គណបក្សប្រជាជនកម្ពុជា បង្កើតបណ្ដាញសាខាបក្សក្នុងប្រទេសថៃ ក្រោយពីរៀបចំបណ្ដាញចាត់តាំងនៅប្រទេសដទៃ។ តើការរៀបចំបេសកកម្មថ្មីនេះ ធ្វើដើម្បីតែគាំទ្របេក្ខភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីស្នងត្រកូល ឬដើម្បីផែនការអ្វីមួយធំជាងហ្នឹង?
ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ នេះ ជាខួបទី៤៣ មិនបានប្រារព្ធដូចសព្វដងនោះទេ ព្រោះប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងកាលៈទេសៈនេះ បើប្រារព្ធធ្វើពិធីអបអរសាទរតូចតាចពេក វាដូចជាមិនស័ក្តិសម ប្រារព្ធពិធីអបអរសាទរធំពេក វាខ្លាចឆ្លងមេរោគថ្មី អូមីក្រុង នៃជំងឺកូវីដ-១៩។ លោកថាដូច្នេះហើយបានជាលោកយកឱកាសហ្នឹងទៅជួបមេដឹកនាំយោធាភូមាវិញ។
ប៉ុន្តែសមាជិកបក្ស និងក្រុមគាំទ្របក្សសន្តិភាព ឬ ៧មករា គឺគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសមិនបានបោះបង់ការប្រារព្ធទិវាជ័យជម្នះ ៧ មករា នោះទេ។ គេប្រារព្ធអបអរសាទរខួប៤៣ឆ្នាំនៃទិវា ៧ មករា ដោយជួបប្រជុំតាមរយៈប្រព័ន្ធអន្តរបណ្ដាញហ៊្សូម (ZOOM) ឆ្លងឆ្លើយគ្នាពីតំបន់មួយទៅតំបន់មួយ មានពីត្រើយខាងលិច ត្រើយខាងកើតសហរដ្ឋអាមេរិកទៅអូស្ត្រាលី នូវែលហ្សេឡង់ និងបារាំង គឺអូស្ត្រាលី ៤ដង នូវែលហ្សេឡង់ ២ដង បារាំង ២ដង និងសហរដ្ឋអាមេរិក ២ដង។
ត្រើយខាងកើតសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី៨ ខែមករា មានពិធីជប់លៀងនៅភោជនីយដ្ឋាន ASEAN Palace ក្រុងហ្វីឡាដេលហ្វីយ៉ា (Philadelphia) រដ្ឋផិនស៊ីលវ៉េនីញ៉ា (Pennsylvania) មានអ្នកចូលរួមប្រមាណ ២០០នាក់ រៀបចំដោយក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក។
ពិធីនោះធ្វើឡើងក្រោមអធិបតីភាព៖
- ឈ្មោះ នង គន្ធាវី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋផិនស៊ីលវ៉េនីញ៉ា (Pennsylvania)
- អនុប្រធានពីររូបតំណាងឲ្យឈ្មោះ អ៊ូ រ៉ាស៊ី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក
- ឈ្មោះ ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក
- ឈ្មោះ សែម សាន់នី ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋញីវជើស៊ី (New Jersey)
- ឈ្មោះ សុខ សារឿន ប្រធានគណៈកម្មាធិការសាខាបក្ស
- ឈ្មោះ ណុប រតនៈ ប្រធានក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា
- ហើយនិងមន្ត្រីជនជាតិអាមេរិកាំងប្រចាំក្រុងហ្វីឡាដេលហ្វីយ៉ា បង់កក្រមាថតរូបបង្ហោះហ្វេសប៊ុក។
ត្រើយខាងលិច គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា ប្រចាំអូស្ត្រាលី និងនូវែលហ្សេឡង់ ធ្វើទស្សនកិច្ចក្នុងខែធ្នូ ឆ្នាំ២០២១ ទាក់ទងខ្មែរតាមសហគមន៍នៅសហរដ្ឋអាមេរិកជំនួស ម៉ឹង ពន្លក និងជួបប្រជុំតាមហ៊្សូមជាមួយខ្មែរនៅអូស្ត្រាលី៖
- ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ គឹម សន្តិភាព និងភរិយា ជាម ចន្ទសុផារ៉ា នៅម្តុំភោជនីយដ្ឋាន Boiling Point ក្រុង Irvine រដ្ឋកាលីហ្វ័នីញ៉ា។
- ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ គេឃើញ គឹម សន្តិភាព និងភរិយាជិះក្នុងរថយន្តតាមផ្លូវពីក្រុង Los Angeles ទៅក្រុង San Francisco ម្តុំ Buttonwillow។
- ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ គេឃើញគូស្វាមីភរិយានៅម្តុំចម្ការធ្វើស្រាទំពាំងបាយជូរ Cade Estate Winery Angwin កាលីហ្វ័នីញ៉ា។
- ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ គឹម សន្តិភាព បង្ហោះរូបភាពផ្ញើសារជូនពរពីក្រុង Los Angeles និងជួបជុំជាមួយខ្មែរដទៃទៀតនៃក្រុមការងារយុវជនបក្សនៅប្រទេសកម្ពុជា និងអូស្ត្រាលីជាច្រើនលើក។

មានសំណួរពីមជ្ឈដ្ឋានខ្លះថា ហេតុអ្វីបានជាបាត់មុខ ម៉ឹង ពន្លក ដែលជាប្រធានក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាប្រចាំសហរដ្ឋអាមេរិក ហើយលេចមុខ គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាប្រចាំអូស្ត្រាលី និងនូវែលហ្សេឡង់ មកជំនួសវិញ? គឹម សន្តិភាព ធ្លាប់តែដឹកនាំគណៈប្រតិភូមានសមាជិកពី ១៥-២០នាក់ធ្វើទស្សនកិច្ចនៅអូស្ត្រាលីរៀងរាល់ឆ្នាំក្នុងខែមករា ដើម្បីចូលរួមអបអរសាទរខួបជ័យជម្នះ ៧ មករា។
អ្នកខ្លះនិយាយថា គឹម សន្តិភាព ទើបនឹងឡើងឋានៈក្នុងជួរបក្សនៅក្បែរ ហ៊ុន ម៉ាណែត ដូច្នេះអាចឡើងកាន់កិច្ចការពីលើ ម៉ឹង ពន្លក។ អ្នកខ្លះទៀតថា គឹម សន្តិភាព អាចទៅត្រួសត្រាយផ្លូវក្នុងសហគមន៍ខ្មែរ-អាមេរិកាំង រៀបចំកំណត់ដាក់ទិសដល់សមាជិកក្រុមការងារយុវជនបក្ស ទទួលស្វាគមន៍លោក ហ៊ុន សែន ដែលនឹងធ្វើទស្សនកិច្ចក្នុងនាមប្រធានអាស៊ានដូរវេននាឱកាសជំនួបកំពូលជាមួយមេដឹកនាំសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ខាងមុខនេះ។ ការបកស្រាយខាងក្រោយនេះហាក់ដូចជាសមហេតុផលជាងការបកស្រាយពីរយ៉ាងមុននេះ ព្រោះថា គឹម សន្តិភាព ធ្លាប់មានស្នាដៃរៀបចំចាត់ចែងសម្រាប់ទស្សនកិច្ចលោក ហ៊ុន សែន នៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០១៨។

ដោយឡែកពីគម្រោងផែនការរៀបចំចាត់តាំង ពង្រឹងពង្រីក អន្ទងយុវជន ឬមនុស្សចាស់ៗនៅក្រៅប្រទេស ដូចជានៅកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី នូវែលហ្សេឡង់ បារាំង អង់គ្លេស អាល្លឺម៉ង់ ហុឡង់ដ៍ បែលហ្សិក ស្វីស សហរដ្ឋអាមេរិក កាណាដា ឲ្យចូលសមាជិក ឬគាំទ្របក្ស ជាពិសេសដើម្បីគាំទ្រឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីជំនួសលោក ហ៊ុន សែន ជាឪពុក ពលរដ្ឋខ្មែរតាមសហគមន៍ដែលមិនពេញចិត្តនឹងរបៀបគ្រប់គ្រងប្រទេសជាតិនៃត្រកូល ហ៊ុន សមាជិកសហគមន៍ស្នេហាយុត្តិធម៌ និងប្រជាធិបតេយ្យ ស្អប់ខ្ពើមអំពើពុករលួយ រំលោភសិទ្ធិមនុស្ស មិនឈរឱបដៃបណ្តោយឲ្យក្រុមផ្ដាច់ការផ្ដាច់មុខរាតត្បាតពាសពេញសហគមន៍នោះដែរ។
ខ្មែរ-អាមេរិកាំង ត្រៀមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន នាខែកុម្ភៈ ខាងមុខ។ កាលពីថ្ងៃទី៧ មករា កន្លងទៅនេះ ខ្មែរ-អូស្ត្រាលីរួមគ្នានឹងភូមា-អូស្ត្រាលី ធ្វើបាតុកម្មប្រឆាំងនឹងទស្សនកិច្ចលោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា ដើម្បីជួបសន្ទនានឹងមេដឹកនាំយោធាផ្ដាច់ការ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing)។
លោក ហ៊ុន សែន មេដឹកនាំខ្មែរនាបច្ចុប្បន្នកាល ហើយនិងកូនប្រុសឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលគេថានឹងអាចឡើងកាន់អំណាចតត្រកូលពីឪពុកជានាយករដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាល ជាមេដឹកនាំខ្មែរនាអនាគតកាល សុទ្ធសឹងតែជាអគ្គមគ្គទេសក៍ដែលពលរដ្ឋខ្មែរជាច្រើន ទាំងក្នុងនិងក្រៅប្រទេសមិនពេញចិត្ត។ មកពីមូលហេតុនេះ ទើបបក្សប្រជាជនកម្ពុជាព្យាយាមយ៉ាងសកម្មរៀបចំបណ្ដាញសាខាបក្ស រើសសមាជិកគាំទ្រឲ្យបានច្រើននៅក្រៅប្រទេស ដើម្បីទប់ទល់នឹងក្រុមជំទាស់ផង ទទួលស្វាគមន៍មេដឹកនាំខ្មែរ និងសម្រាប់យុទ្ធសាស្ត្រផ្សេងទៀតផង។ បក្សប្រជាជនកម្ពុជាជាអតីតបក្សកុម្មុយនីស្តកាន់កាប់អំណាចអស់កាលយូរម្ល៉ឹង មិនខ្វះធនធានចំណាយសម្រាប់បេសកកម្មពង្រឹងពង្រីកបក្សឯក្រៅប្រទេសឡើយ។
ដោយឡែកពីសកម្មភាពពង្រីកបណ្ដាញគាំទ្រ បង្កើនសាខា ពង្រីកសមាជិកភាពតាមរយៈការចាត់តាំងដែលជាភាសាកុម្មុយនីស្តពលរដ្ឋខ្មែរធ្លាប់ឮនាសម័យខ្មែរក្រហមតាមប្រទេសសេរីក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងសមាជិកគណៈកម្មាធិការកណ្តាលមជ្ឈិមបក្សរៀបចំរើសសមាជិកក្រៅប្រទេសជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ី ហើយនិងពលករ សិស្ស និស្សិត សាមណសិស្សធ្វើការបួសរៀនសូត្រនៅប្រទេសថៃឡង់ដ៍។ គេឲ្យឈ្មោះផែនការគម្រោងនៅក្នុងប្រទេសថៃឡង់ដ៍ថា «ក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ»។
តាមការវិភាគមួយ គេសន្និដ្ឋានថា ការកសាងពង្រឹងបក្សនៅក្នុងប្រទេសដែលមានពលករប្រមាណជាង ២លាននាក់រកចំណូលបញ្ជូនមកគ្រួសារក្នុងស្រុកខ្មែរវិញប្រមាណជាង ១៧០០លានដុល្លារក្នុងឆ្នាំ២០១៩ ជាវិធី “ព្រួញមួយបាញ់បានសត្វមួយហ្វូង” គឺថា៖
- ទី១ ចំណូលក៏បានទៀងទាត់
- ទី២ ផ្តាច់ជំនួយដង្ហើមដល់ក្រុមប្រឆាំង
- ទី៣ ឃ្លាំមើល តាមដាន កត់សម្គាល់អ្នកណាជាមិត្ត អ្នកណាជាសត្រូវ
- ទី៤ សមាជិកអ្នកគាំទ្រថ្មីជួយបំពេញមុខងារជាភ្នាក់ងារយកការណ៍ពីពលករខ្មែរណាមិនគាំទ្រ មិនចូលរួម។
វិធីនេះជាវិធីតាមបំភិតបំភ័យពលករខ្មែរធ្វើចំណាកស្រុកនៅក្រៅប្រទេស។ អង្គការ IOM រាយការណ៍នៅឆ្នាំ២០២០ ថា ពលករខ្មែរធ្វើការប្រទេសថៃឡង់ដ៍ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង ម៉ាឡេស៊ី អារ៉ាប៊ីសាអ៊ូឌីត បញ្ជូនលុយមកស្រុកខ្មែរក្នុងឆ្នាំ២០១៩ ចំនួន ២៨០០លានដុល្លារ ហើយ ៦៣% មកប្រទេសថៃឡង់ដ៍។

ក្នុងភាគទី១៤ ផ្សាយប៉ុន្មានសប្តាហ៍មុន យើងបានជម្រាបថា អ្នកទទួលខុសត្រូវចំពោះបេសកកម្មនៅក្នុងរាជាណាចក្រថៃឡង់ដ៍ មានប្រធានម្នាក់ឈ្មោះ អ៊ិត សំហេង អនុប្រធាន ១៥នាក់មានឈ្មោះ៖
- សោម សឿន
- ហ៊ុន ម៉ាណែត
- អ៊ូក សោភ័ណ
- ម៉ឹង សុវណ្ណា
- ហេង សួរ
ហេង សួរ ជាមន្ត្រីប្រចាំការទទួលបន្ទុកលេខាធិការដ្ឋាន ដែលមានមុខងារតាមរដ្ឋបាលថា មើលការខុសត្រូវប្រចាំថ្ងៃ។ សមាសភាពសមាជិកក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ មាន ១៦នាក់ ដែលយើងបានផ្សាយឈ្មោះក្នុងភាគទី១៤។

សមាសភាពក្រុមទទួលបន្ទុកតំបន់បាងកក ២០នាក់មានដូចតទៅនេះ៖
- បុរសឈ្មោះ សោម ចំណាន ប្រធាន
- ស្ត្រីឈ្មោះ ម៉ៅ ចាន់ថន អនុប្រធាន
សមាជិកបុរសឈ្មោះ៖
- ជួន អានសង្វារ
- ម៉ាញ ណារិទ្ធ
- ទេស មុនី
- ឌីម ឧត្តម
- រស់ សំបូរ
- ថន សុធីរ៉ាត់
- ដួង ដារិទ្ធ
- ប៉ុន ដាវិន
- លី គង់ឡាយ
- ឈាង សារៈបញ្ញា
- កាន់ ពិសិដ្ឋ
- តាត់ សំនិត
- ថាន់ មុនីរ័តន៍
- លឹម វឌ្ឍនា
សមាជិកស្ត្រីឈ្មោះ៖
- ទូច លីដា
- ជា ច័ន្ទដាលីន
- សេង និតា
- ឈឿន មាលតី
សមាសភាពក្រុមទទួលបន្ទុកតំបន់ឈុនបូរី ២៩នាក់មានដូចតទៅនេះ៖
- បុរសឈ្មោះ កែន សោភ័ណរិទ្ធ ប្រធាន
- សេង សិទ្ធីជ័យ អនុប្រធាន
- ស៊ីម ហុង អនុប្រធាន
សមាជិកបុរសឈ្មោះ៖
- គង់ ធារ័ត្ន
- ឡុង ដូរ៉េ
- ហ៊ាន សារិវាសនា
- ផេង សុភាត
- គួយ គឿន
- លីម ស៊្រុនហ៊ាប
- ខាត់ ប៊ុនថន
- ឡៅ គឹមស៊ា
- ឃុន ពិសិដ្ឋារ៉ា
- ដាញ់ អេងកក្កដា
- ជា ហេងស៊្រុន
- ហេង ដារ៉េត
- ជូ លីម
- អែម ប៊ុនធឿន
- នេត ចន្ថា
- គឹម លីហួរ
- ហៃ មករា
- សេង គឹមចេង
- អាត សុពិសាល
- ហង្ស ស៊ុនលី
- ណៃ សំបាន
- អុន វណ្ណៈ
- ឡាំ ណារិទ្ធ
សមាជិកស្ត្រីឈ្មោះ៖
- ឡាយ ម៉ារីណា
- ភីរម្យ វច្ចរ៉ា
- សួន សុខពៅ
សប្តាហ៍ក្រោយ សូមជូនភាគបន្តអំពីក្រុមទទួលបន្ទុកតំបន់រ៉ាក់យ៉ង៕