30 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ជន​ជាតិចិន​និង​អ្នក​ភូមិ​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ទាក់​ទិន​នឹង​ជម្លោះ​ដី​ធ្លី

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់​បាន​រង​របួស​កាលពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​និយោជិត​បួននាក់​នៃ​ក្រុមហ៊ុន ហាម៉ីនីវិន អិនវេសមេន (Hameniven Investment) របស់​ចិន បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អ្នក​ភូមិ​នៅ​ខេត្ត​ត្បូង​ឃ្មុំ...

តុលាការ​ដោះ​លែង​​ស្ត្រីម្នាក់ដែល​ជាប់ចោទពីបទ​សម្លាប់​ម្តាយ​​របស់ខ្លួន​ ឲ្យ​នៅ​ក្រៅ​ឃុំ​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សាលាដំបូង​​​ខេត្ត​​​កោះកុង​​​បាន​​​ដោះ​​​លែង​​​ស្ត្រី​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​កាប់​​​ម្តាយ​​​របស់​​​ខ្លួន​​​រហូត​​​​​​ដល់​​​ស្លាប់​​​​​​នោះ ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ក្រុម​​​គ្រួសារ​​​ និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​បដិសេធ​​​។ ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​ការ​​​សម្លាប់​​​អ្នក​​​ស្រី ម៉េង សាយ អាយុ​​​៥៣​​​ឆ្នាំ ដោយ​​កាប់នឹង​​ពូថៅ កាល​​​ពីថ្ងៃទី​​​២៨ខែ​​​ឧសភា នៅ​​​ក្នុង​​​ក្រុង​​​ខេមរភូមិន្ទមក  នគរ​​​បាល​​​បាន​​​កំណត់​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​ទៅ​​​លើ​​​កូន​​​ស្រី​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ផាន់ នី​​​​​ស៊ិន អាយុ​​​៣១​​​ឆ្នាំ ផ្អែក​​​លើ​​​ការ​​​ផ្តល់​​​សក្ខី​កម្ម​​​​​​ពី​​​មិត្ត​​​ភក្តិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មិត​​​្ត​​​ភក្តិ​​​របស់​​​ នីស៊ិន ។ សាក្សី​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​បាន​​​ឃើញ​​​មិត្ត​​​ភក្តិ​​​ម្នាក់​ឈ្មោះ​​​ ជា​​​ មុំ នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នោះ​​​។ ស្ត្រី​​​រូប​​​នោះ​​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ដើម្បី​​​សាក​​​សួរ​​​ ហើយ​​​ខ្សែក និង​​​ខ្សែដៃ ដែល​​​ជា​​​របស់​​​ស្ត្រី​​​ដែល​​​បាន​​​ស្លាប់​​​នោះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​។ អ្នក​​​ស្រី ជា​​​ មុំ បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា គាត់​​​បាន​​​ឃើញ​​​អ្នក​​​ស្រី នីស៊ិន សម្លាប់​​​ ហើយ​​​ថា ស្ត្រី​ជា​កូន​ស្រី​រូប​​​នេះ​​​បានយក​​​​គ្រឿង​​​អលង្ការ​​​របស់​​​ម្តាយ​​​ខ្លួនមក​សូកគាត់​​​​ដើម្បី​​​ឲ្យ​​​គាត់​​​នៅ​​​ស្ងៀម​​​។ កាលពី​ម្សិលមិញ ​​​​​​លោក មិន មករា ចៅ​​​ក្រម​​​សើុប​​​សួរ​​​បាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ដោះ​​​លែង​​​អ្នក​​​ស្រី នីស៊ិន ឲ្យ​​​នៅ​​​ក្រៅឃុំ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ពី​​​ករណី​​​នេះ​​​ទេ​​​។ អ្នក​​​ស្រី​​​ ជា មុំ នៅក្នុង​​​​ពន្ធនាគារ​​​នៅ​​​ឡើយ ក្នុង​​​នាម​​​ជា​​​អ្នក​​​សមគំនិត​​​នៃ​​​អំពើ​​​ឃាត​​​កម្ម​​​នោះ ។ លោក​​​ ឡាយ ម៉េងលាំង នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចៅ​​​ក្រម​​​ មិន មករា បាន​​​សរសេរ​​​លិខិត​​​ទៅ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ដែល​​​មាន​​​ខ្លឹម​​​សារ​​​ថា ករណី​​​​​​​ចោទ​​​ប្រកាន់​​​អ្នក​​​ស្រី នីស៊ិន ខ្វះ​​​ភ័ស្តុតាង​​​។ លោក ម៉េង​​​លាំង ដែល​​​បាន​​​ពិនិត្យ​​​​​ការ​​​សើុប​​​អង្កេត​​​ និង​​​បាន​​​ប្រកាន់​​​តាម​​ការ​​​សន្និដ្ឋាន​​​របស់​​​ខ្លួន​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​យល់ ហើយ​​​មិន​​​ដឹង​​​ត្រូវ​​​និយាយ​​​អ្វី​​​ឡើយ​​​។ យើង​​​ប្រមូល​​​បាន​​​ភ័ស្តុតាង​​​៧០​​​ទៅ​​​៨០​​​ភាគ​​​រយ ប៉ុន្តែ​​​ប្រសិនបើ​​​តុលាការ​​​គិត​​​ថា ​​​មាន​​​ភ័ស្តុតាងមិន​​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ចោទប្រកាន់​​​​ជន​​​សង្ស័យនោះ​​​​ វា​​​ជា​​​ឆន្ទានុសិទ្ធិ​​​របស់​​​តុលាការ​​​"។ លោក ញៀប សាមឿន អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​អាដ​​​ហុក​​​ប្រចាំខេត្ត​​​នេះ​​​ដែលបាន​​​សរសេរ​​​លិខិត​​​ផ្ញើជូន​​​ចៅ​​​ក្រម​​​រូប​​​នោះ​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​មុន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​ដោ​ះ​​​លែង​​​អ្នក​​​ស្រី នីស៊ិន បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​​​សម្រេច​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ គឺ​​​ហួស​ពេល​កំណត់​។ យោង​​​តាម​​​​​​លោក សាមឿន បាន​ឲ្យ​​​ដឹង​​​ថា ការ​​​សើុប​​​អង្កេត​​​របស់​​​អង្គការ​​​អាដហុក​​​បាន​​​រក​​​ឃើញ​​​ថា អ្នក​​​ស្រី នីស៊ិន ត្រូវ​​​បាន​​​​​​មនុស្ស​​​ជា​​​ច្រើន​​នាក់​​​​បាន​​ឃើញ​​​​នៅ​​​ផ្សារ​​​មួយ​​​នៅ​​​ពេល​​​គាត់​​​​​​ប្រុង​​​សម្លាប់​​​ម្តាយ​​​របស់​​​ខ្លួននោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​ក្រុម​​​គ្រួសារ​​​ក៏​​​បាន​​​និយាយ​​​អំពី​​​ទំនាក់​​​ទំនង​​​ល្អ​រវាង​​​ម្តាយ​​​ និង​​​កូនស្រី​​​នេះ​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ស្វាគមន៍​​​ការ​​​ដោះ​​​លែង​​​នេះ​​​ ប៉ុន្តែ តុលាការ​​​គួរ​​​តែ​​​ដោះ​​​លែង​​​ជន​​​សង្ស័យ​រូបនេះ​​​​ឆាប់​​​ជាង​​​នេះ​​​"៕សារុន  

តំណាងរាស្ត្រ​និង​អ្នក​ផ្សេងទៀត​ប៉ះ​ទង្គិច​ជាមួយ​ជនជាតិ​វៀតណាម​នៅ​ព្រំដែន

យោង​តាម​សាក្សី​និង​មេ​ប៉ុស្តិ៍​មូលដ្ឋាន​ម្នាក់​បាន​ឲ្យ​ដឹង​ថា លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​មនុស្ស​ប្រហែល​១០​នាក់​ផ្សេង តាម​សេចក្តី​រាយការណ៍​ថា​បាន​ទទួល​រង​ការ​វាយ​តប់​ពី​សំណាក់​ជន​ស៊ីវិល​ វៀតណាម​កាលពី​ថ្ងៃ​អាទិត្យ អំឡុង​ការ​ប៉ុនប៉ង​មិន​បាន​សម្រេច​ដើម្បី​ពិនិត្យ​បង្គោល​ព្រំដែន​មាន​...

តុលាការ ​ផ្តន្ទាទោស​ក្មេងប្រុស​ជំទង់ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​​បន្ទាប់ពី​ ចាប់ក្មេងស្រី​ម្នាក់​ជា​ចំណាប់ខ្មាំង​ដោយ​សារ​ឥទ្ធិពល​ថ្នាំញៀន

ក្រុម ​មន្ត្រី​បាននិយាយ​កាលពី​ម្សិលមិញ​ថា ​ក្មេង​ប្រុង​អាយុ​១៥ឆ្នាំម្នាក់​ត្រូវ​បានផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​ ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ​ កាលពីសប្តាហ៍មុន​​​បន្ទាប់ពី​បាន​ចាប់​កុមារីម្នាក់​ជាចំណាប់​ខ្មាំង​ ខណៈដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ថ្នាំញៀន។ យោង ​តាមលោក សែម...

បេក្ខ​​​ជន​​​រាប់​​​ពាន់​​​នាក់​​​​​​ចូល​​​រួម​​​ប្រឡង​​​ភាសា​​​កូរ៉េ​​​ ដោយ​​​សង្ឃឹម​​​មាន​​​ឱកាសបាន​​​​​​ធ្វើ​​​ការ​​​នៅ​​​បរទេស​​​

បេក្ខជន​​​រាប់​​​ពាន់​​​មឺុន​​​នាក់​​​បាន​​​សម្រុក​​​មក​​​កាន់​​​វិទ្យាល័យ​​​ និង​​​អនុវិទ្យាល័យ​​​នានា​​​​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​មក​​​នេះ​​​ដើម្បី​​​ធ្វើ​​​តេស្ត​​​ប្រឡង​​​ភាសា​​​កូរ៉េ ​​​ដោយ​​​សង្ឃឹម​​​​​​ថានឹង​​​​​​មាន​​​ឱកាស​​​រក​​​បាន​​​ការ​​​ងារ​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង នេះ​​​បើ​​​យោង​​​តាម​​​បេក្ខ​​​ជន​​​ប្រឡង​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​​​​មិញ​​​។ យោង​​​តាម​​​កាល​​​វិភាគ​​​ប្រឡង​​​ដែល​​​ត្រូវ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ដោយ​​​ក្រសួង​​​ការ​​​ងារ​​​ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ​​​ ដែល​​​បាន​​​រៀប​​​ចំ​​​ការ​​​ប្រឡង​​​នេះ បាន​​​បង្ហាញ​​​ថា សិស្ស​​​បាន​​​ចូល​​​រួម​​​ប្រឡង​​​នៅ​​​សាលា​​​ចំនួន​​​ប្រាំ​​​ពីរ​​​កាល​​​ពីថ្ងៃ​​​សៅរ៍ និង​​ថ្ងៃ​​​អាទិត្យ​​​ ។ នៅ​​​ឯ​​​អនុវិទ្យាល័យ​​​ចតុមុខ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ ថោង បូរ៉េត អាយុ​​​២៩​​​ឆ្នាំ​​​​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ បាន​​​និយាយ​​​ថា គាត់​​​​​​មាន​​​បំណង​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​នៅ​​​រោង​​​ចក្រ​​​ផលិត​​​ទូរស័ព្ទ​​​ដៃ ឬ​​​គ្រឿង​​​សង្ហារិម។ បុរស​​​រូប​​​នេះ​​​បា​​​ន​​​និយាយ​​​ថា "អ្នក​​​ជិត​​​ខាង​​​​​​ខ្ញុំ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ពី​​​កូន​​​ៗ​​​ដែល​​​កំពុង​​​ធ្វើការ​​​នៅ​​​ទី​​​នោះ​​​  បាន​​​ប្រាប់​​​ខ្ញុំ​​​ថា បើ​​​ខ្ញុំ​​​ធ្វើ​​​ការ​​​នៅ​​​ទ​​​ី​​​នោះ​​​​​​ ខ្ញុំ​​​នឹង​​​ទទួល​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​១.០០០ដុល្លារ​​​ក្នុង​​​មួយខែ ។ ខ្ញុំ​​​ធ្លាប់​​​ធ្វើ​​​ជា​​​ជាង​​​ជួស​​​ជុល​​​ម៉ាស៊ីន​​​ដេរ នៅ​​​រោង​​​ចក្រ​​​មួយ​​​ក្នុង​​​ខេត្ត​​​តាកែវ​​​។ នៅ​​​ទីនោះ​​​ខ្ញុំ​​​ទទួល​​​បាន​​​ប្រហែល​​​២០០ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​ខែ​​​"។ បុរស​​​រូប​​​នេះ​​​បា​​​ន​​​និយាយ​​​បន្ត​​​ទៀត​​​ថា គាត់​​​បាន​​​ចំណាយ​​​ប្រាក់​​​៥០​​​ដុល្លារ​​​ ទៅ​​​លើ​​​ថ្លៃ​​​វគ្គ​​​សិក្សា​​​ភាសា​​​កូរ៉េ​​​​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​នៅ​​​មជ្ឈមណ្ឌល​​​ភាសា​​​មួយ​​​កន្លែង​​​នៅ​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ បន្ទាប់​​​មក​​​បាន​​​ចំណាយ​​​២៤​​​ដុល្លារ​​​ទៅ​​​ឲ្យ​​​ក្រសួង​​​ការងារ​​​របស់​​​កូរ៉េ​​​ខាង​​​ត្បូង​​​ដើម្បី​​​ធ្វើ​​​តេស្ត​​​ប្រឡង​​​ភាសា​​​កូរ៉េ​​​កាល​​​ពី​​​ម្សិលមិញ​​​។ នៅ​​​ឯ​​​អនុវិទ្យាល័យ​​​ចតុមុខ​​​ដដែល​​​ នារី​​​ម្នាក់​​​ឈ្មោះ ឈាង គន្ធា អាយុ​​​២២​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កណ្តាល​​​និយាយ​​​ថា បង​​​ស្រី​​​របស់​​​នាង​​​រក​​​បាន​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេ​​​សកូរ៉េ​​​ខាងត្បូង​​​ ហើយ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​នាង​​​ឲ្យ​​​ធ្វើ​​​តាម​​​ខ្លួន​​​។ នាង​​​និយាយ​​​ថា "ពេល​​​នេះ​​​ គាត់​​​ទទួល​​​បាន​​​១.៣០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ពី​​​ការ​​​ងារ​​​កោរ​​​រោម​​​ជ្រូក​​​។ គាត់​​​​​​អាច​​​ផ្ញើ​​​១.២០០​​​ដុល្លារ​​​មក​​​ផ្ទះ​​​វិញ​​​ជា​​​រៀង​​​រាល់​​​ខែ​​​ ដោយ​​​សារ​​​កន្លែង​​​ធ្វើ​​​ការ​​​របស់​​​គាត់​​​ចេញ​​​ថ្លៃ​​​ស្នាក់​​​នៅ​​​ និង​​​អាហារ​​​"។ នាង​​​និយាយ​​​ទៀត​​​ថា កាល​​​ពី​​​នាង​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​​​​ចក្រ​​​កាត់​​​ដេរ​​​​​​មួយ​​​កន្លែង​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​នាង​​​ទទួល​​​បាន​​​តែ​​​១០០​​​ដុល្លារ​​​ប៉ុណ្ណោះ​​​​​​ក្នុង​​​មួយ​​​ខែ​​​៕សុខុម ​​​​​​  

បក្ស​សង្គ្រោះជាតិ​​រៃអង្គាស​បាន​២០០.០០០ដុល្លារ​​ក្នុង​សប្តាហ៍​ដំបូង​សម្រាប់​​ស្ថានីយ​ទូរទស្សន៍​

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បានមាន​ប្រសាសសន៍​កាលពី​ម្សិល​មិញ​ថា​ ទឹក​ប្រាក់​ជាង​​២០០.០០០ដុល្លារ ​​ត្រូវ​បាន​រៃអង្គាសកាលពី​ចុង​​សប្តាហ៍​ដំបូង​នៃ​យុទ្ធនាការ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​ក្នុងការ​រៃអង្គាស​ប្រាក់​ដែល​ចាំបាច់​សម្រាប់​​ដំណើរ​ការ​ ស្ថានីយ​ទូរ​ទស្សន៍​ដែលមានទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រឆាំង​លើក​ដំបូង​ក្នុ ​ង​ប្រទេស​កម្ពុជា​នៅ​ដំណាច់​ឆ្នាំនេះ។ កាលពី...

លោក សម រង្ស៊ី៖ពេល​​​នេះ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ផែនទី​​​ព្រំដែន​កម្ពុជា​​​-​​​វៀតណាម​​​ហើយ​​​​​​

លោក សម រង្ស៊ី ប្រធាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពេល​​​នេះ​​គណបក្ស​​​ប្រឆាំង​​​មាន​​​ផែន​​​ទី​​​ព្រំដែនកម្ពុជា​​​-វៀតណាម​​​ ដែល​​​​​​ត្រឹម​​​ត្រូវ​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ហើយ​​​ ហើយ​​​មិន​​​យូរ​​​ទេ​​​នឹង​​​ចាប់​​​ផ្តើម​​​ប្រើ​​​ប្រាស់​​​​​​​​​វា​​​ជា​​​មួយ​​​បច្ចេកវិទ្យា​​​ GPS ដើម្បី​​​​​​បញ្ជាក់​​​ថា តើ​​​បង្គោល​​​ព្រំដែន​​​ដែល​​​​​​​​​ត្រូវ​​​បាន​​​បោះ​​​​​​នៅ​​​តាម​​​បណ្តោយ​​​ព្រំដែន​​​ប្រវែង​​​១.២២៨គីឡូម៉ែត្រ​​​ត្រឹម​​​ត្រូវ​​​ដែរ​​​​​​ ឬទេ។ ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​មក​​​នេះ​​​ ក្រុម​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបា​​​ល​​​បញ្ចេញ​​​ផែន​​​ទី​​​ផ្លូវ​​​ការ​​​នៃ​​​ព្រំដែន​​​កម្ពុជា​​​-វៀតណាម​​​ដើម្បី​​​ឲ្យ​​​ក្រុម​​​ការ​​​ងារ​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ថា តើ​​​​​​បង្គោល​​​ព្រំដែន​​​ត្រូវ​​​បាន​​​បោះ​​​​​​ត្រឹម​​​ត្រូវ​​​ ដែរ​​​ឬ​​​ទេ ប៉ុន្តែ ​​​ត្រូវរដ្ឋាភិបាល​​​​​​បាន​​​បដិសេធ​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណបក្ស​​​ប្រឆាំង​​​បាន​​​ងាក​​​ទៅ​​​ប្រមូល​​​ច្បាប់​​​ចម្លង​​​នៃ​​​ផែន​​​ទី​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​អំឡុង​​​ការ​​​ត្រួត​​​ត្រា​​​របស់​​​អាណានិគមនិយម​​​បារាំង​​​ ពីវិទ្យាស្ថាន​​​​​​ភូមិសាស្ត្រ​​​ជាតិ​​​ (National Geographic Institute) ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​។ ទាំង​​​២៦​​​បំណែក​​​នៃ​​​ផែន​​​ទី​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​គូរ​​​​​​ដោយ​​​ប្រើ​​​ខ្នាត​​​១/១០០.០០០ នឹង​​​ត្រូវ​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ជួយ​​​ដល់​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​អំឡុង​​​ពេល​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើ​​​ល​​​ការ​​​រំលោភ​​​បំពាន​​​ទឹក​​​ដី​​​ពី​​​សំណាក់​​​វៀតណាម​​​។ ​​​ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍ថា "យើង​​​ចង់​​​ពិនិត្យ​​​មើល​​​បង្គោល​​​ព្រំដែន។ យើង​​​ត្រូវ​​​ការ​​​ប្រើ​​​ប្រាស់​​​កុំព្យូទ័រ​​​ដើម្បី​​​ប្តូរ​​​ទិន​​្នន័យ​​​ផែន​​​ទី​​​ទៅ​​​ជា​​​ទម្រង់​​​ឌីជីថល ហើយ​​​យើង​​​នឹង​​​ទៅ​​​ពិនិត្យ​​​មើល​​​បង្គោល​​​ព្រំដែន និង​​​​​​ប្រមូល​​​កូអ័រ​​​ដោណេ​​​ GPS ហើយ​​​កុំព្យូទ័រ​​​នឹង​​​ជួួ​​យ​​​យើង​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត​​​់​​​កន្លែង​​​ជាក់​​​លាក់​​​ទាំង​​​នោះ​​​។ យើង​​​នឹង​​​ពិនិត្យ​​​មើល​​​ថា តើ​​​បង្គោល​​​ព្រំដែន​​​ដែល​​​បោះ​​​រួច​​​ ស្ថិត​​​នៅ​​​ខាង​​​ក្នុង​​​ ឬ​​​ខាង​​​ក្រៅ​​​ទឹក​​​ដី​​​កម្ពុជា​​​នៅ​​​ក្នុង​​​ផែន​​​ទីនេះ​​​​​​"។​​​ បំណែក​​​នីមួយ​​​ៗនៃ​​​បំណែក​​​ផែន​​​ទី​​​ទាំង​​​២៦​​​ ត្រូវ​​​បាន​​​លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​​​​គណបក្ស​​​ សម រង្ស៊ី ស្គែន​​​​​យ៉ាង​​​ច្បាស់​​​​​​នៅ​​​វិទ្យា​​​ស្ថាន​​​ភូមិសាស្ត្រ​​​ជាតិ​​​ ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​ ហើយ​​​នាំ​​​យក​​​មក​​​កម្ពុជា​​​ដោយ​​​សារ​​​តែ​​​​​​រដ្ឋាភិបាល​​​គ្មាន​​​ឆន្ទៈ​​​ផ្តល់​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​ផែន​​​ទី​​​នេះ​​​។ រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា ផែន​​​ទី​​​ព្រំដែន​​​ដែល​​​គូរ​​​​​​ចន្លោះ​​​ពីឆ្នាំ​​​១៩៣៣ ដល់​​​ឆ្នាំ​​​១៩៥៣​​​​​​ដោយ​​​ប្រើ​​​ខ្នាត​​​១/១០០.០០០​​​ គឺ​​​ជា​​​ផែន​​​ទី​​​ស្រប​​​ច្បាប់​​​តែ​​​មួយ​​​គត់​​​។ លោក សម រង្ស៊ី បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "មាន​​​ផែន​​​ទី​​​តែ​​​មួយគត់ នេះគឺ​​​ផែន​​​ទី​​​។ វា​​​ជា​​​អ្វី​​​ដែល​​​មាន​​​ចែង​​​យ៉ាង​​​ច្បាស់​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ"។ លោក សុខ ឦសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​រីករាយ​​​នឹង​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ថា តើ​​​ផែន​​​ទី​​​ដែល​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​នៅ​​​ក្នុង​​​ដៃ​​​គឺជា​​​ផែន​​​ទី​​​ត្រឹម​​​ត្រូវ​​​​​​ដែរ​​​ឬ​​​ទេ​​​ ប៉ុន្តែ បាន​​​យល់​​​ស្រប​​​នឹង​​​លោក សម រង្ស៊ី​​​ ថា​​​ ​​​វា​​​គួរ​​​តែ​​​ជាក់​​​ស្តែង​​​។ អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា​​​ "មាន​​​ផែន​​​ទីតែ​​​មួយ​​​គត់​​​។ ​​​ផែន​​​ទី​​​ដែល​​​រដ្ឋាភិបាល​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​កំណត់​​​ព្រំដែនកម្ពុជា​​​-​​​វៀតណាម​​​​​​ ត្រូវ​​​បាន​​​បន្សល់​​​ទុក​​​ពី​​​សម័យ​​​អាណានិគមនិយម​​​បារាំង​​​ ហើយផែន​​​ទី​​​នេះ​​​ក៏​​​ត្រូវ​​​បាន​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហនុ​​​ យក​​​ទៅ​​​រក្សា​​​ទុក​​​​​​នៅ​​​អង្គការ​​​សហប្រជាជាតិ​​​ដែរ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៦៤​​​។ ដូច្នេះ​​​ហើយ​​​គ្មាន​​​អ្វី​​​ចម្លែក​​​ទេ​​​ចំពោះ​​​រឿង​​​នេះ​​​។ ប្រសិន​​​បើ​​​គាត់​​​មាន​​​ផែន​​​ទី​​​ សូម​​​យក​​​វា​​​ប្រគល់​​​ឲ្យ​​​គណៈកម្មការ​​​ព្រំដែន​​​របស់​​​រដ្ឋាភិបាល​​​ ហើយ​​​គណៈកម្មការ​​​ព្រំដែន​​​​​​នឹង​​​ផ្ទៀង​​​ផ្ទាត់​​​​​​"។ លោក​​​ វ៉ា គឹមហុង ប្រធាន​​​គណៈកម្មការ​​​ព្រំដែន​​​រួម​​​កម្ពុជា​​​-វៀតណាម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​ចោទ​​​ប្រកាន់​​​គណៈកម្មការ​​​របស់​​​លោក​​​ថា បាន​​​បោះ​​​បង្គោល​​​ព្រំដែន​​​ខុស​​​ដោយ​​​គ្មាន​​​ផែន​​​ទី​​​​​​បែប​​​នេះ​​​ដោយ​​​របៀប​​​ណា​​​ឡើយ​​​​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្វាគមន៍​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​េនះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "ខ្ញុំ​​​រីក​​​រាយ​​​ដែល​​​ពេល​​​នេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ផែន​​​ទី​​​។ ​​​ពួកគេ​​​បាន​​​រិះ​​​គន់​​​យើង​​​ដោយ​​​គ្មាន​​​ផែន​​​ទី​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។ អ្នក​​​ជំនាញ​​​ខាង IT និង​​​ GPS របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​អាច​​​ធ្វើ​​​រឿង​​​េនះ​​​បាន​​​។ ប្រសិន​​​បើ​​​ពួក​​​​​​គេ​​​មាន​​​សមត្ថភាព​​​វាស់​​​បង្គោល​​​ព្រំដែនដោយ​​​​​​ប្រើ​​​ GPS​​​ និង​​​ផែន​​​ទី​​​​​​របស់​​​ពួក​​​គេ​​​ យើង​​​សូម​​​អប​​​អរ​​​សាទរ​​​ពួក​​​គេ​​​។ នេះ​​​គឺ​​​ដើម្បី​​​ប្រទេស​​​របស់​​​យើង​​​ និងផល​​​ប្រយោជន៍​​​ជាតិ​​​។ យើង​​​ស្វាគមន៍​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​មាន​​​ផែនទី​​​ធ្វើ​​​ការ​​​ជាមួយ​​​"។ ចាប់​​​តាំង​​​ពីខែ​​​មុន​​​មក...

មនុស្ស​រាប់រយ​នាក់​តវ៉ា​នៅមុខ​រដ្ឋសភា​​ជំទាស់នឹង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល

អង្គការមិនមែន​រដ្ឋាភិបាល​បានប្រមូល​ផ្តុំ​មនុស្សប្រហែល​​​​៣០០នាក់​មក​ជួប​ជុំគ្នានៅមុខ​រដ្ឋសភា​កាល​ពី​ម្សិលមិញ​ដើម្បី​តវ៉ានឹង​ការអនុម័ត​ច្បាប់​ដែលនឹង​បង្ខំ​ឲ្យ​អង្គការ​មិនមែនរដ្ឋាភិបាល​ទាំង​អស់​ និង​សមាគមនានា​​​នៅក្នុង​ប្រទេស​​ចុះ​ឈ្មោះ និង​ដាក់​របាយការណ៍​ទៀង​ទាត់​ទៅ​​រដ្ឋា​ភិបាល​។ អ្នករិះគន់សេចក្តីព្រាង​ច្បាប់នេះ ដែល​កំពុង​ត្រូវ​បានពិនិត្យ​នៅ​រដ្ឋសភា​​​នៅ​មុន​ការ​បោះ​ឆ្នោត​នោះ ​លើកឡើង​ថា ច្បាប់នេះ​មាន​ភាព​មិន​ច្បាស់លាស់​ និងបទប្បញ្ញត្តិ​ទូ​លំទូលាយ​ដែល​នឹង​ផ្តល់ អំណាច​បន្ថែមទៀត​ដល់​រដ្ឋាភិបាល​ក្នុងការ​បិទ​​​ ឬ​បដិសេធ​​ការ​ចុះ​ឈ្មោះ​ដល់​អង្គការ​នានា...

កសិករ​ពីរនាក់​ជាប់​ពន្ធនាគារ​ អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​កោះ​ហៅ​ជុំវិញ​វិវាទ​ដីធ្លី

កសិករពីរនាក់ដែលជាប់ពាក់ព័ន្ធ​នៅក្នុង​វិវាទ​​ដីធ្លី​មួយ​​ដែល​ធ្វើឲ្យ​ អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ដ៏លេច​ធ្លោរ​មួយ​​រូប និង​​មន្ត្រី​​តុលាការ​​ចំនួន​​ពីររូប​​ដាក់​​ពាក្យ​​ប្ដឹង​គ្នា​​ទៅវិញ​ ទៅមក​នោះ ត្រូវបានរកឃើញថា ​មានទោសកំហុស ពីបទ​រានដី​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃសុក្រ ​ដោយ​សាលា​ដំបូង​ខេត្ត​សៀមរាប ហើយ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរឆ្នាំ។ បុរសទាំងពីរនាក់នេះ...

បក្ស​សង្គ្រោះ​​ជាតិ​​ទាម​​ទារ​​ឲ្យ​​មាន​​​ការ​​បង្កើត​​គណៈ​កម្មាធិការ​​​ព្រំដែន​​ថ្មី​ ​និង​​លុប​​ចោល​​សន្ធិ​សញ្ញា​​ព្រំដែន​​បំពេញ​​បន្ថែម​

បន្ទាប់ពី​ដំណើរ​ចុះទៅ​កាន់​តំបន់មានជម្លោះ​តាម​បណ្ដោយ​​ព្រំដែន​កម្ពុជា​-វៀតណាម​អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​រួច​មក គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ផ្លូវ​ការ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​រុះ​រើ​គណៈកម្មាធិការ​ព្រំដែន​របស់​ខ្លួន​ លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​២០០៥ និង​យក​សំណុំរឿង​ប្រឆាំង​​នឹង​វៀតណាម​ទៅ​កាន់​តុលាការ​អន្តរជាតិ​។ យុទ្ធនាការ​ចុង​ក្រោយ​ក្នុង​ចំណោម​យុទ្ធនាការ​ជាយូរ​មក​ហើយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​នឹង​​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​វាស់​វែង​ព្រំដែន​​របស់​​កម្ពុជា​ជាមួយ​​ប្រទេស​វៀតណាម​ គឺ​​ផ្ដោត​លើ​តំបន់​ចំនួន​បួន​​​មាន​​ដូច​ជា​​ខេត្ត​រតនគិរី ​ខេត្ត​មណ្ឌលគិរី ខេត្ត​កណ្ដាល និង​ខេត្តត្បូងឃ្មុំ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍...

ព័ត៌មានថ្មីៗ