33 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

EdC៖ បន្ទោស​​​អាកាស​​​ធាតុ​​​ចំពោះ​​​វិក្កយបត្រ​​​អគ្គិសនី​​​ប្រែប្រួល​​​តម្លៃ

អគ្គិសនី​កម្ពុជា​ (EdC) បាន​​​ចេញ​​​សេចក្តី​​​ជូន​​​ដំណឹង​​​កាល​​​ពីថ្ងៃ​​​អង្គារ ដោយ អះ​​​អាង​​​ថា វិក្កយបត្រ​​​អគ្គិសនី​​​​​​កើន​​​ឡើង​​​ដោយ​​​សារ​​​អាកាស​​​ធាតុ​​​ក្តៅ​​​ មិនមែន​​​ដោយ​​​សា​​​រការ​​​​ប្រែ​​​ប្រួល​​​អត្រា​​​​​​ តម្លៃ​​​​​​ដែលគិតថ្លៃពីអតិថិជន ​​​នោះ​​​ឡើយ​​​។ សេចក្តី​​​ជូន​​​ដំណឹង​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក កែវ រតនៈ...

​លោក វ៉ា គឹមហុង​ ច្រាន​ចោល​ការ​ទាម​ទារ​ឲ្យ​លោក​ចុះ​ពី​តំណែង​

បន្ទាប់ពី​ការ​ចរចា​ថ្ងៃ​ទី២​ជាមួយ​ប្រទេស​​វៀត​ណាម​​ជុំវិញ​បញ្ហា​ព្រំដែន​ដែល​មាន​វិវាទ​​នៃ​ប្រទេស​​​ទាំងពីរលោក វ៉ា គឹមហុង រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល​កាល​ពី​ម្សិល​មិញ​បាន​ច្រាន​ចោល​ការ​​ទាម​ទារ​​​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​ឲ្យ​លោក​ចុះ​ចេញ​ពីតំណែង។ លោក​ វ៉ា គឹមហុង ដែល​ជា​ប្រធាន​គណៈ​កម្មាធិការព្រំដែន​រួម​​ និង​លោក​ ហូ...

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ការ​​​ពារ​​​ច្បាប់ស្តីពី​​​ ​​​NGO នៅឯសិក្ខាសាលា​​​ខណៈ​​​​គណបក្ស​​​ប្រឆាំង​​​ដើរ​​​ចេញ​​​

សមាជិក​​​សភា​​​ និង​​​មន្ត្រី​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បន្ត​​​ការ​​​ពារ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​របស់ខ្លួន​​​ដែល​​​មាន​​​បំណង​​​គ្រប់គ្រង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​នៅឯ​​​សិក្ខាសាលា​​​មួយ​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​ ទោ​​​ះ​​​បី​​​ជា​​​មាន​​​ការ​​​ធ្វើ​​​ពហិកា​​​រ​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិ​​​បាល​​​​​​មួយ​​​ចំនួន និង​​​គណបក្ស​​​ប្រឆាំង​​​​​​ដែល​​​​​​​​​ចាត់​​​ ទុក​​​ព្រឹត្តិការណ៍​​​​​​នេះ​​​ថា “គ្មានន័យ” ​​​ក៏​​​​​​ដោយ ។ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​បាន​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​នេះមុន​​​ការ​​​បោះ​​ឆ្នោត​​​ដែល​​​ជិត​​​មកដល់​​​​​​...

តំណាង​រាស្ត្រ​អំពាវនាវ​ឲ្យ​សហ​ប្រជាជាតិ​ជួយ​អ្នក​ជាប់​ឃុំ​នៅ​ព្រៃ​ស្ពឺ​បាន​ទៅ​ផ្ទះ

បន្ទាប់ពី​មាន​អធិការ​កិច្ច​នៅ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែនជ័យ នៅ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក​ស្រី កែ សុវណ្ណរតន៍ កាលពី​ថ្ងៃ​ពុធ​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​កំពុង​ស្វះស្វែង​សុំ​ជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​ផ្ទះ​វិញ​នូវ​អ្នក​ជាប់​ឃុំ​រាប់​សិប​នាក់​នៅ​កន្លែង​ឃុំ​ខ្លួន​ដែល​មាន​ឈ្មោះ​អាក្រក់...

