31 C
Phnom Penh

CATEGORY

នយោបាយ

បណ្ឌិត សាម អ៊ីន កំពុង​ពិចារណា​ថា​គួរ​សម្រាក​ពី​នយោបាយ​ឬ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បម្រើ​ប្រទេស​ជាតិ

បណ្ឌិត សាម អ៊ីន ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) កំពុង​ពិចារណា​ថា គួរ​សម្រាក​ជីវិត​នយោបាយ​ធ្វើជា​ប្រជាពលរដ្ឋ​ធម្មតា​ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​ក៏​យក​ចំណេះ​ជំនាញ​ទៅ​បម្រើ​ក្នុង​រដ្ឋាភិបាល ដែល​អាច​រួម​ចំណែក​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជូន​ប្រទេស​ជាតិ...

អតីត​មន្ត្រី CNRP នៅ​ក្រៅ​ប្រទេស​រិះគន់​លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​ខ្វះ​ភាព​ហ្មត់ចត់​ក្នុង​ការ​ដឹកនាំ

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស រិះគន់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ថា​ជា​មេដឹកនាំ​ដែល​មាន​ភាព​ខ្ជីខ្ជា និង​ខ្វះ​ភាព​ហ្មត់ចត់​ក្នុង​ការ​ដឹកនាំ​កិច្ចការ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​រហូត​មិន​អាច​វិលត្រឡប់​ទៅ​ដឹកនាំ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ​បាន។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស ឬ...

លោក ហ៊ុន សែន លើក​ទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលាការ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា និង​ជម្លោះ​ក្នុង​ចំណោម​ប្រជាជន​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​លុបបំបាត់​ឲ្យ​អស់​នូវ​ភាព​អសកម្ម និង​ដោះស្រាយ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព ចៀសវាង​បង្ក​នូវ​បញ្ហា​នានា។ អ្នក​សង្កេតការណ៍​និយាយ​ថា...

បណ្ឌិត សាម អ៊ីន ត្រូវ​បក្ស​ជ្រើសតាំង​ជំនួស​មុខ​តំណែង​បណ្ឌិត យ៉ង សាំងកុមារ ដែល​ទើប​ទៅ​ចូលរួម​បក្ស​កាន់​អំណាច

បណ្ឌិត សាម អ៊ីន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ជំនួស​បណ្ឌិត យ៉ង សាំងកុមារ ដែល​ទើប​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា...

លោក ហ៊ុន សែន សរសើរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ជួយ​ជ្រោមជ្រែង​កម្លាំង​រណសិរ្ស​២​ធ្នូ​ផ្ដួល​រំលំ​របប ប៉ុល ពត

មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កោត​សរសើរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កម្លាំង​ផ្សេងៗ​ទៀត​ដែល​បាន​ជួយ​ជ្រោមជ្រែង​កម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា «២​ធ្នូ ១៩៧៨» ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍...

លោក ហ៊ុន សែន ថា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់​កាំភ្លើង​បាន​ទេ

បុរស​ខ្លាំង​ដែល​ចូលចិត្ត​អួត​ពី​សន្តិភាព​ក្រោម​អំណាច​ផ្ដាច់មុខ​របស់​ខ្លួន លោក ហ៊ុន សែន ព្រមាន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់​កាំភ្លើង​បាន​ទេ ដូច្នេះ​ការ​ថែរក្សា​សន្តិភាព​សម្រាប់​កម្ពុជា គឺជា​កត្តា​សំខាន់...

អតីត​តំណាងរាស្ត្រ CNRP មណ្ឌល​ភ្នំពេញ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក ដាំ សិទ្ធិ ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត...

លោក មុត ចន្ថា៖ លោក ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​នយោបាយ​ជ្រុលនិយម​របស់​លោក សម រង្ស៊ី

អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​លោក សម រង្ស៉ី ពី​ការ​ដឹកនាំ​បញ្ជា...

លោក ហ៊ុន សែន និង​បណ្ឌិត យ៉ង សាំងកុមារ ពិភាក្សា​គ្នា​ក្រោយ​ការ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ និង​មន្ត្រី​ម្នាក់​ទៀត និយាយ​អំពី​ការងារ​កសិកម្ម...

GDPព្រមាន​ថា​កម្ពុជា​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​ដឹកនាំ​បែប​គ្រួសារ​និង​បក្សពួក​និយម

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ព្រមាន​ថា កម្ពុជា​កំពុងតែ​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ទៅ​ជា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​ដែល​រៀបចំ​រចនាសម្ព័ន្ធ​បែប​គ្រួសារ និង​បក្សពួក​និយម ដោយ​មិន​គិត​អំពី​សមត្ថភាព និង​ផល​ប្រយោជន៍​ជាតិ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥...

ព័ត៌មានថ្មីៗ