30 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

អាជ្ញាធរ​ជំរុញ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​ខេឌីស៊ី

កាលពី​ម្សិលមិញ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បានជំរុញ​ឲ្យ​អ្នក​ភូមិ​ដែល​ជាប់ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុនខេឌីស៊ី ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​មួយ​នេះ ដោយ​សន្យា​ថា នឹង​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ឲ្យទៅ​ពួកគាត់​ផង​ដែរ​។ លោកស្រី​ ដោក សុធា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បាន​មាន​ប្រសាសន៍​ថា...

សហជីព​បន្ទន់​ជំហរ​ទាមទារ​ប្រាក់ខែ​គោល​តែ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា

សហជីព​បាន​ព្រមព្រៀង​បន្ទាប​់ការ​ទាមទារ​របស់​ខ្លួន​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​គោល​នៅ​ឆ្នាំ​ក្រោយ​ក្នុង​វិស័យ​កាត់ដេរ​ដ៏​សំខាន់ តាម​ការ​បោះឆ្នោត​លើ​ដំណោះស្រាយ​ប្រាក់​ខែ​ថ្មី​នេះ។ ទោះជា​យ៉ាង​នេះ​ក្តី ពួកគេ​នៅ​តែ​ខ្វែង​គំនិត​គ្នា​រវាង​តួលេខ​ដាក់​ចេញ​​ដោយ​រដ្ឋាភិបាល​និង​រោងចក្រ។​​​ គណៈកម្មាធិការ​ប្រឹក្សា​ការងារ (LAC) ដែល​មាន​តំណាង​មកពី​សហជីព រោងចក្រ និង​រដ្ឋាភិបាល គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ខែ​តុលាអំពី​ប្រាក់ខែ​គោល​ថ្មី...

អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​​តវ៉ា​នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប​​អីុអន

អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ដែល​មិន​សប្បាយ​ចិត្ត​មួយ​ក្រុមតូច បាន​តវ៉ា​នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប​អីុអន​កាលពីម្សិលមិញ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ផ្សារ​ទំនើប​នេះ​បោះបង់​ចោល​កិច្ច​ព្រមព្រៀងសិទ្ធិ​អាទិភាព ដែល​ខ្លួន​មាន​ជាមួយ​សមាគម​រួមគ្នា​ដើម្បីអភិវឌ្ឍ​កម្ពុជា (CCDA) ។​​​ យោងតាម​កិច្ច​ព្រមព្រៀង ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ច័ន្ទ សមាជិក...

រោង​ចក្រ​បន្ទោស​​កម្មករ​បណ្តាល​ឲ្យ​ពួកគេ​ទៅ​ចូលរួម​ការ​តវ៉ាវិញ

​កាលពី​ម្សិលមិញ កម្មករ​​ធ្វើ​កូដកម្ម​រាប់​ពាន់​នាក់ដែល​បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញនៅ​​រោង​ចក្រ​​ស្បែក​ជើង​ក្នុង​ខេត្ត​កំពង់ចាមនោះ ​​បន្ត​ធ្វើ​កូដកម្មវិញ​បន្ទាប់ពី​ថៅកែ​របស់​ខ្លួន​បាន​ប្រាប់​ពួកគេ​ឲ្យ​ជ្រើស​រើស​រវាង​សហជីព​ និង​ក្រុម​ហ៊ុន​។ កម្មករ​ប្រហែល​​៥.០០០​នាក់​មកពី​រោងចក្រ​ស្បែក​ជើង Juhui ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​ចិន​តៃវ៉ាន់​​នៅ​ក្នុង​ស្រុក​ជើងព្រៃ​ បាន​ធ្វើ​កូដកម្ម​​កាលពី​ថ្ងៃ​ច័ន្ទ​​ទាមទារ​ដំឡើង​ប្រាក់​កម្រៃ​ រួម​ទាំង​ប្រាក់​បន្ថែម​ម៉ោង...

រដ្ឋាភិបាល​ជំរុញ​ឲ្យ​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​​​បន្ថែម​ជាតិ​ដែក​​លើ​ផលិត​ផល​របស់​ខ្លួន​

មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​គួរ​តែ​បន្ថែម​ជាតិ​ដែក​លើ​ផលិត​ផល​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ប្រសើរ​ឡើង​។ អំឡុង​សិក្ខាសាលា​មួយ​ស្ដីពី​ការ​បន្ថែម​ជាតិ​ដែក​លើ​​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​ដ៏ពេញ​និយម លោក សាត សាមី...

នគរបាល​ចោទប្រកាន់​មនុស្ស​៧នាក់​ពីបទ​រំលោភបូក​លើក្មេងស្រីម្នាក់ក្នុងខេត្ត​កំពង់ចាម

នគរ​បាល​និង​មន្ត្រី​តុលាការ​បាន​និយាយ​ថា ​កាលពី​ថ្ងៃ​ច័ន្ទ​បុរស​ប្រាំពីរ​នាក់​ ដែល​តាម​​ចោទ​ថា បាន​រំលោភ​បូក​លើ​ក្មេង​ស្រី​អាយុ​១៧ឆ្នាំ​ម្នាក់ នៅ​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​កំពង់ចាម ដែល​នាង​បាន​ទៅ​មើល​ម្ដាយ​របស់​នាង​ឈឺ​កាលពី​ម្សិលមិញ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ធ្វើ​ការ​ចោទ​ប្រកាន់​។ លោក អុ៊ក...

សាលា​​​រាជ​​​ធានី​​​​​​ដក​​​ការ​​​អះ​​​អាង​​​របស់​​​ខ្លួន​​​ ខណៈសាធារណ​​​ជន​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិរក្ស​​​អគារ​​​ប៊ូឌីង​​​

ដោយ​​​មាន​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិរក្ស​​​ជា​​​ជាង​​​ការ​​​វាយ​​​កម្ទេច​​​អគារ​​​ប៊ូឌីង ដ៏ល្បីឈ្មោះ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាល​​​ពីម្សិលមិញ សាលា​​​រាជ​​​ធានី​​​បាន​​​ដក​​​ចេញ​​​វិញ​​​នូវ​​​ការ​​​អះ​​​អាង​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ដែល​​​​​​ថា អគារ​​​ប៊ូឌីង​​​នេះ​​​​​​​​គួរ​​​តែ​​​ត្រូវ​​​វា​​​យ​​​កម្ទេច​​​​​​ចោល​​​នោះ​​​។ កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក ប៉ា សុជាតិ​​​វង្ស អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា អគារ​​​ប៊ូ​​​ឌីង​​​ដែល​​​ជា​​​អគារ​​​ប្រវត្តិ​​​សាស្ត្រ​​​មាន​​​សភាព​​​ទ្រុឌ​​​ទ្រោម ហើយ​​​ថា "វា​​​ដល់​​​ពេល​​​ត្រូវ​​​វាយ​​​កម្ទេច​​​ចោល​​​ហើយ​​​"។ លោក​​​ ប៉ា សុជាតិ​​​វង្ស បាន​​​ពន្យល់​​​ថា លោក​​​កំពុង​​​តែ​​​ពិភាក្សា​​​ជាមួយ​​​ក្រុមហ៊ុន​​​សាជីវកម្ម​​​វិនិយោគ​​​កម្ពុជា​​​ក្រៅ​​​ប្រទេស​​​ (OCIC) ដើម្បី​​​ផ្តល់​​​លំនៅ​​​ដ្ឋាន​​​ផ្សេង​​​នៅ​​​ក្រៅ​​​រាជ​​​ធានី​​​ដល់​​​អ្នក​​​រស់​​​នៅ​​​ក្នុ​​​ងអគារ​​​ប៊ូ​​​ឌីង​​​ ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ​​​​​​លែង​​​អាច​​​រស់​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់ខ្លួន​​​ដោយ​​​​​​មាន​​​សុវត្ថិភាព​​​ទៀ​​​ត​​​ហើយ​​​នោះ។ ប៉ុន្តែ កាល​​​ពីម្សិលមិញ​​​ លោក ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​នាំពាក្យសាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា ថ្នាក់​​​លើ​​​របស់​​​លោក​​​បាន​​​យល់​​​ច្រឡំ​​​។ លោក ឌីម៉ង់ បាន​​​មាន​​​ប្រសាសន៍​​​ថា "គោល​​​ដៅ​​​របស់​​​អភិបាល​​​រាជធានី​​​គឺមិន​​​មែន​​​ ឡើយ​​​។ អភិបាល​​​រាជ​​​ធានី​​​គ្រាន់​​​តែ​​​ពន្យល់​​​ថា  OCIC មាន​​​គម្រោង​​​បង្កើត​​​ក្រុង​​​រណប​​​នៅ​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​​​​ ជា​​​កន្លែង​​​ដែល​​​មាន​​​លំនៅ​​​ដ្ឋាន​​​សម​​​រម្យ​​​​​​សម្រាប់​​​រស់​​​នៅ​​​​​​ប៉ុណ្ណោះ​​​។ លំនៅ​​​ដ្ឋាន​​​ទាំង​​​អស់​​​  សុទ្ធ​​​តែ​​​មា​​​ន​​​សភាព​​​ទ្រុឌ​​​ទ្រោម ហើ​​យ​​​អាច​​​បាក់​​​ស្រុត"។ ទោះ​​​បី​​​ជា​​​លោក​​​ ឌីម៉ង់ បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា មន្ទីរ​​​រៀបចំ​​​ដែន​​​ដី​​​ និង​​​នគរោបនីយកម្ម​​​រាជ​​​ធានី​​​បាន​​​ចុះទៅ​​​ត្រួត​​​ពិនិត្យ​​​អគារ​​​នេះ​​​ក្នុង​​​ពេល​​ថ្មី​​​ៗ​​​នេះ​​​ដោយ​​​រក​​​ឃើញ​​​ថា វា​​​គ្មាន​​​សុវត្ថិភាព​​​ក៏​​​ដោយ​​​​​​ ក៏​​​មន្ត្រី​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​អគារ​​​នេះ​​​មិន​​​អាច​​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​​នៃ​​​ការ​​​វាយ​​​តម្លៃ​​​បាន​​​ដែរ​​​។ អ្នក​​​រស់​​​នៅ​​​ក្នុ​​​ងអគារ​​​ រួម​​​ទាំង​​​មេភូមិ​​​ម្នាក់​​​ផង​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​មិន​​​ដឹង​​​ពីការ​​​ចុះ​​​មក​​​ត្រួត​​​ពិនិត្យ​​​នេះទេ​​​ ហើយ​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​យក​​​មក​​​ពិភាក្សា​​​ពិគ្រោះ​​​យោបល់​​​អំពី​​​ផែនការ​​​របស់​​​សាលា​​​រាជ​​​ធានី​​​ដែល​​​គ្រោង​​​វាយ​​​កម្ទេច​​​លំនៅ​​​ដ្ឋាន​​​របស់​​​ពល​​​រដ្ឋ​​​ប្រហែល​​​៦០០គ្រួសារ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​ប៊ូឌីង​​​នេះ​​​ឡើយ។ កាល​​​ពីម្សិលមិញ​​​ អង្គការ​​​សង្គម​​​សីុវិល​​​ចំនួន​​​ប្រាំ​​​បួន​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "​​​ឈប់​​​វាយ​​​កម្ទេច​​​ទីក្រុង​​​របស់​​​យើង​​​" ដោយ​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​បញ្ចូល​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ​​​ក្នុង​​​ការ​​​ពិភាក្សា​​​របស់​​​ខ្លួន​​​អំពី​​​វាសនា​​​របស់​​​អគារ ហើយ​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​នៃ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ជា​​​ផ្លូវ​​​ការ​​​មួយ​​​។ អង្គការ​​​សង្គម​​​សីុវិល​​​​​​ទាំង​​​នេះ​​​ ដែល​​​រួម​​​មាន​​​មជ្ឈមណ្ឌល​​​​​​អប់រំ​​​ច្បាប់​​​​​​សម្រាប់​​​សហគមន៍​​​ និង​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​​​ដែរ​​​នោះ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​វាយ​​​តម្លៃ​​​ដោយ​​​ឯករាជ្យ​​​លើ​​​សុវត្ថិ​​​ភាព​​​របស់​​​អគារ​​​នេះ​​​ ហើយ​​​ផ្តល់​​​នូវ​​​លទ្ធផល​​​ ដែល​​​រក​​​ឃើញ​​​ដល់​​​​​​គ្រួសារ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ និង​​​សង្គម​​​ស៊ីវិល។ លោកស្រី ណាលី ពីឡូក ប្រធាន​​​អង្គការ​​​សិទ្ធិមនុស្ស​​​​​​លីកាដូ បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ថា "រដ្ឋាភិបាល​​​មាន​​​កាតព្វកិច្ច​​​ពិគ្រោះ​​​យោបល់​​​ទាំង​​​ជាមួយ​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​អគារ និង​​​សង្គម​​​ស៊ីវិល​​​ស្តី​​​ពី​​​ការ​​​អភិវឌ្ឍ​​​រាជ​​​ធានី​​​របស់ខ្លួន​​​"។ លោក ជុច ភឿន រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​បច្ចេក​​​ទេស​​​បាន​​​ត្រៀម​​​ខ្លួន​​​ដើម្បី​​​ចុះ​​​ទៅ​​​ត្រួត​​​ពិនិត្យ​​​អគារ​​​ប្រវត្តិ​​​សាស្ត្រ​​​នោះហើយ ប្រសិន​​​បើ​​​សាលា​​​រាជ​​​ធានី​​​ស្នើ​​​ឲ្យ​​​ធ្វើ​​​ដូច្នោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​  ​​​ត្រូវ​​​បាន​​​វាយ​​​កម្ទេច​​​ចោល​​​ដោយ​​​គ្មាន​​​មន្ត្រី​​​បច្ចេក​​​ទេស​​​ចុះទៅ​​​ត្រួត​​​ពិនិត្យ​​​នោះ​​​​​​​​​​​​​​​​​​​​​​​ វា​​​ជា​​​រឿង​​​​​​គួរ​​​ឲ្យ​​​អាម៉ាស់​​​ណាស់​​​។ អគារ​​​ប៊ូឌីង​​​ ដែល​​​ជា​​​អគារ​​​និមិត្ត​​​រូប​​​នៃ​​​ស្ថាបត្យកម្ម​​​ថ្មី​​​របស់​​​ខ្មែរ​​​​​​បង្កើ​​​ត​​​ឡើង​​​ដោយ​​​លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករ​​​ខ្មែរ​​​ដ៏​​​ល្បី​​​ល្បាញ​​​នោះ បាន​​​បញ្ចប់​​​ការ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៦៣។ លោក លូ បាន​​​ហាប់​​​ ជន​​​ជាតិ​​​កម្ពុជា​​​ និង​​​លោក Vladimir Bodiansky ជនជាតិ​​​រុស្ស៊ី ជា​​​​​​ស្ថាបត្យករ​​​ដែល​​​សាង​​​សង់​​​អគារ​​​នេះ​​​ ​​ត្រូវ​​​បាន​​​ផ្តល់​​​ប្រឹក្សា​​​ដោយ​​​លោក វណ្ណ ម៉ូលី​​​វណ្ណ ដែល​​​បាន​​​គូរ​​​ប្លង់​​​អគារ​​​ប្រវត្តិសាស្ត្រ​​​ជាច្រើន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដែល​​​រួម​​​មាន​​​ផ្សារ​​​ធំថ្មី សាល​​​សន្និសីទ​​​ចតុមុខ និង​​​ពហុកីឡា​​​ដ្ឋាន​​​ជាតិ​​​អូឡាំពិក​​​ជា​​​ដើម។ លោក ប៉ែន សិរីបញ្ញា ស្ថាបត្យករ​​​មួយ​​​រូប​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ផ្នែក​​​នៃ​​​គម្រោង​​​របស់​​​លោក វណ្ណ ម៉ូលី​​​វណ្ណ ជា​​​គម្រោង​​​បង្កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០០៩ដើម្បី​​​​​ប្រមូល​​​ផ្តុំ​​​​​​វិចិត្រ​​​ករ ស្ថាបត្យករ និង​​​ប្រវត្តិវិទូ បាន​​​លើក​​​ឡើ​​​ង​​​ថា ការ​​​វាយ​​​កម្ទេច​​​អគារ​​​ប៊ូ​​​ឌីង​​​នេះ​​​ចោល​​​ គឺ​​​ដូច​​​ជា​​​ការ​​​កម្ទេច​​​ប្រវត្តិសាស្ត្រ​​​ចោល​​​ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ជំនាន់​​​ក្រោយ​​​អស់​​​សង្ឃឹ​​​ម។ លោក​​​ សិរី​​​បញ្ញា បាន​​​និយាយ​​​ទាក់​​​ទង​​​នឹង​​​ការ​​​គ្រោង​​​កម្ទេច​​​អគារ​​​​​​​​​​​​​​​​​​​​​​​​ប្រវត្តិសាស្ត្រ​​​នេះ​​​ចោល​​​ថា​​​ "វា​​​បំបាក់​​​ទឹក​​​ចិត្ត​​​និស្សិត​​​រៀន​​​ផ្នែក​​​ស្ថាបត្យកម្ម​​​ក្នុង​​​ប្រទេស​​​កម្ពុជា ព្រោះ​​​គ្មាន​​​ដាន​​​សម្រាប់​​​ក្មេង​​​ជំនាន់​​​ក្រោយ​​​សិក្សា​​​អំពី​​​ប្រវត្តិសាស្ត្រ​​​របស់​​​ខ្លួន។ វា​​​គឺ​​​ជា​​​ការ​​​បាត់​​​បង់​​​ប្រវត្តិសាស្ត្រ វា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​ចំពោះ​​​អគារ​​​ប៊ូឌីង​​​នេះ​​​តែ​​​មួយ​​​ទេ ប៉ុន្តែ ចំពោះ​​​​​​ស្ថាបត្យកម្ម​​​ទំនើ​​​ប​​​របស់​​​ខ្មែរ​​ទាំង​​​អស់​​​ផង​​​ដែរ​​​។ វា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​បាត់​​​បង់​​​សម្រាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ទេ ប៉ុន្តែ សម្រាប់​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​នៅ​​​ទូទាំង​​​ពិភពលោក​​​"៕ ស៊ុយឈាង  (រាយការណ៍​​​បន្ថែម​​​ដោយ Matt Blomberg)​​​​​​ ​​​​​​​​​        

អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​

កាល​​​ពីម្សិលមិញ អង្គការ​​​ឃ្លាំ​​​មើល​​សិទ្ធិមនុស្ស​​​បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​កម្ពុជា​​​ថា បាន​​​ដាក់​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ដ៏​​​លេច​​​ធ្លោ​​​បំផុ​​​ត​​​​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​បង្ខំ​​​ពួក​​​គេ​​​ឲ្យ​​​មក​​​​​​ចរចា​​​អំពី​​​ការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​បាន​​​ជំរុញ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​អន្ត​​​រ​​​ជាតិ​​​ជួយ​​​ជំរុញ​​​មេ​​​ដឹក​​​នាំ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ឲ្យ​​​លើក​​​លែង​​​ចោទ​​​ប្រកាន់​​​ ដែល​​​"ទាក់ទិន​​​នឹង​​​រឿង​​​នយោបាយ"នេះ​​​​​។ ​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​​​​បាន​​​ចោទ​​​ប្រកាន់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​យ៉ាង​​​តិច​​​ចំនួន​​​ប្រាំ​​​រូប ចំពោះ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ការ​​​​​​​​​​​​ធ្វើ​​​កូដ​​​កម្ម​​​​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​ចុង​​​ខែ​​​ធ្នូ​​​ និង​​​ដើម​​​ខែ​​​មករា​​​។ ពួក​​​គេ​​​ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ពី​​បទ​​​បង្ក​​​អំពើ​​​ហិង្សា ធ្វើ​​​ឲ្យ​​​ខូចខាត​​​​​​ទ្រព្យ​​​សម្បត្តិ​​​ ​​​​​​គំរាម​​​បំផ្លិច​​​បំផ្លាញ​​​ និង​​​ពីបទ​​​ធ្វើ​​​ឲ្យ​​​ស្ទះ​​​ចរាចរណ៍​​​​​​ដែលមាន​​​ស្ថា​​​នទម្ងន់​​​ទោស​​​។ កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ក្រឡា​​​​​​​​​​​​​​​បញ្ជី​​​មួយ​​​រូប​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​​​​ជន​​​សង្ស័យ​​​ទាំង​​​ប្រាំ​​​នាក់​​​នោះ​​​ ថា ជា​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​​​​ដែល​​​រួម​​​មាន​​​លោក រ៉ុង ឈុន លោក អាត់​​​ ធន់ លោក ប៉ាវ ស៊ីណា​​​ លោក ស្រី យ៉ាង សុភ័ណ្ឌ និង​​​លោក​​​​​​ ជា​​​ មុនី​​​ ហើយ​​​ថា មនុស្ស​​​ចំនួន​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​លោក​​​ស្រី​​​មិន​​​​​​អាច​​​ចាំ​​​អត្ត​​​សញ្ញាណ​​​ក៏​​​បាន​​​ជាប់​​​ក្នុង​​​ករណី​​​នេះ​​​ដែរ​​​។ នៅ ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​របស់​​​ខ្លួន​​​កាលពីម្សិលមិញ​​​ អង្គការឃ្លាំ​​​មើល​​​​​​សិទ្ធិ​​​មនុស្ស​​​ ក៏​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ថា លោកស្រី​​​​​​ ម៉ម ញឹម មេ​​​ដឹកនាំ​​​សហជីព​​​​​​មួយ​​​រូប​​​ដែរ​​​នោះ​​​ក៏​​​ស្ថិត​​​ក្នុងចំណោម​​​​​​ជន​​​សង្ស័យ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ដែរ​​​។ លោក​​​ ប្រេដ​​​ អាដាម នាយក​​​​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​របស់​​​​​​អង្គការ​​​តស៊ូ​​​មតិ​​​ ដែល​​​មាន​​​​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុ​​​ងទី​​​ក្រុង​​​ញូវយ៉ក បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​ថា " អាជ្ញាធរ​​​កម្ពុជា​​​កំពុង​​​បន្ត​​​ដាក់​​​​​​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​សកម្ម​​​ជន​​​ការ​​ងារ​​​ ដើម្បី​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​បោះបង់​​​ចោល​​​ការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អរបស់​​​ខ្លួន​​​"។ មេដឹកនាំ​​​សហជីព​​​ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ គឺ​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​អ្នក​​​ដែល​​​ជួយ​​​រៀប​​​ចំ​​​បាតុកម្ម​​​​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ និង​​​ខែ​​​មករា ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​កម្មករ​​​កាត់ដេរ ពី​​​៩៥​​​ដុល្លារ ដល់​​​១៦០​​​ដុល្លារ​​​។ កូដកម្ម​​​បាន​​​ក្លាយ​​​ទៅ​​​ជា​​​មាន​​​ការ​​​បង្ហូរ​​​ឈាម​​​​​​កាល​​​ពីថ្ងៃ​​​ទី​​​៣ ខែមករា នៅពេល​​​កងរាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ទៅ​​​លើ​​​អ្នក​​​តវ៉ា ដោយ​​​​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​កាត់ដេរយ៉ាង​​​តិច​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត និង​​​រង​​​របួស​​​ជាច្រើន​​​នាក់​​​ទៀត​​​។ រដ្ឋាភិបាល​​​បាន​​​យល់​​​ព្រម​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​កម្មករ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ហើយ​​​កំពុង​​តែ​​​ចរចា​​​ជា​​​មួយ​​​សហជីព​​​ និង​​រោង​​​ចក្រ​​​ជុំ​​​វិញ​​​ថា តើ​​​ត្រូវ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​ប៉ុន្មាន​​​ឲ្យ​​​កម្មករ​​​ ប៉ុន្តែ ការ​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​ដល់​​​១៥០​​​ដុល្លារ ឬ​​​លើស​​​ពី​​​នេះ​​​របស់​​​សហជីព​​​គឺ​​​វា​​​ហួស​​​​​​ឆ្ងាយ​​​ពីលទ្ធភា​​​ព​​ដែល​​​រដ្ឋាភិបាល និង​​​រោង​​​ចក្រ​​​បាន​​​និយាយ​​​ថា ខ្លួន​​​មិន​​​អាច​​​ធ្វើ​​​បាន​​​។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​ការ​​​ណ៍​​​របស់​​​ខ្លួន​​​​​​ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ដាក់​​​សម្ពាធ​​​លើ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ឲ្យ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ថ្មីៗ ដែល​​​ត្រូវ​​​បាន​​​ដាក់​​​ទៅ​​​លើ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​។ លោក អាដាម បាន​​​មាន​​​ប្រសាសន៍​​​ថា "ម្ចាស់​​​ជំនួយ​​​របស់​​​ប្រទេស​​​កម្ពុជា​​​គួរ​​​តែ​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា​​​ ​​​ខ្លួន​​​នឹង​​​មិន​​​អាច​​​ទទួល​​​យក​​​ការ​​​ចោទ​​​ប្រកាន់​​​ទាក់ទិន​​​រឿង​​​នយោបាយ​​​ណា​​​ផ្សេង​​​ទៀត​​​ឡើយ ហើយ​​​គួរ​​​តែ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ"។ លោក អិុត​​​ សំហេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​ថ្លែង​​​នៅ​​​ក្រៅ​​​​​​​​​ពិធី​​​ប្រគល់​​​សញ្ញា​​​បត្រ​​​កាល​​​ពី​​ម្សិលមិញ​​​ថា ករណី​​​នេះ​​​មិន​​​ស្ថិត​​​ក្នុង​​​​​​ដៃ​​​របស់​​​រដ្ឋាភិបាល​​​ទេ​​​។ លោក អិុត សំហេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​អាច​​​លូក​​​ដៃ​​​ចូល​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​បាន​​​ឡើយ តុលាការ​​​​​​នឹង​​​បំពេញ​​​តួនាទី​​​របស់​​​ខ្លួន ហើយ​​​យើង​​​មិន​​​អាច​​​ធ្វើ​​​អន្ត​​​រាគមន៍​​​បាន​​​ទេ"៕ ស៊ុយ​​​ឈាង​​​​​​ ​​​  