​សាល​ក្រម​ជុំវិញ​​សំណុំ​រឿង​ចាប់​ជំរិត​ ហើយ​សម្លាប់​​​ត្រូវ​បាន​ជំទាស់

នៅ​ក្នុង​ការ​បង្ហាញ​ការ​ជំទាស់​ដ៏កម្រ​មួយ​ក្នុង​តុលាការកាលពី​ម្សិលមិញ​​ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល ​​បាន​​ប្ដឹង​ទាស់​នឹង​សាល​ក្រម​​ផ្តន្ទា​ទោស​បុរស​ពីរ​នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​ចាប់​ជំរិត​ហើយ​សម្លាប់​។ ព្រះរាជអាជ្ញា លឹម សុគន្ថា ​បាន​សុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​បុរស​បី​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​​​​​នៅ​ក្នុង​ការ​ចាប់ជំរិត​ហើយ​សម្លាប់​យុវជន​​​ ហេង ពិសិដ្ឋ អាយុ​២៥​ឆ្នាំ​...

រដ្ឋាភិបាល​​​កម្ពុជា​​​ស្ងាត់​​​ស្ងៀម ​​​បន្ទាប់​​​ពី​​​ចរចា​​​បញ្ហា​​​​​​ព្រំដែន​​​ ជា​​​មួយ​​​វៀត​​​ណាម​​​​​​ក្នុង​​​ថ្ងៃ​​​ដំបូង​​​

លោក វ៉ា គឹមហុង រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​ព្រំដែន​​​មក​​​ពីគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ជាមួយ​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ទេ​​​កាលពី​​​ម្សិលមិញ បន្ទាប់​​​ពី​ជួប​​ជាមួយ​អនុ​​​​​​​​​រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​វៀត​​​ណាម​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​ដំបូង​​​របស់​​​គណៈ​​​កម្មា​​​ធិការ​​​ព្រំដែន​​​​​​រួម​​​លើក​​​​ដំបូង​​​​ចាប់​​​តាំង​​​ពី​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិបាន​​​ចាប់​​​ផ្តើម​​​យុទ្ធនាការ​​​​​ស្វែង​​​រក​​​ការ​​​ទន្ទ្រាន​​​ទឹក​​​ដី​​​ពី​​​សំណាក់​​​វៀត​​​ណាម​​​​​​​​។ ពេល​​​ដើ​​​រចេញ​​​ពី​​​កិច្ច​​​ប្រជុ​​​ំ​​​នា​ព្រឹក​​​នោះ​​​នៅ​​​ឯទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​ លោក វ៉ា គឹម   ហុង​​​ ដែល​​​​​​ត្រូវ​បាន​​​​គណបក្ស​​​សង្គ្រោះ​​​...

NGOs​​ នៅ​តែ​ប្រឆាំង​សេចក្តីព្រាង​ច្បាប់​​​មុន​ជំនួប​សមាជិក​សភា

អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​តែ​រួប​រួម​គ្នាកាលពី​ម្សិលមិញ ដោយ​ប្រកាន់​ជំហរ​​ដាច់​ខាតប្រឆាំង​​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដែល​នឹង​បង្ខំ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំងអស់​នៅ​ក្នុង​ប្រទេស​​ចុះ​បញ្ជី​ជា​មួយ​រដ្ឋាភិបាល ប៉ុន្តែ​មាន​ការ​ខ្វែង​គំនិត​​គ្ន​ ​​ថា ​តើ​​ត្រូវ​ទទួល​យក​​​​​សំណើ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​សម្រាប់​​​ការ​ពិគ្រោះ​យោបល់​រយៈ​ពេល​១១​ម៉ោង​​​​​មុន​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ ឬ​យ៉ាង​​ណា​។ បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​២០០​នាក់​​បាន​ជួប​ជុំគ្នា​នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា ក្នុង​រាជធានី​ភ្នំពេញ​​ កាលពីព្រឹក​ម្សិល​​មិញ ដើម្បី​ប្រមូល​​ការ​ជំទាស់​របស់​ខ្លួន​ទៅ​​នឹង​​​សេចក្ដី​ព្រាង​ច្បាប់​នោះ។ ពួកគេ​បារម្ភ​ថា រដ្ឋា​​ភិបាល​នឹង​ប្រើ​ប្រាស់​បទប្បញ្ញត្តិ​មិន​ច្បាស់​លាស់​ និង​ទូលំទូលាយ​ដើម្បី​ទប់​ស្កាត់...

