TAG
កម្មករ
តុលាការឃុំខ្លួនកូដករណាហ្គា៣នាក់ក្រោមហេតុផលរារាំងការអនុវត្តវិធានការប្រយុទ្ធជំងឺ Covid-19
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ កុម្ភៈ សម្រេចឃុំខ្លួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ៣នាក់នៅពន្ធនាគារព្រៃស ក្រោមហេតុផលរារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺ Covid-19។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ទាំង ៣នាក់ ក្នុងនោះរួមមានលោក សេង វណ្ណារិទ្ធ លោក ជួប ចាន់ណាត និងលោក សៅ សម្បត្តិ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកុម្ភៈ ក្រោមហេតុផលថា ពួកគាត់ជាប់ពាក់ព័ន្ធនឹងការរារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺ...
សមត្ថកិច្ចបញ្ជូនកូដករណាហ្គា ៣នាក់ទៀតទៅតុលាការក្រោមហេតុផលរារាំងការអនុវត្តវិធានការ Covid-19
សមត្ថកិច្ចរាជធានីភ្នំពេញ បញ្ជូនកូដករបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ៣នាក់ទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺ Covid-19»។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកុម្ភៈ និងបានបញ្ជូនទៅតុលាការនៅថ្ងៃអង្គារ ទី៨ កុម្ភៈ នេះ ក្នុងនោះមានលោក សេង វណ្ណារិទ្ធ លោក ជួន ចាន់ណាត និងលោក...
សង្គមស៊ីវិលស្នើសភានិងស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ក្រុមអង្គការសង្គមស៊ីវិលនាំគ្នាស្វែងរកអន្តរាគមន៍ពីរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ឱ្យជួយរកដំណោះស្រាយវិវាទការងារ និងដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៍ (NAGA World) ទាំង ៨នាក់វិញ ខណៈកូដករកំពុងតវ៉ាត្រូវហាមឃាត់ក្រោមហេតុផលរកឃើញមានករណីឆ្លងជំងឺ Covid-19។
អង្គការសង្គមស៊ីវិល សមាគម និងសហជីពដែលធ្វើការលើវិស័យលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិការងាររបស់កម្មករនិយោជិតនៅកម្ពុជាចំនួន ១៣៤ស្ថាប័ន បានធ្វើលិខិតចំហដាក់ជូនតំណាងរាស្ត្រនៅរដ្ឋសភា និងក្រសួងមហាផ្ទៃ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។
ការធ្វើលិខិតចំហរកកិច្ចអន្តរាគមន៍ដាក់ទៅស្ថាប័នធំៗទាំងនោះ គឺដើម្បីទាមទារឱ្យមានការដោះលែងជាបន្ទាន់ និងទម្លាក់ចោលរាល់ការចោទប្រកាន់ដោយឥតលក្ខខណ្ឌលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទាំង ៨នាក់ដែលត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ...
ក្រសួងអំពាវនាវឱ្យក្រុមកូដករណាហ្គាទៅធ្វើតេស្ដបន្ទាប់ពីរកឃើញជំងឺ Covid-19 លើស្ត្រីម្នាក់
ក្រសួងសុខាភិបាល អំពាវនាវឱ្យក្រុមកូដករដែលកំពុងតវ៉ាជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) នៅពេលនេះ ឱ្យទៅធ្វើតេស្ដរកវីរុស Covid-19 ទាំងអស់គ្នា បន្ទាប់ពីក្រសួងបានរកឃើញជំងឺ Covid-19 ប្រភេទអូមីក្រុង លើស្ត្រីជាកូដករដែលមានផ្ទៃពោះម្នាក់ ប៉ុន្តែស្ត្រីដែលបានឆ្លងវីរុស Covid-19 រូបនោះ ប្រតិកម្មថា ការអះអាងរបស់ក្រសួងសុខាភិបាលជារឿងមិនសមហេតុផល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២...
សង្គមស៊ីវិលសោកស្តាយដែលតុលាការមិនអនុញ្ញាតឱ្យចូលសួរសុខទុក្ខតំណាងសហជីពណាហ្គាវើលដ៍
សង្គមស៊ីវិលបង្ហាញការសោកស្តាយដែលតុលាការមិនអនុញ្ញាតឱ្យពួកគាត់ចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ទាំង ៨នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស ក្រោយពីអ្នកទាំង ៨នាក់ត្រូវបានជាប់ឃុំខ្លួនអស់រយៈពេលជាង ១ខែមកហើយនោះ។
ការលើកឡើងនេះ បន្ទាប់ពីអង្គការសង្គមស៊ីវិល ក្នុងនោះក៏មាននាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានដាក់សំណើទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំចូលសួរសុខទុក្ខថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ក្នុងមួយខែម្ដងៗចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។
ឆ្លើយតបនឹងសំណើនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតមួយកាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលើកឡើងថា សំណើសុំសួរសុខទុក្ខឈ្មោះ...
អាល្លឺម៉ង់ប្រកាសគាំទ្រលោក ស ខេង ដែលជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គា
តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការគាំទ្រចំពោះប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រោយពីបានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World)។
មេដឹកនាំជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង បានជំរុញទៅភាគីពាក់ព័ន្ធកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឲ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ឱ្យបានឆាប់ ខណៈជម្លោះនេះឈានដល់ការចាប់ខ្លួនតំណាងសហជីព ៨នាក់ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទ «ញុះញង់» ក្រោយពួកគេតវ៉ាអហិង្សាទាមទារលក្ខខណ្ឌការងារប្រសើរ។
លោក គ្រីសស្ទៀន...
អ្នកឃ្លាំមើល៖ ចេតនាពិតប្រាកដរបស់ក្រុមហ៊ុន NAGA គឺចង់រំលាយសហជីពដែលការពារសិទ្ធិកម្មករ
ក្រុមអ្នកការពារសិទ្ធិការងារ ហៅកាត់ថាសង់ត្រាល់ រិះគន់ថា ការមិនទទួលយកបុគ្គលិកទាំង ៣៦៥នាក់ មិនមែនជាបញ្ហាសម្រាប់ក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) នោះឡើយ ប៉ុន្តែអ្វីដែលជាចេតនាពិតប្រាកដរបស់ក្រុមហ៊ុននោះ គឺពួកគេចង់រំលាយសហជីពចោល ដោយសារថ្នាក់ដឹកនាំសហជីពទាំងនោះយល់ច្បាស់ពីច្បាប់ និងសិទ្ធិការងារដែលក្រុមហ៊ុនមិនអាចរំលោភបំពានលើបុគ្គលិកបាន។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ថា...
បុគ្គលិក NAGA ចោទថៅកែថាព្យាយាមបញ្ចេញព័ត៌មានបំភ្លៃការពិតនិងបំភ័ន្តភ្នែកសាធារណជន
ក្រុមកូដករក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (NAGA World) ចោទថៅកែក្រុមហ៊ុនថាបានព្យាយាមបញ្ចេញព័ត៌មានបំភ្លៃការពិត និងបំភ័ន្តភ្នែកសាធារណជន ដើម្បីគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន។
ការចោទប្រកាន់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្នុងសណ្ឋាគារមួយនាថ្ងៃទី២៨ ខែមករា នេះ ដោយឆ្លើយតបទៅក្រុមហ៊ុនដែលបានចេញសេចក្តីថ្លែងការណ៍ជុំវិញបញ្ហាកូដកម្ម និងបញ្ហារបស់ក្រុមហ៊ុនកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លើកឡើងថា ឆមាសទី១ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុននេះបានខាតបង់ប្រាក់សុទ្ធជាង ៧៧លានដុល្លារ ទើបធ្វើឱ្យក្រុមហ៊ុនកាត់បន្ថយបុគ្គលិកណាដែលលើសតម្រូវការ និងបុគ្គលិកគ្មានផលិតភាពប៉ុណ្ណោះ។ លើសពីនេះ ក្រុមហ៊ុនយកចិត្តទុកដាក់សុខុមាលភាពបុគ្គលិក...
លោក ស ខេង ជំរុញឱ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៥ មករា បានជំរុញទៅភាគីពាក់ព័ន្ធឱ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ឲ្យបានឆាប់ចប់ ក្រោយពីវិវាទការងារនេះបានអូសបន្លាយអស់រយៈពេលជាង ១ខែមកហើយ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរបានចាប់ខ្លួនតំណាងសហជីព ៨នាក់ឃុំខ្លួនដាក់ពន្ធនាគារទៀតផង។
ក្នុងពិធីប្រគល់រថយន្តជូននគរបាលការពារព្រំដែននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការតវ៉ារបស់បុគ្គលិក...
បុគ្គលិក NAGA បន្តដាក់ញត្តិតាមស្ថានទូតសុំអន្តរាគមន៍ដោះលែងថ្នាក់ដឹកនាំសហជីពនិងរកដំណោះស្រាយ
ក្រុមបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) បន្តនាំគ្នាដាក់ញត្តិនៅតាមស្ថានទូតប្រទេសលោកសេរីនានាប្រចាំប្រទេសកម្ពុជា ដើម្បីសុំឱ្យជួយជំរុញទៅរដ្ឋាភិបាលឱ្យដោះស្រាយវិវាទការងារ និងដោះលែងថ្នាក់ដឹកនាំសហជីពដែលកំពុងជាប់ឃុំខ្លួន ដោយសារការពារផលប្រយោជន៍របស់បុគ្គលិក។
នៅថ្ងៃទី១៨ មករា នេះ ក្រុមបុគ្គលិកកាស៊ីណូ ណាហ្គាវើលដ៍ បន្តដាក់ញត្តិនៅស្ថានទូតជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពីពួកគេបាននាំគ្នាដាក់ញត្តិនៅស្ថានទូតបារាំង អង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី កាណាដា សហភាពអឺរ៉ុប...