33 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

លោក ហ៊ុន សែន ប្រជែង​ជាមួយលោក សុខ អាន​ នៅពិធីប្រណាំង​ទូកនៅ​ឆ្នាំនេះ

កាលពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រជែង​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី​ សុខ អាន ឲ្យយក​ទូក​លឿន​បំផុត​របស់​លោក​សម្រាប់ធ្វើការ​​ប្រណាំង​នៅ​ថ្ងៃ​ទី១ នៃ​ពិធី​បុណ្យ​អុំទូក​នៅ​ខែ​ក្រោយ​នេះ។ ថ្លែង​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ជាង​៦.០០០​នាក់...

សន្ត​ិសុខ​រោងចក្រ​វាយ​ដំកម្មករ​ខណៈពេល​ពួកគេ​ធ្វើការ​តវ៉ា​

ជនរងគ្រោះ​ និង​នគរ​បាល​បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា កម្មករ​ម្នាក់​​នៅ​រោងចក្រ​កាត់ដេរដែល​​កាន់​កាប​់​ដោយជនជាតិ​ចិន​​ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សន្តិ​សុខ​ក្រុម​ហ៊ុន​វាយ​ដំ​កាលពី​ថ្ងៃ​ពុធ ខណៈ​ពេល​កំពុង​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​។ មឿន ប្រុស អាយុ​១៩​ឆ្នាំ​បាន​និយាយ​ថា គាត់​បាន​រងរបួស​ក្បាល​បន្ទាប់​​ពី​សន្តិសុខ​បួន​នាក់​ដែលធ្វើ​ការ​នៅ​រោងចក្រកាត់​ដេរ​...

លោក​​​ ហ៊ុន សែន លើក​​​ឡើង​​​ថា​​​មន្ត្រី​​​រាជ​​​ការ​​​មាន​​​ប្រាក់​​​បៀវត្សរ៍​​​ទាប​​​ជាង​​​៨០០.០០០រៀល​​​មិន​​​ជាប់​​​ពន្ធ

កាល​​​ពី​​​ម្សិល​​​មិញ លោក​​​​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​រាជ​​​ការ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​ជាង​​​៨០០.០០០រៀល  ក្នុង​​​មួយ​​​ខែ​​​ នឹង​​​មិន​​​ជាប់​​​ពន្ធ​​​បៀវត្ស​​​រ៍ឡើយ​​​ ពោល​​​គឺ​​​គ្រាន់​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​និ​​​ងហិរញ្ញ​​​វត្ថុ​​​បាន​​​ផ្ញើ​​​សារ​​​ខុស​​​គ្នា​​​ដាច់​​​ស្រឡះ​​​មួយ​​​ដល់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​នៅ​​​កោះ​​​ពេជ្រ​​​ថា " មន្ត្រី​​​រាជ​​​ការ​​​ណា​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​បៀវត្សរ៍​​​ក្រោម​​​៨០០.០០០រៀល​​​នឹង​​​មិន​​​ជាប់​​​ពន្ធ​​​បៀវត្សរ៍​​​នោះ​​​ទេ​​​​​​​​​។ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​ រដ្ឋ​​​នឹង​​​ផ្តល់​​​ឧបត្ថម្ភ​​​ធន​​​ ហើយ​​​នឹង​​​ខាត​​​បង់​​​​​​ប្រាក់​​​ចំណូល​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​ ប៉ុន្តែ វា​​​គ្រាន់​​​តែ​​​ជា​​​ចំនួន​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​"។ សេចក្តី​​​ប្រកាស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ប្រហែល​​​ជា​​​មួយ​​​សប្តាហ៍​​​ បន្ទាប់​​​ពី​​​លោក គង់​​​ វិបុល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធដារ​​​នៅ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុ​​​ បាន​​​ប្រាប់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ថា សមាជិក​​​របស់​​​ខ្លួន​​​ ដែល​​​នឹង​​​ត្រូវ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ដល់​​​១០០​​​ដុល្លារ​​​ក្នុង​​​ខែ​​​មករា​​​ គួរ​​​តែ​​​ត្រៀម​​​ខ្លួន​​​បង់​​​ពន្ធ​​​បៀវត្សរ៍​​​ចំនួន​​​​​៥​​​ភាគ​​​រយ​​​ប្រសិន​​​បើ​​​ទី​​​បំផុត​​​ពួក​​​គេ​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​គោល​​​លើស​​​ពី​​​៥០០.០០០រៀល​​​  ​​​ក្នុង​​​មួយ​​​ខែ​​​។ លោក វិបុល​​​ បាន​​​ដក​​​ស្រង់​​​ចេញ​​​ពី​​​ច្បាប់​​​ពន្ធ​​​ដារ​​​ឆ្នាំ​​​១៩៩៧ ដែល​​​តម្រូវ​​​ឲ្យ​​​បុគ្គលិក​​​មាន​​​ប្រាក់​​​ខែ​​​​​​លើស​​​ពី​​​៥០០.០០០រៀល​​​បង់​​​ពន្ធ​​​ប្រាក់​​​បៀវត្ស​​​រ៍របស់​​​ខ្លួន​​​។ លោក រស់​​​ ភារុណ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ​​​។ លោក ជា​​​ មុនី ប្រធាន​​​សហជីព​​​សេរី​​​កម្មករ​​​បាន​​​ព្រមាន​​​ថា សហជីព​​​របស់​​​លោក​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​ ប្រសិនបើ​​​រដ្ឋាភិបាល​​​មិន​​​យក​​​ពន្ធ​​​បៀវត្សរ៍​​​ស្មើ​​​ភាព​​​គ្នា​​​ទេ​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​ត្រឹម​​​ត្រូវ​​​នោះ​​​ទេ ព្រោះ​​​មន្ត្រី​​​រាជ​​​ការ​​​មាន​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​ច្រើន​​​ជាង​​​បុគ្គលិក​​​ក្រុមហ៊ុន និង​​​កម្មករ។ ខ្ញុំ​​​កំពុង​​​រង់​​​ចាំ​​​ និង​​​អង្កេត​​​មើល​​​ថា តើ​​​មន្ត្រី​​​រាជ​​​ការ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​៥០០.០០០រៀល​​​ចាំបាច់​​​បង់​​​ពន្ធ​​​បៀវត្សរ៍ ឬ​​​មិន​​​បង់​​​"៕ស៊ុយ​​​ឈាង​​​​​​​​​  

សណ្ឋាគារ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​​​​មិន​​​អាច​​​ផ្តល់​​​សេវា​​​គ្រប់​​​គ្រាន់​​​ដល់​​​​​​ភ្ញៀវ​​​ទេស​​​ចរ​​​ជប៉ុន​​​ និង​​​កូរ៉េ​​​​​​ខណៈ​​​ចំនួន​​​ភ្ញៀវ​​​​​​ទេសចរ​​​​​​ចិន​​​កើន​​​ឡើង​​​

លោក ថោង​​​ ខុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា ភ្ញៀវ​​​ទេសចរ​​​ជ​​ន​​​ជាតិ​​​កូរ៉េ​​​ និង​​​ជប៉ុន​​​កំពុង​​​បង្វែរ​​​គោល​​​ដៅ​​​របស់​​​ខ្លួន​​​​​​ពី​​​​​​សណ្ឋាគារ​​​​​​​​​​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​​​​ ដោយ​​​សារ​​​តែ​​​ការ​​​កក់​​​បន្ទប់​​​ពី​​​សំណាក់​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​ចិន​​​មាន​​​​​​ការ​​​កើន​​​ឡើង។ ថ្លែង​​​នៅ​​​ក្នុង​​​ពិធី​​​តាំង​​​ពិព័រណ៍​​​ចំនួន​​​បី​​​ថ្ងៃ​​​របស់​​​ក្រសួង​​​ទេសចរណ៍​​​នៅ​​​កោះ​​​ពេជ្រ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ពុធ លោក ថោង​​​ ខុន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​វិនិយោគិន​​​សាង​​​សង់​​​សណ្ឋាគារ​​​បន្ថែម​​​ទៀត​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ ដើម្បី​​​ផ្តល់​​​កន្លែង​​​ស្នាក់​​​នៅ​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ដល់​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​ជប៉ុន​​​ និង​​​កូរ៉េ​​​ ដែល​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​កក់​​​បន្ទប់​​​​​​ជា​​​ក្រុម​​​ៗ​​​ ហើយ​​​លំបាក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​កន្លែង​​​ស្នាក់​​​នៅ​​​អំឡុង​​​​​​រដូវ​​​ដែល​​​សម្បូរ​​​​​​​​​​​​ទៅ​​​ដោយ​​​ភ្ញៀវ​​​ទេសចរ​​​។ លោក ថោង ខុន បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ក្នុង​​​វេទិកា​​​ក្នុង​​​ពេល​​​ថ្មី​​​នេះ​​​​​​ក្នុង​​​ប្រទេស​​​កូរ៉េ និង​​​ជប៉ុន ក្រុម​​​ហ៊ុន​​​ទេសចរណ៍​​​ជប៉ុន​​​បាន​​​លើក​​​ឡើង​​​ដោយ​​​ចំៗ​​​ថា ពួក​​​គេ​​​មិន​​​អាច​​​កក់​​​បន្ទប់​​​សណ្ឋាគារ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​នៅ​​​រដូវ​​​ដែល​​​សម្បូរ​​​ទៅ​​​ដោយ​​​ភ្ញៀវ​​​ទេសចរ​​បាន​​​ឡើយ ព្រោះ​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​​​​​​​​​​​​​ជន​​​ជាតិ​​​ចិន​​​មាន​​​​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "ខ្ញុំ​​​ចង់​​​អំពាវ​​​នាវ​​​ឲ្យ​​​វិនិយោគិន​​​ទាំង​​​អស់​​​ផ្តោត​​​ការ​​​ចាប់​​​អារម្មណ៍​​​​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ខ្លាំង​​​ជាង​​​មុន​​​ ហើយ​​​វិនិយោគ​​​នៅ​​​ក្នុង​​​ការ​​​សាងសង់​​​សណ្ឋាគារ​​​នៅ​​​ក្នុង​​​តំបន់​​​ទេសចរណ៍​​​ដ៏​​​សំខាន់​​​នេះ​​​ជា​​​ទី​​​ដែល​​​ខ្វះ​​​បន្ទប់​​​សម្រាប់​​​ភ្ញៀវ​​​ទេសចរ​​​ស្នាក់​​​នៅ​​​"។ យោង​​​តាម​​​ក្រសួង​​​ទេសចរណ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ​​​ ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​ចិន​​​មក​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​កើន​​​ឡើង​​​១៤,៨​​​ភាគ​​​រយ បើ​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន ពោល​​​គឺ​​​បាន​​​កើន​​​ឡើង​​​ពី​​​ភ្ញៀវ​​​ទេសចរ​​​ចំនួន​​​​​​​​​​​​​​​១៨១.២២៤នាក់​​​ ដល់​​​២០៨.១៨០​​​នាក់​​​។ ចំណែក​​​ឯ​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​កូរ៉េ និង​​​ជប៉ុន​​​វិញ​​​បាន​​​កើន​​​ឡើង​​​ពី​​​​​​២,៩៤​​​ភាគរយ​​​ដល់​​​២៥០.៩២៦​​​នាក់​​​ និង​​​ពី​​​៤,៥ភាគ​​​រយ​​​ដល់​​​៩៩.៣៩៩​​​នាក់​​​។ កាល​​​ពី​​​ឆ្នាំ​​​កន្លង​​​ទៅ ការ​​​ហោះ​​​ហើរ​​​ដោយ​​​ផ្ទាល់​​​រវាង​​​ប្រទេស​​​ចិន​​​​​​និង​​​កម្ពុជា មាន​​​ការ​​​កើន​​​ឡើង​​​ដោយសារ​​​តែ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​ចិន​​​ឲ្យ​​​បាន​​​ច្រើន។ យោង​​​តាម​​​របាយការណ៍​​​​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ដែល​​​ត្រូវ​​​បាន​​​ចេញ​​​​​​ដោយ​​​មជ្ឈមណ្ឌល​​​អាកាសចរណ៍​​​អាស៊ីប៉ាស៊ីហ្វិក​​​ (Centrefor Asia Pacific Aviation) ដែល​​​មាន​​​មូល​​​​​​ដ្ឋាន​​​នៅ​​​​​​ក្នុង​​​ទី​​​ក្រុង​​​ស៊ីដនី មាន​​​ខ្លឹម​​​សារ​​​​​​ថា​​​​​​​​​ "ប្រទេស​​​កម្ពុជា​​​ គឺ​​​ជា​​​ប្រទេស​​​ដែល​​​នៅ​​​ជិត​​​ប្រទេស​​​ចិន​​​ អ្វី​​​ៗ​​​មាន​​​តម្លៃ​​​ថោក​​​ ហើយ​​​មាន​​​វប្បធម៌​​​ស្រដៀង​​​គ្នា​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ជន​​​ជាតិ​​​ចិន​​​ងាយ​​​ស្រួល​​​ក្នុង​​​ការ​​​ទទួល​​​ទាននិង​​​ធ្វើ​​​ដំណើរ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​។ អត្ថប្រយោជន៍​​​មួយ​​​​​​ទៀត​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​ថា​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​ចិន​​​ភាគ​​​ច្រើន​​​ដែល​​​មក​​​កម្សាន្ត​​​​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​កម្សាន្ត​​​តែ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ប៉ុណ្ណោះ​​​"៕ស៊ុយ​​​ឈាង​​​​​​  

​ចៅ​ក្រម​នៅ​តែ​ច្រាន​ចោល​តួនាទី​របស់​ជនសង្ស័យ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ការ​ស៊ើប​អង្កេ​ត​របស់​តុលាការ​

ចៅក្រម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ច្រាន​ចោល​​ការប្រឹងប្រែង​​ចុង​ក្រោយ​បំផុត​របស់​ជនសង្ស័យ​ម្នាក់​​ក្នុង​សំណុំ​រឿង​០០៤​ដែល​មិន​ទាន់​​សម្រេច​នៅ​ឡើយ​របស់​តុលាការ​នេះ ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត ដោយ​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ជាថ្មី​ថា តុលាការ​នេះ​កំពុង​តែ​បដិសេធ​​សិទ្ធិ​ទទួល​បាន​សវនាការ​យុត្តិធម៌​របស់​ជនសង្ស័យ​។ នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​​អង្គបុរេ​ជំនុំជម្រះ​នៃ​សាលា​ក្ដី​នេះ​ បាន​​ច្រាន​​ចោល​សំណើ​សុំ​​កែ​ប្រែ​សេចក្តី​សម្រេច​មួយ​ដោយ​​សហចៅក្រម​ស៊ើប​អង្កេត​​អន្តរជាតិ​ ម៉ាក ហាម៉ុន...

លោក​​​ អីុ​​​ ឈាន លាលែង​​​ពី​​​តំណែង​​​ តែ​​​អ្នកគាំទ្រ​​​នាំ​​​គ្នា​​​តវ៉ា​​​ជំទាស់​​​​​​​​​​​​

មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន ដែល​​​​​​ជា​​​អតីត​​​អង្គរក្ស​​​របស់​​​ ប៉ុល ពត បាន​​​លា​​​លែង​​​ពី​​​តំណែង​​​​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​ប៉ៃលិន។ មាន​​​ពាក្យ​​​ចចាម​​​អារា៉ម​​​លេច​​​ឮ​​​​​​សុស​​​សាយ​​​ជាច្រើន​​​ថ្ងៃ​​​មក​​​ហើយ​​​ថា  ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន អភិបាលទី​​​១នៃ​​​ខេត្ត​​​ប៉ៃលិន នឹង​​​លាលែង​​​ពី​​​តំណែង​​​របស់​​​លោក​​​ដោយ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​ប្រមាណ​​​១.០០០នាក់​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​គេ​​ហ​​​ដ្ឋាន​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។ កាល​​​ពី​​​យប់​​​មិញ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​បញ្ជាក់​​​ពី​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​នេះ។ លោក សក់ សេដ្ឋា បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ទើប​​​តែ​​​ទទួល​​​បាន​​​​​​ព័ត៌​​​មាន​​​ពី​​​អភិបាល​​​ខេត្ត​​​ប៉ៃលិន​​មក​​​​ថា ​​​​​​​​​ បាន​​​ដាក់​​​លិខិត​​​លា​​​លែង​​​ពី​​​តំណែង​​​របស់​​​គាត់​​​​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​។ ខ្ញុំ​​​មិន​​​ដឹង​​​អ្វី​​​បន្ថែម​​​ទៀត​​​ទេ​​​ រហូតដល់​​​ខ្ញុំ​​​បាន​​​ជួប​​​គាត់​​​"។ ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន អាយុ​​​៦៣​​​ឆ្នាំ​​​បាន​​​ក្លាយ​​​ជា​​​អភិបាល​​​ខេត្ត​​​ប៉ៃលិន​​​ នៅ​​​ពេល​​​ខេត្ត​​​នេះ​​​ត្រូវ​​​បាន​​​កាត់​​​ផ្តាច់​​​ចេញ​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ឆ្នាំ​​​១៩៩៦​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ លោក អៀង​​​ សារី អតីត​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​នៅ​​​សម័យ​​​ខ្មែរ​​​ក្រហម​​​យល់​​​ព្រម​​​ចុះ​​​ចូល​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ ជា​​​មួយ​​​នឹង​​​កង​​​ទ័ព​​​បះបោរ​​​ប្រមាណ​​​៥.០០០នាក់​​​។ កាល​​​ពី​​​ខែ​​​មិថុនា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន បាន​​​លា​​​លែង​​​ពី​​​តំណែង​​​នោះ​​​ ហើយ​​​ត្រូវ​​​បាន​​​ជំនួស​​​តំណែង​​​វិញ​​​ដោយ​​​​​​អភិបាល​​​រង​​​ខេត្ត​​​ គឺ​​​លោក កើត​​​ សុធា។ លោក គង់​​​ ឌួង ប្រធាន​​​មន្ទីរ​​​ព័ត៌​​​មាន​​​ខេត្ត​​​ប៉ៃលិន​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​បាន​​​ឃើញ​​​លិខិត​​​លា​​​លែង​​​ពី​​​តំណែង​​​របស់​​​ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន ប៉ុន្តែ មិន​​​ច្បាស់​​​ទេ​​​ថា​​​តើ​​​ការ​​​ចូល​​​និវត្ត​​​របស់​​​លោក​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​ជា​​​ផ្លូវ​​​ការ​​​​​​ឬ​​​អត់​​​ឡើយ​​​។ លោក គង់​​​ ឌួង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ឯក​​​ឧត្តម​​​ អីុ​​​ ឈាន បាន​​​ស្នើ​​​សុំ​​​ចូល​​​និវត្ត​​​ ប៉ុន្តែ គាត់​​​ចង់​​​ឲ្យ​​​សហការី​​​​​​​​​បន្ត​​​ការ​​​ងារ​​​របស់​​​គាត់​​​ ព្រោះ​​​ពួក​​​គេ​​​ជា​​​សហការី​​​របស់​​​គាត់​​​​​​ចាប់​​​តាំង​​​ពី​​​សង្គ្រាមស៊ីវិល​​​មក​​​ម្លេ៉ះ"។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក លី សាមិទ្ធ ថ្នាក​​​់​​​ក្រោម​​​របស់​​​លោក​​​ គង់​​​ ឌួង នៅ​​​មន្ទីរ​​​ព័ត៌​​​មាន​​​បាន​​​លើក​​​ឡើង​​​ថា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន ទទួល​​​បាន​​​បទ​​​បញ្ជា​​​ពី​​​រដ្ឋាភិបាល​​​ឲ្យ​​​លាលែង​​​ពី​​​តំណែង។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ដែល​​​ត្រូវ​​​ជំនួស​​​ត្រូវ​​​បាន​​​​​​ជ្រើស​​​រើស​​​រួច​​​ហើយ  គឺ​​​លោក ឡៃ ចាន់ឆៃ​​​ អតីត​​​ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​ ដែល​​​បាន​​​លា​​​លែង​​​ពី​​​តំណែង​​​កាល​​​ពី​​​ខែ​​​ឧសភា។ លោក លី សាមិទ្ធ បាន​​​ឲ្យ​​​ដឹង​​​ថា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន បាន​​​បាត់​​​បង់​​​ការ​​​គាំទ្រ​​​ពី​​​ពល​​​រដ្ឋ​​​នៅ​​​ខេត្ត​​​ប៉ៃលិន​​​យ៉ាង​​​ច្រើន​​​ ដោយ​​​សារ​​​តែ​​​ជំនួញ​​​របស់​​​ភរិយា​​​លោក​​​ គឺ​​​លោកស្រី​​​ បាន ស្រីមុំ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ព្រោះ​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​ស្រី​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ជម្លោះ​​​​​​​​​​​​​​​​​​​​​ដី​​​ធ្លី​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​។ ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ។ លោក​​​ គង់​​​ ឌួង បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​សំដែង​​​ការ​​​​​​គាំទ្រ​​​ពី​​​សំណាក់​​​អ្នក​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​របស់​​​​​​ ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ គឺ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា លោក​​​​​​បាន​​​ធ្វើ​​​កិច្ច​​​ការ​​​ជា​​​​​​ច្រើន​​​ជូន​​​ខេត្ត​​​ប៉ៃលិន​​​នេះ​​​ ដែល​​​ជា​​​មូល​​​​​​ដ្ឋាន​​​ដ៏​​​រឹង​​​មាំ​​​ក្នុង​​​ចំណោម​​​មូល​​​ដ្ឋាន​​​ដ៏​​​រឹងមាំ​​​ចុង​​​ក្រោយ​​​មួយ​​​ចំនួន​​​របស់​​​ខ្មែរ​​​ក្រហម​​​។ លោក គង់​​​ ឌួង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ភាគ​​​ច្រើន​​​នៃ​​​អ្នក​​​ទាំង​​នោះ​​​គឺ​​​ជា​​​កូន​​​ៗ​​​របស់​​​មិត្ត​​​ភក្តិ​​​​​​របស់​​​គាត់។ ឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​​​​ គឺ​​​ជា​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​សង្គ្រាម​​​ស៊ីវិល ហើយ​​​ពួក​​​គេ​​​ចង់​​​សុំ​​​កុំ​​​ឲ្យ​​​ ឯកឧត្តម​​​ អីុ ឈាន លាលែង​​​ពី​​​តំណែង​​​​​​។ ព្រោះ​​​មិត្ត​​​ភក្តិ​​​ភាគ​​​ច្រើន​​​របស់​​​គាត់​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​ជាង​​​៦០​​​ឆ្នាំ​​​ពួក​​​គាត់​​​បាន​​​ប្រាប់​​​កូន​​​ៗ​​​របស់​​​ខ្លួន​​​ឲ្យ​​​ស្រឡាញ់​​​គាត់ ”។ លោក គង់ ឌួង​​​ បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន បាន​​​ធានា​​​ចំពោះ​​​អ្នក​​​គាំទ្រ​​​ថា លោក​​​នឹង​​​មិន​​​​​​ចាក​​​ចេញ​​​ពី​​​ក្រុង​​​ប៉ៃ​​​លិន​​​ឡើយ​​​ ដោយ​​​ដល់​​​ពេល​​​មួយ​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​​​​សម្រេច​​​ឈប់​​​តវ៉ា​​​ ហើយ​​​​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​។ កុល ស្រីម៉ៅ អាយុ​​​២១​​​ឆ្នាំ​​​ជា​​​និស្សិត​​​ម្នាក់​​​ ដែល​​​ចូល​​​រួម​​​ក្នុង​​​ការ​​​សុំ​​​ឲ្យ​​​ ឧត្តម​​​សេនីយ៍​​​ឯក អីុ​​​ ឈាន បន្ត​​​តំណែង​​​របស់​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​លោក​​​ពិត​​​ជា​​​​​​លា​​​លែង​​​ពី​​​តំណែង​​​មែន​​​នោះ អ្នក​​​ប៉ៃលិន​​​នឹង​​​នាំ​​​គ្នា​​​មក​​​ជួប​​​ជុំ​​​គ្នា​​​តវ៉ា​​​ម្តង​​​ទៀត​​​។ ស្រីម៉ៅ បាន​​​និយាយ​​​ថា "យើង​​​បាន​​​ឃើញ​​​ហើយ​​​ថា ទីក្រុង​​​ប៉ៃលិន​​​ មាន​​​មន្ទីរ​​​ពេទ្យ​​​ សាលា​​​រៀន ផ្លូវ​​​ថ្នល់​​​ ហើយ​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​ភាព​​​ប្រសើរ​​​ឡើង​​​​​​ នេះ​​​ដោយ​​​សារ​​​តែ​​​ស្នាដៃ​​​របស់​​​គាត់​​​។ យើង​​​ស្រឡាញ់​​​គាត់​​​"៕ស៊ុយឈាង​​​  

