38.8 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

នគរបាល​ស្វែង​រក​ជន​សង្ស័យ​ក្នុងករណី​វាយ​ប្រហារទឹក​អាស៊ីតលើក​ទី២នៅឆ្នាំនេះ

នគរ​បាល​​​ក្រុង​ប៉ោយ​​​បែ៉ត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​ឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួកគេ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​ដៃ​​​ដល់​​​ក្នុងករណី​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ហើយ ដែល​​​បាន​​ធ្វើ​​​ឲ្យ​​​ស្ត្រី​​​អាយុ​​​៣០​​​ឆ្នាំ​​​ម្នាក់ចូលសម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ ហើយ​​​ថាពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ឲ្យបានឆាប់​​​​​​តាម​​​ដែល​អាចធ្វើ​​​ទៅ​​​បាន។ លោក អ៊ុំ សុផល អធិការ​​​នគរបាល​​​ក្រុង​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​​​​សួរ​​​ថា តើ​​​នគរបាល​​​បាន​​ស្វែង​​​រក​​ស្ត្រី​​​ដែលមិន​​​​​​ទាន់​​​ស្គាល់​​​ឈ្មោះ​​​នៅ​​​ឡើយដូចម្តេច។​ស្ត្រី​នោះ​​​បាន​​​រត់​​​គេច​​​ បន្ទាប់​​​ពី​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ​​​ តាំង​​​ គឹម​​ជូ ខណៈ​​​ដែល​​​គាត់​​​កំពុង​​​អង្គុយ​​​ហូប​​​គុយ​​​ទាវ​​​នៅ​​​ផ្សារ​​​មួយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ "យើង​​កំពុង​​​ស្វែង​​​រក​​​ចាប់ខ្លួន​​​​​​ជន​​​ដៃ​​​ដល់​​​។ លោក​​​បាន​​​បន្ថែម​​​ថា "នាង​​​ប្រចណ្ឌ ហើយ​​​នេះ​គឺជា​​​រឿង​​​ស្នេហា"  ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​បន្ថែម​​​ទេ។ លោកស្រី Erin Bourgois អ្នក​​​គ្រប់​​​គ្រង​​​គម្រោង​​​នៅ​​​អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​កម្ពុជា​​​ដោយ​​​សារ​​​អាស៊ីត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​បញ្ជូន​បន្តពី​ខេត្ត​បន្ទាយ​មាន​ជ័យ​​​មក​​មណ្ឌល​​​វះកាត់​​​កុមារ​​​ក្នុង​​​​​​រាជ​​​ធានី​​​ភ្នំពេញកាលពីព្រឹកម្សិលមិញ​​​។ លោក​​​ស្រី Bourgois បាន​មាន​ប្រសាសន៍ថា “គាត់​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​នឹង​​​នរ​​​ ហើយ​​​គាត់​​​នឹង​​​ធ្វើ​​​ការ​​​វះ​​​កាត់​​​នៅ​​​ពេល​​​ណា​​​មួយ​​​នៅ​​​សប្តាហ៍​​​ក្រោយ​នេះ​​​"។ វា​​​ជា​​​ការ​​​វាយ​​​ប្រហារ​​​​ដោយ​​​ទឹក​​​អាស៊ីត​លើក​ទី២​នៅ​​​ឆ្នាំ​​​នេះ​​​៕សារុន​​​​​​​​​​​​​​​​​​​​​​​​

កិច្ច​​​ព្រមព្រៀង​​​​នយោ​​​បាយ​ជួយស្តារ​​​​ទំនុក​​​ចិត្ត​​​របស់​​​វិនិយោគិន

មជ្ឈដ្ឋានពាណិជ្ជកម្ម​​​នៅ​​​ប្រទេស​​​កម្ពុជា​ទំនង​​​ជា​​​មានអារម្មណ៍​​​ធូរ​​​ស្រាល​​​ក្នុង​​​ចិត្ត បន្ទាប់​​​ពី​​​មាន​​​ព័ត៌មាន​​​កាលពី​​​ថ្ងៃ​​​អង្គារ អំពី​​​ការ​​​បញ្ចប់​​​ភាព​​​ទាល់​​​ច្រក​​​នយោបាយ​​​ជិត​​​មួយ​​​ឆ្នាំ ដែល​បាន​​​បណ្តាល​​​​ឲ្យ​​​​វិនិយោគ​​​ផ្ទាល់​​​​​​ពី​​​បរទេសថយ​ចុះ។ យោង​​​តាម​​​លោក គ្រិស ហុបដិន (Chris Hobden) មន្ត្រី​ប្រមូល​ទិន្នន័យ​​​នៅ​​​ក្រុមហ៊ុន​​​អចលនទ្រព្យ CB...

អ្នកភូមិ​ធ្វើការ​តវ៉ា​បួនថ្ងៃជាប់ៗគ្នាជុំវិញវិវាទដីធ្លីក្នុង​ខេត្តកណ្តាល

អ្នកភូមិ​ប្រហែល​២៥០នាក់​បាន​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ផានអុីម៉ិច កាលពី​ម្សិល​មិញ ខណៈ​ដែល​មេឃុំ​របស់​ពួកគាត់​ប្រឈម​នឹង​ការ​សាក​សួរ​នៅ​​សាលា​ដំបូង​ខេត្ត​កណ្ដាល​ជុំវិញ​វិវាទ​ដីធ្លី​មួយ។ រយៈ​ពេល​បួន​ថ្ងៃ​ជាប់​ៗ​គ្នា អ្នក​ភូមិ​មក​ពី​ឃុំពញាឮ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​តុលាការ​ ដោយ​ចោទ​ក្រុម​ហ៊ុន​ផាន​អុីម៉ិចថា បាន​រំលោភ​យក​ដីចំនួន​៦៣​ហិកតា ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ភូមិ​១៨០​គ្រួសារ។ កាលពី​ខែមុន ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អ្នកភូមិ​១២​គ្រួសារ​ថា...

អ្នក​ភូមិ​ខេត្ត​ក្រចេះ​មក​​ស្នាក់​នៅ​ក្នុង​វត្តសាមគ្គីរង្សីម្តង​ទៀត​តវ៉ាអំពី​វិវាទដីធ្លី​របស់ខ្លួន

អ្នកភូមិ​ប្រហែល​១៦០នាក់​មកពី​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ដែលបាន​ជាប់​ពាក់ព័ន្ធនឹង​វិវាទដីធ្លី​ជាមួយម្ចាស់​ចម្ការ​ម្នាក់​គឺ​ជា​អ្នក​ដែលត្រូវ​បាន​បណ្តេញចេញថ្មីៗមក​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ក្នុង​រាជ​ធានីភ្នំពេញ។ អ្នក​នាំពាក្យ​សាលា​រាជធានីម្នាក់​​ដែលបាន​ប្រឹង​ប្រែង​ម្តងហើយ​ម្តងទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ដើម្បី​រារាំងវត​្ត​នេះ​មិន​ឲ្យក្លាយ​ជា​​កន្លែង​ជ្រកកោនសម្រាប់​អ្នក​តវ៉ា​មក​ពី​តាមខេត្តបាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញថា អាជ្ញាធរ​នឹង​ស្នើឲ្យ​អ្នកភូមិ​ចាកចេញ។ អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​បាន​​​មក​​​ដល់​​​វត្ត​​​នេះ​​​កាល​​​ពីព្រឹក​​​ម្សិលមិញ ហើយ​​​អ្នក​​​ភូមិ​​​៦៤​​​នាក់​​​ទៀត​​​បាន​​​មក​​​ដល់​​​នៅ​​​ពេល​​​រសៀល​​​​​​តាម​​​រថយន្ត​​​ពីរ​​​គ្រឿង​​​បន្ទាប់​​​ពី​​​លោក គង់ ចំរើន ជា​លេខា​​​នៅ​​​ខុទ្ទ​​កាល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​ពួក​​​គាត់​​​នៅ​​​សួន​​​​​​មុខ​​​វត្ត​​​បទុម​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដែល​​​ស្នើ​​​សុំ​​​ជំនួយ​​​ក្នុង​វិវាទ​​​ដី​​​ធ្លី​នេះ​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។ អ្នក​​​ស្រី អ៊ុត សៀង​​​ហៃ អាយុ​​​៦៦​​​ឆ្នាំ បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា "ខ្ញុំ​​​នឹ​​​ងស្នាក់​​​នៅ​​​វត្ត​​​នេះ​​​រហូត​​​ដល់​​​សម្តេច​​​ ហ៊ុន សែន ចេញ​​​លិខិតមួយច្បាប់​​​បញ្ជា​​​ឲ្យ​​​អាជ្ញាធរ​​​ខេត្ត​​​ប្រគល់​​​ដី​​​ឲ្យ​​​ពួក​​​យើង​​​វិញ​​​"។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា អ្នក​​​ភូមិ​​​ជាច្រើន​​​នាក់​​​ទៀត​​​មាន​​​គម្រោង​​​ចូល​មក​ពី​ស្រុក​​ស្នួល​នៅ​​​ថ្ងៃ​​​នេះ​​​។ លោក ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​នឹង​​​មិន​​​អត់​​​ឱន​ចំពោះអ្នក​​​ភូមិ​​​ដែល​​​ស្នាក់​​​នៅ​​​វត្ត​​​នេះ​​​ឡើយ​​​។ លោក​បាន​​​មាន​​​ប្រសា​​សន៍​​​កាល​​​ពីម្សិលមិញ​​​ថា "យើង​​​នឹង​​​បញ្ជូន​​​មន្ត្រី​​​របស់​​​យើង​​ទៅ​​​ពិនិត្យ​​​មើល​​​ ហើយ​​​ប្រសិន​​​បើ​​​ើយើង​​​ឃើញ​​មនុស្ស​ស្នាក់​​​នៅ​​​ទី​​​នោះ​​​ យើង​​​នឹង​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ ពី​​​ព្រោះ​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​រឿង​​​តូច​​​កាន់​​​តែ​​​ធំ​​​ទៅ​​​ៗ​​​ឡើយ​​​"។ ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​អះ​​​អាង​​​ថា បាន​​​ចាប់​​​ផ្តើម​​​ផ្លាស់​​​មក​​​រស់​​​នៅ​​​លើ​​​ដី​​​ស្ថិត​​​ក្នុង​​​ឃុំ​​​ស្នួល​​​នេះ កាល​​​ពីឆ្នាំ​​​២០០០​​​ បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ក្រុមហ៊ុន Horizon Agriculture Development  ដែល​​​បាន​​​ទិញ​​​ដី​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ ដើម្បី​​​ធ្វើ​​​ចម្ការ​​​ដំឡូង​​​មី​​​ និង​​​ចម្ការ​​​ម្រេច បន្ទាប​​​់ពី​​​ក្រុមហ៊ុន Growest Trading...

ក្រុម​ហ៊ុន​ជប៉ុន​សូម​ទោស​ខ្មែរ​ចំពោះ​ការ​បោះ​ពុម្ព​សៀវភៅ​មគ្គុទេសក៍​វៀតណាម​ដែល​មាន​រូប​អង្គរវត្ត​លើ​ក្រប​មុខ​

យោងតាម​មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា រោងពុម្ព​​មួយ​របស់​ជប៉ុន​បាន​ដក​ខ្លួន​ចេញ​ពីការ​​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​មគ្គុទេសក៍​​របស់​វៀតណាម​ ដែល​មានរូប​​ប្រាសាទ​អង្គរ​វត្ត​នៅ​លើ​ក្រប​មុខ​ បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​សំណាក់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​​ប្រទេស​ជប៉ុន។ លោក ស៊ឹម វីរៈ លេខា​ទី១​នៅ​ស្ថានទូត​ខ្មែរ​​ប្រចាំ​ប្រទេស​ជប៉ុន ​បាន​លើក​ឡើង​នៅ​ក្នុង​សារ​មួយ​តាម​ហ្វេសប៊ុក​ថា ស្ថានទូត​បាន​​ធ្វើ​ការ​តវ៉ា​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បោះ​ពុម្ព​អាស៊ូកា...

ឃាត​់ខ្លួន​មន្ត្រីកងរាជអាវុធហត្ថម្នាក់រួច​ដោះលែង​វិញ​បន្ទាប់ពី​មាន​ការ​គំរាម​បាញ់់​សម្លាប់

មន្ត្រី​នគរ​បាល​បាននិយាយ​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​យក​មក​សាកសួរ​ ក្រោយ​ពី​មាន​ការ​ចោទ​ថា បាន​វាយ​បុរស​ម្នាក់​ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់ទៀត​​បន្ទាប់ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​តូច​តាច​មួយ​ក្នុង​ខណ្ឌ​៧​មករា។ ប៉ុន្តែ​បើទោះណា​ជាមាន​ការ​ចោទ​ប្រកាន់បែប​នេះ​ក៏ដោយ ក៏​នគរ​បាល​លើក​ឡើង​ថា ពួកគេ​មិន​មាន​គម្រោង​បញ្ជូន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រូប​នេះ​ទៅ​តុលាការ​ដែរ ហើយ​បាន​ដោះ​លែង​គាត់​​វិញ​បន្ទាប់​ពី​ធ្វើ​ការ​អប់រំ​រួច​។ យោង​តាមរបាយការណ៍ដែល​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាននគរ​បាល​ជាតិ​បានឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​ជន​រងគ្រោះ​ឈ្មោះ...

សន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​សង្កាត់​​​ដែល​​​រង​​​របួស​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​នៅ​​​តែ​​​ស្រពេចស្រពិល​​​​​​នៅ​​​ឡើយ​​​​​​

