32 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុម​​​អ្នក​​​នេសាទ​​​ដែល​​​ជាប់​​​នៅ​​​ប្រទេស​​​ឥណ្ឌូណេស៊ី បាន​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​​​​

អ្នក​​​នេសាទ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ចំនួន​​​២៣០​​​នាក់​​​ ដែល​​​ជាប់​​​ទៅ​​​ណា​​​មិន​​​រួច​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី បាន​​​វិល​​​ត្រឡប់​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិលមិញ  បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ពី​​​ការ​​ធ្វើ​​​ការ​​​ដូច​​​ទាសករ​​​​​​​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ដែល​​​បញ្ជា​​​ដោយ​​​ជន​​​ជាតិ​​​ថៃ​​​។ អ្នក​​​នេសាទ​​​កម្ពុជា​​​ជាង​​​៣០០នាក់​​​ត្រូវ​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពីប្រទេស​​​ឥណ្ឌូណេស៊ី​​​ ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​មក​​​នេះ រួម​​​ទាំង​​​ក្រុម​​​អ្នក​​​នេសាទ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ផង ក្រោយ​​​ពី​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ីបាន​​​អនុវត្ត​​​បម្រាម​​​លើ​​​ទូក​​​នេសាទ​​​បរទេស​​​​​​ដែល​​​ដាក់ចេញ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ដើម្បី​​​​​​គ្រប់​​​គ្រង​​​វិស័យ​​​​​​​​​េនះ​​​ឲ្យ​​​បាន​​​ប្រសើរ​​​ជាង​​​មុន​​​។ បម្រាម​​​នេះ​​​បាន​​​បង្ខំ​​​ឲ្យ​​​ទូក​​​នេសាទ​​​ដែលបញ្ជា​​​​​​ដោយ​​​ជន​ ​​ជាតិ​​​ថៃ​​​ចូល​​​ចត​​​ និង​​​ដោយ​​​សារ​​​មាន​​​​​​​​​ការ​​​សើុប​​​ អង្កេត​​​ពី​​​សំណាក់​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌​​​មាន​​​ AP បាន​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​រក​​​ឃើញ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ រាប់​​​ពាន់​​​នាក់​​​មក​​​ពី​​​ប្រទេស​​​ភូមា ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ថៃ​​​ដែល​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ ធ្វើ​​​ការ​​​នៅ​​​​​​ទូក​​​ទាំង​​​នោះ​​​។ អ្នក​​​នេសាទ​​​៩៧នាក់​​​បាន​​​វិល​​​ត្រឡប់​​​ពី​​​កោះ​​​បេនជីណា​​​ ប្រទេស​​​ឥណ្ឌូណេស៊ី​​​មកកាន់​​​កម្ពុជា​​​វិញ​​​ កាល​​​ពី​​​ខែ​​​ឧសភា​​​ និង​​​ខែមិថុនា បន្ទាប់​​​ពី​​​​​​ត្រូវ​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​ដូច​​​ទាស​​​ករ​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ ឬរាប់​​​ឆ្នាំ​​​។ អ្នក​​​នេសាទ​​​ជាច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​និយាយ​​​ថា ខ្លួន​​​ត្រូវគេ​​​រត់​​​ពន្ធ​​​ចូល​​​ក្នុង​​​ប្រទេស​​​ថៃ​​​​​​​​​ដោយ​​​ប្រើ​​​លេស​​​ថា ពួក​​​គេ​​​នឹង​​​ទទួល​​​បាន​​​ការ​​​ងារ​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ មុន​​​ពេល​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​។ បុរស​​​ដែល​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​មក​​​ពី​​​កោះ​​​អាំប៊ុន ​​​បន្ទាប់​​​ពី​​​មន្ត្រី​​​ការ​​​ទូត​​​កម្ពុជា​​​ និង​​​ក្រសួង​​​ជល​​​ផល​​​របស់​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​បាន​​​ចរចា​បញ្ជូន​​​ពួក​​​គេ​​​ត្រឡប់​​​មក​​​វិញ​​​ ជា​​​មួយ​​​ក្រុមហ៊ុនឧស្សាហកម្ម​​​​​​​​​ភីធី ម៉ារីប៊ូ គ្រុប​​​ ជា​​​ក្រុមហ៊ុន​​​តំណាង​​​ឲ្យទូក​​​នេសាទ​​​ថៃ​​​ដែល​​​អ្នក​​​នេសាទ​​​ទាំង​​​នេះ​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្នុង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ដូច​​​ទាស​​​ករ​​​។ នៅ​​​ឯ​​​អាកាសយាន​​​ដ្ឋាន​​​ភ្នំពេញ​​​អន្តរជាតិ​​​កាល​​​ពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​ជា​​​អគ្គលេខាធិការ​​​​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​ដឹក​​​នាំ​​​ការ​​​បង្ក្រាប​​​អំពើ​​​ជួញ​​​ដូរ​​​មនុស្ស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ការដែល​​​ពល​​​ករ​​​ចំណាកស្រុក​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ មិនមែន​​​មក​​​ពី​​​កង្វះ​​​ឱកាស​​​ការ​​​ងារ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នោះ​​​ទេ​​​។ លោកស្រី​​​បាន​​គូស​​​​បញ្ជាក់​​​ថា ​​​"អស់​​​លោក​​​ត្រូវ​​​តែ​​យល់​​​​​​​​​ មិន​​​ថានៅ​​​កម្ពុជា​​​ ឬ​​​នៅ​​​បណ្តា​​​ប្រទេស​​​ធំៗ​​​ទេ​​​ គឺ​​​សុទ្ធ​​​តែ​​​​​​មាន​​​អ្នក​​​ធ្វើ​​​ចំណាក​​​ស្រុក​​​​​​  វា​​​មិន​​​មាន​​​ន័យ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​ពួក​​​គេ​​​គ្មាន​​​ការ​​​ងារ​​សម្រាប់​​​ពួក​​​គេ​​​ឡើយ​​​។ វាជា​​ជម្រើស​​​របស់​​​ពួក​​​គេ​​​។​​​នៅ​​​ពេល​​​ពួក​​​គេ​​​គិត​​​ថា នៅ​​​កន្លែង​​​ណា​​​បាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ជាង​​​ ពួក​​គេ​​​នឹង​​​ធ្វើ​​​ការ​​​ជ្រើស​​​រើស​​​"។ ខណៈ​​​ពេល​​អ្នក​​​នេសាទ​​​រាប់​​​រយ​​​នាក់​​​ឡើង​​​ជិះ​​​រថយន្ត​​​ក្រុង​​​ទៅ​​​កាន់​​​សាលា​​​ខណ្ឌ​​​ជ្រោយចង្វា​​​​​​ លោក​​​ស្រី​​​​​​​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​ថា លោក​​​ស្រី​​​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​មាន​​​អ្នក​​​នេសាទ​​​កម្ពុជា​​​ប៉ុន្មាន​​​អ្នក​​​ទៀត​​​ជាប​​​់​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ទេ​​​។  លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​អាច​​​ប៉ាន់​​​ស្មាន​​​​​​ដឹង​​​ថា ​​​មាន​​​ប៉ុន្មាន​​​អ្នក​​​កំពុង​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​នោះ​​​ទេ​​​ ពីព្រោះ​​​ពួក​​​​​​គេទៅ​​​ដោយ​​​ខុស​​​ច្បាប់​​​"។ លោក ឌី ថេហូយ៉ា មន្ត្រី​​​កម្មវិធី​​​ទទួល​​​បន្ទុក​​​បញ្ហា​​​ចំណាក​​​ស្រុក​​​ និង​​​ការ​​​ជួញ​​​ដូរ​​​​​​មនុស្ស​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ស្រី​​​ ជូ ប៊ុនអេង​​​ គឺ​​​ជា​​​ការ​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​លើ​​​ឧបសគ្គ​​​ពិត​​​ដែល​​​ពលករ​​​ធ្វើ​​ចំណាក​​​ស្រុក​​​ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​កំពុង​​​តែប្រឈម​​​មុខ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ភាគ​​​ច្រើន​​​ពួក​​​គាត់​​​មក​​​ពី​​​តំបន់​​​ជន​​​បទ​​​ដែល​​​ការ​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​គឺ​​​ជា​​​ជម្រើស​​​តែ​​​មួយ​​​គត់​​​របស់​​​ពួក​​​គាត់​​​។ រដ្ឋាភិបាល​​​កម្ពុជា​​​គ្មាន​​​សមត្ថភាព​​​ជួយ​​​អ្នក​​​ទាំង​​​េនះ​​​ឲ្យ​​​ទទួល​​​បាន​​​ការ​​​ងារ​​​នៅ​​​ទី​​​នេះ​​​ទេ​​​។ ប្រសិនបើ​​​មាន​​​ ហើយ​​​ពួក​​​គាត់​​​ទទួល​​​បាន​​​ការ​​​បណ្តុះបណ្តាល​​​​​​វិជ្ជាជីវ​​​ៈ​​​​​​ ម្លេ៉ះ​​​ពួក​​​​​​គាត់​​​មិន​​​ទៅ​​​ប្រទេស​​​ថៃ​​​តាំង​​​ពី​​​ដំបូង​​​​​​"។ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ក្រសួង​​​ការ​​​ងារ​​​បាន​​​ដំណើ​​​ការ​​​មណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ​​​ និង​​​មណ្ឌល​​​ការ​​​ងារ​​​ ប៉ុន្តែ លោក​​​បាន​​​បញ្ជាក់​​​ថា វា​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​។​​​ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​អភិវឌ្ឍ​​​ជំនាញ​​​របស់​​​ពួក​​​គាត់ បាន​​​ធ្វើ​​​ឲ្យ​​​ពល​​​ករ​​​គ្មាន​​​ជំនាញ​​​ទៅ​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ពីព្រោះ​​​ពួក​​​គាត់​​​អាច​​​រក​​​ប្រាក់​​​បាន​​​ច្រើន​​​ជាង​​​នៅ​​​កម្ពុជា​​​។ លោកស្រី សារ៉ា ភាហ្សាណូ នាយក​​​គម្រោង​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ដែល​​​ទទួល​​​បាន​​​ជំនួយ​​​មូល​​​និធី​​​ពីសហរដ្ឋ​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បណ្តុះ​​​បណ្តាល​​​បន្ថែម​​​​​​ដើម្ប​​​អភិវឌ្ឍ​​​ជំនាញ​​​របស់​​​ពល​​​ករ​​​នៅ​​​កម្ពុជា​​​ នឹង​​​ជួយ​​​ការ​​​ពារ​​​ពួក​​​គេ​​​ពី​​​ការ​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​។ លោកស្រី​​​ថ្លែង​​​ថា "ពល​​​ករ​​​ដែល​​​ប្រឈម​​​ហានិភ័យ​​​បំផុត​​​ គឺ​​​ពល​​​ករ​​​គ្មាន​​​ជំនាញ​​​។ ខ្ញុំ​​​គិត​​​ថា ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ព័ត៌​​​មាន​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​ឱកាស​​​ការ​​​ងារ ហើយ​​​ការ​​​បណ្តុះ​​​បណ្តាល​​​បន្ថែម​​​ នឹង​​​ជួយ​​​ការ​​​ពារ​​​ពល​​​ករ​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ឲ្យ​​​ពួក​​​​​​គេ​​​មិន​​​សូវ​​​ងាយ​​​រង​​​គ្រោះ​​​"។ លោក បឿន បើយ មក​​​ពី​​​ខេត្ត​​​សៀមរាប​​​ ដែល​​​ទើប​​​តែ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​វិញ​​​​​​​​​ និយាយ​​​ថា គាត់​​​គ្មាន​​​ដី​​​​​​សម្រាប់​​​ធ្វើ​​​កសិកម្ម​​​ទេ​​​ ហើយ​​​គាត់​​​បាន​​​ទៅ​​​ប្រទេស​​​ថៃ ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​​ ពីព្រោះ​​​វា​​​ជា​​​ផ្លូវ​​​តែមួយ​​​គត់​​​សម្រាប់​​​គាត់​​​ទទួល​​​បាន​​​ការ​​​ងារ​​​ធ្វើ​​​។ គាត់​​​និយាយ​​​ថា "ការ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​មិន​​​ងាយ​​​ស្រួល​​​ទេ​​​ យើង​​​ធ្វើ​​​ការ​​​​​​ហាល​​​ភ្លៀង​​​ និង​​​កណ្តាល​​​ថ្ងៃ​​​។ ពួក​​​គេ​​​បង្ខំ​​​ឲ្យ​​​យើង​​​​​​ធ្វើ​​​ការ​​​ហើយ​​​ធ្វើ​​​ការ​​​ទៀត​​​ ពីព្រោះ​​​ពួក​​​គេ​​​ចង់​​​បាន​​​ត្រី​​​ច្រើន​​​"។ ​​​អ្នក​​​នេសាទ​​​ទាំង​​​២៣០​​​នាក់​​​នេះ​​​បាន​​​ទទួល​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ និង​​​ជិះ​​​យន្ត​​​ហោះ​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាលឥណ្ឌូណេស៊ី​​​ និង​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ក្នុង​​​ទីក្រុង​​​ហ្សាការតា​​​បាន​​​ជួយ​​​អន្តរាគមន៍​​​។ លោក មីុ គីម អាយុ​​​៣៦​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ធំ​​​និយាយ​​​ថា គេ​​​ប្រាប់គាត់​​​​​​ថា គាត់​​​នឹង​​​ធ្វើ​​​ការ​​​នេសាទ​​​នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​ថៃ ប៉ុន្តែ ទូក​​​បែរ​​​ជា​​​ចេញ​​​ទៅ​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី​​​ទៅ​​​វិញ​​​ ធ្វើ​​​ឲ្យ​​​គាត់​​​ជាប់​​​នៅទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។ ​​ គាត់​​​និយាយ​​​ទៀតថា "យើង​​​ត្រូវ​​​ធ្វើ​​​ការ​​​ទាំង​​​ថ្ងៃ​​​ទាំង​​​យប់​​​ ហើយ​​​ពេល​​​ខ្លះ​​​បានដេក​​​តែ​​​កន្លះ​​​ម៉ោង​​​ប៉ុណ្ណោះ។ ខ្ញុំ​​​មិន​​​ចង់​​​ត្រឡប់​​​ទៅ​​​​​​វិញ​​​ទេ​​​"៕សុខុម​​​  

រដ្ឋាភិបាល​ព្រងើយ​នឹង​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​សង្គ្រាម​ជាប់​ចោទ

ឯកសារ​ដែល​ប្រកាស​ជា​ចំហ​ចេញ​ដោយ​សាលា​ក្តី​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា​នគរបាល​យុត្តិធម៌​បាន​ព្រងើយ​នឹង​ដីកា​ចាប់​ខ្លួន លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម និង​ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ជាប់​ចោទ ដោយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បំពាន​ច្បាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ រួម​ជាមួយ​អតីត​មេស្រុក អឹម​​​ ចែម លោក...

សេចក្តី​​​ព្រាង​​​ច្បាប់​​​កំណត់​​​អាយុ​​​​​​អាច​​​ផឹក​​​គ្រឿង​​​សវឹង​​​ត្រឹម​​​២១​​​ឆ្នាំ

ក្រសួង​​​សុខាភិបាល​​​​​​ ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដំបូង​​​​​​ដើម្បី​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​​​​គ្រឿង​​​ស្រវឹង ដែល​​​កំណត់​​​អាយុ​​​ស្រប​​​ច្បាប់​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​គឺ​​​២១​​​ឆ្នាំ ហើយ​​​នឹង​​​ដាក់​​​ពិន័យ​​​​​​ចំពោះ​​​អ្នក​​​លក់​​​​​​ដែល​​​លក់​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ក្មេង​​​មិន​​​ទាន់​​​គ្រប់​​​អាយុ។  ការ​​​កំណត់​​​អាយុ​​​២១​​​ឆ្នាំ​​​ដែល​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​បាន​​​ នឹង​​​ផ្លាស់​​​ប្តូរ​​​ប្រទេស​​​កម្ពុជា​​​ពី​​​ប្រទេស​​​មួយ​​​ដ៏​​​ធូររលុង​​​បំផុត​​​មួយ​​​លើ​​​ការ​​​​​​គ្រប់​​​គ្រង​​​​​​គ្រឿង​​​​​​ស្រវឹង​​​ទាំង​​​ក្នុង​​​ថ្នាក់​​​ពិភព​​​លោក ទាំង​​​ក្នុង​​​ថ្នាក់​​​តំបន់​​​ទៅ​​​ជា​​​ប្រទេស​​​មួយ​​​ដ៏​​​តឹងរឹង​​​បំផុត។​​​ នៅ​​​ក្នុង​​​អាស៊ាន មាន​​​តែ​​​រដ្ឋាភិបាល​​​ប្រទេស​​​ឥណ្ឌូនេស៊ី​​​មួយ​​​​​​ប៉ុណ្ណោះ ដែល​​​កំណត់​​​អាយុ​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹងឲ្យ​​​​​​ខ្ពស់។​​​​​​ កម្ពុជា ស្ទើរ​​​តែ​​​គ្មាន​​​ច្បាប់​​​ដែល​​​គ្រប់​​​គ្រង​​​ផ្ទាល់លើ​​​ការទិញ​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង​​​ ឬ​​​ធ្វើ​​​និយ័ត​​​កម្ម​​​លើ​​​ឧស្សាហកម្ម​​​គ្រឿង​​​ស្រវឹង​​​និង​​​ទី​​​ផ្សារ​​​លក់​​​រាយទេ។​​​ លោក ម៉ម ប៊ុនហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា គោល​​​បំណង​​​នៃ​​​ការ​​​កំណត់​​​អាយុ​​​ដែល​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ខ្ពស់​​​ ដើម្បី​​​ការពារ​​​សុខភាព​​​យុវជន​​​ និង​​​បណ្តុះ​​​សីលធម៌​​​ល្អ​​​ ដោយ​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ចូល​​​បារ។​​​ លោក ប៊ុនហេង បាន​​​និយាយ​​​ថា "ច្បាប់​​​នេះ​​​នឹង​​​​​​ដាក់​​​កំហិត​​​មនុស្ស​​​ដែល​​​មាន​​​អាយុ​​​ក្រោម​​​២១​​​ឆ្នាំ​​​​​​មិន​​​ឲ្យ​​​ទិញ​​​គ្រឿង​​​ស្រវឹង​​​ ឬ​​​ទៅ​​​ផឹក​​​គ្រឿង​​​ស្រ​​​វឹង​​​នៅ​​​​​​បារ។ ហើយ​​​វា​​​មាន​​​សារៈ​​​សំខាន់​​​ដែល​​​ច្បាប់នេះ​​​​​​ផ្តោត​​​លើ​​​ការ​​​គ្រប់​​​គ្រង​​​លើ​​​ទាំង​​​អ្នក​​​លក់​​​គ្រឿង​​​ស្រវឹង​​​ ទាំង​​​អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង"។​​​​​​ លោក ប៊ុនហេង បាន​​​និយាយ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​​​​ពីរ​​​សប្តាហ៍​​​មុន​​​ និង​​​ត្រូវ​​​ពិនិត្យ​​​សើ​​​រើ​​​បន្ថែម​​​ទៀត។​​​ លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​រូប​​​នេះ បាន​​​និយាយថា "សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ នឹង​​​ត្រូវ​​​​​​ពិភាក្សា​​​ដោយ​​​គណៈ​​​កម្មការ​​​អន្តរ​​​ក្រសួង​​​​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ"។​​​ សេចក្តី​​​ពិស្តារ​​​នៃ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ ត្រូវ​​​បាន​​​ប្រកាស​​​នៅ​​​ឯ​​​សន្និសីទ​​​សារព័ត៌មាន​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ដែល​​​មាន​​​អ្នកតំណាងចូល​​​រួម​​​​​​មក​​​ពី​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក ចលនាកម្ពុជា​​​ដើម្បី​​​សុខភាព​​​ និង​​​អ្នក​​​ជំនាញ​​​គោលនយោបាយ​​​គ្រឿង​​​ស្រវឹង​​​ចក្រភព​​​អង់​​​គ្លេស លោក ជេមស៍​​​ នីកុល។​​​​​​​​​ ក្រុមពិភាក្សា​​​ដែល​​​សំដៅ​​​លើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​ថ្មីៗ​​​នេះ​​​បង្ហាញ​​​ថា ៩៦​​​ភាគ​​​រយ​​​នៃ​​​ជន​​​ជាតិ​​​ខ្មែរ​​​ បាន​​​គាំ​​​ទ្រ​​​ដល់​​​រដ្ឋ​​​ាភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ការ​​​ប្រើ​​​គ្រឿង​​​ស្រវឹង​​​ ដែល​​​អង្គ​​​ការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​និយាយ​​​ថា កំពុង​​​តែ​​​កើន​​​ឡើង។​​​ លោក នីកុល បាន​​​និយាយ​​​ថា ជាការ​​​ចាំ​​​បាច់​​​ដែល​​​ត្រូវ​​​ធ្វើនិយ័តកម្ម​​​លើ​​​ឧស្សាហកម្ម​​​នេះ ក្នុង​​​ពេល​​​ដែល​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​អន្តរ​​​ជាតិ បាន​​​មាន​​​គោល​​​ដៅ​​​លើ​​​តំបន់​​​នេះ ដោយ​​​ប្រើ​​​ទីផ្សារ​​​និង​​​ការ​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​កាន់​​​តែ​​​ទំនើបៗ។​​​​​​ លោក នីកុល បាន​​​និយាយ​​​ថា "គំនិត​​​នៃ​​​ការ​​​កំណត់​​​អាយុ​​​​​​២១​​​ឆ្នាំ​​​ដែល​​​អាចផឹក​​​គ្រឿង​​​ស្រវឹង​​​បាន គឺ​​​អ្វី​​​ដែល​​​អាច​​​កើត​​​ឡើង​​​ ត្រង់​​​ថា​​​យុវជន​​​ចាប់​​​ផ្តើម​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​រយៈពេល​​​ពីរ​​​បី​​​ឆ្នាំ​​​ មុន​​​នឹង​​​ដល់​​​អាយុ​​​ស្រ​​​ប​​​ច្បាប់"៕ រើន​​​​​​  

ប្រជាពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ប្រគល​់​ដីចម្ការ​​អំពៅ​ ​ដែល​​ក្រុម​ហ៊ុនថៃ​​បោះ​បង់​ចោល​​

អ្នកភូមិ​ប្រាំមួយ​នាក់​មកពី​ខេត្ត​ឧត្ដរមានជ័យ​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ដើម្បី​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​កំពូល​ប្រគល់​​ដីចម្ការ​ត្រឡប់​មក​វិញ​ដែល​​​​​ប្រជាពលរដ្ឋ​​រាប់ពាន់​គ្រួសារ​និយាយ​ថា ​ជា​ដី​របស់​ខ្លួន​ដែល​ត្រូវ​​​​ក្រុម​ហ៊ុន​ចម្ការ​​អំពៅ​គ្រប់​គ្រង​ដោយ​ថៃ​ចំនួន​បី​​ លួច​ប្លន់យក​ទៅ​។ កាលពី​ខែ​មីនា ក្រសួង​កសិកម្ម​បាន​​ដក​ហូត​កម្មសិទ្ធិ​​ដី​ទំហំ​២០.០០០​ហិកតា​ ដែល​ខ្លួន​បាន​ជួល​ឲ្យ​​ក្រុម​ហ៊ុនមីត​ភុល (Mitr Phol) កាលពី​ឆ្នាំ​២០០៨...

ក្មេង​ប្រុស​កាន់តែច្រើន​​ចោទ​ប្រកាន់បុរស​ជន​ជាតិបារាំង​ម្នាក់​និង​​អាល្លឺម៉ង់ម្នាក់​​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​ពួកគេ

នគរ​​​បាល​​​បានឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា ក្មេង​​​ប្រុស​​​១៣​​​នាក់​​​បាន​​​ចេញ​​​មក​​​ចោទ​​​ប្រកាន់​​​ជន​​ជាតិ​​​បារាំង​​​ម្នាក់​​​ពីបទ​​​រំលោភ​​​បំពានផ្លូវ​ភេទ​​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​។ លោក​​​ ឡៅ លីន ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចាប់​​​តាំង​​​ពី​​​ការ​​​ចាប់ខ្លួន​​​លោក បឺណាត ល្វីស ហ្វ្រង់​​​ស័រ​​​​​​ ស៊ូដេល​​​ល័រ (Bernard Louis Francois Soudeller)​​​ អាយុ​​​៥០​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ស្រុក​​​ស្អាង​​​ខេត្ត​​​កណ្តាល​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទមក  ឪពុក​​​ម្តាយ​​​កុមារ​​​ជាង​​​១២​​​នាក់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​ប្តឹង​​​បុរស​​​រូប​​​េនះ​​​។ លោកបានមាន​​​ប្រសាសន៍​​​ថា សរុប​​​មាន​​​ជន​​​រង​​​គ្រោះ​​​១៣​​​នាក់​​​អាយុ​​​ពី​​​៧​​​ដល់​​​១៣​​​ឆ្នាំ​​​។ យោង​​​តាម​​​លោក ឡៅ លីន បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ជន​​​ជាតិ​​​បារាំ​​​ងរូប​​​នេះ​​​អះ​​​អា​​​ង​​​ថា ជា​​​ប្រធាន​​​​​​ក្រុមហ៊ុន​​​អេកូទេសចរណ៍​​​មួយ​​​ឈ្មោះ LW Future...

តុលាការ​ចោទប្រកាន់បុរស​​ម្នាក់​ពីបទ​ឆបោក​​បន្ទាប់ពី​បោកប្រាស់អ្នកភូមិ​យក​ប្រាក់​អស់​ ១០០.០០០ដុល្លារ​

ក្រុមមន្ត្រី​​​បាន​​​និយាយ​​​ថា កាល​​​ពីម្សិលមិញ​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​បាន​​​ចោទប្រកាន់​​​បុរស​​​ម្នាក់​​ពីបទ​​​ឆបោក​​​ដែល​​​តាម​​​ចោទ​​​ថា បាន​​​បោក​​​ប្រាស់​​​ប្រជា​​​ជន​​​ជាង​​​១០០គ្រួសារ​​​យក​​​បាន​​​ប្រាក់​​​សរុប​​​អស់​១០០.០០០ដុល្លារ​​​ដោយ​​​ការ​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​គាត់​​​​ឲ្យ​​ខ្ចីប្រាក់​​​នៅធនាគារ​​​អេស៊ីលីដា ដោយប្រើប្រាស់​​​ដី​​​របស់ខ្លួន​​​ជា​​​ដើម​​​ទុន​​​ ហើយ​​​បន្ទាប់មក​​​យក​​​ប្រាក់​​​ទាំង​​​នោះ​​​ទៅ​​​ដាក់​​​ក្រុមហ៊ុន​​​ខ្លែង​​​ក្លាយ​​​របស់​​​ជន​នេះ​។ លោក កែវ សុថា នាយការិយាល័យ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​មន្ត្រី​​​​​​បាន​​​ចាប់​​​ខ្លួន​​​លោក ចិត្ត សារិន អនុប្រធាន​​​ទីភ្នាក់​​​ងារ​​​អភិវឌ្ឍន៍​​​ភូមិ​​​កម្ពុជា​​​ក្នុង​​​ឃុំ​​​ពង​​​ទឹក​​​ស្រុក​​​រំដួល​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។ លោក​បាន​បន្ថែម​ថា លោក ចិត្ត រ៉េន ជា​​​បង​​ប្អូន​​​ប្រុស​​​របស់​​​គាត់​​​គឺ​​​ជា​​​ប្រធាន​​​ទី​​​ភ្នាក់​​​ងារ​​​នេះ ហើយ​​​កំពុង​​​រត់​​​គេច​​​ខ្លួននៅឡើយ​​​​​​​។ លោក សុថា បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ បង​​​ប្អូន​​​ប្រុស​បង្កើត​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា ប្រសិន​​​បើ​​​ពួកគាត់​​​ប្រើ​​​ប្រាស់​​​ដី​​​របស់​​​ខ្លួន​​​ដើម្បី​​​ខ្ចី​​​​​​ប្រាក់​​​ ហើយ​​​យក​​​ប្រាក់​​​នោះ​​​ទៅ​​​ដាក់​​​នៅ​​​ក្រុមហ៊ុនពួកគេ​នោះ ពួកគាត់​​​​នឹង​​​ទទួល​​​បាន​​​ការ​​​ប្រាក់​​​៤០​​​ភាគ​​​រយ​​​ បន្ទាប់​​​ពី​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។ លោក សុថា បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ព្យាយាម​​រំឭកប្រាប់​​​​​ពួក​​​គាត់​​​ថា ពួក​​​គាត់​​​នឹង​​​មាន​​​បញ្ហា​​​នៅ​​​ពេ​​ល​​​អនាគត​​​មិន​ខាន"។ យោងតាម​លោក សុថា បាន​ឲ្យ​ដឹង​ថា នគរ​​​បាល​​​បាន​​​​​​ចាប់​​​ខ្លួន​​​លោក សារិន បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពី​​​ប្រជា​​​ជន​​​១៣​គ្រួសារ​​​​​​កាល​​​ពី​​​ថ្ងៃ​​​៣០​​​ខែ​​​ឧសភា។ គ្រួសារ​​​ទាំង​​​នេះ​​​មាន​​​ការ​​​សង្ស័យ បន្ទាប់​​​ពី​​​ជួប​​​ប្រជុំ​​​ជា​​​មួួ​​​យ​​​ធនាគារ​​​អេស៊ីលីដា។ លោក សុថា បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជា​​​ជន​​​ប្រហែល​​​១០០គ្រួសារ​​​បាន​​​ខ្ចី​​​ប្រាក់​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១៣ ហើយ​​​ទទួល​​​បាន​​​ការ​​​ប្រាក់​​​របស់​​​ខ្លួន​​​តាម​​​ការ​​​សន្យា​​​បន្ទាប់ពីរយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។​លោក​បាន​ពន្យល់ថា រឿង​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួកគាត់​​​​​​ និង​​​អ្នក​​​ផ្សេង​​​ទៀត​​​ជឿ​​​ជាក់ ដោយ​បាន​​​​ទៅ​​​ខ្ចីប្រាក់​​​​​បន្ថែម​​​ទៀត​​​។ លោក ហឹុង​​​ ប៊ុនជា អគ្គ​ព្រះរាជ​​​អាជ្ញា​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​ឈ្មោះ សារិន ពីបទ​​​ឆបោក​​​កាល​​​ពីម្សិល​​​មិញ។ លោក សុត ដន មេឃុំ​​​ពង​​​ទឹក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ព្យាយាម​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា ពួក​​​គាត់អាច​​​ចាញ់​​​បោក​​​គេ​​​...

មន្ត្រី​ម្នាក់​និយាយថា នឹង​មាន​មនុស្ស​៣០.០០០នាក់ចូលរួម​ក្នុង​​ពិធី​ដង្ហែសព​លោក ជា ស៊ីម

មន្ត្រី​រៀប​ចំ​ពិធី​បុណ្យ​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មនុស្ស​ជាង​៣០.០០០​នាក់​រំពឹង​ថា នឹង​ចូល​រួម​ពិធី​ដង្ហែ​សព​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ ដោយ​មាន​ការ​ពង្រឹង​​សន្តិសុខតឹងរ៉ឹង​​នៅ​ក្នុង​រាជធានី​។ លោក ជា ស៊ីម...

អ្នក​នេសាទ​កម្ពុជា​២៣០​នាក់​វិល​ត្រឡប់​ពី​ឥណ្ឌូ​ណេស៊ី​​តាម​យន្តហោះ​ឈ្នួល​

​អ្នក​នេសាទ​​កម្ពុជា​ជាង​២០០​នាក់​ដែល​​ជាប់​ទៅ​ណា​មិន​រួច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​នៅ​ព្រឹក​នេះ​តាម​យន្ត​ហោះឈ្នួល​ធុនBoeing 737 មួយ​គ្រឿង ​​ក្រោយ​មាន​អន្តរាគមន៍​ពី​ក្រសួង​ជលផល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ និង​​មន្ត្រី​ការ​ទូត​កម្ពុជា​​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​​។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​​​ក្រសួង​ការ​បរទេស​កម្ពុជា​​កាលពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា អ្នក​នេសាទ​សរុប​​ចំនួន​២៣០​នាក់​​គ្រោង​នឹង​ត្រឡប់​ពី​កោះ​អាំប៊ុន (Ambon) ​ក្រោយ​មាន​ការ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​​ឧស្សាហកម្ម​ ភីធី​...

បក្ស​​​សង្គ្រោះ​​​ជាតិ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ចាត់​​​វិធាន​​​ការ​​​ផ្លូវ​​​ច្បាប់​​​​​​ បើ​​​​​​វៀតណាម​​​នៅ​​​តែ​​​ធ្វើ​​​ព្រងើយ​​​ចំពោះ​​​កំណត់ទូត​​​កម្ពុជា​​​

កាល​​​ពីម្សិល​​​មិញ​​​ លោក កឹម សុខា ​អនុប្រធាន​គណបក្ស​​​​ប្រឆាំង​​​​បាន​​​​លើក​​​​ឡើង​​​ថា ​រដ្ឋាភិបាល​​​គួរ​​​តែ​​​​យក​​​បញ្ហា​​​​​​​វៀតណាម​​​​ឈ្លា​ន​​​ពាន​​​​​​​ចូល​​​​ទឹក​​​ដី​កម្ពុជា​​​​ទៅ​​​កាន់​​​តុលាការ​​​អន្តរជាតិ​​​ ប្រសិន​​​បើ​​​កំណត់​​​ទូត​​​​​​នា​​​ពេលថ​​​្ម​​​ី​​​ៗរបស់​​​ខ្លួនផ្ញើ​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​វៀតណាម​​​គោរព​​​បូរណភាព​​​ទឹក​​​ដី​​​កម្ពុជា​​​​​​នៅ​​​តែ​​​មិន​​​ត្រូវ​​​បានយក​​​ចិត្ត​​​ទុក​​​ដាក់​​​នោះ​​​។ កាល​​​ពី​​​សប្តាហ៍​​​មុន ក្រសួង​​​ការបរទេស​​​បាន​​​​​​ផ្ញើ​​​កំណត់​​​ទូត​​​ដោយ​​​ប្រើ​​​ពាក្យ​​​ធ្ងន់​​​ៗ​​​ទៅ​​​ប្រទេស​​​វៀតណាម​​​ដោយ​​​ទាម​​​ទារ​​​ឲ្យ​​​វៀតណាម​​​គោរព​​​ខ្សែ​​​បន្ទាត់​​​ព្រំដែន​​​ បន្ទាប់​​​ពី​​​ក្រុម​​​មន្ត្រី​​​បាន​​​រក​​​ឃើញ​​​ស្រះ​​​ទឹក​​​ធំ​​​ៗ​​​ចំនួន​​​ប្រាំ​​​ដែល​​​ជី​​​កដោយជនជាតិ​​​វៀតណាម​​​ចូល​​​មក​​​យ៉ាង​​​ជ្រៅ​​​​​​​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ក្នុង​​​​​​ខេត្ត​​​រតនគិរី​​​។ នៅ​​​ក្នុង​​​កំណត់​​​ទូត​​​ថ្មី​​​បំផុត​​​ផ្ញើ​​​ជូន​​​លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋសភា​​​កាល​​​ពីថ្ងៃ​​​អង្គារ លោក ហោ ណាំហុង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ថា កំណត់​​​ទូត​​​នេះ​​​បង្ហាញ​​​ពីការ​​​ផ្លាស់​​​ប្តូរ​​​ក្នុង​​​គោល​​​នយោបាយ​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​បន្ទាប់​​​ពី​​​ភាព​​​កម្សោយ​​​ក្នុង​​​ការ​​​ប្រឆាំង​​​នឹង​​​ការលុក​​​លុយ​​​​​​ឈ្លា​​​ន​​​ពាន​​​បែប​​​នេះ​​​​​​ជាយូរ​​​ឆ្នាំ​​​រួច​​​មក​​​នោះ​​​។ លោក ហោ ណាំហុង​​​ បាន​​​សរសេរ​​​ថា "ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១៣​​​ ដល់​​​២០១៥មាន​​​កំណត់​​​ទូត​​​ចំនួន​​​ប្រាំបី​​​​​​ច្បាប់​​​បាន​​​ចេញ​​​រួច​​​មក​​​ហើយ​​​ ដោយ​​​មិន​​​រាប់​​​បញ្ចូល​​​កំណត់​​​ទូត​​​ពីរ​​​ចុង​​​ក្រោយ​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១២​​​ និង​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​មិថុនា ឆ្នាំ​​​២០១៥​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដែល​​​វៀតណាម​​​ចូល​​​ជីក​​​ស្រះ​​​នៅ​​​ស្រុក​​​អូរ​​​យ៉ាដាវ ខេត្ត​​​រតនគិរី​​​"។ លោក​​​បាន​​​សរសេរ​​​បន្ថែម​​​ថា "កំណត់ទូត​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​មិថុនា និង​​​ថ្ងៃ​​​ទី​​​១៤​​​ខែ​​​មិថុនា ឆ្នាំ​​​២០១៥​​​នេះ​​​មិនមែន​​​ជា​​​កំណត​​​់​​​ទូត​​​ដំបូង​​​ដែល​​​រដ្ឋាភិបាល​​​តាម​​​រយៈ​​​ក្រសួង​​​ការ​​​បរទេស និងកិច្ច​​​​​​សហប្រតិបត្តិការ​​​អន្តរ​​​ជាតិ​​​បាន​​​ផ្ញើ​​​ដើម្បី​​​តវ៉ា​​​ចំពោះ​​​ការ​​​ឈ្លាន​​​ពាន​​​​​​បូរណ​​​ភាព​​​ទឹក​​​ដី​​​កម្ពុជា​​​ដូច​​​ដែល​​​ពល​​​រដ្ឋ​​​បាន​​​និយាយ​​​នោះ​​​ឡើយ​​​​​​"។ ជា​​​ការ​​​ឆ្លើយ​​​តប​​​វិញ​​​ លោក កឹម សុខា ដែល​​​បាន​​​និយាយ​​​តាម​​​វិទ្យុ​សំឡេង​​​ប្រជាធិបតេយ្យ​​​(​​VOD ) កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ​​​បាន​​​​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​អ្វី​​​ដែល​​​លោក​​​ ហោ ណាំ​​​ហុង​​​​​​និយាយ​​​ជា​​​ការ​​​ពិតនោះ​​​​​​ អ៊ីចឹង​​​រដ្ឋាភិបាល​​​គួរ​​​តែ​​​ចាត់​​​វិធាន​​​ការ​​​ឲ្យ​​​បាន​​​​​​កាន់​​​តែ​​​ខ្លាំង​​​​​​ជាង​​​មុន​​​ ដើម្បី​​​​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​​​​ឈ្លាន​​​ពាន​​​ទឹក​​​ដី​​​។ លោក កឹម សុខា បាន​​​លើក​​​ឡើង​​​ទាក់​​​ទិន​​​នឹង​​​​​កំណត់​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​របស់​​​ក្រសួង​​​ការ​​​បរទេស​​​ថា "អ្នក​​​គ្រប់​​​គ្នា​​​ដែល​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​ ឬ​​​គណបក្ស​​​ប្រឆាំង​​​យក​​​ចិត្ត​​​ទុក​​​យ៉ាង​​​ខ្លាំង​​​ដាក់​​​អំពី​​​ការ​​​ឈ្លាន​​​ពាន​​​របស់​​​បរទេស​​​ ហើយ​​​វា​​​ជា​​​រឿង​​​ត្រឹម​​​ត្រូវ​​​ដែល​​​ត្រូវ​​​ធ្វើ​​​ដើម្បី​​​ឆ្លើយ​​​តប​​​​​​ការ​​​ឈ្លាន​​​ពាន​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "ប៉ុន្តែ រឿង​​​សំខាន់​​​នោះ​​​នៅ​​​ត្រង់​​​ថា តើ​​​កំណត់​​​ទូត​​​ទាំង​​​នេះ​​​មាន​​​ប្រសិទ្ធភាព​​​ ឬអត់​​​។ ប្រសិន​​​បើ​​​គ្មាន​​ការ​​​ឆ្លើយ​​​តប​​​ប្រកប​​ដោយ​​​ប្រសិទ្ធ​​​ភាព​​​ពី​​​ប្រទេស​​​វៀតណាម​​​ទេ យើង​​​មិន​​​អាច​​​រង់​​​ចាំ​​​បាន​​​ឡើយ​​​។ តាម​​​ដែល​​​ខ្ញុំ​​​ដឹង ​​​កំណត់​​​ទូត​​​បាន​​​ចេញ​​​ចាប់​​​ពី​​​ឆ្នាំ​​​២០១៣​​​រហូត​​​ដល់​​​ឆ្នាំ​​​២០១៥​​​"។ លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "បញ្ហា​​​ឈ្លាន​​​ពាន​​​នៅ​​​តែ​​​បន្ត​​​កើត​​​មាន​​​។ ប្រសិន​​​បើ​​​កំណត់​​​ទូត​​​លើក​​​ដំបូង​​​មាន​​​ប្រសិទ្ធភាព​​​ អ៊ីចឹង​​​វា​​​គឺ​​​ជា​​​រឿង​​​ល្អ ។ប៉ុន្តែ​​​ប្រសិន​​​បើ​​​គ្មាន​​​ប្រសិទ្ធភាព​​ទេ​​​​នោះ​​​​​​​​​ យើង​​​ត្រូវ​​​តែ​​​ប្តូរ​​​ជំហា៊ន​​​មួយ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​រក​​​ដំណោះ​​​ស្រាយ។ ដូច​​​អ្វី​​​ដែល​​​រដ្ឋាភិបាល​​​ធ្លាប់​​​បាន​​​ធ្វើ​​​ជាមួយ​​​ប្រទេស​​​ថៃ​​​ទាក់​​​ទិន​​​នឹង​​​កំណត់ទូត​​។ នៅ​​​ពេល​​​វា​​​គ្មាន​​​ប្រសិទ្ធភាព​​​ រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​ប្តូរ​​​ជំហ៊ាន​​​មួយផ្សេង​​​​​​ទៀត​​​ដោយ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​កាន់​​​តុលាការ​​​អន្តរ​​​ជាតិ​​​។ ប្រសិន​​​បើ​​​គ្មាន​​​ការ​​​ឆ្លើយ​​​តប​​​ប្រកប​​​​ដោយ​​​ប្រសិទ្ធភាព​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ រដ្ឋាភិបាល​​​គួរ​​​តែ​​​បង្ហាញ​​​ជំហរ​​​របស់​​​ខ្លួន​​​នូវ​​​អ្វី​​​ដែល​​​ខ្លួន​​​នឹង​​​ធ្វើ​​​បន្ទាប់​​​មក​​​ទៀត​​​"។ អនុប្រធាន​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​ ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​រក្សា​​​តម្លាភាព​​​នៅ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ព្រំដែន​​​ផង​​​ដែរ​​​ ដោយ​​​លោក​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ពេល​​​កន្លង​​​មក ​​​រដ្ឋាភិបាល​​​តែង​​​តែ​​​បដិសេធ​​​ថា មិន​​​ដឹង​​​អំពី​​​ការ​​​ឈ្លាន​​​ពាន​​​ណា​​​មួយ​​​របស់​​​វៀត​​​ណាម​​​ចូល​​​ទឹក​​​ដី​​​កម្ពុជា​​​ឡើយ ឬក៏​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​ដូច្នេះ​​​។ លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​វា​​​លេច​​​ធ្លាយ​​​កំណត់​​​ទូត​​​ដែល​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​ដឹង​​​ថា មាន​​​ការ​​​ឈ្លាន​​​ពាន​​​ជា​​​យូរ​​​មក​​​ហើយ​​​។ កាល​​​ពី​​​ពេល​​​កន្លង​​​មក​​​អ្វី​​​ដែល​​​យើង​​​និយាយ​​​ ពួក​​​គេ​​​អះ​​​អាង​​​ថា ​​​យើង​​​និយាយ​​​អត់​​​ការ​​​ពិត​​​។ ការលាក់​​​បាំង​​​​​​បែបនេះ​​​​​​វា​​​លាក់​​​ការ​​​ពិត​​​ ហើយ​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​បាន​​​ឡើយ​​​"។ ក្រសួង​​​ការ​​​បរទេស ក៏​​​បាន​​​ផ្ញើ​​​កំណត់​​​ទូត​​​មួយ​​​ផ្សេង​​​ទៀត​​​ទៅ​​​វៀតណាម​​​ផង​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ​​​ ដោយ​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​វៀតណាម​​​បញ្ឈប់​​​ការ​​​ជីក​​​ដី​​​ធ្វើ​​​គ្រឹះ​​​សម្រាប់​​​ការ​​​សាង​​​សង់​​​ប៉ុស្តិ៍យោធា​​​​​​នៅ​​​ក្នុង​​​ទឹក​​​ដីកម្ពុជា​​​ក្នុង​​​ស្រុក​​​កោះ​​​ធ​​​ំ ខេត្ត​​​កណ្តាល​​​។ កំណត់​​​ទូត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សំណើ​​​លើក​​​ដំបូង​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២៤​​​ខែ​​​មេសា​​​ ប៉ុន្តែ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ អាជ្ញាធរ​​​វៀតណាម​​​នៅ​​​តែ​​​ធ្វើ​​​ព្រងើយ​​​កន្តើយ​​​។ ពេល​​​និយាយ​​​តាម​​​វិទ្យុ​​​ជាមួយ​​​លោក កឹម សុខា កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ លោក សម     រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​សរសើរ​​​ដល់​​​វិធាន​​​ការ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​បញ្ហា​​​ព្រំដែន​​​​​​វៀតណាម​​​ដោយសារ​​​​​​"វប្បធម៌​​​" សន្ទនា​​​របស់​​​លោក ជា​​​មួយ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន ។ ប៉ុន្តែ លោក សម រង្ស៊ី បាន​​​ក្រើន​​​រំឭក​​​ចំពោះ​​អ្នក​​​គាំទ្រ​​​​​​​​​គណបក្ស​​​ប្រឆាំង​​​ថា បរិយាកាស​​​នយោបាយ​​​ដែល​​​មាន​​​អាយុ​​​កាល​​​​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ខែ​​​នេះ​​​​​​មិន​​​អាច​​​នាំ​​​មក​​​នូវ​​​ដំណោះ​​​ស្រាយ​​​​​​​​​យ៉ាង​​​ឆាប់រហ័ស​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​​​​ឈ្លាន​​​ពាន​​​ទឹក​​​ដី ដែល​​​លោក​​​​​​បាន​​​និយាយ​​​ត្រឡប​​​់​​​ទៅ​​​កាន់​​​​​ពេល​​​វេលា​​​មួយ​​​ដែល​​​មិន​​​ទាន់​​​មាន​​​ពាក្យ​​​​​​ថា​​​ "វៀតណាម​​​​​​"នោះ​​​​​​បាន​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​និយាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ពាក្យ​​​ថា​​​យួន​​​នោះ​​​ថា "ខ្ញុំ​​​ចង់​​​បញ្ជាក់​​​ថា វប្បធម៌​​​សន្ទនា​​​មិន​​​មែន​​​ជា​​​ថ្នាំ​​​ទិព្វ​​​ដែល​​​អាច​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​អស់​​​ដែល​​​កើត​​​មាន​​​រាប់​​​រយ​​​ឆ្នាំ​​​មក​​​ហើយ​​​ជាមួយ​​​យួនបាន​​​ភ្លាម​​​ៗ​​​នោះ​​​ឡើយ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "ត្រឡប់​​​ទៅ​​​កាន់​​​​​​អំឡុង​​​ពេល​​​នោះ​​​វិញ​​​ គ្មាន​​​ពាក្យ​​​ថា វៀតណាម​​​ទេ​​​ យើង​​​ស្គាល់​​​​​ត្រឹម​​​ថា យួន ហើយ​​​យើង​​​​​​បាន​​​ប្រយុទ្ធ​​​គ្មាន​​​ជាមួយ​​​យួន​​​មក​​​ពី​​​អាណាម​​​។ ហេតុ​​​ដូច្នេះ​​​​​​យើង​​​មាន​​​​​​ការ​​​ឈឺចាប់​​​ និង​​​មាន​​​បញ្ហា​​​ជាមួយ​​​យួន​​​អស់​​​រយៈ​​​ពេល​​​៤០០​​​ឆ្នាំ​​​មក​​​ហើយ​​​។ បញ្ហា​​​នេះ​​​មិន​​​អាច​​​​​​ដោះ​​​ស្រាយ​​​ភ្លាម​​​ៗ​​​បាន​​​ឡើយ​​​"៕ស៊ុយឈាង​​​  

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទៅ​ដល់​សភា

សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ដែល​ស្នើ​ឡើង​ដើម្បី​ដាក់​កម្រិត​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ទៅ​ដល់​ដៃ​សភា​ហើយ ដែល​នៅ​ទី​នោះ អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា វា​ទំនង​នឹង​ឲ្យ​មាន​ការ​ពិភាក្សា​ជា​សាធារណៈ​មុន​ការ​បោះ​ឆ្នោត​អនុម័ត។ អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បារម្ភ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​នឹង​ប្រើ​ច្បាប់​នេះ​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​របស់​ខ្លួន​នោះ សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ពិភាក្សា​ច្បាប់​នេះ...

ព័ត៌មានថ្មីៗ