សំណើ​​​សុំ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​​​សង្គ្រោះ​​​ជាតិ​នៅ​​​ក្រៅ​ឃុំ​ត្រូវ​បាន​បដិសេធ

មេធាវី​របស់​លោក ស៊ំុ វុទ្ធី បាន​និយាយ​ថា សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​​​សង្គ្រោះ​ជាតិ​រូប​នេះ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​និង​ដាក់​ពន្ធនាគារ ទាក់ទិន​នឹង​ការ​សង្ស័យ​អំពី​តួ​​​នាទី​​​របស់​​​លោក​​​ក្នុង​ការ​តវ៉ា​​​របស់​គណបក្ស​ប្រឆាំង​កាល​​ពី​​​ខែ​​​កក្កដា ដែល​​​បាន​​​ប្រែ​​​​​​ក្លាយ​​​ទៅ​ជា​​ហិង្សា​នោះ ត្រូវ​បាន​សាលា​​​ដំបូង​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​កាល​​​ពី​​​ម្សិល​​​មិញ។ លោក ស៊ំុ...

ការ​តវ៉ា​របស់​ខ្មែរ​កម្ពុជា​ក្រោម​បញ្ចប់​ចំពេល​មាន​ការ​គំរាម​សម្លាប់

ខណៈ​ពេល​ដែល​ការ​តវ៉ា​ប្រឆាំង​វៀតណាម​រយៈ​ពេល​៥​ថ្ងៃ​បាន​បញ្ចប់​កាលពី​ម្សិលមិញ មេដឹកនាំ​ម្នាក់​នៃ​ការ​តវ៉ា ដែល​ឈាន​ដល់​មាន​ការ​ដុត​ទង់​ជាតិ​វៀតណាម​ជា​បន្ត​បន្ទាប់​នៅ​មុខ​ស្ថានទូត​វៀតណាម​នោះ បាន​និយាយ​ថា លោក​បាន​ទទួល​ការ​គំរាម​សម្លាប់​ជា​ច្រើន​លើក។ តាំងពី​ថ្ងៃ​សៅរ៍​មក ក្រុម​អ្នក​តវ៉ា​បាន​ដើរ​កាត់​ទី​ក្រុង និង​សំដៅ​ទៅ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​សុំ​អភ័យ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​សម្តី​កាលពី​ខែ​កក្កដា...

​ជន​ជាប់​ចោទ​ពី​​​​​បទ​ឆបោក​​សុំ​​ដក​ចៅក្រម​មួយ​រូប​ដែល​មិន​គោរព​តាម​វិធាន​​របស់​​តុលាការ​

កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​ពន្យារ​ពេល​សវនាការ​របស់​ខ្លួនជុំវិញ​សំណើរបស់​​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ឈ្មោះ ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) ដែល​ជា​ជន​ជាប់ចោទ​ពី​​​បទ​ឆបោក​​សុំ​​ដក​ចៅក្រម​មួយ​រូប​​ក្នុង​សំណុំរឿង​នេះ​ចេញ បន្ទាប់ពី​ដើម​ចោទ​​​បាន​ចោទ​ប្រកាន់​តុលាការ​ថា មិន​បាន​គោរព​តាម​វិធាន​​របស់​​តុលាការ​។ លោក...

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ សន្យា​​​ថា នឹង​​​ជំរុញ​​​ឲ្យ​​​មាន​​​​​​ការ​​​អនុម័ត​​​ច្បាប់​​​សហជីព​​​

លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ជួប​​​ជា​​​មួយ​​​ម្ចាស់​​​រោង​​​ចក្រ​​​ និង​​​វិនិយោគិន​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ម្សិលមិញ​​​ ដោយ​​​ផ្ដល់​​​ការ​​ធានា​​​ថា រដ្ឋាភិបាល​​​នឹង​​​អនុម័ត​​ច្បាប់​​​សហ​​​ជីព​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ ដើម្បី​​​រក្សា​​​សណ្ដាប់​​​ធ្នាប់​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​ដ៏​​​ធំ​​​បំផុត​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​នេះ ដែល​​​ផ្ដល់​​​ការ​​​ងារ​​​ឲ្យ​​​កម្មករ​​​ប្រមាណ​​​៦០០.០០០នាក់​​​។ លោក ស ខេង បាន​​​លើក​​​ឡើ​​​ង​​​ថា កង​​​កម្លាំង​​​ដែល​​​ស្ថិត​​​ក្រោម​​​ការ​​​បញ្ជា​​​របស់​​​លោក​​​នឹង​​​មិន​​​ប្រើ​​​កម្លាំង​​​ដើម្បី​​​​​​ឲ្យ​​​កម្មករ​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​ឡើយ​​​ ប៉ុន្តែ ថា លោក​​​នឹង​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​ក្រសួង​​​ការងារ​​​ ដើម្បី​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​អនុម័ត​​​​​​ច្បាប់​​​​​​ ដែល​​​នឹង​​​អាច​​​ជួយ​​​ឲ្យ​​​រដ្ឋាភិបាល​​​ អាច​​​គ្រប់​​​​​​គ្រង​​​លើ​​​សហជីព​​​បាន​​​កាន់​​​តែ​​​មាន​​​ប្រសិទ្ធ​​​ភាព​​​​​​ជាង​​​មុន​​​ ហើយ​​​នឹង​​​ផ្តល់​​​ឲ្យ​​​តុលាការ​​​នូវ​​​សិទ្ធិ​​​​​​អំណាច​​​ដើម្បី​​​ដក​​​អាជ្ញាប័ណ្ណ​​​ណា​​​ដែល​​​ខ្លួន​​​គិត​​​ថា ប្រើ​​​តួនាទី​​​ដោយ​​​ខុស​​​ច្បាប់​​​​​​។ លោក ស ខេង បាន​​​ប្រាប់​​​តំណាង​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ (GMAG) អំឡុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ថា ​​​​​​ "ជួន​​​កាល​​​ខ្ញុំ​​​អាច​​​ចូល​​​រួម​​​ទប់​​​ស្កាត់​​​​​​បាតុកម្ម​​​ និង​​​រក​​​ដំណោះ​​​ស្រាយ​​​ជួ​​​ន​​​បាតុករ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​ប្រើ​​​កម្លាំង​​​​​​ បាញ់​​​បោះ​​​ ឬក៏​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​កម្មករ​​​បាន​​​ឡើយ​​​"។ លោក ស ខេង បាន​​​បន្ត​​​​​​ថា "ខ្ញុំ​​​ទទួល​​​ស្គាល់​​​ថា ពិត​​​ជា​​​មាន​​​សហជីព​​​ច្រើន​​​ខ្លាំង​​​ណាស់​​​" ។លោក​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​សហជីព​​​ចំនួន​​​៤.០០០​​​និង​​​សហព័ន្ធ​​​សហជីព​​​ចំនួន​​​៩០​​​ដែល​​​កំពុង​​​មាន​​​ប្រតិបត្តិការ​​​នៅ​​​ក្នុង​​​ប្រទេស។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "ខ្ញុំ​​​គិត​​​ថា វា​​​គឺ​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​សហការ​​​ជាមួយ​​​ឯកឧត្ដម​​​ អិុត​​​ សំហេង  ដើម្បី​​​រៀប​​​ចំ​​​ច្បាប់​​​នេះ។ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​វា​​​។ វា​​​គឺ​​​ជា​​​រឿង​​​ចាំ​​​បាច់​​​ទោះ​​​បី​​​វា​​​ជា​​​រឿង​​​ដ៏​​​ចម្រូង​​​ចម្រាស​​ក៏​​​​​​ដោយ​​​"។ សេចក្ដី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដែល​​​ត្រូវ​​​បាន​​​ប្រកាស​​​ឲ្យ​​​សាធារណជន​​​ដឹង​​​​​​ឮ​​​កាល​​​ពី​​​ខែ​​​ឧសភា ត្រូវ​​​បាន​​​ត្រួត​​​ពិនិត្យ​​​មើល​​​ដោយ​​​អង្គការ​​​ពល​​​កម្ម​​​​​​អន្តរ​​ជាតិ​​​​​​​​​​​​ (ILO) ដែល​​លើក​​​ឡើង​​​ថា សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​នៅ​​​​​​មិនទាន់​​​ឆ្លើយ​​​តប​​​គ្រប់​​​​​​គ្រាន់​​​ទៅ​​​នឹង​​​អនុសញ្ញា​​​អន្តរ​​​ជាតិ​​​ ដែល​​​​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​​​ធានា​​​នូវ​​​​​​សិទ្ធិ​​​ជួប​​​ជុំ​​​គ្នា​​​ និង​​​សិទ្ធិ​​​ក្នុង​​​ការ​​​បង្កើត​​​សហជីព​​​​​​នៅ​​​ឡើយ​​​ទេ​​​។ ច្បាប់​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​នេះ​​​ផ្តល់​​​ឲ្យ​​​តុលាការ​​​ ដែល​​​​​​​​​​​​កាល​​​ពី​​​ខែ​​​មុន​​​បាន​​​ដាក់​​​មេដឹក​​​នាំ​​​សហជីព​​​ដ៏​​​លេច​​​ធ្លោ​​​បំផុត​​​មួយ​​​ចំនួន​​​ស្ថិត​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​តុលាការ​​​​​​​​​នូវ​​​សិទ្ធិ​អំណាច​​​​​ដ៏​​​ទូលំទូលាយ​​​ ដើម្បី​​​ដក​​​អាជ្ញាប័ណ្ណ​​​របស់​​​សហជីព​​​។ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ក៏​​​បាន​​​ចែង​​​ផង​​​ដែរ​​​ថា កម្មករ​​​យ៉ាង​​​តិច​​​២០​​​ភាគ​​​រយ​​​នៅ​​​​​​ក្នុង​​​រោង​​​ចក្រ​​​មួយ​​​ ដាច់​​​ខាត​​​​​​ត្រូវ​​​យល់​​​ព្រម​​​​​​ចូល​​​រួម​​​ជា​​​មួយ​​​​​​សហជីព​​​មុន​​​ពេល​​​សហជីព​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចុះ​​​ឈ្មោះ​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​។ មេ​​​ដឹក​​​នាំ​​​សហជីព​​​ និង​​​អ្នក​​​តស៊ូ​​​មតិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ងារ​​​ព្រួយ​​​បារម្ភ​​​ថា ច្បាប់​​​នេះ​​​នឹង​​​ត្រូវ​​​បាន​​​ប្រើ​​​ដើម្បី​​​គាប​​​​​​សង្កត់​​​សកម្មជន​​​សហជីព ហើយ​​​រារាំង​​​មិន​​​ឲ្យ​​​សហជីព​​​ថ្មី​​​ចុះ​​​ឈ្មោះ​​​ ដែល​​​រដ្ឋាភិបាល​​​​​​ពេញ​​​ចិត្ត រីឯ​​​វិនិយោគិន​​​ក្នុង​​​វិស័យ​​​នេះ​​​វិញ​​​ជំទាស់​​​ថា ការ​​​ដែល​​​មាន​​​សហ​​​ជីព​​​ច្រើន​​​វា​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​ចរចា​​​គ្នា​​​ ឬ​​​​​​ក្នុង​​​ការ​​​រក្សា​​​សន្តិភាព​​​ក្នុង​​​វិស័យ​​​ឧស្សាហកម្ម​​​នេះ​​​។ កិច្ច​​​ប្រជុំ​​​រវាង​​​លោក ស ខេង និង​​​ GMAC ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ចំ​​​ពេល​​​មាន​​​ភាព​​​តាន​​​តឹង​​​ក្នុង​​​ការ​​​ចរចា​​​គ្នា​​​ទាក់​​​ទិន​​​នឹង​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ ដែល​​​គ្រោង​​​នឹង​​​បោះ​​​ឆ្នោត​​​នៅ​​សប្ដាហ៍​​​នេះ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​​​​ក្រសួង​​​ការ​​​ងារ​​​ពន្យារ​​​ពេល​​​ដល់​​​ខែ​​​វិច្ឆិកា​​​ ​​​ដោយ​​​គ្មាន​​​ការ​​​ពន្យល់​​​នៅ​​​ក្នុង​​​សប្ដាហ៍​​​​​​នេះ​​​។ កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន ជា​​​ពេល​​​ចុង​​​ក្រោយ​​​​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​​​​​​​ដំឡើង​​​​​​​​​​​​​​​​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​កម្មករ​​​ សហជីព​​​ចំនួន​​​ប្រាំ​​​មួយ​​​បាន​​​ធ្វើ​​​បាតុកម្ម​​​ទូ​​​ទាំង​​​ប្រទេស ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​វិស័យ​​​នេះ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ចប់​​​ទៅ​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា នៅ​​​ពេល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​លើ​​​ក្រុម​​​អ្នក​​​តវ៉ា​​​គប់​​​ដុំ​​​ថ្ម​​​ ដោយ​​​បណ្ដាល​​​ឲ្យ​​​កម្មករ​​​ចំនួន​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​ និង​​​រាប់​​​សិប​​​នាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​។ លោក ស ខេង បាន​​​ធានា​​​ចំពោះ​​​ម្ចាស់​​​រោង​​​ចក្រ​​​ថា លោក​​​​​នឹង​​​ធ្វើ​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​​​​ដែល​​​លោក​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ ដើម្បី​​​រារាំង​​​កុំ​​​ឲ្យ​​​មាន​​​ភាព​​​ចលាចល​​​ម្តង​​​ទៀត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​នឹង​​​ព្យាយាម​​​ឲ្យ​​​អស់​​​ពី​​​សមត្ថភាព​​​​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​កង​​​កម្លាំង​​​ដើម្បី​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​ រក្សា​​​សន្តិសុខ​​​ និង​​​រារាំង​​​កុំ​​​ឲ្យ​​​​​​មាន​​​អំពើ​​​ហិង្សា​​​ ឬ​​​ការ​​​បាញ់​​​ប្រហារ​​​"៕​​​ ស៊ុយ​​​ឈាង​​​​​​​​​  

ព័ត៌មានថ្មីៗ