ពេល​​​នេះ​​​លោក​​​ ឆៃ វិទូ ដែល​​​ជា​​​សន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​ម្នាក់​​​នៅ​​​​​​សង្កាត់​​​ស្រះ​​​ចក​​​ កំពុង​​​​​​ស្រពេច​​​ស្រពិល​​​​​​នៅ​​​ឡើយ​​​។ ប៉ុន្តែ វា​​​មិន​​​មែនគ្រាន់​​​តែ​​​ដោយ​​​សារ​​​​​គាត់រង​​​របួស​​​ក្បាល​​​​​​​​​ធ្ងន់​​​​​ធ្ងរ​​​​​​អំឡុង​​​បាតុកម្ម​​​ហិង្សា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ជិត​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​​​​ថ្ងៃទី​​​១៥ ខែ​​​កក្កដា ប៉ុណ្ណោះ​​​ទេ។ សន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​តិច​​​តួច​​​រូប​​​នេះ​​​ កំពុង​​​តែ​​​ព្យាយាម​គិត​​​រក​​​​​​នឹក​​​មូល​​​ហេតុ​​ដែល​​​​​​គាត់​​​ត្រូវ​​​គេ​​​បញ្ជា​​​ឲ្យ​​​​​​ទៅ​​​ល្បាត​​​នៅ​​​ឯ​​​បាតុកម្ម​​​ហិង្សា​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន និង​​​អ្នក​​​ដែល​​​គួរ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​វាយ​​​ដំ​​​មក​​​លើ​​​រូប​​​​​​គាត់​​​។ បុរស​​​វ័យ​​​ ៤៥ឆ្នាំ​​​រូប​​​នេះ​​​បាន​​​និយាយ​​​​​ពីលើ​​​គ្រែ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​កាល​​​់​​​ម៉ែត​​​កាល​​​ពីម្សិលមិញ​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​គេ​​​បញ្ជូន​​​ពួក​​​យើង​​​ទៅ​​​កន្លែង​​​តវ៉ា​​​នៅ​​​ថ្ងៃ​​​នោះ​​​​​​ទេ"។ ភ្នែក​​​ស្តាំ​​​របស់​​​គាត់​​​នៅ​​​​​​ជាំ​​​​​​នៅឡើយ ធ្វើឲ្យ​​គាត់​​​​​​ពិបាក​​​បើក​​​ភ្នែក​​​ រី​​ឯ​​​​​​ក្បាល​​​​​​របស់​​​គាត់​​​ដែលរង​​​របួសយ៉ាង​​​ជ្រៅក៏​​​កំពុង​​​រុំ​​​បង់​​​ថ្មី​​​នៅឡើយ​​​ដែរ​​​​​។ គាត់​​​និយាយ​​​ថា " យើង​​​មិន​​ធ្លាប់​​​​​ទៅ​​​ជួយ​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ឬ​​​សន្តិសុខ​​​សង្កាត់​​​ណា​​​​ផ្សេងឡើយ​​​ពី​​​មុន​​​មក​​​។ ប្រហែល​​​ជា​​​ដោយសារ​​​ខ្វះ​​​កម្លាំង​​​ហើយ​​​មើល​​​ទៅ។ ខ្ញុំ​​​មិន​​​ទាន់​​​ដឹង​​​ថា គួរ​​​បន្ទោស​​​អ្នក​​​ណា​​​​​​ទេ​​ រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​ស្វែង​​​រក​​​ជន​​​ល្មើស​​​ឲ្យខ្ញុំ​​​"។ លោក វិទូ ស្ថិត​​​ក្នុង​​​ចំណោម​​​សន្តិសុខ​​​​​​ចំនួន​​​​​​៣៧​​​នាក់​​​ដែ​​​ល​​​រង​​​របួស​​​ ដោយ​​​ក្នុង​​​នោះ​​​មាន​​​ប្រាំមួយ​​​នាក់​​​រង​​​របួស​​​ធ្ងន់ នៅពេល​​​បាតុករ​​​គាំទ្រ​​​​​​គណបក្ស​​​ប្រឆាំង​​​បាន​​​វាយ​​​សង​​​សឹក​​​យ៉ាង​​​ខា្លាំង​​​ទៅលើ​​​សន្តិសុខ​​​​​​ស្លៀកពាក់​ឯកសណ្ឋាន​​​ពណ៌​​​ទឹក​​​ប៊ិច​​​មួយ​​​ក្រុម​​​ ដែល​​​គេ​​​បញ្ជូន​​​ឲ្យទៅ​​​បំបែក​​​ការ​​​តវ៉ា "​​​រំដោះ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ"។ សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​មាន​​​ឈ្មោះ​​​ល្បី​​​ណាស់​​​នៅ​​​ឆ្នាំ​​​នេះដោយ​​​សារ​​​​​​​​​ពួកគេ​​​បាន​​​ប្រើ​​អំពើ​​​ហិង្សា​​​ព្រៃ​​​ផ្សៃ​​​ទៅ​​​លើ​​​អ្នក​​​តវ៉ា ​​​ចំណែក​​​ឯកម្លាំង​​​សន្តិសុខ​​​​​​ដែល​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​ដើម្បី​​​​​បំបែក​​​​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា ​​​ក៏​​​មាន​​​លាយ​​​ឡំ​​​​​​សន្តិសុខ​​​​​មិន​​​សូវ​​​មាន​​​បទ​​​ពិសោធន៍​​​​​​មក​​ពី​​​អង្គភាព​​​ផ្សេងៗ​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ គួច ចំរើន​​​ អភិ​​​បាល​​​ខណ្ឌ​​​ដូន​​​ពេញ។ លោក គួច ចំរើន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អាជ្ញាធរ​​​ត្រូវ​​​ការកម្លាំង​​​បន្ថែម​​ ពីព្រោះ​​​វា​​​ "ច្បាស់​​​ណាស់​​" ​​​ថា បាតុករគាំទ្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដឹក​​​នាំ​​​ដោយ​​​​​​លោកស្រី មូរ សុខ​​​ហួរ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត ​​​មាន​​​បំណង​​​ចូល​​​ទៅ​​​ក្នុង​​​ទីលាន​​​ប្រជា​​​ធិប​​​តេយ្យ​​​ បំពាន​​​បម្រាម​​​មិន​​​ឲ្យ​​​ធ្វើ​​​បាតុ​​​កម្ម​​​ជា​​​សាធារណៈ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "ចាប់​​​តាំង​​​ពី​​​ពួក​​​គេ​​​ប្រកាស​​​ថា ពួក​​​គេ​​​នឹង​​​មក​​​រំដោះ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យមក​​​ យើង​​​បាន​​​​​​កោះ​​​ហៅសន្តិសុខ​​​បន្ថែម​​​ទៀត​​ទៅ​​​កាន់​​​ទី​​​នោះ​​​នៅ​​​ថ្ងៃ​​​នោះ​​​។ ហើយ​​​​​​មាន​​​ពេល​​​ខ្លះ ​​​យើង​​​​​​ក៏​​​​​​បាន​​​សុំ​​​ជួយ​​​ពី​​​ខណ្ឌ​​​ផ្សេង​​​ៗ​​​ទៀត​​ដែរ​​​​​​"។ ប៉ុន្តែ​​​លោក គួច ចំរើន ក៏​​​មាន​​​ប្រសាសន៍​​​ដែរថា សន្តិសុខ​​​​​មិន​​​សូវ​​​មាន​​​បទ​​​ពិសោធន៍​​​​​​ដែល​​​មក​​​ពី​​​អង្គភាព​​​ផ្សេង​​​ៗ​​​ទៀត នឹង​​​មិន​​​​​​​​​ត្រូវ​​​បាន​​​​​​បញ្ជូ​​ន​​​ទៅ​​​ឡើយ ​​​ប្រសិន​​​បើ​​​អាជ្ញាធរ​​គិត​​​ថា​​​ អាច​​កើត​​​មាន​​​អំពើ​​​ហិង្សា​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​បាតុករ​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ថា "យើង​​​មិន​​​​បាន​​​​​​ដឹង​​ពី​​​ចេតនា​​​​​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​គិត​​​ទុក​​​ជា​​​មុន​​​របស់​​​ពួក​​​គេ​​​ឡើយ។ ប្រសិន​​​បើ​​​យើង​​​ដឹង​​​ យើង​​​ក៏​​​មិន​​​នាំ​​​សន្តិសុខ​​​របស់​​​យើង​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​​​​​​មក​​​ប្រឈម​​​​​​តតាំង​​​​​​​​នឹង​​​ពួក​​​គេ​​​ដែរ​​​"។ អាជ្ញាធរ​​​បាន​​​ចាប់​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំ​​​ពីរ​​​រូប​​​ និ​​​ង​​​សកម្ម​​​ជន​​​គណបក្ស​​​មួយ​​​រូប​​​​​​ទៀត ក្រោយ​​​ពី​​​មាន​​​​​​​​​ហេតុ​​​ការណ៍​​​​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​ហិង្សា​​​។ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​ចោទ​​​ប្រកាន់​​​ពួកគេ​​​​​​ភ្លាមៗ​​​ពី​​​បទ​​​​​ដឹក​​​នាំ​​​កុប​​​កម្ម​​​ និ​​​ង​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​។​​​បន្ទាប់​​​ពី​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​ប្រហែល​​​មួយ​​​សប្តាហ៍ ​​​មន្ត្រី​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ត្រូវបាន​​​​​​ដោះ​​​លែង​​​កាល​​ពី​​​ថ្ងៃ​​​អង្គារ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​​​​ម៉ោង​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​​​មន្ត្រី ហ៊ុន​​​ សែន និង​​​លោក សម រង្ស៊ី ​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ដើម្បី​​​បញ្ចប់​​​​​​ស្ថាន​​​ភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​។​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា​​​ជា​​​អ្នក​​​​​​​​​ផ្តល់​​​ដំបង​​​ឈើ​​​ឲ្យ​​​បាតុករ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា វីដេអូ​​​ស្តីពី​​​ហេតុការណ៍​​​ប៉ះទង្គិច​​​គ្នា​​​​​​​​​នោះ​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​អីុន​​​ធើណិត​​​ ​​​បាន​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​​​ថា បាវ​​​​​​អង្ករ​​​​​​ច្រក​​​ដំបង​​​ពេញ​​​​​​ ត្រូវ​​​គេ​​​​​ដាក់​​ចុះ​​​ពី​​​រថយន្ត​​​មួ​​យ​​​គ្រឿង​​​របស់សាលារាជ​​​ធានី​​​ និង​​​​​​ប្រើ​​​ដោយ​​​សន្តិសុខ​​​។ លោក​​​ វិទូ​​​ និយាយ​​​ថា គាត់​​​មិន​​​ដឹង​​​ថា ដំបង​​​ទាំង​​​នោះ​​​ចេញ​​​​​ពី​​​កន្លែង​​​ណា​​​​​​ទេ​​​។ បុរស​​​ដែល​​​ត្រូវ​​​គេ​​​ដាល់​​​ ទាត់​​​ធាក់ និង​​​វាយ​​​ដំ​​​រូប​​​នេះ​​ និយាយ​​​​​​ទៀត​​​ថា "វា​​​ច្របូក​​​​​​ច្របល់​​​ណាស់​។ មនុស្ស​​​ជាច្រើន​​​បាន​​​មក​​​សួរ​​​ខ្ញុំ​​​ថា ខ្ញុំ​​​​​​ធ្វើ​​​ការ​​​ឲ្យ​​អ្នក​​​ណា​​​​​​។ ខ្ញុំ​​​មិន​​​ទាន់​​​ទាំង​​​បាន​​​​​​ឆ្លើយ​​​ផង ​​​ពួក​​​គេ​​​ក៏​​​ចាប់​​​ផ្តើម​​​វ៉ៃ​​​ខ្ញុំ​​​"។ លោក វិទូ ដែល​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ត្រឹម​​​តែ​​​២៥​​​ដុល្លារ​​​​​​ពីការ​​ងារ​​​ជាស​​​ន្តិសុខ​​​សណ្តាប់​​​ធ្នាប់​​​សង្កាត់​​​ និង​​​​​​ប្រកប​​​របរ​​​ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ដែរ​​​នោះ ​​​​​​និយាយ​​​ថា គាត់​​​និង​​​សន្តិសុខ​​​​​​ផ្សេងៗ​​​ទៀត​​​បាន​​​ចាក​​ចេញ​​​ពី​​​ជួរ​​​មុខ​​​នៃ​​​បាតុកម្ម​​​ នៅ​​​ពេល​​​ភាព​​​តាន​​​តឹង​​​ចាប់​​​ផ្ដើម​​​ពុះ​​​កញ្ជ្រោល​​​ឡើង។ គាត់​​​និយាយ​​​ទៀត​​​ថា ភ្លាម​​​នោះ​​​នៅ​​​សល់​​​តែ​​​គាត់​​​ម្នាក់​​​ឯង​​​គត់​​​​​​ ហើយ​​​មាន​​​បុរស​​​មួយ​​​ក្រុម​​​ពោរ​​​ពេញ​​​ដោយ​​​កំហឹង​​​ព័ទ្ធ​​​គាត់​​​ជុំ​​​ជិត​​​ ហើយ​​​ស្រែក​​​គំហក​​​ដាក់​​​គាត់​​​ខ្លាំង​​​ៗ។ លោក​​​ វិទូ និយាយ​​​ថា "ខ្ញុំ​​​បាន​​​អង្វរ​​​ឲ្យ​​​ពួកគេ​​​ឈប់​​​ ប៉ុន្តែ ពួក​​​គេ​​​គិត​​​តែ​​​ពីវ៉ៃ​​​ខ្ញុំ ហើយ​​​ខ្ញុំ​​​ក៏​​​សន្លប់។ យើង​​​មិន​​​ដែល​​​គិត​​​ដល់​​​ថា​​​មាន​​​​​​រឿង​​​បែប​​​​​នេះ​​​​​កើត​​​ឡើង​​​ទេ​​​។ មេ​​​របស់​​​យើង​​​មិន​​​ដែល​​​និយាយ​​​ថា វា​​នឹង​​​​​​អាច​​​ទៅ​​​​​​ជា​​​បែប​​​នេះ​​​ឡើយ​​​"។ បុរស​​​រូប​​​នេះ​​​និយាយបន្ត​ថា គាត់​​​មិន​​​ស្គាល់​​​ឈ្មោះ​​​ ឬ​​​លេខ​​​ទូរស័ព្ទ​​​​​​របស់​​​មេ​​​​​គាត់​​​នៅ​​​ក្នុង​​​ចួរ​​​កម្លាំង​​​សន្តិសុខ​​​សង្កាត់​​​ទេ។ លោក​​​ ឃឹម វុត្ថា ប្រធាន​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ បាន​​​បដិសេធ​​​មិន​​​និយាយ​​​អំពី​​​បាតុកម្ម​​​ហិង្សា​​​នេះ​​​ទេ​​​។ លោក វិទូ​​​ បាន​​​​​​លើក​​​ឡើង​​​ថា គាត់​​​នឹង​​​បន្ត​​​ធ្វើ​​​ការ​​​​​​ងារជា​​​សន្តិសុខ​​​ដដែល​​​ ជា​​​ការ​​​ងារ​​​មួយ​​​ដែល​​​ជា​​​ធម្មតា​​​​​​ពាក់​​​ព័ន្ធ​​​​​​​​នឹង​​​ការ​​​​​​​​​បោស​​​សំអាត​​​អ្នក​​​សុំ​​​ទាន​​​ពី​​​តាម​​​ផ្លូវ​​​ និង​​​ជួយ​​​សម្រួល​​​ចរាចរណ៍​​​។ គាត់​​​បាន​​​បន្ត​​​ថា "ខ្ញុំ​​​នឹង​​​នៅ​​​តែ​​​ធ្វើ​​​ជា​​​សន្តិ​​​សុខ​​​ដដែល​​​នៅ​​​ពេល​​​ខ្ញុំ​​​ជា។ ប៉ុន្តែ ខ្ញុំ​​​នឹង​​​គិត​​​ឲ្យ​​​បាន​​​ពីរ​​​ដង​​​មុន​​​នឹង​​​យល់​​​ព្រម​​​ទៅ​​​កន្លែង​​​បាតុកម្ម​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​​​​​​​"៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​  

រដ្ឋ​​​មន្ត្រី​​​​​​​​បរិស្ថាន​​​ជួប​​​​​ពិភាក្សា​​​​ជាមួយ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ជុំ​​​វិញ​​​វិវាទ​​​ដីធ្លី​​​រវាង​​​អ្នក​​​ភូមិ​​​ និង​ក្រុម​​​ហ៊ុន UDG

កាល​​​ពី​​​ម្សិលមិញ លោក សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន ​​​​​​បាន​​​​​​ជួប​​​ជាមួយ​​​តំណាង​​​​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ និង​​​​​​តំណាង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល ​​​ដើម្បី​​​ពិភាក្សា​​​​​​គ្នា​​​អំពី​​​វិវាទ​​​ដែល​​​កំពុង​​​បន្ត​​​កើត​​​មាន​​​រវាង​​​ក្រុម​​​ហ៊ុន​​​ចិន Union Development Group (UDG) ​​​ដ៏​​​មាន​​​ឥទ្ធិ​​​ពល និង​​​អ្នក​​​ភូមិ​​​ខេត្ត​​​កោះ​​​កុង​​​ដែល​​​និយាយ​​​ថា ពួកគាត់​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពីដី​​​ធ្លី​​​ ហើយ​​​​ជម្រក​​​​​​របស់​​​ពួក​​​​​​គាត់​​​ត្រូវ​​​គេ​​​ដុត​​​បំផ្លាញ​​​។ កាល​​​ពីខែ​​​កុម្ភៈ ​​​លោក សាយ​​​ សំអាល់ បាន​​​ចុះ​​​ទៅ​​​ក្រុម​​​ហ៊ុន UDG ដែល​​​កាល​​​​​​ពី​​​ឆ្នាំ​​​២០០៨​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​ទំហំ​​​៤៥.០០០ហិកតា​​​ដើម្បី​​​សាង​​​សង់​​​សណ្ឋាគារ​ អាកាស​​​យាន​​​ដ្ឋាន​​​ និង​​​ទីលាន​​​វាយ​​​កូន​​​ហ្គុលហ្វ៍​​​នៅ​​​ខាង​​​ក្នុង​​​ព្រំ​​​ប្រទល់​​​ឧទ្យាន​​​ជាតិ​​​បទុម​​​សាគរ ប៉ុន្តែ អ្នក​​​ភូមិនៅ​​​ក្នុង​​​ស្រុក​​​​​គិរីសាគរ​​​ និង​​​ស្រុក​​​បទុម​​​សាគរ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​និយាយ​​​ថា ពួក​​​គាត់​​​ខក​​​ចិត្ត​​​នៅ​​​ពេល​​​លោក​​ សាយ​​​ សំអាល់ មិន​​​បាន​​​ជួប​​​ជា​​​មួយ​​​ពួក​​​គាត់​​​ដើម្បី​​​ស្តាប់​​​ពី​​​ទុក្ខ​​​លំបាក​​​របស់​​​ខ្លួន​​​។ ​​​កាល​​​ពី​ម្សិល​​​មិញ មិន​​​អាច​​​ទាក់​​​ទង​​​ទៅ​​​លោក​​​ សាយ​​​ សំអាល់ ​​​បាន​​​ទេ​​​ ប៉ុន្តែកាល​​​ពី​​​ថ្ងៃ​​​ពុធ​​​លោក​​​បាន​​​ថ្លែង​​​ប្រាប់​​​ក្រុម​​​អ្នក​​​​​​យក​​​ព័ត៌មាន​​​នៅ​​​សន្និសីទ​​​កាសែត​​​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​កំពុង​​​ស្ថិត​​​ក្រោម​​​កាតព្វកិច្ច "អនុវត្ត​​​​​​កិច្ច​​​សន្យា​​​ និង​​​ប្លង់​​​មេ​​​របស់​​​ខ្លួន​​​" ខណៈ​​​ប្រជាពល​​​រដ្ឋ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ដោយ​​​សារ​​​ការ​​​អភិវឌ្ឍ​​​នេះ​​​ និង​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​សំណង​​​ "ត្រូវ​​​ទទួល​យក​​​អ្វី​​​ដែល​​​​​​កិច្ច​​​សន្យា​​របស់​​​​​​ក្រុម​​​ហ៊ុន​​​បាន​​​សន្យា​​​​​ផ្តល់​​​ឲ្យ​​​ពួក​​​គាត់​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ អ្នក​​​ភូមិ​​​និយាយ​​​ថា ដី​​​ដែល​​​ពួក​​​កាត់​​​តាំង​​​លំនៅ​​​ថ្មី​​​មិន​​​អាច​​​ធ្វើស្រែ​​​ចម្ការ​​​​​​បាន​​​ទេ​​​។ ព័ត៌​​​មាន​​​មួយ​​​​​បង្ហោះ​​​​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ មាន​​​ខ្លឹម​​​សារ​​​​​​ដូច្នេះ​​​ថា "ឯក​​​ឧត្តម​​​បាន​​​បង្ហាញ​​​ជំហរ​​​​​​ ហើយ​​​ថា ក្រសួ​​​ងបរិស្ថាន​​​ចង់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ផ្អែក​​​លើ​​​គោល​​​ការណ៍​​​ឈ្នះៗ និង​​​គិត​​​ពី​​​ផល​​​ប្រយោជន៍​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​។ ឯក​​​ឧត្តម​​​ចាត់​​​ទុក​​​ការ​​​ចូល​​​រួម​​​របស់​​​អង្គការ​​​​​​នានាថាជា​​​ភាព​​​ដៃ​​​គូ​​​ដ៏​​​សំខាន់​​​ ប៉ុន្តែ តួនាទី​​​របស់​​​អង្គការ​​​ទាំង​​​នោះ​​​មិន​​​ត្រូវ​​​បង្ក​​​បញ្ហា​​​ ឬ​​​បម្រើ​​​ផល​​​ប្រយោជន៍​​​នយោបាយ​​​ឡើយ​​​"។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ អង្គការ​​​វេទិកា​​​នៃ​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល ​​​បាន​​​លើក​​​ឡើង​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​៣៩៨​​​គ្រួសារ​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ​​​រង​​​ផល​​​ប៉ះពាល់​​​ចំនួន​​​១.៩៦៣​​​គ្រួសារ​​​ មិន​​​ទាន់​​​ទទួល​​​បាន​​​សំណង​​​ណា​​​មួយ​​​សម្រាប់​​​ការ​​​បាត់​​​បង់​​​ដី​​​ធ្លី​​​​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​ខ្វះ​​​ទឹក​​​ បង្គន់​​​អនាម័យ​​​​​​ និង​​​ផ្ទះ​​​សមរម្យ​​​។ លោកស្រី វ៉ាន​​​ ហ៊ាលី (Wan Hea-Lee) តំណាង​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ (OHCHR) បាន​​​លើក​​​ឡើង​​​​​​​​​នៅ​​​ក្នុង​អីុម៉េល​​​មួយ​​​​​​ថា ជំនួប​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​អង្គការ​​​វេទិកា​​​នៃ​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​មាន​​សារៈប្រយោជន៍​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា " យើង​​​បាន​​​សួរ​​​ថា តើ​​​គណៈ​​​កម្មា​​​ធិការ​​​ ​​​​​​​​​​​​​​​​​​​​​ យល់​​​ព្រម​​​ជួប​​​គ្នា​​​ជា​​​ប្រចាំ​​​ជា​​​មួយ​​​អង្គការ​​​ពាក់​​​ព័ន្ធ​​​ដូច​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ប្រាប់​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​ឲ្យ​​​បាន​​​ដឹង​​​អំពី​​​ស្ថាន​​​ភាព​​​​​វិវឌ្ឍន៍។គាត់​​​បាន​​​យល់​​​ព្រម​​​​​​ហើយ។ យើង​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​បង្កើត​​​យន្ត​​​ការ​​​​​ខុស​​​ប្លែក​​​ពីគេ​​​មួយ​​​សម្រាប់​​​ដោះស្រាយ​​​ពាក្យ​​​បណ្តឹង​​​របស់​​​គ្រួសារ​​​នីមួយ​​​ៗ ដោយសារ​​​តែយន្តការ​​​ដែល​​​មាន​​​ស្រាប់​​​ មិន​​​​​​បាន​​​​​​ដោះស្រាយ​​​វា ហើយ​​គាត់​​​​​​ក៏​​​បាន​​​យល់​​​ព្រម​​​ដែរ"៕ សុខុម​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ LaurenCrothers) ​​​​​​​​​  

