TAG
កឹម សុខា
រដ្ឋាភិបាលសម្រេចយកគោលដៅស្រុកជិត៣០ក្នុងខេត្ត២១ បង្កើតជាច្រកចេញ-ចូលតែមួយបន្ថែមទៀត
រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសស្រុកចំនួន២៩ក្នុងខេត្តចំនួន២១នៅទូទាំងប្រទេសដើម្បីបង្កើតជាច្រកចេញចូលតែមួយ បន្ថែមទៀតនៅឆ្នាំ២០១៩ ដោយថា ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល។
រដ្ឋមន្ត្រីក្រសួងការពារជាតិថា វប្បធម៌លាបពណ៌គ្នាជាមូលហេតុនាំឱ្យកើតមានសង្គ្រាម
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឲ្យពលរដ្ឋចូលរួមទប់ស្កាត់វប្បធម៌លាបពណ៌គ្នាបន្តទៀត ព្រោះលោកថា ការលាបពណ៌គ្នានេះនឹងរុញឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដូចពីអតីតកាល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា អ្នកស្នេហាជាតិពិតប្រាកដ មិនមែនជាអ្នករត់ចោលពលរដ្ឋទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយឌឺដងទៅកាន់អ្នករិះគន់នៅក្រៅប្រទេសដែលប្រហែលសំដៅទៅក្រុមបក្សប្រឆាំងថា បានតែស្រែករិះគន់ ប៉ុន្តែមិនបានធ្វើអ្វីជួយពលរដ្ឋនោះឡើយ ជាពិសេសនៅពេលពលរដ្ឋមានទុក្ខ ហើយតែងអួតថា ខ្លួនឯងជាអ្នកស្នេហាជាតិ។
សមយុទ្ធហនុមានមាសឆ្នាំ២០១៩បាញ់គ្រាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែឧសភា
កងយោធពលខេមរភូមិន្ទនឹងរៀបចំសមយុទ្ធបាញ់គ្រាប់ពិត«ហនុមានមាសឆ្នាំ២០១៩នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៩។
កម្មវិធីIdea Talk៖តើចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិមានប្រភពចេញពីណាមក?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី២៥មេសាឆ្នាំ២០១៩។
កម្មវិធីIdea Talk៖តើគណបក្សប្រឆាំងមានផែនការនិងយុទ្ធសាស្រ្តនយោបាយអ្វីខ្លះក្រោយឆ្នាំ២០១៩?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី២៥មេសាឆ្នាំ២០១៩។
លោកហ៊ុន សែននឹងទៅប្រទេសចិនដើម្បីចូលរួមវេទិកា ផ្លូវក្រវាត់មួយពាេណិជ្ជកម្មចិន
នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅប្រទេសចិនដោយចេញដំណើរពីកម្ពុជានៅថ្ងៃស្អែកដើម្បីចូលរួមវេទិកាលើកទី២អំពីផ្លូវក្រវាត់ពាេណិជ្ជកម្មចិននិងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត។ ការទៅចូលរួមនេះគឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង។
ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចជួបហានិភ័យ បើមិនអាចស្ដារប្រព័ន្ធអនុគ្រោះពន្ធEBA
ធនាគារពិភពលោក(World Bank)ព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធឬEBA។
តំណាងUNអ្នកស្រីរ៉ូណា ស្មីតនឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជាអ្នកស្រីRhona Smith នឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ។ ដំណើរទស្សនកិច្ចនេះមានរយៈពេល១១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា។
តុលាការខេត្តត្បូងឃ្មុំសម្រេចឃុំខ្លួនអតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិ
សាលាដំបូងខេត្តត្បូងឃ្មុំសម្រេចឃុំខ្លួនអតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិលោកស៊ូ យាននៅពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម បន្ទាប់ពីចោទប្រកាន់ពីបទញុះញង់ និងជេរប្រមាថលោកនាយករដ្ឋមន្ដ្រីហ៊ុន សែនតាមបណ្ដាញសង្គមហ្វេសប៊ុក។