32.5 C
Phnom Penh

ក្រុមហ៊ុន​​​រុក​​​រក​​​រ៉ែ​​​របស់​​​អូស្ត្រាលី​​​នឹង​​​ចាប់​​​ផ្តើម​​​ជី​​​ក​​​យក​​​​​​រ៉ែ​​​នៅ​​​​​​ខេត្ត​​​មណ្ឌល​​​គិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ការ​​​ចុះ​​​បញ្ជី​​​នៅ​​​ក្នុង​​​ផ្សារ​​​មូល​​​បត្រ​​​អូស្ត្រាលី​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ ក្រុម​​​ហ៊ុន​​​រុក​​​រក​​​រ៉ែ​​​របស់​​​អូស្ត្រាលី​​​ឈ្មោះ Renaissance Minerals បាន​​​ចាប់​​​ផ្តើម​​​បន្ត​​​ការ​​​រុក​​​រក​​​រ៉ែ​​​នៅ​​​​​​តំបន់​​​ស្រទាប់​​​រ៉ែ​​​មាស​​​អូរ​​​ខ្វាវ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ បន្ទាប់​​​ពី​​​ប្រើ​​​ប្រាស់​​​ចំនួន​​​៦​​​លាន​​​ដុល្លារ​​​ដើម្បី​​​ធ្វើការ​​​សាក​​​​​​ល្បង​​​រុក​​​រក​​​រ៉ែ​​​មាស​​​នៅ​​​តំបន់​​​ដែល​​​អាច​​​មាន​​​រ៉ែ​​​មាស​​​ច្រើន​​​​​​​​​​​មួយ​​​ចំនួន​​​។

ក្រុម​​​ហ៊ុន Renaissance Minerals ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​១០០ភាគ​​​រយ​​​​​​ក្នុង​​​គម្រោង​​​រុក​​​រក​​​រ៉ែ​​​មាស​​​នៅ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​ក្នុង​​​ដី​​​ទំហំ​​​១.១០០​​​គឺ​​​ឡូ​​​ម៉ែត្រ​​​​ក្រឡា​​​បាន​​​លើក​​​ឡើង​​​ថា ​​​វា​​​គឺ​​​ជា​​​ជំហាន​​​បន្ទាប់​​​នៃ​​​ការ​​​រុក​​​រក​​​រ៉ែ​​​ ដោយ​​​ចាប់​​​ផ្តើម​​​​​​​​​នៅ​​​ក្នុង​​​កម្មវិធី​​​ជីក​​​យក​​​​​​រ៉ែ​​​ដ៏​​​សំខាន់​​​មួយ​​​ក្បែរ​​​តំបន់​​​ស្រទាប់​​​រ៉ែ​​​មាស​​​អូរ​​​ខ្វាវ​​​ ដែល​​​អាច​​​​​​មាន​​​រ៉ែ​​​មាស​​​ប្រមាណ​​​ប្រហែល​​​១,២លាន​​​អោន។

លោក Justin Tremain នាយក​​​គ្រប់​​​គ្រង​​​ក្រុម​​​ហ៊ុន​​​ Renaissance Minerals​​​ បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “កម្ម​​​វិធី​​​ជីក​​​យក​​​​​​រ៉ែ​​​នេះ និង​​​ជា​​​កម្ម​​​វិធី​​​ដ៏​​​ធំ​​​បំផុត​​​មិន​​​ដែល​​​ធ្លាប់​​​មាន​​​ឡើយ​​​របស់​​​ក្រុមហ៊ុន​​​  Renaissance Minerals  ដោយ​​​ធ្វើ​​​ការ​​​លាក​​​ល្បង​​​នៅ​​​តំបន់​​​ដែល​​​អាច​​​មាន​​​រ៉ែ​​​ច្រើន​​​ នៅ​​​ក្បែរ​​​​​​តំបន់​​​ស្រទាប់​​​រ៉ែ​​​មាស​​​អូរ​​​ខ្វាវ​​​​​​”។

កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ក្រុម​​​ Renaissance Minerals បាន​​​ទិញ​​​តំបន់​​​រុក​​​រក​​​រ៉ែ​​​មាស​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ពី​​​ក្រុម​​​ហ៊ុន​​​រុក​​​រ៉ែ​​​មាស​​​របស់​​​អូស្ត្រា​​​លី​​​មួយ​​​ទៀត​​​ឈ្មោះ OZ Minerals ក្នុង​​​ចំនួន​​​ទឹក​​​ប្រាក់​​​១៩,២លាន​​​ដុល្លារ​​​។

ក្រុមហ៊ុន​​​ OZ Minerals បាន​​​លើក​​​ឡើង​​​នៅ​​​ពេល​​​នោះ​​​ថា ខ្លួន​​​លក់​​​តំបន់​​​រុក​​​រក​​​រ៉ែ​​​នេះ ដោយ​​​សារ​​​​​​តែ​​​ពុំ​​​សូវ​​​មាន​​​រ៉ែ​​​មាស និង​​​ដោយសារ​​​តែ​​​ខ្លួន​​​ចង់​​​ផ្តោត​​​ទៅ​​​លើក​​​ការ​​​រុក​​​រក​​​រ៉ែ​​​ទង់​​​ដែង នៅ​​​ក្នុង​​​តំបន់​​​ផ្សេង​​​។

លោក Rechard Stanger ប្រធាន​​​សមាគម​​​​​​ក្រុម​​​ហ៊ុន​​​រុក​​​រ៉ែ​​​​​​នៅ​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ទោះ​​​បី​​​ជា​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ជា​​​ខេត្ត​​​មួយ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ខេត្ត​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​សម្បូរ​​​រ៉ែ​​​មាស​​​ក៏​​​ដោយ​​​ ក៏​​​ក្រុម​​​ហ៊ុន Renaissance NMinerals នៅ​​​មិន​​​ទាន់​​​​​​ជីក​​​យក​​​បាន​​​រ៉ែ​​​ដែល​​​មាន​​​តម្លៃ​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​​​​​​​​​​​​។

លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អីុម៉េល​​​មួយ​​​កាល​​​ពីម្សិលមិញ​​​ថា “វា​​​ស្ថិត​​​ក្នុង​​​​​​ដំណាក់​​​កាល​​​រុក​​​រក​​​ និង​​​ដំណាក់​​​កាល​​​សិក្សា​​​ជំហាន​​​ដំបូង​​​នៅ​​​ឡើយ។ រ៉ែ​​​មាស​​​នៅ​​​មិន​​​ទាន់​​​ជ​​​ីក​​​បាន​​​នៅ​​​ឡើយ​​​ទេ​​​។ [នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​] មាន​​​ការ​​​រុក​​​រក​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៥​​​មក​​​ម្លេ៉ះ​​​។ ហើយ​​​ជា​​​ធម្មតា​​​រយៈ​​​ពេល​​​នៃ​​​ការ​​​អភិវឌ្ឍ​​​ រុក​​​រក​​​ និង​​​ជីក​​​យក​​​រ៉ែ​​​មាស​​​ គឺ​​​មាន​​​យ៉ាង​​​តិច​​​១០​​​ឆ្នាំ​​​។

អំឡុង​​​កិច្ច​​​ពិភាក្សា​​​​​​​​​របស់​​​ក្រុម​​​អ្នក​​​ជំនាញ​​​ស្តី​​​ពី​​​ឧស្សាហកម្ម​​​ជីក​​​យក​​​​​​រ៉ែ​​​នៅ​​​សណ្ឋាគារ​​​អាំងទែកុង​​​ទីណង់​​​តាល់ កាល​​​ពី​​សប្តាហ៍​​​មុន ​​​លោក Tremain បាន​​​លើក​​​ឡើង​​​ថា គេ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​អំពី​​​ទំហំ​​​នៃ​​​តំបន់​​​ស្រទាប់​​​រ៉ែ​​​មាស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​​​​នៅ​​​ឡើយ​​​ទេ​​​ ដោយ​​​សារ​​​ខ្វះ​​​ការ​​​រុក​​​រក​​​ពី​​​មុន​​​មក ដោយ​​​សារ​​​តែ​​​មាន​​​​​​ជា​​​ការ​​​ប្រឈម​​​ និង​​​ឱកាស​​​សម្រាប់​​​ក្រុមហ៊ុន​​​ថ្មី​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រទេស​​​កម្ពុជា​​​គឺ​​​​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​រុក​​​រក​​​ទាំង​​​ស្រុង​​​។ តំបន់​​​ភូមិ​​​សាស្ត្រ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គឺ​​​អំណោយ​​​ផល​​​ណាស់ ប៉ុន្តែ នៅ​​​មិន​​​ទាន់​​​មាន​​​ការរុក​​​រក​​​នៅ​​​ឡើយ​​​ទេ​​​ដោយ​​​សារ​​​មូល​​​ហេតុ​​​ទាក់​​​ទិន​​​នឹង​​​​​​ប្រវត្តិ​​​សាស្ត្រ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​​​ “កាល​​​ពី​​​ជាង​​​ពីរ​​​ឆ្នាំ​​​កន្លង​​​ទៅ​​​​​​ បរិស្ថាន​​​សម្រាប់​​​ការ​​​រុក​​​រក​​​រ៉ែ​​​គឺ​​​វា​​​លំបាក​​​ខ្លាំង​​​ណាស់​​​។ ទីតាំង​​​ដូច​​​ជា​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​មិន​​​ដែល​​​មាន​​​ការ​​​សាក​​​ល្បង​​​នៅ​​​ឡើយ​​​ទេ​​​។ កាល​​​ពីមុន​​​ គេ​​​មាន​​​ក្តី​​​ព្រួ​​យ​​​បារម្ភ​​​ទាក់​​​ទិន​​​នឹង​​​តម្លា​​​ភាព​​​នៃ​​​ការ​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត និង​​​សុវត្ថិភាព​​​នៃ​​​ការ​​​ទទួល​​​បាន​​​សិទ្ធិ​​​ ហើយ​​​បញ្ហា​​​ទាំង​​​នេះ គឺ​​​វា​​​បន្ថែម​​​ឲ្យ​​​មានការ​​​ប្រឈម​​​ទៅ​​​ថ្ងៃ​​​ខាង​​​មុខ​​​”៕ស៊ុ​​​យ​​​ឈាង​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស