34 C
Phnom Penh

បក្ស​​​សង្គ្រោះ​​​ជាតិ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ចាត់​​​វិធាន​​​ការ​​​ផ្លូវ​​​ច្បាប់​​​​​​ បើ​​​​​​វៀតណាម​​​នៅ​​​តែ​​​ធ្វើ​​​ព្រងើយ​​​ចំពោះ​​​កំណត់ទូត​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិល​​​មិញ​​​ លោក កឹម សុខា ​អនុប្រធាន​គណបក្ស​​​​ប្រឆាំង​​​​បាន​​​​លើក​​​​ឡើង​​​ថា ​រដ្ឋាភិបាល​​​គួរ​​​តែ​​​​យក​​​បញ្ហា​​​​​​​វៀតណាម​​​​ឈ្លា​ន​​​ពាន​​​​​​​ចូល​​​​ទឹក​​​ដី​កម្ពុជា​​​​ទៅ​​​កាន់​​​តុលាការ​​​អន្តរជាតិ​​​ ប្រសិន​​​បើ​​​កំណត់​​​ទូត​​​​​​នា​​​ពេលថ​​​្ម​​​ី​​​ៗរបស់​​​ខ្លួនផ្ញើ​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​វៀតណាម​​​គោរព​​​បូរណភាព​​​ទឹក​​​ដី​​​កម្ពុជា​​​​​​នៅ​​​តែ​​​មិន​​​ត្រូវ​​​បានយក​​​ចិត្ត​​​ទុក​​​ដាក់​​​នោះ​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន ក្រសួង​​​ការបរទេស​​​បាន​​​​​​ផ្ញើ​​​កំណត់​​​ទូត​​​ដោយ​​​ប្រើ​​​ពាក្យ​​​ធ្ងន់​​​ៗ​​​ទៅ​​​ប្រទេស​​​វៀតណាម​​​ដោយ​​​ទាម​​​ទារ​​​ឲ្យ​​​វៀតណាម​​​គោរព​​​ខ្សែ​​​បន្ទាត់​​​ព្រំដែន​​​ បន្ទាប់​​​ពី​​​ក្រុម​​​មន្ត្រី​​​បាន​​​រក​​​ឃើញ​​​ស្រះ​​​ទឹក​​​ធំ​​​ៗ​​​ចំនួន​​​ប្រាំ​​​ដែល​​​ជី​​​កដោយជនជាតិ​​​វៀតណាម​​​ចូល​​​មក​​​យ៉ាង​​​ជ្រៅ​​​​​​​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ក្នុង​​​​​​ខេត្ត​​​រតនគិរី​​​។

នៅ​​​ក្នុង​​​កំណត់​​​ទូត​​​ថ្មី​​​បំផុត​​​ផ្ញើ​​​ជូន​​​លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋសភា​​​កាល​​​ពីថ្ងៃ​​​អង្គារ លោក ហោ ណាំហុង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ថា កំណត់​​​ទូត​​​នេះ​​​បង្ហាញ​​​ពីការ​​​ផ្លាស់​​​ប្តូរ​​​ក្នុង​​​គោល​​​នយោបាយ​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​បន្ទាប់​​​ពី​​​ភាព​​​កម្សោយ​​​ក្នុង​​​ការ​​​ប្រឆាំង​​​នឹង​​​ការលុក​​​លុយ​​​​​​ឈ្លា​​​ន​​​ពាន​​​បែប​​​នេះ​​​​​​ជាយូរ​​​ឆ្នាំ​​​រួច​​​មក​​​នោះ​​​។

លោក ហោ ណាំហុង​​​ បាន​​​សរសេរ​​​ថា “ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១៣​​​ ដល់​​​២០១៥មាន​​​កំណត់​​​ទូត​​​ចំនួន​​​ប្រាំបី​​​​​​ច្បាប់​​​បាន​​​ចេញ​​​រួច​​​មក​​​ហើយ​​​ ដោយ​​​មិន​​​រាប់​​​បញ្ចូល​​​កំណត់​​​ទូត​​​ពីរ​​​ចុង​​​ក្រោយ​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១២​​​ និង​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​មិថុនា ឆ្នាំ​​​២០១៥​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដែល​​​វៀតណាម​​​ចូល​​​ជីក​​​ស្រះ​​​នៅ​​​ស្រុក​​​អូរ​​​យ៉ាដាវ ខេត្ត​​​រតនគិរី​​​”។

លោក​​​បាន​​​សរសេរ​​​បន្ថែម​​​ថា “កំណត់ទូត​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​មិថុនា និង​​​ថ្ងៃ​​​ទី​​​១៤​​​ខែ​​​មិថុនា ឆ្នាំ​​​២០១៥​​​នេះ​​​មិនមែន​​​ជា​​​កំណត​​​់​​​ទូត​​​ដំបូង​​​ដែល​​​រដ្ឋាភិបាល​​​តាម​​​រយៈ​​​ក្រសួង​​​ការ​​​បរទេស និងកិច្ច​​​​​​សហប្រតិបត្តិការ​​​អន្តរ​​​ជាតិ​​​បាន​​​ផ្ញើ​​​ដើម្បី​​​តវ៉ា​​​ចំពោះ​​​ការ​​​ឈ្លាន​​​ពាន​​​​​​បូរណ​​​ភាព​​​ទឹក​​​ដី​​​កម្ពុជា​​​ដូច​​​ដែល​​​ពល​​​រដ្ឋ​​​បាន​​​និយាយ​​​នោះ​​​ឡើយ​​​​​​”។

ជា​​​ការ​​​ឆ្លើយ​​​តប​​​វិញ​​​ លោក កឹម សុខា ដែល​​​បាន​​​និយាយ​​​តាម​​​វិទ្យុ​សំឡេង​​​ប្រជាធិបតេយ្យ​​​(​​VOD ) កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ​​​បាន​​​​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​អ្វី​​​ដែល​​​លោក​​​ ហោ ណាំ​​​ហុង​​​​​​និយាយ​​​ជា​​​ការ​​​ពិតនោះ​​​​​​ អ៊ីចឹង​​​រដ្ឋាភិបាល​​​គួរ​​​តែ​​​ចាត់​​​វិធាន​​​ការ​​​ឲ្យ​​​បាន​​​​​​កាន់​​​តែ​​​ខ្លាំង​​​​​​ជាង​​​មុន​​​ ដើម្បី​​​​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​​​​ឈ្លាន​​​ពាន​​​ទឹក​​​ដី​​​។

លោក កឹម សុខា បាន​​​លើក​​​ឡើង​​​ទាក់​​​ទិន​​​នឹង​​​​​កំណត់​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​របស់​​​ក្រសួង​​​ការ​​​បរទេស​​​ថា “អ្នក​​​គ្រប់​​​គ្នា​​​ដែល​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​ ឬ​​​គណបក្ស​​​ប្រឆាំង​​​យក​​​ចិត្ត​​​ទុក​​​យ៉ាង​​​ខ្លាំង​​​ដាក់​​​អំពី​​​ការ​​​ឈ្លាន​​​ពាន​​​របស់​​​បរទេស​​​ ហើយ​​​វា​​​ជា​​​រឿង​​​ត្រឹម​​​ត្រូវ​​​ដែល​​​ត្រូវ​​​ធ្វើ​​​ដើម្បី​​​ឆ្លើយ​​​តប​​​​​​ការ​​​ឈ្លាន​​​ពាន​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ប៉ុន្តែ រឿង​​​សំខាន់​​​នោះ​​​នៅ​​​ត្រង់​​​ថា តើ​​​កំណត់​​​ទូត​​​ទាំង​​​នេះ​​​មាន​​​ប្រសិទ្ធភាព​​​ ឬអត់​​​។ ប្រសិន​​​បើ​​​គ្មាន​​ការ​​​ឆ្លើយ​​​តប​​​ប្រកប​​ដោយ​​​ប្រសិទ្ធ​​​ភាព​​​ពី​​​ប្រទេស​​​វៀតណាម​​​ទេ យើង​​​មិន​​​អាច​​​រង់​​​ចាំ​​​បាន​​​ឡើយ​​​។ តាម​​​ដែល​​​ខ្ញុំ​​​ដឹង ​​​កំណត់​​​ទូត​​​បាន​​​ចេញ​​​ចាប់​​​ពី​​​ឆ្នាំ​​​២០១៣​​​រហូត​​​ដល់​​​ឆ្នាំ​​​២០១៥​​​”។

លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “បញ្ហា​​​ឈ្លាន​​​ពាន​​​នៅ​​​តែ​​​បន្ត​​​កើត​​​មាន​​​។ ប្រសិន​​​បើ​​​កំណត់​​​ទូត​​​លើក​​​ដំបូង​​​មាន​​​ប្រសិទ្ធភាព​​​ អ៊ីចឹង​​​វា​​​គឺ​​​ជា​​​រឿង​​​ល្អ ។ប៉ុន្តែ​​​ប្រសិន​​​បើ​​​គ្មាន​​​ប្រសិទ្ធភាព​​ទេ​​​​នោះ​​​​​​​​​ យើង​​​ត្រូវ​​​តែ​​​ប្តូរ​​​ជំហា៊ន​​​មួយ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​រក​​​ដំណោះ​​​ស្រាយ។ ដូច​​​អ្វី​​​ដែល​​​រដ្ឋាភិបាល​​​ធ្លាប់​​​បាន​​​ធ្វើ​​​ជាមួយ​​​ប្រទេស​​​ថៃ​​​ទាក់​​​ទិន​​​នឹង​​​កំណត់ទូត​​។ នៅ​​​ពេល​​​វា​​​គ្មាន​​​ប្រសិទ្ធភាព​​​ រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​ប្តូរ​​​ជំហ៊ាន​​​មួយផ្សេង​​​​​​ទៀត​​​ដោយ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​កាន់​​​តុលាការ​​​អន្តរ​​​ជាតិ​​​។ ប្រសិន​​​បើ​​​គ្មាន​​​ការ​​​ឆ្លើយ​​​តប​​​ប្រកប​​​​ដោយ​​​ប្រសិទ្ធភាព​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ រដ្ឋាភិបាល​​​គួរ​​​តែ​​​បង្ហាញ​​​ជំហរ​​​របស់​​​ខ្លួន​​​នូវ​​​អ្វី​​​ដែល​​​ខ្លួន​​​នឹង​​​ធ្វើ​​​បន្ទាប់​​​មក​​​ទៀត​​​”។

អនុប្រធាន​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​ ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​រក្សា​​​តម្លាភាព​​​នៅ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ព្រំដែន​​​ផង​​​ដែរ​​​ ដោយ​​​លោក​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ពេល​​​កន្លង​​​មក ​​​រដ្ឋាភិបាល​​​តែង​​​តែ​​​បដិសេធ​​​ថា មិន​​​ដឹង​​​អំពី​​​ការ​​​ឈ្លាន​​​ពាន​​​ណា​​​មួយ​​​របស់​​​វៀត​​​ណាម​​​ចូល​​​ទឹក​​​ដី​​​កម្ពុជា​​​ឡើយ ឬក៏​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​ដូច្នេះ​​​។

លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​វា​​​លេច​​​ធ្លាយ​​​កំណត់​​​ទូត​​​ដែល​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​ដឹង​​​ថា មាន​​​ការ​​​ឈ្លាន​​​ពាន​​​ជា​​​យូរ​​​មក​​​ហើយ​​​។ កាល​​​ពី​​​ពេល​​​កន្លង​​​មក​​​អ្វី​​​ដែល​​​យើង​​​និយាយ​​​ ពួក​​​គេ​​​អះ​​​អាង​​​ថា ​​​យើង​​​និយាយ​​​អត់​​​ការ​​​ពិត​​​។ ការលាក់​​​បាំង​​​​​​បែបនេះ​​​​​​វា​​​លាក់​​​ការ​​​ពិត​​​ ហើយ​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​បាន​​​ឡើយ​​​”។

ក្រសួង​​​ការ​​​បរទេស ក៏​​​បាន​​​ផ្ញើ​​​កំណត់​​​ទូត​​​មួយ​​​ផ្សេង​​​ទៀត​​​ទៅ​​​វៀតណាម​​​ផង​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ​​​ ដោយ​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​វៀតណាម​​​បញ្ឈប់​​​ការ​​​ជីក​​​ដី​​​ធ្វើ​​​គ្រឹះ​​​សម្រាប់​​​ការ​​​សាង​​​សង់​​​ប៉ុស្តិ៍យោធា​​​​​​នៅ​​​ក្នុង​​​ទឹក​​​ដីកម្ពុជា​​​ក្នុង​​​ស្រុក​​​កោះ​​​ធ​​​ំ ខេត្ត​​​កណ្តាល​​​។

កំណត់​​​ទូត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សំណើ​​​លើក​​​ដំបូង​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២៤​​​ខែ​​​មេសា​​​ ប៉ុន្តែ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ អាជ្ញាធរ​​​វៀតណាម​​​នៅ​​​តែ​​​ធ្វើ​​​ព្រងើយ​​​កន្តើយ​​​។

ពេល​​​និយាយ​​​តាម​​​វិទ្យុ​​​ជាមួយ​​​លោក កឹម សុខា កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ លោក សម     រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​សរសើរ​​​ដល់​​​វិធាន​​​ការ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​បញ្ហា​​​ព្រំដែន​​​​​​វៀតណាម​​​ដោយសារ​​​​​​”វប្បធម៌​​​” សន្ទនា​​​របស់​​​លោក ជា​​​មួយ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន ។

ប៉ុន្តែ លោក សម រង្ស៊ី បាន​​​ក្រើន​​​រំឭក​​​ចំពោះ​​អ្នក​​​គាំទ្រ​​​​​​​​​គណបក្ស​​​ប្រឆាំង​​​ថា បរិយាកាស​​​នយោបាយ​​​ដែល​​​មាន​​​អាយុ​​​កាល​​​​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ខែ​​​នេះ​​​​​​មិន​​​អាច​​​នាំ​​​មក​​​នូវ​​​ដំណោះ​​​ស្រាយ​​​​​​​​​យ៉ាង​​​ឆាប់រហ័ស​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​​​​ឈ្លាន​​​ពាន​​​ទឹក​​​ដី ដែល​​​លោក​​​​​​បាន​​​និយាយ​​​ត្រឡប​​​់​​​ទៅ​​​កាន់​​​​​ពេល​​​វេលា​​​មួយ​​​ដែល​​​មិន​​​ទាន់​​​មាន​​​ពាក្យ​​​​​​ថា​​​ “វៀតណាម​​​​​​”នោះ​​​​​​បាន​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​និយាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ពាក្យ​​​ថា​​​យួន​​​នោះ​​​ថា “ខ្ញុំ​​​ចង់​​​បញ្ជាក់​​​ថា វប្បធម៌​​​សន្ទនា​​​មិន​​​មែន​​​ជា​​​ថ្នាំ​​​ទិព្វ​​​ដែល​​​អាច​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​អស់​​​ដែល​​​កើត​​​មាន​​​រាប់​​​រយ​​​ឆ្នាំ​​​មក​​​ហើយ​​​ជាមួយ​​​យួនបាន​​​ភ្លាម​​​ៗ​​​នោះ​​​ឡើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ត្រឡប់​​​ទៅ​​​កាន់​​​​​​អំឡុង​​​ពេល​​​នោះ​​​វិញ​​​ គ្មាន​​​ពាក្យ​​​ថា វៀតណាម​​​ទេ​​​ យើង​​​ស្គាល់​​​​​ត្រឹម​​​ថា យួន ហើយ​​​យើង​​​​​​បាន​​​ប្រយុទ្ធ​​​គ្មាន​​​ជាមួយ​​​យួន​​​មក​​​ពី​​​អាណាម​​​។ ហេតុ​​​ដូច្នេះ​​​​​​យើង​​​មាន​​​​​​ការ​​​ឈឺចាប់​​​ និង​​​មាន​​​បញ្ហា​​​ជាមួយ​​​យួន​​​អស់​​​រយៈ​​​ពេល​​​៤០០​​​ឆ្នាំ​​​មក​​​ហើយ​​​។ បញ្ហា​​​នេះ​​​មិន​​​អាច​​​​​​ដោះ​​​ស្រាយ​​​ភ្លាម​​​ៗ​​​បាន​​​ឡើយ​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស