28.4 C
Phnom Penh

TAG

ចុះចូលគណបក្ស

ការ​ប្រែប្រួល​នៃ​ចរន្ត​អ្នក​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

កាលពី ១០​ឆ្នាំ​មុន​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ជិត​មក​ដល់ ពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ងាក​មក​រក​គន្លង​ប្រជាធិបតេយ្យ បាន​ងើប​ឡើង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សឹង​គ្រប់​ទិសទី​ដូច​ទឹក​បាក់​ទំនប់ ប៉ុន្តែ ១០​ឆ្នាំ​ក្រោយ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​បែរជា​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដូច​ព្យុះសង្ឃរា​ទៅវិញ។ កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​អតីត​ចៅសង្កាត់​ជាប់​ឆ្នោត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សារ៉ូ សុវុឌ្ឍិ...

អតីត​និស្សិត​ម្នាក់​សកម្ម​ប្រឆាំង​វៀតណាម​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

អតីត​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​វៀតណាម បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​វៀតណាម ហើយ​កំពុង​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ។ ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ លោក នីន តារារតន៍ ដែល​អះអាង​ថា​ជា​អតីត​និស្សិត​នៃ​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​១៩៩៩ និង​ដើម​ឆ្នាំ​២០០០ បាន​លើកឡើង​ថា ការ​ដែល​ខ្លួន​ចាកចេញ​ពី​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដោយសារតែ​ខ្លួន​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ អតីត​និស្សិត​រូប​នេះ​អះអាង​ថា ចាប់តាំងពី​លោក...

លោក គង់ ម៉ាស់ សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ចូលរួម​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង ដែល​ទើប​នឹង​ចេញពី​ពន្ធនាគារ លោក គង់ ម៉ាស់ ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​មាន​ការ​អន្តរាគមន៍​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឲ្យ​លោក​មាន​សេរីភាព​ឡើងវិញ។ លោក គង់ ម៉ាស់ ចេញ​លិខិត​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ក្រោយពី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​បាន​ដឹង​នូវ​កំហុស​របស់​ខ្លួន លោក​ក៏​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ​តែម្តង។ លោក...

បណ្ឌិត សូ ណារ៉ូ ត្រូវ​បាន​ទទួល​ស្គាល់​អតីត​ភាព​ការងារ​ឡើង​វិញ​និង​តែងតាំង​ជា​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជ្យក្រឹត្យ​ទទួលស្គាល់​អតីតភាព​ការងារ​របស់​អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ ឡើងវិញ និង​តែងតាំង​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ ផង​ដែរ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជ្យក្រឹត្យ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ដោយ​ត្រាស់​បង្គាប់​ទទួលស្គាល់​អតីតភាព​ការងារ​បណ្ឌិត សូ ណារ៉ូ ដោយ​ធ្វើ​និយតកម្ម​បញ្ចូល​ទៅ​ក្នុង​ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី​លោក ហ៊ុន សែន...

លោក ទូច វិបុល អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បន្ត​ទៀត

អតីត​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ដ៏​សកម្ម​ម្នាក់ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ជា​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា​តទៅ​ថ្ងៃ​មុខ​ទៀត ព្រោះ​លោក​ជា​មេដឹកនាំ​ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ ដើម្បី​រក្សា​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ និង​ដើម្បី​ឲ្យ​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អាច​បន្ត​កាន់កាប់​អំណាច​ពី​លោក ហ៊ុន សែន ទៅ​ថ្ងៃ​មុខ។ លោក ទូច វិបុល បាន​ចេញ​ញត្តិ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​គាំទ្រ​ឲ្យ​លោក...

លោក ហ៊ុន សែន ស្វាគមន៍​សកម្មជន​បក្ស​ប្រឆាំង​ដែល​សុំ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា ប្រកាស​ស្វាគមន៍​ចំពោះ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​ពួកគេ​ប្ដេជ្ញា​ជួយ​ការពារ​សន្តិភាព ស្រប​ពេល​ដែល​លោក ហ៊ុន សែន ត្រៀម​រៀបចំ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត។ តាមរយៈ​សារ​សំឡេង​ជាង ៤​នាទី​កាលពី​យប់​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ចោទ​ទៅ​លើ​បណ្ដា​ប្រទេស​មួយ​ចំនួន​ថា​ខិតខំ​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​ដែល​កំពុង​មាន​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​លោក​រយៈពេល​ជាង ៣៨​ឆ្នាំ​មក​នេះ។ បុរស​ខ្លាំង​ក្រាញ​អំណាច​កម្ពុជា​ថា កន្លងមក រដ្ឋាភិបាល​ខំប្រឹង​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដែល​ផ្ដើម​ដោយ​ជនបរទេស​មួយ​ចំនួន​ក្នុង​ការ​ផ្ដួល​រំលំ​រូបលោក ដោយ​មិន​ប្រើប្រាស់​យន្តការ​ប្រជាធិបតេយ្យ​នោះ​ថា​ជា​រឿង​ត្រឹមត្រូវ។ លោក ហ៊ុន សែន ថា​ការ​ចេញ​មក​បំភ្លឺ​របស់​លោក...

លោក ហ៊ុន សែន សម្រេច​ទទួល​លោក អៀ ចាន់ណា ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​ទទួល​យក​លោក អៀ ចាន់ណា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​លោក អៀ ចាន់ណា ប្រកាស​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ពុធ​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​បើក​ចិត្ត​ទូលាយ​ទទួល​យក​មនុស្ស​ពី​គ្រប់​ទិសទី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ពី​អតីតកាល ក្នុង​គោលបំណង​ប្រមូលផ្ដុំ​ធនធាន​មនុស្ស ធនធាន​ប្រាជ្ញា និង​ទ្រព្យសម្បត្តិ​ដើម្បី​ការពារ​សន្តិភាព និង​បន្ត​ការ​កសាង​ប្រទេស​ក្រោម​ម្លប់​សន្តិភាព​តទៅទៀត។ លោក ហ៊ុន...

អ្នក​ឃ្លាំមើល​ថា​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​ទង្វើ​ជាន់​ពន្លិច​អ្នក​ប្រជាធិបតេយ្យ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល គឺជា​ទង្វើ​ជាន់​ពន្លិច​អ្នក​ប្រជាធិបតេយ្យ និង​គាំទ្រ​នយោបាយ​ទុច្ចរិត​របស់​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ឧសភា នេះ​ថា ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​មែន​ថា​ជា​សេរីភាព​ស្រប​ច្បាប់​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​សេរីភាព​ក៏​ត្រូវ​ភ្ជាប់​ជាមួយ​ឧត្តមគតិ​ដែរ។ លោក​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំងពី​បង្កើត​មក និង​ផែនការ​រៀបចំ​ទៅ​ថ្ងៃ​អនាគត មិនមែន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ ត្បិត​ទង្វើ​ជាក់ស្តែង​ដែល​បក្ស​នេះ​បាន​ធ្វើ​កន្លងមក...

អ្នកស្រី ធី សុវណ្ណថា ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ​ដែល​ទើប​ត្រូវ​បាន​បង្កើត​ថ្មី

អតីត​សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី ធី សុវណ្ណថា ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន តែងតាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ បន្ទាប់ពី​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​អំឡុង ៥​ឆ្នាំ​មុន។ បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​តែងតាំង​អ្នកស្រី ធី សុវណ្ណថា ជា​អភិបាល​រង​នៃ​គណៈ​អភិបាល​ក្រុង​អរិយក្សត្រ។ ក្រោយពី​ទទួល​បាន​ការ​តែងតាំង អ្នកស្រី ធី សុវណ្ណថា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​ផ្តល់​ឱកាស​ដល់​ខ្លួន​ធ្វើ​ជា...

កូន​លោក អេង ឆៃអ៊ាង គំរាម​កាត់កាល​ឪពុក​បើ​ហ៊ាន​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​ដើម្បី​បាន​តំណែង

កូនប្រុស​ច្បង​របស់​លោក អេង ឆៃអ៊ាង ប្រកាស​ថា​នឹង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​របស់​ខ្លួន ប្រសិនបើ​ហ៊ាន​វិលត្រឡប់​មក​កម្ពុជា​វិញ ហើយ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្នូរ​ទទួល​បាន​តួនាទី និង​តំណែង​នោះ។ លោក អេង រតនៈ ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក អេង ឆៃអ៊ាង បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ថា បើ​ឪពុក​របស់​ខ្លួន​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​ធ្វើ​តាម​លោក ហ៊ុន សែន ដើម្បី​បាន​តួនាទី និង​តំណែង​មែន​នោះ រូបលោក​និង​ភរិយា នឹង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​ជា​រៀង​រហូត។ ការ​អះអាង​របស់​លោក អេង...

Latest news

© 2021, ដេលី. All rights reserved.