អាជ្ញាធរ​សវនកម្ម​ជាតិ​​រុះ​រើ​ទីតាំង​​ បន្ទាប់​ពី​ការ​ដោះ​ដូរ​ដី​ជាមួយ​ក្រុម​ហ៊ុន​ឯកជន​

អាជ្ញាធរ​សវនកម្មជាតិ​​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដី​ត្រូវ​បា៉ន់​តាម​បណ្ដោយ​ផ្លូវ​លេខ​២៤០​ក្នុង​រាជ​ធានី​ភ្នំពេញ​ កំពុង​តែ​រុះរើ​ទៅ​កាន់​ទីតាំង​ថ្មី​ក្នុង​ខណ្ឌ​សែនសុខ បន្ទាប់ពី​មាន​ការ​ដោះ​ដូរ​ដី​ជាមួយ​ក្រុម​ហ៊ុន​មួយ​ ដែល​ជា​របស់​ឧត្តម​សេនីយ៍យោធា​មួយ​រូប​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​​មន្ត្រី​នៅ​អាជ្ញាធរ​នេះ​ និង​អ្នក​ផ្សេងៗ​ទៀត​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​នេះ​។ លោក ឌួង ងៀប...

តុលាការ​ចោទ​ប្រកាន់​បុរស​វៀតណាម​៧នាក់ដែល​វាយ​យុវជន​ខ្មែរ

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​បុរស​វៀតណាម​៧​នាក់​ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​ វាយ​ប្រហារ​យុវជន​មួយ​ក្រុម​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​ខណ្ឌ​ច្បារ​អំពៅ បណ្តាល​ឲ្យ​យុវជន​អាយុ​១៩​ឆ្នាំ​ម្នាក់​ដាច់​រយះ​ត្រូវ​ដេរ​ជាង៣០​ថ្នេរ។ ហេតុការណ៍​នៅ​សង្កាត់​ព្រែកប្រា​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ជាខ្លាំង​កាលពី​ថ្ងៃ​ច័ន្ទ ពេល​ដែល​ជន​រងគ្រោះ កែវ...

ព័ត៌មានថ្មីៗ