ធនាគារ​ពិភពលោក​​ស្តាប់​កង្វល់​របស់​មន្ត្រី​មូលដ្ឋាន​​សម្រាប់ផែនការ​បី​ឆ្នាំ​

តម្លៃ​​​អគ្គិសនី​​​ឡើង​​​ថ្លៃ​​​ ប្រាក់​​​ខែ​​​ទាប​​​ ប្រព័ន្ធ​​​ធារាសាស្ត្រ​មាន​កំណត់ តម្លៃ​​​ស្រូវ និង​​​ដំណាំ​​ធ្លាក់​ថ្លៃ​ស្ថិតក្នុង​ចំណោម​​​​កង្វល់​​​ដ៏​​​ចម្បង​​​ដែល​​​ត្រូវ​​​បាន​​​លើក​​​ឡើង​​​ដោយ​​​​​​មន្ត្រី​​​រដ្ឋាភិបាល​​​នៅ​​​សិក្ខា​សាលា​​​មួយ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីម្សិលមិញ​​​ ដើម្បី​​​ជួយ​​​ឲ្យធនាគារ​​​ពិភព​​​លោក​​​សម្រេច​​​ថា តើ​ត្រូវ​​​​​​ផ្តល់​​​ប្រាក់​​​របស់​​​ខ្លួន​​​ដល់​​​ប្រទេស​​​នេះ​​​ដូចម្ដេច​​​សម្រាប់​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ក្រោយ​​​។ វា​​​ជា​​​ជំនួប​​​លើក​​​ទី​​​៥​​​ក្នុង​​​ចំណោម​​​ជំនួប​​​១០​​​លើក​​​ដែល​​​ធនាគារ​​​ពិភព​​​លោក​​​មាន​​​គម្រោង​​​ជួប​​​ជា​​​មួយ​​​ក្រុម​​​មន្ត្រី អ្នក​​​នយោបាយ​​​ ក្រុមហ៊ុន​​​ និ​​​ងអង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មុនពេល​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ទំនាក់​​​ទំនង​​​ឡើង​​​វិញ​​​ជាមួយ​​​ប្រទេស​​​កម្ពុជា​​​ដូចម្តេច។ ធនាគារ​​​ពិភព​​​លោក​​​បាន​​​បង្កក​​​ការ​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ថ្មី​​​ទាំង​​​អស់​​​ដល់​​​ប្រទេស​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ ជា​​​ការ​​​តវ៉ា​​​​​​ទៅ​​​នឹង​​​ការ​​​បណ្តេញ​​​​​ប្រជាជន​​​ជាច្រើន​​​គ្រួសារ​​​ចេញ​​​ពី​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ពីសំណាក់​​​រដ្ឋាភិបាល​​​។ លោក Alassane Sow នាយក​​​ប្រចាំ​​​ប្រទេស​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​​​​រួម​​​ថា "គ្មាន​​​នរណា​​​ម្នាក់​​​ គ្មាន​​​នរណា​​​ម្នាក់​​​​​​ប្រសើរ​​​ជាង​​​អ្នក​​​ទេ​​​ក្នុង​​​ការ​​​សម្រេច​​​ ថាគួរ​​​ផ្តល់​​​អាទិភាព​​​លើ​​​អ្វី​​​នោះ​​​"។ លោកស្រី​ ដោក សុធា ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ងបាន​​​មាន​​​ប្រសាសន៍​​​ថា កសិករ​​​ចង់​​​​បាន​​​តម្លៃ​​​ប្រសើរ​​​សម្រាប់​​​ដំណាំ​​​ដែល​​​ពួក​​​គាត់​​​ដាំ។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​ធ្វើ​​​ការ​​​ស្រែ​​​ចម្ការ​​​ និង​​​ដាំ​​​ដំណា​​​ំ​​​ផ្សេង​​​ៗ​​​ទៀត​ឡើយ ពីព្រោះ​​​តែតម្លៃ​​​ធ្លាក់​​​ចុះ ដូច្នេះ​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ស្វែង​​​រក​​​ទី​​​ផ្សារ​​​ឲ្យ​​​កសិករ​​​"។ លោកស្រី សុធា ក៏​​​បាន​​​មាន​​​ប្រសាសន៍ ផង​​​ដែរ​​​ថា ប្រាក់​​​ខែ​​​ទាប​​​បាន​​​បណ្តាលឲ្យប្រជា​​​ពល​​​រដ្ឋ​​​បង្ខំចិត្ត​ចាក​​​ចេញ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ដើម្បី​​​​​​ស្វែង​​​រក​​​ការ​ងារ​ដែលមាន​ប្រាក់​​​ខែ​​​ប្រសើ​​រ​​​ជាង​​​នេះ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​មានការ​បណ្តុះ​​​បណ្តាល​​​អំពី​​​ការ​​​ងារ​​​ឲ្យ​​​បាន​​​ច្រើន​​​​​​ដើម្បី​​​​​​ឲ្យ​​​ពួក​​​គាត់​​​​ធ្វើ​​​ការ​​​នៅ​​​ក​​​្នុង​​​​​​ប្រទេស​​​វិញ​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​ខេត្ត​​​​​​​​​​​​​​​កំពង់​​​ឆ្នាំង​​​កំពុង​​​ប្រឈម​​​ការ​​​ខ្វះ​​​​​​ខាត​​​​​​កម្លាំង​ពលកម្ម​សម្រាប់​វិស័យ​​​​កសិកម្ម ហើយ​​​ក៏​​​សម្រាប់​​​វិស័យ​​​ផ្សេង​​​ៗ​​​ទៀត​​​ផង​​​ដែរ​​​ ពីព្រោះ​​​យើង​​​មិន​​​មាន​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​អាជីព​​​ឡើយ​​​។ យើង​​​មាន​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​គោរព​​​ច្បាប់​​​ការ​​​ងារ ហើយ​​​កម្មករ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​"។ លោក ជុន សុជាតិ​​​ ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​កណ្តាល​​​បាន​​​ត្អួញ​​​ត្អែរ​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​កើន​​​ឡើង​​​ សាលា​​​រៀន​​​​​​ខ្សត់ខ្សោយ​​​​ និង​​​​បញ្ហា​​​ប្រឈម​​​​​ក្នុងការ​ធ្វើ​ឲ្យ​​​​ប្រជា​​​ជន​នៅ​ប​ន្ត​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "បើ​​​ទោះ​​​ណា​​​ពួក​​​គេ​​​​​​នៅ​​​​​​ក្មេង​​​ក៏​​​ដោ​​​យ​​​ ក៏​​​ពួក​​​គេ​​​លក់​​​សត្វ​​​ចិញ្ចឹម​​​របស់​​​ខ្លួន​​​មក​​​រាជ​​​ធានីភ្នំពេញ​​​ដែរ​​​។ ប្រជា​​​ជន​​​ចូលចិត្ត​រស់​​​នៅ​​​ក្នុង​​​តំបន់​​​ក្រុង​​​ច្រើន​​​ជាង​​​តំបន់​​​ជន​​​បទ​​​"។ លោក សុជាតិ បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​កែលម្អ​ការ​ផ្តល់​​​សេវាកម្មរដ្ឋ​​​ដល់​​​តំបន់​​​ជន​​​បទ​​​ជា​​​មួយ​​​នឹង​​​ការ​​​តភ្ជាប់​​​ចរន្ត​​​អគ្គិសនី​​​ និង​​​កសាង​ប្រព័ន្ធ​​​ធារាសាស្ត្រ​​​បន្ថែម​​​ទៀត​​​។ ធនាគារ​​​ពិភព​​​លោក​​​បាន​​​រៀប​​​ចំ​​​សិក្ខាសាលា​​​ស្រដៀង​​​គ្នា​​​នេះ​រួច​​​ហើយ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម សៀមរាប និង​​​ខេត្ត​​​ព្រះសីហនុ ។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា "ជា​​​សំខាន់​​​ កង្វល់​​​ទាំង​​​នោះ គឺ​​​​​​ហេដ្ឋា​​​រចនា​​​សម្ព័ន្ធ ហើយ​​​ខ្ញុំ​​​ចង់​​​និយាយ​​​ពី​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​ផ្លូវ​​​ថ្នល់​​​ និង​​​ប្រព័ន្ធ​​ធារា​សាស្ត្រ"។ លោក​​​បាន​​​បន្ថែម​​​ថា "ប៉ុន្តែ​​​ បញ្ហា​​​មួយ​​​ដែល​​​ខ្ញុំ​​​បាន​​​ឮ​​​គ្រប់​​​ទី​​​កន្លែង​​​គឺ​​​បញ្ហា​​​ត្រង់​​​តម្លៃ ដែល​​​នៅ​​​ទី​​​នោះ​​​ហាក់​​​ដូច​​​ជា​​​មាន​​​បញ្ហា​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​តម្លៃ​​​ផលិត​​​ផល​​​កសិកម្ម​​​​​​។ បញ្ហា​​​អត្រា​​​ការ​​​ប្រាក់​​​  គឺជា​​​បញ្ហា​​​ដែល​​​ត្រូវ​​​បាន​​​លើក​​​ឡើងផងដែរ​​​"។ លោក Sow ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ការ​​​អំពាវ​​​នាវ​​​ច្បាស់​​​ក្រឡែត​ឲ្យ​​​ផ្តល់​​​សេវាកម្ម​​​បន្ថែម​​​ទៀត​​​ និង​​​ប្រសើ​​​រ​​​ជាង​​​មុន​​​នៅ​​​ថ្នាក់​​​សហគមន៍ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ផង​​​ដែរ​​​ នៅ​​​គ្រប់​​​ទី​​​កន្លែង​​​ ប្រជាជន​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​​​​​​​ផ្តល់​​​សេវា​​​នៅ​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​ផង​​​។ ខ្ញុំ​​​បាន​​​ឮ​​​បញ្ហា​​​នេះ​​​គ្រប់​​​ទី​​​កន្លែង​​​​​​ថា ថវិកា​​​នៅ​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​មាន​​​តិច​​​តួច​​​ ដែល​​​គេ​​​អាច​​​យល់​​បាន​​​ថា ដោយ​​​សារ​​​ថវិកា​​​មាន​​​កំណត់​​​។ ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​វិមជ្ឈការ​​​​​​បន្ថែម​​​ទៀត​​​ និង​​​ការ​​​ផ្តល់​​​សេវា​​​នៅថ្នាក់​​​មូល​​​ដ្ឋាន គឺ​​​ឮ​​​ច្បាស់​​​ក្រឡែត​​​"។ ធនាគារ​​​ពិភព​​​លោក​​​​​​នឹង​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​ប្រាំ​​​ទៀត​​​ រួម​​​មាន​សិក្ខាសាលា​​​មួយ​​​ជាមួយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល មុន​​​ពេល​​​រៀប​​​ចំ​​​​​​ជំនួប​​​ជា​ន់​​​ខ្ពស់​​​ជា​​​មួយ​​​រដ្ឋាភិបាលអំពី​​​​ថា តើ​ត្រូវ​​​ទាក់​​​ទង​​​ឡើង​​​វិញ​​​នៅ​​​ចុង​​​ខែ​​​នេះ​​​ដូច​​​ម្តេច។ ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​ចូល​​​រួម​​​សិក្ខាសាលា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ចង់​​​ឃើញ​​​ធនាគារ​​​ពិភព​​​លោក​​​ចាប់​​​ផ្តើ​​​ម​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ដល់​​​គម្រោង​​​ថ្មីៗនៅ​​​ក្នុង​​​ប្រទេសក​​​ម្ពុជា​​​ឡើង​​​វិញ​​​។ ទោះ​​​ជា​​​យា៉ង​​​ណា អង្គកា​​​រ​​​សិទ្ធិ​​​មនុស្ស​​​មួយ​​​ចំនួន​​​បាន​​​លើក​​​ឡើង​​​ថា  ធនាគារ​​​ពិភព​​​លោក​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​​​ការ​​​លើក​​​ឡើង​​​ពី​ប្រជាសាស្ត្រ​សំខាន់មួយគឺ​៖ ប្រជាជន​​​កម្ពុជា​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពីផ្ទះ​​​សំបែងនិង​​​ពី​ស្រែ​​​ចម្ការ​​​​​​​​​របស់​​​ខ្លួនដោយ​​​បង្ខំ​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍ ជា​​​ពិសេស​​​គម្រោង​​​​​​ដែល​​​ផ្តល់​​​មូល​​​និធិ​​​ដោយ​​​ម្ចាស់​​​ជំនួយ​​​បរទេស​​​រួម​​​មាន​​​​​​ធនាគារ​​​ពិភព​​​លោក​​​ជា​​​ដើម​​​។ ពួក​​​គេ​​​បាន​​​រិះ​​​គន់​​​ធនាគារ​​​នេះ​ចំពោះ​​​ការ​​​មិន​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​​​ជាមួយ​​​អ្នករង​ការ​បណ្តេញ​ចេញ​។ បន្ទាប់​​​ពី​​​សិក្ខា​​​សាលា​​​កាល​​​ពី​​​ម្សិលមិញ លោក Sow បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​បទ​​​សម្ភាសន៍​​​​ឡើយ​​​ ហើយ​​​បាន​​​សំដែង​​​កំហឹង​​​ជា​​​មួ​យ​​​អ្នក​​​យក​​​ព័ត៌​​​មានចំពោះ​ការ​​​​​​ចូល​​​រួ​​​ម​​​សិក្ខា​​​សាលា​​​នោះ​ ដោយ​​​ចោទ​​​រូបលោក​​​ថា លួច​​​ចូល​​​រួម​ក្នុង​​កិច្ច​ប្រជុំនោះ​​​​ដូច​​​ឆ្កែ​ចចក​​​​" បើទោះជា​​​គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​បង្ហោះ​​​ក្នុង​​​គេ​​​ហទំព័រ​​​របស់​ធនាគារ​​​ពិភព​​​លោក​​​ ហើយ​បុគ្គលិក​​​ធនាគារ​​​នៅ​សិក្ខាសាលនោះ​ដឹង​ថា...

លោក ហ៊ុន សែន ​ស្នើសុំ​ខ្ចី​ផែន​ទី​​​​ឆ្នាំ​១៩៦៤​ពី​អង្គការ​សហប្រជាជាតិ​​​ មក​ផ្ទៀង​ផ្ទាត់​​​ព្រំដែន​​កម្ពុជា​-វៀតណាម​

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅ​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​​ ដើម្បី​ស្នើ​សុំ​ខ្ចី​ផែន​ទី​ផ្លូវ​ការ​​​នៃ​ព្រំដែន​​ខាង​កើត​របស់​កម្ពុជា​...

​នគរបាល​និយាយ​ថា ខ្មាន់កាំភ្លើង​កំពុង​រត់​គេចខ្លួន​​ គឺ​ជា​អង្គរក្ស​របស់​មន្ត្រី​រដ្ឋាភិបាល​

នគរ​បាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់​អ្នក​ជិត​ខាង​របស់​​ខ្លួន​នៅ​ពិធី​ខួប​កំណើត​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍​ក្នុង​ខេត្ត​កណ្ដាលនោះ​ជា​សមាជិក​នាយក​ដ្ឋាន​អង្គរក្ស​ក្រសួង​មហាផ្ទៃ ដែល​ជន​នេះ​មាន​ភារកិច្ចការ​ពារ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​។ លោក ទឹម សារី អាយុ​៣៥​ឆ្នាំ បាន​រត់​គេច​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មក​ នៅ​ពេល​ជន​នេះ​បាន​ប្រើ​កាំភ្លើង​ខ្លី​ CF-98...

ព័ត៌មានថ្មីៗ