33 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

អ្នក​នយោបាយ​អាមេរិក​ដើមកំណើត​ខ្មែរ​ចូលរួម​ក្នុង​ការ​តវ៉ា​នៅ​ពន្ធនាគារ​ព្រៃ​ស

បី​សប្តាហ៍​បន្ទាប់ពី​បានក្លាយ​ជា​សមាជិក​សភា​អាមេរិក​ដើម​កំណើត​ខ្មែរ​ទី១ លោក​ ម៉ម រ៉ាឌី បាន​ចូលរួម​ជាមួយ​អ្នកតវ៉ា​រាប់រយ​នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន សមាជិក​បក្ស​ប្រឆាំង និង​ព្រះសង្ឃ​១៧​អង្គ​និង​នាក់ ពី​ពន្ធនាគារ​ព្រៃ​ស។ លោក...

ប្រឈម​នឹង​ការ​កាត់​ជំនួយ រដ្ឋាភិបាល​បង្ខំ​ចិត្ត​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​អេដស៍

ក្រុម​មន្ត្រី​និង​អ្នក​ជំនាញ​បាន​និយាយថា ម្ចាស់​ជំនួយ​សំខាន់​ពីរ​ដែល​បាន​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​ហ៊ីវ/អេដស៍​ដោយ​ជោគជ័យ​ជា​ខ្លាំង​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​កាត់​ជំនួយ​របស់​ខ្លួន​ជាច្រើន ជា​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​បង្កើន​ការ​ចំណាយ​ផ្ទាល់​របស់​ខ្លួន។ យោងតាម​លោក លី ពេញសុន អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ...

លោក កឹម សុខា​​​៖ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​ធ្វើ​​​ពហិការ​​មិន​​​ចូល​​​សភា​​​ជា​​​ថ្មី​​​ម្តង​​​ទៀត

កាលពី​ម្សិលមិញ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​​​ជាតិ​បាន​គំរាម​ថា សមា​ជិក​សភា​ទាំង​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ពហិការ​មិន​ចូល​សភា​ជា​ថ្មី​ម្ដង​ទៀត​ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​បន្ត​រារាំង​​​ដល់​ការ​ចរចា​អំពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​។ ថ្លែង​នៅ​វេទិកា​សាធារណៈ​មួយ​ក្នុង​ក្រុង​ពោធិ៍សាត់ លោក កឹម សុខា...

អាជ្ញាធរ​​​ខេត្ត​​​ពោធិ៍សាត់​​​​​​ចាប់ខ្លួន​​​ស្ត្រី​​​ម្នាក់​​​ និង​​​​​​​​បំផ្លាញ​​​ផ្ទះ​​​១២​​​ខ្នង​​​

ក្រុម​មន្ត្រី និង​អ្នក​ភូមិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​កាលពី​ថ្ងៃ​សៅរ៍ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ព្យាយាម​រារាំង​ពួកគេ​មិន​ឲ្យ​ឈូស​បំផ្លាញ​​​ផ្ទះ​របស់​គាត់​​​​ ហើយ​​​បន្ទាប់​​​មក​​​​បាន​​​បន្ត​​​បំផ្លាញ​ផ្ទះ​របស់​គាត់ និង​ផ្ទះ​អ្នក​ភូមិ​១១​គ្រួសារ​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​​​​ដីធ្លី​មួយ​ជាមួយ​ក្រុម​ហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព​ ដែល​​​រក​ស៊ី​ខាង​ឈើ​...

នគរបាល​​​ចាប់ខ្លួន​​​ជន​​​ជាតិ​​​បង់ក្លាដែស​​​១៧នាក់​​​​​​ជាប់​​​ពាក់ព័ន្ធ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​

នគរបាល​​​បាន​ឲ្យ​​​ដឹង​​​កា​​ល​​​ពី​​​ម្សិល​​​មិញ​​​ថា ការ​​​ស៊ើប​​​អង្កេត​​​របស់​​​នគរបាល​​​អន្តោ​​​ប្រវេស​​​ន៍​​​រយៈពេល​​​មួយ​​​ឆ្នាំ​​​បាន​​​បញ្ចប់​​​ដោយ​​​មាន​​​ការ​​​​​​ចាប់ខ្លួន​​​​​​បុរស​​​ជន​​​ជាតិ​​​បង់ក្លាដែស​​​១៧នាក់​​​កាលពី​​​ថ្ងៃសៅរ៍​​​ដែល​​​បាន​​​សម្ងំ​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​​​​ដើម្បី​​​គេច​​​ពី​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន។ យោង​​​តាម​​​លោក អ៊ុក ហៃ​​​សិលា ប្រធាន​​​ផ្នែក​​​ស៊ើប​​​អង្កេត​​​នៅ​​​នាយកដ្ឋាន​​​អន្តោ​​​ប្រវេស​​​ន៍​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​រត់​​​គេ​​​ច​​​ខ្លួន​​​​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ផ្ទះសំណាក់​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ម៉ោង​​​៣​​​រសៀល ដែលបាន​​បែក​​​ចេញពី​​​​​កន្លែង​​​​បុរស​​​១៤​​​នាក់​​​ទៀត​​​ស្នាក់​​​នៅ​​​នោះ​​​ក៏​​​ជាប់​​​ពាក់ព័ន្ធ​​​ក្នុង​​​ក្រុម​​​​​​ជួញដូរ​​​មនុស្ស​​​ផង​​​ដែរ។ ឧត្តម​​​សេនីយ៍​​​ទោ ហៃ​​​សិលា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​​​​ករណី​​​នេះ​​​កាល​​​ពី​​​ឆ្នាំមុន ចាប់​​​តាំង​​​ពី​​​យើង​​​ទទួល​​​បាន​​​ព័ត៌មាន​​​ថា​​​ពួក​​​គេ​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​ការ​​​ជួញដូរ​​​ស្ត្រី​​ពី​​​ប្រទេស​​​ ស្រីលង្កា និង​​​បង់់​​​ក្លា​​​ដែស ទៅ​​​ប្រទេស​​​ឥណ្ឌា និង​​​ប្រទេស​​​ប៉ាគី​​​ស្ថាន"។ លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ការ​​​ចាប់ខ្លួន​​​នេះ​​​ធ្វើឡើង​​​តាម​​​សំណើ​​​របស់​​​អាជ្ញាធរ​​​បង់ក្លាដែស ឬ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​អំពី​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ដែល​​​ឈាន​​​ទៅ​​​រក​​​ការ​​​ចាប់ខ្លួន​​​នេះ​​​ឡើយ​​​។ លោក ស៊ឹម សំអាត នាយ​​​នគរបាល​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ច្រក​​​ទ្វារ​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​មន្ត្រី​​​នគរបាល​​​អន្តោ​​​ប្រវេស​​​ន៍​​​ប្រហែល​​៣០នាក់​​​បាន​​​ឆ្មក់​​​ចូល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​នៅ​​​ម៉ោង​​​ប្រហែល​​​៤និង​​​៣០នាទី​​​រសៀល​​​​​​ថ្ងៃសៅរ៍ តាម​​​ការ​​​ណែនាំ​​​របស់​​​ឧត្តម​​​សេនីយ៍ សុខ ផល ប្រធាន​​​នាយកដ្ឋាន​​​អន្តោ​​​ប្រវេសន៍។ លោក សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា "បន្ទាប់ពី​​​ខ្ញុំ​​​ទទួ​​ល​​​បាន​​​បទ​​​បញ្ជា​​​ពីឧត្តម​​​សេនីយ៍ សុខ ផល...យើង​​​បាន​​​ចាប់​​​ផ្តើម​​​ឆែក​​​ឆេរ​​​ផ្ទះសំណាក់​​​ទាំង​​​អស់​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ដើម្បី​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទីបំផុត​យើង​​​បាន​​​រក​​​ឃើញ​​​​​​​​បុរស​​​ទាំងនេះ​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​ផ្ទះសំណាក់​​​​​​៩៩៩ក្នុងក្រុង​​​ប៉ោយ​​​ប៉ែត។ លោក សំអាត​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា បុរស​​​ទាំងនេះ​​​អាយុ​​​ខ្ទង​​់​​​២០ឆ្នាំដល់​​​៣០ឆ្នាំ ហើយ​​​មាន​​​លិខិត​​​ឆ្លងដែន​​​មាន​​​សុពលភាព​​​ និង​​​ទិដ្ឋាការ​​​ហួស​​​សុពលភាព។ ឧត្តម​​​សេនីយ៍​​​ឯក  ឃុន សំបូរ អនុប្រធាន​​​នាយកដ្ឋាន​​​អន្តោ​​​ប្រវេស​​​ន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ជោគ​​​វាសនា​​​របស់​​​បុរស​​​​​​ទាំងនេះ​​​ដែល​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​របស់​​​នាយកដ្ឋាន​​​នេះ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​នោះ មិន​​​ទាន់​​​សម្រេច​​​នៅ​​​ឡើយ​​​ទេ​​​។ ឧត្តម​​​សេនីយ៍​​​ឯក  សំបូរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​ពិនិត្យ​​​​​​​​​ដើម្បី​​​រក​​​មើល​​​ថា តើមាន​​​សន្ធិសញ្ញា​​​បត្យាប័ន​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​ឬ​​​យ៉ាងណា។ប៉ុន្តែ​​​​​​ពួកគេ​​​បាន​​​រស់នៅ​​​ក្នុង​​ប្រទេស​​​របស់​​​យើង​​​ដោយ​​​ខុស​​​ច្បាប់ ដូច្នេះ​​​យើង​​​មាន​​​សិទ្ធិ​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​ប្រទេស​​​របស់​​​ខ្លួន​​​វិញ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​សាកសួរ​​​​​​ពួកគេ​​​ណាស់​​​នៅ​​​ថ្ងៃនេះ ពីព្រោះ ពួកគេ​​​មិន​​​អាច​​​និយាយ​​​ភាសា​​​អង់គ្លេស​​​បាន​​​ទេ ដូច្នេះ​​​យើង​​​ត្រូវការ​​​អ្នក​​​បក​​​ប្រែ"៕សារុន​​​​​​  

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​​ម្នាក់​លាលែងពី​តំណែង​ បន្ទាប់ពីរងការ​រិះគន់​

យោង​តាម​ព្រះរាជក្រឹត្យ​បាន​ឲ្យ​ដឹង​ថា លោកស្រី​ សម មុន្នីកា ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ ដែល​រង​ការ​រិះគន់​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​ប៉ុន្មាន​សប្ដាហ៍​ថ្មីនេះ​ ដោយ​សារ​ការទាម​ទារ​ប្រាក់​សំណង​​ជំងឺ​ចិត្ត​ហួស​ហេតុ​ចំពោះ​​របួស​ស្នាម​បន្តិច​បន្តួច​​អំឡុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​លាលែង​ពី​​តំណែង​កាលពី​សប្ដាហ៍​មុន​។ ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោកស្រី មុន្នីកា...

អតីត​ជំនួយ​ការ​ផ្ទាល់​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​

យោង​តាមច្បាប់​ចម្លង​នៃ​ព្រះរាជក្រឹត្យ​មួយ ​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោក នរ៉ា​​​ណា​​​ឫទ្ធិ អានន្ទ​​​ដាយ៉ាត ដែល​លាលែង​ពី​តំណែង​ជា​លេខាផ្ទាល់​​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាលពី​ខែ​កញ្ញា...

ឧកញ៉ាលេច​ធ្លោ​ម្នាក់​ត្រូវ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​តាម​បាញ់​​ប្រហារ​មួយ​

​យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនួញ​ដ៏​លេចធ្លោម្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​ស្លាប់​បន្ទាប់ពី​​ខ្មាន់​​កាំភ្លើង​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់​ត្រូវ​​ចំនួន​ប្រាំមួយ​គ្រាប់​នៅ​ខាង​ក្រៅ​ហាង​លក់​ផ្លែឈើ​មួយ​ក្នុង​ខណ្ឌ​ចំមន កាលពី​ថ្ងៃ​សៅរ៍។ នគរ​បាល​បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា​ អុឹង ម៉េងជឺ ​អាយុ​៥៣​ឆ្នាំ​ ម្ចាស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​សំណង់​​​​ទើប​តែ​ចុះ​ពី​រថយន្ត​ម៉ាក...

លោក ហ៊ុន សែន​​​ បកស្រាយ​​​ចំពោះកិច្ច​​​ព្រមព្រៀងទទួល​​​ជន​​​ភៀស​​​ខ្លួនជាមួយ​​​អូស្ត្រាលី​​​

ជា​ថ្មី​ម្ដង​ទៀត​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​​​ការ​ពារ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាំង​ទីលំនៅ​ថ្មី​ដល់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដែល​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​អាជ្ញាធរ​អូស្ត្រាលី ហើយ​បាន​ឃុំ​ខ្លួន​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ នៅ​ពេល​នេះ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​​​ជូន​លោក ហេង...

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពិធី​​​រំឭក​​​ខួប​​​បួន​​​ឆ្នាំ​​​នៃ​​​សោកនាដកម្ម​​​​​​ផ្អើល​​​រត់​​​ជាន់​​​គ្នាអំឡុង​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​

វា​​​មាន​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​​​​ហើយ​​​​​​គិត​​​មក​​​ទល់​​​ពេល​​​នេះ ដែល​​​​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​៣៥៣​​​នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​ជា​​​បុរស និង​​​​​​ស្ត្រី​​​វ័យ​​​ក្មេង​​​បាន​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​ផ្តាច់​​​ព្រ័ត្រ​​​នៃ​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​ ​​​ដោយ​​​សារ​​​ការ​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​លើ​​​ស្ពាន​​​ដ៏​​​តូច​​​​​​ចង្អៀត​​​មួយ​​​ឆ្លង​​​ទៅ​​​កោះ​​​ពេជ្រ​​​។ ខួប​​​រំឭក​​​ហេតុ​​​ការណ៍​​​សោក​​​នាដ​​​កម្ម​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​និយាយ​​​ថា ជា​​​គ្រោះ​​​ថ្នាក់​​​បាត់​​​បង់​​​ជីវិត​​​មនុស្ស​​​ច្រើន​​​បំផុត​​​ក្នុង​​​ពេល​​​តែ​​​មួយ​​​ចាប់​​​តាំង​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ដួល​​​រលំ​​​មក​​​នេះ​​​ ត្រូវ​​​បាន​​​ប្រារព្ធ​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ និង​​​ព្រះ​​​សង្ឃ​​​ដែល​​​បាន​​​ជួប​​​ជុ​​​ំ​​​គ្នា​​​នៅ​​​ស្តូប​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​​​​កោះ​​​ពេជ្រ​​​ដើម្បី​​​ធ្វើ​​​​​​ពិធី​​​បង្សុកូល​​​ឧទ្ទិស​​​ដល់​​​អ្នក​​​ស្លាប់​​​។ ចំណែក​​​ឯសាលា​​​រាជ​​​ធានី​​​គ្រោង​​​រៀប​​​ចំ​​​ជា​​​វិធី​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​​​​​​​។ លោក​​​ស្រី មូរ សុខហួរ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ជាមួយ​​​លោក សម រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​​ពិធី​​​នេះ​​​ថា "យើង​​​បាន​​​ឧទ្ទិស​​​ដល់​​​ហេតុ​​​ការណ៍​​​សោក​​​នាដ​​​កម្ម​​​​​​​​​នៃ​​​ការ​​​រត់​​​ជាន់​​​​​​លើ​​​បុរស ​​​ស្ត្រី និង​​​កុមារ​​​ជាង​​​៣០០នាក់​​​ ដែល​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ ជា​​​រឿង​​​ដែល​​​​​​យើង​​​​​​អាច​​​ទប់​​​ស្កាត់​​​បាន​​​ ហើយ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ការ​​​សើុប​​​អង្កេត​​​មិន​​​ទាន់​​​រក​​​បាន​​​ចម្លើយ​​​ដែល​​​យើង​​​អាច​​​ទទួល​​​យក​​​បាន​​​នៅ​​​ឡើយ​​​ទេ​​​"។ អាជ្ញាធរ​​​​​​បាន​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​មាន​​​ការ​​​ធ្វេស​​​ប្រហែស​​​​​​ក្រោយ​​​ពី​​​​​​សោក​​​នាដកម្ម​​​នេះ​​​ចំពោះ​​​ការ​​​មិន​​​បាន​​​គ្រប់​​​គ្រង​​​ហ្វូង​​​មនុស្ស​​​យ៉ាង​​​ច្រើន​​​កក​​​កុញ​​​ដែល​​​​​​នាំ​​​គ្នា​​​សម្រុក​​​​​​ទៅ​​​កោះ​​​ពេជ្រ​​​នៅ​​​យប់​​​នោះ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ការ​​​សើុប​​​អង្កេត​​​មួយ​​​ដែល​​​រដ្ឋាភិបាល​​​ចេញ​​​បញ្ជា​​​ បាន​​​រក​​​ឃើញ​​​ថា ការ​​​​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ភ័យ​​​ស្លន់​​​ស្លោ​​​ថា ស្ពាន​​​ជិត​​​បាក់​​​ ហើយ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​គ្មាន​​​នរណា​​​ម្នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ឲ្យទទួល​​​ខុស​​​ត្រូវ​​ចំពោះ​​​សោក​​​នាដ​​​កម្ម​​​នោះ​​​ឡើយ​​​។ នៅ​​​ទី​​​បំផុត​​​ សាលា​​​រាជ​​​ធានី​​​បាន​​​វាយកម្ទេច​​​ស្ពាន​​​នោះ​​​ចោល​​​ ហើយ​​​បាន​​​សាង​​​សង់​​​ស្ពាន​​​បេតុង​​​ដ៏​​​រឹង​​​មាំ​​​ចំនួន​​​ពីរ​​​ជំនួស​​​ស្ពាន​​​ចាស់​​​។ ប៉ុន្តែ ការ​​​ព្យាយាម​​​របស់​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ឯករាជ្យ​​​ជា​​​លើក​​​ទី​​​២​​​ក្នុង​​​បំណង​​​​​​ស្វែង​​​រក​​​​​​ឫស​​​គល់​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​ ត្រូវ​​​បាន​​​គណបក្ស​​​កាន់​​​អំណាច​​​ច្រាន​​​ចោល​​​​​​។ អ្នកស្រី​​​ សោម សុភាព អាយុ​​​៤៦​​​ឆ្នាំ​​​ដែល​​​បាន​​​បាត់​​​បង់ជីវិត​​​​​​កូន​​​ប្រុស​​​អាយុ​​​១៩​​​ឆ្នាំ​​​​​​ឈ្មោះ ចាន់ សុវណ្ណរិទ្ធ​​​ នៅ​​​ក្នុង​​​ហេតុការណ៍​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​ និង​​​ដែល​​​មាន​​​គម្រោង​​​ចូល​​​រួ​​​ម​​​ពិធី​​​នៅ​​​ថ្ងៃ​​​នេះ បាន​​​និយាយ​​​ថា ចាប់​​​តាំង​​​ពី​​​ទទួល​​​​​​បាន​​​សំណង​​​១៤.០០០ដុល្លារ​​​​​​ ចំពោះ​​​ការ​​​បាត់​​​បង់​​​ជីវិត​​​កូន​​​ប្រុស​​​រួច​​​មក ​​​អ្នកស្រី​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​តិច​​​តួច​​​ណាស់​​​ពី​​​អា​​​​​​ជ្ញាធរ​​​។ អ្នកស្រី​​​និយាយ​​​ថា "ខ្ញុំ​​​បារម្ភ​​​ថា ពួក​​​គេ​​​នឹង​​​បំភ្លេច​​​វា​​​​​​ចោល​​​ ហើយ​​​ខ្ញុំ​​​ចង់​​​ឲ្យ​​​ធ្វើ​​​ពិធី​​​នេះ​​​រហូត"។ អ្នកស្រី​​​លើក​​​ឡើង​​​ទៀត​​​ថា រៀង​​​រាល់​​​ខែ​​​វិច្ឆិកា គឺ​​​ជា​​​ពេល​​​កើត​​​ទុក្ខ​​​ក្រៀម​​​​​​ក្រំ​​​សម្រាប់​​​អ្នកស្រី​​​ ដោយ​​​សារ​​​តែ​​​អ្នកស្រី​​​នឹក​​​ឃើញ​​​​​​ដល់​​​កូន​​​​​​ប្រុស​​​ច្បង​​​របស់​​​ខ្លួន​​​​​​។ អ្នកស្រី​​​បាន​​​និយាយ​​​​​​ថា "ពេល​​​ខ្ញុំ​​​​​ចេញ​​​ពី​​​ធ្វើ​​​ការ​​​ត្រឡប់​​​មក​​​ដល់​​​ផ្ទះ​​​វិញ​​​ ហើយ​​​សម្លឹង​​​ទៅ​​​គ្រែ​​​ ខ្ញុំ​​​ស្រមៃ​​​ឃើញ​​​គេ​​​កំពុង​​​អង្គុយ​​​រង់​​​ចាំ​​​ខ្ញុំ។ បើ​​​គេ​​​នៅ​​​រស់​​​ គេ​​​នឹង​​​មាន​​​អាយុ​​​ជាង​​​២០ឆ្នាំ​​​ ហើយ​​​ប្រហែល​​​ជា​​​​​​មាន​​​សង្សារ​​​​​​ច្រើន ឬ​​​ប្រហែល​​​ជា​​​ខ្ញុំ​​​មាន​​​កូន​​​ប្រសា​​​​​​ផង​​​ក៏​​​មិន​​​ដឹង​​​"។ ​​​​​​​​​ លោក​​​ ខាត់​​​ ឆន អាយុ​​​៥៣​​​ឆ្នាំ​​​ ដែល​​​កូន​​​ប្រុស​​​វ័យ​​​១២​​​ឆ្នាំ​​​របស់​​​គាត់​​​ឈ្មោះ ឆិល​​​ ឆាត បាន​​​​​​ស្លាប់​​​ក្នុង​​​ហេតុការណ៍​​​នោះ​​​ ក៏​​​មាន​​​គម្រោង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​នៅ​​​ថ្ងៃ​​​នេះ​​​ដែរ​​​។ គាត់​​​និយាយ​​​ថា មាន​​​របស់​​​មួយ​​​ចំនួន​​​ដែល​​​ធ្វើ​​​ឲ្យ​​​គាត់​​​ឈឺចាប់​​​ពេល​​​សម្លឹង​​​មើល​​​វា​​​ ហើយ​​​ការ​​​សម្លឹង​​​មើល​​​ក្មេង​​​ដទៃ​​​ធំដឹង​​​ក្តី​​​ ​​​ធ្វើ​​​ឲ្យគាត់​​​នឹក​​​ឃើញ​​​ដល់​​​កូន​​​ប្រុស​​​របស់​​​ខ្លួន​​​។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា "ពេល​​​ខ្ញុំ​​​ឃើញ​​​កង់​​​របស់​​​វា​​​ សៀវ​​​ភៅ​​​របស់​​​វា និង​​​អ្វី​​​ៗដែល​​​​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ធ្លាប់​​​លេង ទឹក​​​ភ្នែក​​​របស់​​​ខ្ញុំ​​​ក៏​​​ស្រក់​​​ចុះ​​​ដោយ​​​មិន​​​ដឹង​​​ខ្លួន។ ខ្ញុំ​​​បាន​​​​​​រក្សា​​​ទុក​​​អ្វី​​​គ្រប់​​​យ៉ាង​​​ដែល​​​ជា​​​របស់​​​កូន​​​ប្រុស​​​ខ្ញុំ ខ្ញុំ​​​នឹង​​​មិន​​​លក់វា​​​ទេ​​​"៕សុខុម​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Holly Robertson) ​​​​​​​​​​​​

ព័ត៌មានថ្មីៗ