កូដ​​​កម្ម​​​ពិត​​​ជា​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ Now...

រដ្ឋាភិបាល​គ្រោង​​​​​ដំឡើង​ឧបករណ៍​លួច​ស្តាប់​យក​ការណ៍​​លើ​​បណ្តាញ​​​ទូរស័ព្ទ និង​អិុនធឺណិត

មន្ត្រី​ក្រសួង​មហាផ្ទៃ​មួយរូប​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​​កំពុង​មាន​គម្រោង​ដំឡើង​ឧបករណ៍​​លួច​ស្ដាប់សំឡេង​​​​លើ​បណ្ដាញ​របស់​​ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត និង​អុីនធើណិត​ទាំង​អស់​នៅ​ទូទាំង​​ប្រទេស ដោយ​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភចំពោះ​​​​​​​​​​អធិការកិច្ច​ដែល​ក្រសួង​មហាផ្ទៃ​ បាន​អនុវត្ត​ដោយ​ស្ងាត់ៗទៅលើ​​បណ្ដាក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅក្នុង​​​​ប្រទេស​​កាលពី​ខែ​តុលា។ លោក ឆៃ ស៊ីណារិទ្ធ ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា...

គណបក្ស​សង្គ្រោះ​ជាត​ិ​ជ្រើស​រើស​អ្នកផ្ត​ល់​ហិរញ្ញវត្ថុ​យូរមកហើយជា​ប្រធាន​ក្រុមហ៊ុនដើម្បីដំណើរការ​​ស្ថានីយ​ទូរទស្សន៍

លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​ម្សិល​មិញ​​​ថា គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជ្រើស​​​រើស​​​លោកស្រី គុណ លំអង អ្នក​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ដល់​​​គណបក្ស​​​ប្រឆាំង​​​យូរ​​​មក​​​ហើយ​​​ ជា​​​ប្រធាន​​​ក្រុមហ៊ុន​​​ឯកជន​​​ដែល​​​បាន​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​តុលា​​​ដើម្បី​​​ដំណើរ​​​ការ​​​ស្ថានីយ​​​ទូរទស្សន៍​​​ថ្មី​​​របស់​​​ខ​​​្លួន។ កាល​​​ពី​​​ចុង​​​ខែ​​​មុន ក្រសួង​​​ព័ត៌​​​មាន​​​បាន​​​ផ្តល់​អាជ្ញាប័ណ្ណ​ដល់ក្រុមហ៊ុន Cambodian Independent Media ​​​ដែល​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ដោយ​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ចុង​​​ខែ​​​តុលា​ដើម្បី​ដំណើរ​​​ការ​​​ស្ថានីយ​​​ទូរ​ទស្សន៍ ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​លើក​​​ដំបូង​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា ឥឡូវនេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​រៀប​​​ចំ​​​ចាប់​​​ផ្តើម​​​ដំណើ​​​រការ​​​នេះ ហើយ​​​ថា លោក​​​ស្រី គុណ លំអង ដែល​​​បាន​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​តំណាង​​​រាស្ត្រ​​​មណ្ឌល​​​តាកែវ​​​មិន​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​នៅ​​​ការ​​​បោ​​​ះ​​​ឆ្នោត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​នេះ នឹង​​​ធ្វើ​ជា​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​នាយក​​​។ លោកស្រី គុណ លំអង ដែល​​​ជា​​​ភរិយា​​​របស់​​​លោក ហុង សុខ​​​ហួរ​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​​​គណ​បក្ស​​​សមរង្ស៊ី ​​​ដែរ​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន Cambodian Independent...

ព័ត៌មានថ្មីៗ