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​ស្រមោល​នៅ​ក្នុង​រដ្ឋ​សភា

គណៈរដ្ឋមន្ត្រី​ស្រមោល​នឹង​បង្កើត​ឡើង​នៅ​ក្នុង​រដ្ឋសភា​ នៅ​ពេល​ដែល​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​តំណែង​ ជា​ទង្វើ​មួយ​ដែល​កាលពី​៩​ឆ្នាំ​មុន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ជាប់​ពន្ធនាគារតាមការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​បះបោរ​។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ព្រម​ព្រៀង​គ្នា​កាលពី​​ថ្ងៃ​អង្គារ...

កម្មកររោងចក្រ​​​ទាមទារ​​​ឲ្យ​​​មាន​​​អន្តរាគមន៍​​​ពី​​​សាលាខណ្ឌពោធិ៍សែនជ័យ

តំណាង​​​សហជីព​​​ម្នាក់​​​បាន​​​និយាយ​​​ថា កាលពី​​​ម្សិលមិញកម្មករ​​​រោងចក្រ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​ហែ​​​ក្បួន​​​ពី​​​រោងចក្រ Sun Well Shoe​ Factory តាម​​​ផ្លូវ​​​វេងស្រេង​​​ខណ្ឌ​​​ពោធិ៍សែនជ័យ ដោយ​​​បាន​​​ទាមទារ​​​ឲ្យ​​​មាន​​​អន្តរាគមន៍​​​ក្នុង​​​ជម្លោះកំពុង​​​កើត​​​មានជុំ​​វិញ​​​បញ្ហា​​​ប្រាក់​​​ខែ​​​របស់​​​កម្មករ។ លោក សៀង...

ព័ត៌មានថ្មីៗ