29 C
Phnom Penh

ក្រុម​កម្មករ​ប្រមូល​សម្រាម​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កម្មករ​ប្រមូល​សម្រាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ​ជាង​២​ពាន់​នាក់​ ក្នុង​ខណ្ឌ​ ដង្កោ​ រាជនី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ​មិន​ប្រមូល​សម្រាម។​ ពួក​គេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សម្រាម​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​មួយ​នេះ ​​ដំឡើង​ប្រាក់​ខែ​ចំនួន​១៥​ដុល្លារ​បន្ថែម​លើ​ប្រាក់​ខែ​គោល។​

ពួក​គេ​ក៏បាន​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៤​ចំណុច​ ទី១​សុំឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់​ ទី២​ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ ទី​៣​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ ចំនួន​១៥​ដុល្លារ​ សម្រាប់​ឆ្នាំ​២០១៩ ​ហើយ​ទី​៤ ​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​សេវ៉ា​ថែទាំ​​សុខភាព​ និង​មាន​ប្រាក់​បំណាច់​ឆ្នាំ ​ដូច​កម្មករ​រោង​ចក្រ​កាត់ដេរ​ដែរ។​

កម្មករ​ប្រមូល​សម្រាម​ឲ្យ​ក្រុម​ហ៊ុន​ស៊ិនទ្រី​ចែក​ចេញ​ជា​២​វេន​គឺ​វេន​យប់​ និង​វេន​ថ្ងៃ។ ​កម្មករ​ធ្វើការ​វេន​ថ្ងៃ​ ទទួល​បាន​ប្រាក់​ឈ្នួល​១២៥​ដុល្លារ ​ហើយ​រី​ឯ​កម្មករ​ធ្វើ​ការ​វេន​យប់​ទទួល​បាន​ប្រាប់​ឈ្នួល​១៥០​ដុល្លារ។​

រហូម​មក​ទល់​ម៉ោង​នេះ​ គេនៅ​មិន​ទាន់​ឃើញ​មាន​កម្មករ​ដើរ​ប្រមូល​សម្រាម​ដូច​សព្វ​ដង​ទេ។ ​ស្រប​ពេល​ជាមួយ​នេះ​គ្នា ​កង​កម្លាំង​សន្ដិសុខ ​និង​ប្រជា​ការពារ​ របស់​សាលា​រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​ដើរ​កើប​ និង​ប្រមូល​សម្រាម​តាម​ផ្លូវ​ជំនួស​កម្មករ​ប្រមូល​សម្រាម​ទាំង​នោះ។​

ទោះជាយ៉ាង​ណាក៏​ដោយ​ មន្រ្តី​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ក្រុម​ហ៊ុន​បាន​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ចំនួន​៩​ដុល្លារ​ ចាប់​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ ហើយ​នឹង​ទូទាត់​ប្រាក់​អតីត​ភាព​ និង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់​ជូន​កម្មករ​ទៅ​តាម​ច្បាប់​ស្តីពី​ការងារ។​ ប្រភព​ដដែល​ឲ្យ​ដឹង​ថា​ ភាគី​ទាំងពីរ​បាន​ទទួល​យក​ការ​ដោះស្រាយ​នេះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស