38 C
Phnom Penh

ក្រុម​កម្មករ​រោងចក្រ​សេឌូណូ​នាំគ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ ​កម្មការិនី​ រោងចក្រ​សេឌូណូ អ៊ិនវេសមេន​ ស្ថិត​ក្នុង​ខណ្ឌ​ដង្កោរ​ ជាយ​រាជ​ធានី​ភ្នំពេញ​ជាង​១​ពាន់​នាក់​បាន​នាំគ្នា​ធ្វើ​ការ​តវ៉ា​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ​ដើម្បី​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ ​និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ។​

ពួក​គេ​អះអាង​ថា​ ថៅកែ​រោងចក្រ​ជា​ជន​ជាតិ​ចិន​នៅ​មិន​ទាន់​បើក​ប្រាក់​អតីត​ភាព​ការងារ​ដល់​ពួក​គេ ​ដែល​ភាគ​ច្រើន​ខំ​ធ្វើការ​នៅ​ទី​នោះ​ជិត​១០​ឆ្នាំ​មក​ហើយ​ ព្រម​ទាំង​ប្រាក់​បំណាច់​ឆ្នាំ​ថែម​ទៀត។​ ​

ជាង​នេះ​ទៅទៀត​ក្រុម​កម្មករ​បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ​​ធ្វើ​អន្តរាគមន៍​លើ​បញ្ហា​នេះ។​

ពួក​គេ​ក៏បាន​រិះ​គន់​ច្បាប់​ការងារ​ថ្មី​ដែល​រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​អនុវត្ត​ចាប់​ពីឆ្នាំ​២០១៩​ខាង​មុខ​នេះ​ នឹង​កាន់​តែធ្វើ​ឲ្យថៅ​កែមិន​ទទួល​ស្គាល់​ប្រាក់​អតីត​ភាព​ការងារ​ ដែល​ពួក​គេ​ខំធ្វើការ​ងារ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ថែម​ទៀត។​

សកម្ម​ភាព​ផ្ទុះ​ការ​តវ៉ា​ជាថ្មី​ទៀត​នេះ​កើតមាន​ក្រោយ​ពេល​រដ្ឋាភិបាល​ ក្រោម​ការ​បញ្ជា​របស់​លោក​ហ៊ុន សែន​ ឱ្យ​ក្រសួង​ការងារ​អនុវត្ត​គោល​ការណ៍​ថ្មី ​ដូចជា​ត្រូវ​បើក​ប្រាក់​ខែ​ក្នុង​មួយ​ខែ​ពីរ​ដង ​ចាប់ពី​ឆ្នាំ​ ២០១៩​ទៅ ​និង​អនុវត្ត​គោល​ការណ៍​ឱ្យ​មាន​ប្រាក់​សោធន​និវត្តន៍​ជូន​កម្មករ​ ចាប់​ពី​ឆ្នាំ​២០១៩​ជា​ដើម។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​អាត់ ធន់ ​បាន​ប្រាប់​កាសែត​The Cambodia Daily​ថា ​ការថៅ​កែ​គួរ​តែ​បើក​ប្រាក់​ខែ​ដល់​កម្មករ​ឲ្យ​បាន​ទៀង​ទាត់​ទាន់​ពេល​កំណត់​ ដើម្បី​ចៀសវាង​ការ​ខាត​បង់​ប្រយោជន៍​របស់​កម្មករ​ក្នុង​ការ​ចំណាយ​លើ​ជីវភាព​ចញ្ចឹម​គ្រួសារ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស