37 C
Phnom Penh

CATEGORY

វីដេអូ

លោក​កឹម សុខា​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​កា​រចោទ​ប្រកាន់​មក​លើ​លោក​សិន ​មុន​ពេល​លោក​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​

លោក​ចាន់ ចេន ​មេ​ធាវី​របស់​លោក​កឹម សុខា​ បញ្ជាក់​ថា​ កូនក្តី​របស់​លោក​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ជាមុន​សិន​ មុន​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ។​ 

កម្ពុជា​គ្រោង​ចំណាយ​លើ​ការ​អភិវឌ្ឍ​ថ្នាក់​ក្រោម​ជាតិ​ដល់​ទៅ​ជិត​៦​រយ​លាន​ ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩​

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ខ្លួន​គ្រោង​នឹង​ចំណាយ​ថវិកា​ជាតិ​ដល់ទៅ​ជិត​៦រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​កើន​លើស​ឆ្នាំ​២០១៨​ ជាង​១០០​លាន​ដុល្លារ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​ក្រោម​ជាតិ។​

ក្រសួង​ការងារ​ជំរុញ​ឲ្យ​សមត្ថកិច្ច​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​មេដឹកនាំ​ សហជីព​បី​រូប​ និង​កម្មករ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា​

គណៈ​កម្មការ​ត្រួត​ពិនិត្យ​ការ​អនុវត្តន៍​អនុសញ្ញា​អន្តរ​ជាតិ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួង​ការងារ​កម្ពុជា ​កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ​ បាន​ជំរុញ​ឲ្យ​ក្រសួង​មហា​ផ្ទៃ ​និង​ក្រសួង​យុត្តិធម៌​ពន្លឿន​ការរក​យុត្តិធម៌​ជូន​លោក​ជា វិជ្ជា លោក​រស់ សុវណ្ណារ៉េត ​លោក​ហ៊ី វុទ្ធី​ និង​ករណី​បាញ់​សម្លាប់​កម្មករ​លើ​ផ្លូវវ៉េង​ស្រេង​កាលពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ។ ​ជាង​នេះទៅ​ទៀត​ គណៈ​កម្មការ​នេះ​នឹង​ធ្វើ​របាយ​ការណ៍​អំពី​ការ​វិវឌ្ឍន៍​ថ្មីៗ​លើ​ករណី​ឃាតកម្ម​ទាំង​នេះ។​

ពលរដ្ឋ​ខេត្ត​ក្រចេះ​ជំរុញ​ឲ្យ​លោក​ជា សុផារ៉ា​ ជួយ​បញ្ចប់​ទំនាស់​ដីធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់​

ពលរដ្ឋ​នៅ​ឃុំ២​ធ្នូ ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​​​បាន​នាំគ្នា​មក​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​ទាមទារ​ឲ្យ​លោក​រដ្ឋមន្រ្តី ​ជា សុផារ៉ា​​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គេ​ឲ្យ​បាន​ឆាប់​ចប់​ ដើម្បី​អាច​ឲ្យពួក​គាត់​មាន​លទ្ធភាព​ក្នុង​ការ​យកដី​ទៅ​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវភាព​គ្រួសារ។​

ក្រុម​កម្មករ​រោងចក្រ​សេឌូណូ​នាំគ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​

កម្មករ ​កម្មការិនី​ រោងចក្រ​សេឌូណូ អ៊ិនវេសមេន​ ស្ថិត​ក្នុង​ខណ្ឌ​ដង្កោរ​ ជាយ​រាជ​ធានី​ភ្នំពេញ​ជាង​១​ពាន់​នាក់​បាន​នាំគ្នា​ធ្វើ​ការ​តវ៉ា​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ​ដើម្បី​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ ​និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ។​

ក្រុម​កម្មករ​ប្រមូល​សម្រាម​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​

ក្រុម​កម្មករ​ប្រមូល​សម្រាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ​ជាង​២​ពាន់​នាក់​ ក្នុង​ខណ្ឌ​ ដង្កោ​ រាជនី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ​មិន​ប្រមូល​សម្រាម។​ ពួក​គេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សម្រាម​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​មួយ​នេះ ​​ដំឡើង​ប្រាក់​ខែ​ចំនួន​១៥​ដុល្លារ​បន្ថែម​លើ​ប្រាក់​ខែ​គោល។​ 

កម្មវិធី​Idea Talk​តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២៧​ធ្នូ​ឆ្នាំ​២០១៨​

កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មឹន​ពិសេសៗ

អគ្គរដ្ឋ​ទូតថ្មី​របស់​ចិន​បន្ត​គាំទ្រ​របប​លោក​ហ៊ុន សែន​ឥត​ងាករេ​

ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ថ្មី​ លោក​លោក​វ៉ាង វេនធៀន​(Wang Wentian)​អះអាង​ថា ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ចិន​នៅ​តែ​បន្ត​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ​ក្នុង​បុព្វហេតុ​ពង្រឹង​ឯករាជ្យ​អធិបតេយ្យ​ភាព​របស់​កម្ពុជា។​

លោក​ហ៊ុន សែន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រិះគន់​ករណី​ទូរទស្សន៍ ​CNC​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត ​និង​រិះគន់​ ចំពោះ​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ដែល​ងឿង​ឆ្ងល់​ពី​ប្រភព​ថវិកា​ របស់​លោក​ដែល​យក​ទៅ​ជួយ​ឧបត្ថម្ភ​បុគ្គលិក​ទូរទស្សន៍​CNC​និង​បុគ្គលិក​ទូរ​ទស្សន៍​បាយ័ន។​

លោក​ហ៊ុន សែន​ព្រមាន​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ ប្រសិន​បើ​ហ៊ាន​ចូល​ប្រទេស​

លោក​ហ៊ុន សែន កា​លពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ក៏​បាន​ព្រមាន​វាយ​ខ្នោះ ​លោក​សម រង្ស៊ី​ ប្រសិន​បើ​ប្រធាន​ស្តីទី​របស់​គណបក្ស​ប្រឆាំង​រូប​នេះ​ហ៊ាន​ចូល​ស្រុក​វិញ​ ដូច​ការ​អះអាង​មែន​នោះ។​

ព័ត៌មានថ្មីៗ