30 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុមហ៊ុន​​​រុក​​​រក​​​រ៉ែ​​​របស់​​​អូស្ត្រាលី​​​នឹង​​​ចាប់​​​ផ្តើម​​​ជី​​​ក​​​យក​​​​​​រ៉ែ​​​នៅ​​​​​​ខេត្ត​​​មណ្ឌល​​​គិរី

យោង​​​តាម​​​ការ​​​ចុះ​​​បញ្ជី​​​នៅ​​​ក្នុង​​​ផ្សារ​​​មូល​​​បត្រ​​​អូស្ត្រាលី​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ ក្រុម​​​ហ៊ុន​​​រុក​​​រក​​​រ៉ែ​​​របស់​​​អូស្ត្រាលី​​​ឈ្មោះ Renaissance Minerals បាន​​​ចាប់​​​ផ្តើម​​​បន្ត​​​ការ​​​រុក​​​រក​​​រ៉ែ​​​នៅ​​​​​​តំបន់​​​ស្រទាប់​​​រ៉ែ​​​មាស​​​អូរ​​​ខ្វាវ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ បន្ទាប់​​​ពី​​​ប្រើ​​​ប្រាស់​​​ចំនួន​​​៦​​​លាន​​​ដុល្លារ​​​ដើម្បី​​​ធ្វើការ​​​សាក​​​​​​ល្បង​​​រុក​​​រក​​​រ៉ែ​​​មាស​​​នៅ​​​តំបន់​​​ដែល​​​អាច​​​មាន​​​រ៉ែ​​​មាស​​​ច្រើន​​​​​​​​​​​មួយ​​​ចំនួន​​​។ ក្រុម​​​ហ៊ុន Renaissance Minerals ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​១០០ភាគ​​​រយ​​​​​​ក្នុង​​​គម្រោង​​​រុក​​​រក​​​រ៉ែ​​​មាស​​​នៅ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​ក្នុង​​​ដី​​​ទំហំ​​​១.១០០​​​គឺ​​​ឡូ​​​ម៉ែត្រ​​​​ក្រឡា​​​បាន​​​លើក​​​ឡើង​​​ថា ​​​វា​​​គឺ​​​ជា​​​ជំហាន​​​បន្ទាប់​​​នៃ​​​ការ​​​រុក​​​រក​​​រ៉ែ​​​ ដោយ​​​ចាប់​​​ផ្តើម​​​​​​​​​នៅ​​​ក្នុង​​​កម្មវិធី​​​ជីក​​​យក​​​​​​រ៉ែ​​​ដ៏​​​សំខាន់​​​មួយ​​​ក្បែរ​​​តំបន់​​​ស្រទាប់​​​រ៉ែ​​​មាស​​​អូរ​​​ខ្វាវ​​​ ដែល​​​អាច​​​​​​មាន​​​រ៉ែ​​​មាស​​​ប្រមាណ​​​ប្រហែល​​​១,២លាន​​​អោន។ លោក Justin Tremain នាយក​​​គ្រប់​​​គ្រង​​​ក្រុម​​​ហ៊ុន​​​ Renaissance Minerals​​​ បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា "កម្ម​​​វិធី​​​ជីក​​​យក​​​​​​រ៉ែ​​​នេះ និង​​​ជា​​​កម្ម​​​វិធី​​​ដ៏​​​ធំ​​​បំផុត​​​មិន​​​ដែល​​​ធ្លាប់​​​មាន​​​ឡើយ​​​របស់​​​ក្រុមហ៊ុន​​​  Renaissance...

ក្រុម​សិទ្ធិ​មនុស្ស​ទទួលរង​ការ​រំខាន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ

បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​សម្ភាស​អ្នក​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​និយាយ​ថា នគរបាល​បាន​សណ្តោង​យក​រថយន្ត​របស់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បាន​ព្យាយាម​ដណ្តើម​យក​ម៉ាស៊ីនថត​មួយ​គ្រឿង ហើយ​នេះ​ជា​ករណី​លើក​ទី​៣​ហើយ ដែល​អាជ្ញាធរ​ក្នុង​តំបន់​នោះ​បាន​ឆាឆៅ​បុគ្គលិក​អង្គការ​នេះ​តាំងពី​ខែ​មុន​មក។​ បុគ្គលិក​ផ្នែក​សិទ្ធិ​ដីធ្លី​របស់​អង្គការ​សមធម៌​កម្ពុជា​បាន​ស្ថិត​នៅ​ឯ​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក កាលពី​ថ្ងៃ​សៅរ៍ សម្ភាសន៍​ប្រជាជន​ដែល​ចោទ​ក្រុមហ៊ុន​ស្ករស​អង្គរ​របស់​ថៃ...

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ពាក្យ​បណ្ដឹង​​ជុំវិញ​ករណី​គំរាម​ធ្វើ​ឃាត​

អ្នក​រៀបចំ​ការ​តវ៉ា​ប្រឆាំង​ជនជាតិ​វៀតណាម​​​កាលពី​សប្ដាហ៍​មុន បាន​ដាក់​ពាក្យ​បណ្ដឹង​កាលពី​ថ្ងៃ​សុក្រ​ទៅ​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការ​គំរាមធ្វើ​ឃាត​ជាច្រើន​ ដែល​លោក​ទទួល​បាន​អំឡុង​ការ​តវ៉ា​ទាំង​នោះ​។ រយៈ​ពេល​ប្រាំថ្ងៃ​ចាប់​ពីថ្ងៃ​ទី​៦ ខែ​តុលាទៅ ​ក្រុម​​អ្នក​តវ៉ា​បាន​ហែក្បួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​​ស្ថានទូត​វៀតណាម និង​​ដុត​ទង់ជាតិ​វៀតណាម​ ហើយ​បច្ចុប្បន្ន​កំពុង​​ទាមទារ​ឲ្យ​ស្ថានទូត​នេះ​សូមអភ័យទោស​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក ត្រាន វ៉ាន់ថុង...

អាជ្ញាធរ​​ស្វែងរក​​​ភ្ញៀវ​​​ទេសចរ​​​ម្នាក់​​​ដែល​​​ជាប់​​​ចោទ​​​ថា បាន​​​វាយ​​​បំបែក​​​ព្រះ​​​ពុទ្ធបដិមា

យោង​​​តាម​​​របាយ​​​ការណ៍​​​ដែល​​​ចេញ​​​ដោយ​​​​​​អាជ្ញាធរ​​​អប្សរា​​​កាលពី​​​ម្សិលមិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​អប្សរា និង​​​នគរ​​​បាល​​​មូលដ្ឋាន​​​កំពុង​​​ស្វែង​​​រក​​​ភ្ញៀវ​​​ទេសចរ​​​ម្នាក់​​​មក​​​ពី​​​ប្រទេស​​​នូវែល​​​សេឡង់ ដែល​​​ជាប់​​​ចោទ​​​ថា បាន​​​វាយ​​​បំបែក​​​រូប​​​ព្រះ​​​ពុទ្ធបដិមា​​​មួយ​​​អង្គ​​​នៅ​​​ក្នុង​​​ប្រាសាទ​​​បាយ័ន​​​​​​នៅ​​​ឧទ្យាន​​​បុរាណ​​​វត្ថុ​​​អង្គរ​​​កាលពី​​​សប្ដាហ៍​​​មុន​​​។ យោង​​​តាម​​​របាយ​​​ការណ៍​​​ដដែល​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ភ្ញៀវ​​​ទេសចរ​​​នោះ​​​ឈ្មោះ Willemijn Vermaat អាយុ​​​៤០​​​ឆ្នាំ បាន​​​បាត់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រាសាទ​​​បាយ័ន​​​កាលពី​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​អ្នក​​​រត់​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ដឹក​​​គាត់​​​បាន​​​​​​សុំ​​​ឲ្យ​​​នគរ​​​បាល​​​ទេសចរ​​​ជួយ​​​ស្វែង​​​រក​​​រូប​​​គាត់។ ពួកគេ​​​បាន​​​លើក​​​គ្នា​​​ដើរ​​​រក​​​ ប៉ុន្តែ​​​មិន​​​អាច​​​រក​​​គាត់​​​ឃើញ​​​ឡើយ​​​រហូត​​​ដល់​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​សុក្រទើប​​​បុគ្គលិក​​​ជួសជុល​​​ប្រាសាទបាន​​​ឃើញ​​​រូប​​​គាត់​​​ ហើយ​​​នគរ​​​បាល​​​បាន​​​ឃាត់​​​ខ្លួន​​​គាត់​​ដើម្បីធ្វើការ​​​សាកសួរ​​​។ ​​​ដោយ​​​សារ​​​​​ហេតុផល​​​មិន​​​ច្បាស់​​​លាស់​​​ នគរ​​​បាល​​​បាន​​​ដោះ​​​លែង​​​អ្នកស្រី Vermaat នៅ​​​ល្ងាច​​​​​​ថ្ងៃ​​​សុក្រ ប៉ុន្តែ​​​ភ្លាមៗ​​​បន្ទាប់​​​មកគេឃើញ​​​ ​​​ព្រះ​​​ពុទ្ធ​​​បដិមា​​​នៅ​​​ក្នុង​​​ប្រាសាទ​​​ ​​​ដែល​​​គេរក​​​ឃើញ​​​ស្រ្តីនោះ​​​ បាន​​​បែក​​​បាក់​​​ជា​​​ច្រើន​​​បំណែក។ របាយ​​​ការណ៍​​​នេះ​​​បន្តថា ប៉ុន្តែ​​​នៅ​​​ពេល​​​ពួកគេ​​​ស្វះស្វែង​​​​​​​​​នាំ​​​ស្ត្រី​​​រូប​​​នេះ​​​ទៅ​​​កន្លែង​​​ឃុំខ្លួន​​​វិញ គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​បាត់​​​ទៅ​​​ហើយ​​​។ របាយការណ៍​​​ដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​អប្សរា​​​កំពុង​​​សហការ​​​ជាមួយ​​​នគរ​​​បាល​​​ការ​​​ពារ​​​​​​បេតិកភណ្ឌ​​​ និង​​​នគរ​​​បាល​​​ទេសចរ​​​ដើម្បី​​​ស្វែង​​​រក​​​ឧក្រិដ្ឋជន​​​ ដែល​​​​​​បាន​​​បំផ្លាញ​​​ព្រះ​​​ពុទ្ធបដិមា​​​នេះ​​​យក​​​មក​​​ផ្ដន្ទាទោស​​​តាម​​​ច្បាប់​​​"។ ព្រះ​​​ពុទ្ធបដិមា​​​​ដែល​​​អ្នកស្រី Vermaat ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​បំផ្លាញ​​​នោះ កសាង​​​តាំង​​​ពី​​​រជ្ជកាល​​​ព្រះបាទ​​​ជ័យវរ្ម័ន​​​ទី៧ នៅ​​​ចុង​​​សត​​​វត្សរ៍​​​ទី​​​១២​​​មក​​​ម្លេ៉ះ។ ព្រះ​​​ពុទ្ធបដិមា​​​អង្គ​​​នេះ ត្រូវ​​​បាន​​​វាយ​​​បំបែក​​​ជាច្រើន​​​បំណែក​​​រួច​​​មក​​​ហើយ​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ដំបូង ប៉ុន្តែ​​​ត្រូវ​​​បាន​​​ជួស​​​ជុល​​​ឡើង​​​វិញ​​​នៅ​​​ឆ្នាំ​​​១៩៨៨​​​ ហើយ​​​យក​​​មក​​​ដាក់​​​តាំង​​​នៅ​​​ប្រាសាទ​​​បាយ័ន។ លោក ម៉ាន់ ឈឿន នាយ​​​នគរ​​​បាល​​​ការ​​​ពារ​​​បេតិកភណ្ឌ​​​ខេត្ត​​​បាន​​​ទទួល​​​ស្គាល់​​​ថា អ្វី​​​ដែ​​ល​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ប្រាសាទ​​​នេះ​​​កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​មិន​​​ច្បាស់​​​លាស់​​​ឡើយ ហើយ​​​ថា គ្មាន​​​ភ័ស្តុ​​​តាង​​​ផ្ទាល់​​​ដើម្បី​​​បង្ហាញ​​​ថា អ្នក​​​ស្រី​​​ Vermaat ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​បំផ្លាញ​​​ព្រះ​​​ពុទ្ធបដិមា​​​នេះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " យើង​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​ដើម្បី​​​បង្ហាញ​​​ថា ស្ត្រី​​​រូប​​​នេះ​​​បាន​​​បំផ្លាញ​​​ព្រះ​​​​​​ពុទ្ធបដិមា​​​នេះ​​​ឡើយ​​​ ពីព្រោះ​​​យើង​​​មិន​​​បាន​​​ឃើញ​​​ផ្ទាល់​​​ភ្នែក​​​ឡើយ​​​ ប៉ុន្តែ​​​យើង​​​សង្ស័យ​​​ថា ស្ត្រី​​​រូប​​​នេះ​​​បាន​​​ធ្វើ​​​វា​​​ ពីព្រោះ​​​គាត់​​​បាន​​​នៅ​​ទី​​​នោះ​​​"។ លោក ម៉ាន់ ឈឿន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ឧបនាយករដ្ឋមន្ត្រី​​ សុខ អាន ប្រធាន​​​អាជ្ញាធរ​​​អប្សរា​​​នឹង​​​ជួប​​​ប្រជុំ​​​ជាមួយ​​​មន្ត្រី​​​នូវែលសេឡង់ ដើម្បី​​​ពិភាក្សា​​​អំពី​​​ហេតុការណ៍​​​នេះ។ អាជ្ញាធរ​​​អប្សរា​​​បាន​​​បិទ​​​ប្រាសាទ​​​បាយ័ន​​​មិន​​​ឲ្យ​​​ភ្ញៀវ​​​ទេសចរ​​​ចូល​​​ទស្សនា​​​ជា​​​បណ្ដោះ​​​អាសន្ន ហើយ​​​បាន​​​ដឹក​​​បំណែក​​​ព្រះ​​​ពុទ្ធបដិមា​​​នោះ​​​ទៅ​​​សារមន្ទីរ​​​ព្រះ​​​នរោត្តម ស៊ីហនុ-អង្គរ ដើម្បី​​​ធ្វើ​​​ការ​​​សិក្សា​​​ និង​​​ជួស​​​ជុល​​​។ អ្នកស្រី Vermaat...

នគរបាល​​​ចាប់ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​បន្ទាប់ពី​​​ការ​​គប់​​​គ្រាប់បែក​​​ ហើយ​​​ក្រោយមកត្រូវបាន​​​ដោះលែង​​​វិញ

នគរបាល​​​បាន​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​បាន​​​ដោះ​​​លែង​​​បុរស​​​ពីរ​​​នាក់​​​ដែល​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​គប់​​​គ្រាប់បែក​​នៅ​​​ក្នុង​ខណ្ឌ​​​សែន​​​សុខ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​ក្មេង​​​ប្រុស​​​អាយុ​​​១១ឆ្នាំម្នាក់​​​ស្លាប់ និង​​​មនុស្ស​​​ប្រាំនាក់​​​ទៀត​​​រង​​​របួស​​​។ លោក ស៊ន ស៊ីន អាយុ​​​៥៦ឆ្នាំ ជា​​​អ្នក​​​គួក​​​ជេ​​ដី​​​បាន​​​បរិភោគ​​​អាហារ​​​ពេល​​​ល្ងាច​​​ជាមួយ​​​កូនៗ​​​មិន​​​មិត្ត​​​ភក្តិ​​​របស់​​​គាត់​​​នៅ​​​ទីធ្លា​​​មុខ​​​ផ្ទះ​​​ក្នុង​​​សង្កាត់​​ឃ្មួញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៧យប់ ថ្ងៃព្រហស្បតិ៍ ស្រាប់​​​តែ​​​បុរស​​​ពីរ​​​នាក់​​​បាន​​​ជិះ​​​ម៉ូតូ​​​កាត់​​​ផ្ទះ​​​នោះ​​​ បាន​​​បាន​​​គប់​​​គ្រាប់​​​បែក​​​មួយ​​​គ្រាប់​​​សំដៅ​​​ពួកគាត់​​​តែ​​​ម្តង។ ក្មេង​​​ប្រុស​​​ ស៊ីន ដារ៉ា អាយុ​​​១១ឆ្នាំ​​​ ត្រូវ​​​ជា​​​កូន​​​របស់​​​លោក ស៊ីន បាន​​​ស្លាប់​​​នៅ​​​មន្ទីរពេទ្យ​​​គន្ធ​​​បុប្ផានៅ​​​យប់​​​ថ្ងៃ​​​នោះ​​​ដោយ​​​សារ​​​រង​​​របួស​​​ធ្ងន់​​​ធ្ងរ​​​នៅ​​​ក្នុង​​​ហេតុ​​​ការ​​​ណ៍​​​នោះ។ មនុស្ស​​​ប្រាំនាក់​​​ទៀត​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ការ​​​ផ្ទុះ​​​គ្រាប់​​​បែក​​​នោះ​​​ដែរ​​​រួមមាន លោក ស៊ីន ដែល​​​កំពុង​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នៅឡើយ។ កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ នគរបាល​​​ខណ្ឌ​​​បាន​​​ចាប់ខ្លួន​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ដែលគេ​​​ឃើញ​​​ជិះម៉ូតូ​​​មាន​​​ពណ៌ដូចគ្នា​​​នឹង​​​ម៉ូតូ​​​ដែល​​​សាក្សី​​​បាន​​​រៀបរាប់​​​ប្រាប់។ កាលពី​​​ម្សិលមិញ លោក​​ សួង​​​ ម៉ុក ចៅសង្កាត់​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​បុរស​​​ទាំងពីរ​​​នាក់​​​នោះ​​​ដែល​​​មានឈ្មោះ​​​ដូច​​​គ្នា​​​ ប៉ុន្តែ​​​មិន​​​ជាប់​​​ទាក់​​​ទង​​​គ្នា​​​ទេ គឺ​​​ឈ្មោះ ម៉ុល​​​ ម៉ៅ អាយុ​​​២៦​​​ឆ្នាំ និង​​​ ម៉ុល ម៉ៅ អាយុ​​​២៩​​​ឆ្នាំ។ លោក ម៉ុក បាន​​​មាន​​​ប្រសាសន៍​​​ថា " បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ខណៈ​​​ពេល​​​កំពុង​​​ជិះ​​​ម៉ូតូ​​​ពី​​​កន្លែង​​​ធ្វើ​​​ការ​​​មក​​​ផ្ទះ​​​របស់​​​ខ្លួន​​​វិញ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " នគ​​រ​​​បាល​​​បាន​​​ឃាត់​​​​​​ខ្លួន​​​ពួកគេ​​​​​ដោយ​​​សារ​​​ពួកគេ​​​ជិះម៉ូតូ​​​​​​ដូច​​​គ្នា ប៉ុន្តែ​​​ចម្លើយ​​​របស់​​​បុរស​​​ទាំ​​ង​​​ពីរ​​​នាក់​​​នេះ​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​បង្ហាញ​​​ថា ពួកគេ​​​មិន​​​មែន​​​ជា​​​ជន​​​ដៃដល់​​​ទេ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​កាល​​​ពី​​​យប់​​​ថ្ងៃសុក្រ។ លោក ម៉ុក បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​ដែល​​​សាក្សី​​​បាន​​​រៀបរាប់​​​ពី​​​ភិនភាគ​​​ម៉ូតូ​​​របស់​​​ជន​​​ដៃដល់​​​ថា គ្មាន​​​ស្លាក​​​លេខ​​​នោះ គឺ​​​បើក​​​បរ​​​ដោយ​​​ឈ្មោះ ម៉ុល ម៉ៅ ដែល​​​មាន​​​អាយុ​​​ច្រើន​​​​​​​​​។ លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​ជឿ​​​ថា ការ​​​គប់​​​គ្រាប់​​​បែក​​​នេះ​​​​​​គឺ​​​ជា​​​ការ​​​សង​​​សឹក​​​។ ឧត្តម​​​សេនីយ៍​​​ត្រី ជួន ណារិន មិន​​​អាច​​​ទាក់​​​ទង​​​បានទេ​​​កាលពី​​​ម្សិលមិញ​​​។ លោក ញៀន ណន នាយ​​​ប៉ុស្តិ៍សង្កាត់​​​ឃ្មួញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា  ទាំង​​​នគរ​​​បាល​​​សង្កាត់ និង​​​នគរ​​​បាល​​​ខណ្ឌ​​​មិន​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ជនសង្ស័យ​​​ថ្មី​​​ណាមួយ​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " នៅ​​​ពេល​​​យើង​​​ដឹងថា ពួកគេ​​​ជា​​​នរណា​​​ យើង​​​នឹង​​​ចាប់​​​ខ្លួ​​ន​​​ពួកគេ ប៉ុន្តែ​​​យើង​​​មិន​​​ទាន់​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ពួកគេ​​​នៅ​​​ឡើយ​​​ទេ​​​"។ ដោយ​​​រៀបរាប់​​​​តាម​​​ទូរស័ព្ទ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​កាលពី​​​ម្សិលមិញ លោក ស៊ីន បាន​​​និយាយ​​​ថា នគរ​​​បាល​​​សង្កាត់​​​បាន​​​បង្ហាញ​​​រូប​​​ថត​​​បុរស​​​ឈ្មោះ ម៉ៅ ទាំង​​​ពីរ​​​នាក់​​​នេះ​​​​​​ដល់​​​រូប​​​គាត់​​​។ លោក​​​បាន​​​និយាយ​​​ថា "ពួកគេ​​​មិន​​​មែន​​​ជា​​​ជន​​​ដៃដល់​​​ទេ​​​ ពីព្រោះ​​​នៅ​​​ថ្ងៃ​​​នៃ​​​ការ​​​គប់​​​គ្រាប់​​​បែក​​​នោះ ខ្ញុំ​​​បាន​​​ឃើញ​​​ជន​​​ដៃ​​​ដល់​​​ច្បាស់​​​ ហើយ​​​វា​​​មិ​​ន​​​មែន​​​ជា​​​​​​ពួកគេ​​ទេនៅ​​​ក្នុង​​​​​​រូប​​​ថត​​​នេះ​​​​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​មូលហេតុ​​​អ្វី​​​បាន​​​ជា​​​លោក​​​គឺ​​​ជា​​​គោល​​​ដៅ​​​នៅ​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​នោះ​​​ឡើយ។ លោក​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​មិន​​​ដែល​​​មាន​​​ជម្លោះ​​​ជាមួយ​​​អ្នក​​​ផ្សេង​​​ទេ ហើយ​​​ខ្ញុំ​​​ក៏​​​មិន​​​ដែល​​​បាន​​ធ្វើ​​​អ្វី​​​ខុស​​​ដែរ"៕សារុន​​​​​​​​​  

មនុស្ស​​​ពីរ​​​នាក់​​ស្លាប់ ម្នាក់​​​រង​​​របួស​​​ធ្ងន់​​​ខណៈ​​​​​​បើក​​​រថ​​​យន្ត​​​គេ​​ច​​​ពី​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យរបស់​នគរបាល​​​

នគរ​បាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​​​ពីរ​​​នាក់​​​​​​​​បាន​ស្លាប់​ និង​ម្នាក់​ទៀត​បាក់​ជើង​ទាំង​ពីរ​កាលពី​ថ្ងៃ​សុក្រ នៅ​​​ពេល​រថយន្ត​វ៉ែន​របស់​ពួកគេ​ដែល​ដឹក​ឈើ​មាន​តម្លៃ​បាន​ក្រឡាប់ ខណៈ​ដែល​បាន​ព្យាយាម​បើក​គេច​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​​របស់​​​​​​នគរបាល​​តាម​ផ្លូវ​ជាតិ​លេខ​៧​​​​ក្្នុង​ខេត្ត​ក្រចេះ។ យោង​តាម​លោក យឿន ផាន នាយរង​នគរ​បាល​ចរាចរ​ស្រុក​​បាន​​ឲ្យ​ដឹង​ថា រថយន្ត​វ៉ែន​ម៉ាក​...

កម្មករ​កាត់​ដេរ​​រាប់ពាន់​នាក់​ហែក្បួន​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល

កម្មករ​កាត់​ដេរ​ជាង​១.០០០​នាក់​​បាន​ជួប​ជុំគ្នា​ និង​ហែក្បួន​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ " ប្រាក់​ឈ្នួល​សមរម្យ" ពីរោងចក្រ​របស់​ពួកគេ​ ហើយ​នេះ​គឺ​ជា​ការ​ហែក្បួន​ធំបំផុត​​ក្នុង​វិស័យ​កាត់​ដេរ​ចាប់​តាំងពី​កង​រាជ​អាវុធ​ហត្ថ​បាន​បង្ក្រាប​​បង្ហូរឈាម​លើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​​កាលពី​ខែ​មករាមក។

អ្នក​​​កាប់​​​ឈើ​​​ម្នាក់​​​បាត់ខ្លួន និង​​​បួន​​​នាក់​​​ទៀត​​​រង​​​របួស​​​បន្ទាប់ពី​​​ត្រូវ​​​ទាហាន​​​ថៃ​​​បាញ់​​​ពេល​​​ទៅ​​​កាប់​​​ឈើ​​​នៅតាមព្រំដែន

បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​ម្នាក់​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា ទាហាន​ថៃ​បាន​បាញ់​ និង​ធ្វើ​ឲ្យ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​តិច​បួន​នាក់​រង​​​របួស​ធ្ងន់ ដែល​បាន​ឆ្លង​ចូល​ទឹកដី​ថៃពី​​ស្រុក​​​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាលពី​សប្ដាហ៍​​​មុន​។ យោង​តាម​លោក ស្រី ណារិន អ្នក​ឃ្លាំ​​​មើល​​​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​​​ហុក​ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ...

អ្នក​កាសែត​ស៊ើប​អង្កេត​ការ​កាប់​ឈើខុស​ច្បាប់​ត្រូវ​គេ​បាញ់​សម្លាប់

ក្រុម​មន្ត្រី​បាន​និយាយថា អ្នក​កាសែត​អាយុ​៤៩​ឆ្នាំ​ម្នាក់​ដែល​តាម​សេចក្តី​រាយការណ៍​ថា​កំពុង​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ។ តែ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នគរបាល​បាន​ចាប់​ខ្លួន​បុរស​៣​នាក់ មាន​មេ​ប៉ុស្តិ៍​ឃុំ​ម្នាក់ មន្ត្រី​រាជ​អាវុធហត្ថ​ម្នាក់ និង​ទាហាន​ម្នាក់។ យោងតាម​លោក សុខ...

ការ​ទៅ​រក​សេវា​ប្រឹក្សា​ជំងឺ​ផ្លូវ​ចិត្ត​ទៀង​ទាត់​អាច​ជួយ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​​បាន​

កែនសុធារី អាយុ​២០​ឆ្នាំបាន​ដឹង​យ៉ាង​ច្រើន​អំពី​គ្រោះ​ថ្នាក់​ដ៏ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្លូវ​ចិត្ត។សុធារីគឺ​ជា​និស្សិត​ឆ្នាំ​ទី២​ផ្នែក​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញហើយ​​បាន​​សិក្សា​មុខ​វិជ្ជា​​បញ្ហា​សុខភាព​ផ្លូវចិត្តដែល​ជាផ្នែក​មួយ​នៃ​មុខ​វិជ្ជា​ដទៃ​ទៀត​ប៉ុន្តែ​នាង​ខ្លួនឯង​ផ្ទាល់​ក៏​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែរ​។ នាង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា " ខ្ញុំ​មាន​បញ្ហា​​ដោយ​សារ​តែ​​សម្ពាធ​ពី​ការ​សិក្សា​ប៉ុន្តែ​​វា​មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ធ្វើ​អត្តឃាត​ដូច​អ្នក​​ផ្សេង​ៗទៀត​នោះ​ទេ​"។ជាមួយ​នឹង​និស្សិត​មិន​ទាន់​​បញ្ចប់​ការ​សិក្សា​រាប់​រយ​នាក់​ផ្សេង​ទៀត​សុធារី បាន​ចូលរួម​ទិវា​សុខភាព​ផ្លូវ​ចិត្ត​យុវជន​លើក​ទី២​នៅ​​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ទិវា​នេះ​មាន​គោល​បំណង​លុប​បំបាត់​​​របួស​​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​យ៉ាង​ច្រើន​​នៅ​ក្នុង​សង្គម​កម្ពុជា​។ លោកស្រីសេក ស៊ីសុខុមប្រធាន​ដេបា៉តឺម៉ង់​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ​បាន​ឲ្យ​ដឹង​ថាមនុស្ស​ជាច្រើន​តែង​តែ​វាយ​តម្លៃ​ចំពោះ​អ្នក​ផ្សេង​ៗ​ទៀត​ដែល​ស្វែង​រក​ជំនួយ​​ដើម្បី​ដោះ​ស្រាយ​​ការ​កៀបសង្កត់​ផ្នែក​ផ្លូវ​ចិត្ត​និង​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេងៗ​ទៀត​របស់​ខ្លួន​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា " នៅ​ពេល​ពួកគេ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ពួកគេ​មិន​ហ៊ាន​ទៅ​រក​សេវា​ប្រឹក្សា​នោះ​ទេព្រោះ​ពួកគេ​ខ្លាច​ក្រែង​ថាអ្នក​ផ្សេងៗ​ទៀត​ហៅ​ខ្លួន​ថាឆ្កួត"។ លោកស្រី​បាន​លើក​ឡើង​ទៀត​ថាភាពក្រីក្រ ភាព​គ្មាន​ការ​ងារ​ធ្វើនិង​​ការ​ទទួល​បន្ទុក​ក្នុង​ការ​ផ្គត់​ផ្គង់គ្រួសារ​របស់​ខ្លួន​បូករួម​ទាំង​ការ​ងាយ​ស្រួល​ក្នុង​​ការ​ចាប់​យក​គ្រឿងញៀននិង​​គ្រឿង​ស្រវឹង​ផង​នោះបាន​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ងាយ​រង​​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​។ ហើយ​ទំហំនៃ​បញ្ហា​នេះ​គឺ​កើត​មាន​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា។ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​កាលពី​ឆ្នាំ​២០១២​បង្ហាញ​ថាអត្រា​ធ្វើ​អត្តឃាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​​៤២,៥​ភាគរយ​ក្នុង​ចំណោម​មនុស្ស​១០០.០០០​នាក់​គឺ​ខ្ពស់​ជាង​ឆ្ងាយ​ណាស់​ពី​អត្រា​ជា​មធ្យម​នៅទូទាំង​​ពិភព​លោក​ដែល​មាន​​ត្រឹម​តែ​១៦ភាគរយ​។ លោកស្រី...

ព័ត៌មានថ្មីៗ