29 C
Phnom Penh

នគរបាល​ស្វែង​រក​ជន​សង្ស័យ​ក្នុងករណី​វាយ​ប្រហារទឹក​អាស៊ីតលើក​ទី២នៅឆ្នាំនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​​ក្រុង​ប៉ោយ​​​បែ៉ត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​ឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួកគេ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​ដៃ​​​ដល់​​​ក្នុងករណី​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ហើយ ដែល​​​បាន​​ធ្វើ​​​ឲ្យ​​​ស្ត្រី​​​អាយុ​​​៣០​​​ឆ្នាំ​​​ម្នាក់ចូលសម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ ហើយ​​​ថាពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ឲ្យបានឆាប់​​​​​​តាម​​​ដែល​អាចធ្វើ​​​ទៅ​​​បាន។

លោក អ៊ុំ សុផល អធិការ​​​នគរបាល​​​ក្រុង​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​​​​សួរ​​​ថា តើ​​​នគរបាល​​​បាន​​ស្វែង​​​រក​​ស្ត្រី​​​ដែលមិន​​​​​​ទាន់​​​ស្គាល់​​​ឈ្មោះ​​​នៅ​​​ឡើយដូចម្តេច។​ស្ត្រី​នោះ​​​បាន​​​រត់​​​គេច​​​ បន្ទាប់​​​ពី​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ​​​ តាំង​​​ គឹម​​ជូ ខណៈ​​​ដែល​​​គាត់​​​កំពុង​​​អង្គុយ​​​ហូប​​​គុយ​​​ទាវ​​​នៅ​​​ផ្សារ​​​មួយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ “យើង​​កំពុង​​​ស្វែង​​​រក​​​ចាប់ខ្លួន​​​​​​ជន​​​ដៃ​​​ដល់​​​។ លោក​​​បាន​​​បន្ថែម​​​ថា “នាង​​​ប្រចណ្ឌ ហើយ​​​នេះ​គឺជា​​​រឿង​​​ស្នេហា”  ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​បន្ថែម​​​ទេ។

លោកស្រី Erin Bourgois អ្នក​​​គ្រប់​​​គ្រង​​​គម្រោង​​​នៅ​​​អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​កម្ពុជា​​​ដោយ​​​សារ​​​អាស៊ីត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​បញ្ជូន​បន្តពី​ខេត្ត​បន្ទាយ​មាន​ជ័យ​​​មក​​មណ្ឌល​​​វះកាត់​​​កុមារ​​​ក្នុង​​​​​​រាជ​​​ធានី​​​ភ្នំពេញកាលពីព្រឹកម្សិលមិញ​​​។ លោក​​​ស្រី Bourgois បាន​មាន​ប្រសាសន៍ថា “គាត់​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​នឹង​​​នរ​​​ ហើយ​​​គាត់​​​នឹង​​​ធ្វើ​​​ការ​​​វះ​​​កាត់​​​នៅ​​​ពេល​​​ណា​​​មួយ​​​នៅ​​​សប្តាហ៍​​​ក្រោយ​នេះ​​​”។ វា​​​ជា​​​ការ​​​វាយ​​​ប្រហារ​​​​ដោយ​​​ទឹក​​​អាស៊ីត​លើក​ទី២​នៅ​​​ឆ្នាំ​​​នេះ​​​៕សារុន​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស