27.3 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

បក្ស​ប្រជាជន​កម្ពុជា​មិន​ប្រារព្ធ​ខួប​កំណើត​របស់​ខ្លួន​ក្រោម​ហេតុផល​ត្រៀម​ខ្លួន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត

បុរស​ខ្លាំង​លោក ហ៊ុន សែន ប្រកាស​ថា ឆ្នាំ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ប្រារព្ធ​បុណ្យ​ខួប​កំណើត​របស់​ខ្លួន​ទេ ដោយសារតែ​ជាប់​រវល់​នឹង​យុទ្ធនាការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​ធ្វើឡើង​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ដឹកនាំ​អតីត​គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​វៀតណាម លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា នេះ​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​ដោយ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួម​សុខ​ទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញរា​ដើម្បី​កម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម។ លោក...

ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​តាម​បញ្ជា​លោក ហ៊ុន សែន

ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ពន្លឿន​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​បិទ​ផ្លូវ​បក្ស​ប្រឆាំង។ ការ​សម្រេច​នេះ បន្ទាប់ពី​ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ​បង្គ្រប់កិច្ច​រយៈពេល ២​ថ្ងៃ ដើម្បី​ពិនិត្យ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត។ កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មិថុនា នេះ ដឹកនាំ​ដោយ​លោក សាយ ឈុំ ហើយ​មាន​សមាជិក​ចូលរួម​ចំនួន ៥៩​រូប។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​១០ ព្រឹទ្ធសភា​នីតិកាល​ទី​៤ នា​ថ្ងៃទី​២៩ ខែ​មិថុនា ឲ្យ​ដឹង​ថា អង្គប្រជុំ​បាន​សម្រេច​ឯកភាព​ទាំងស្រុង​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ហើយ​ចាត់ទុក​ការ​អនុម័ត​នេះ​ជា​ការ​ប្រញាប់​ដោយ​ចំនួន ៥៩​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ ប្រភព​ដដែល​ថា...

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ត្រូវ​ក្រុមហ៊ុន​មេត្តា​ផ្អាក​ដំណើរការ​រយៈពេល​កន្លះ​ឆ្នាំ ខណៈ​លោក​ថា​មិន​សូវ​មាន​សុវត្ថិភាព

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ឈប់​ផ្តល់​ព័ត៌មាន​នានា​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ចាប់ពី​ពេលនេះ​តទៅ ដោយ​លោក​ងាក​មក​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ជំនួស​វិញ ក្រោម​ហេតុផល​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​មិន​មាន​សុវត្ថិភាព ប៉ុន្តែ​មាន​ការ​ទម្លាយ​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ត្រូវ​បាន​ក្រុមហ៊ុន​មេត្តា (ហ្វេសប៊ុក) ផ្អាក​លែង​ឲ្យ​ដំណើរការ​រយៈពេល​កន្លះ​ឆ្នាំ​ចាប់ពី​ពេលនេះ​តទៅ។ លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ផង និង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​ថ្ងៃទី​២៩ មិថុនា នេះ​ផង​ថា ការ​ប្រកាស​ផ្អាក​ផ្តល់​ព័ត៌មាន​នានា​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយសារតែ​លោក​មើល​ឃើញ​ថា ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (telegram) មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង ដូច្នេះ​ចាប់ពី​ពេលនេះ​តទៅ...

លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​លេង​សើច

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងអស់ មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​បង្ហោះ​លេង​សើច​ដាច់ខាត បើ​គ្មាន​ការ​អនុញ្ញាត​ពី​ខាង​កង​កម្លាំង​យោធា។ លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា នេះ​ថា កាលពី​យប់​ថ្ងៃ​ពុធ មិន​មាន​ដ្រូន​ដែល​ហោះ​មក​ចូល​ទឹកដី​កម្ពុជា​ទៀត​ទេ បន្ទាប់ពី​លោក​បញ្ជា​ឱ្យ​ពង្រាយ​អាវុធ​ត្រៀម​បាញ់​ដ្រូន​ទាំងនោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា នៅតែ​បន្ត​មាន​ដ្រូន​ហោះ​ចូល​ទឹកដី​ខេត្ត​មណ្ឌលគិរី បន្ត​ទៀត​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ថា​មាន​ដ្រូន​ហោះ​ចូល​ក្នុង​ក្រុង​បានលុង ខេត្ត​មណ្ឌលគិរី លោក...

បក្ស​ភ្លើង​ទៀន​ស្នើ​ព្រឹទ្ធសភា​ពិនិត្យ​និង​ពិចារណា​ចំពោះ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត

គណបក្ស​ភ្លើង​ទៀន ស្នើ​ទៅ​ព្រឹទ្ធសភា​ឲ្យ​ពិនិត្យ និង​ពិចារណា​ចំពោះ​ការ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួម​ទាំង​រដ្ឋធម្មនុញ្ញ។ ការ​ស្នើ​នេះ បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឲ្យ​ពន្លឿន​ការ​អនុម័ត​ច្បាប់ ដើម្បី​បិទ​ផ្លូវ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ​ទៀត។ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា នេះ​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដោយ​ប្រញាប់ និង​គ្មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ វា​នឹង​បង្ក​ផលវិបាក និង​ផល​ប៉ះពាល់​ផ្សេងៗ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់បង់​ឱកាស​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៦ ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៨ ឆ្នាំ​២០២៨។ ការ​លើកឡើង​បែប​នេះ ដោយសារ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​នេះ...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​២០​ស្ថាប័ន​ស្នើ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​រហូត​បោះឆ្នោត​ជាតិ​រួច​រាល់

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ស្ថាប័ន ស្នើ​ឱ្យ​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​រដ្ឋសភា​ឯក​បក្ស​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ រហូត​ដល់​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ចប់​រួចរាល់ ដើម្បី​ធានា​ថា​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​២៦ មិថុនា ថា ផ្អែក​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​សិទ្ធិ​ពលរដ្ឋ រាល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មិន​ត្រូវ​រារាំង​ការ​ចូលរួម​របស់​ពលរដ្ឋ​នោះ​ទេ គឺ​ត្រូវតែ​បើក​លំហ​សេរីភាព​គ្រប់​ដំណាក់កាល​ដល់​ពលរដ្ឋ​គ្រប់​រូប​ទាំងអស់ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។ អង្គការ​សង្គម​ស៊ីវិល​ខាងលើ រួមមាន សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)...

បុរស​ខ្លាំង​កម្ពុជា​ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​បក្ស​ប្រឆាំង​ឱ្យ​រលាយ​ដូច​ខ្មែរក្រហម

អតីត​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​ឱ្យ​រលំរលាយ​ដូច​អង្គការ​ចាត់តាំង​ខ្មែរក្រហម​កាលពី​ពេល​កន្លងទៅ ហើយ​លោក​ក៏​នឹង​មិន​អនុគ្រោះ​ឲ្យ​ពួកគេ​ផង​ដែរ បើ​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ​បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ក្រុម​ជ្រុល​និយម​ដាច់ខាត ហើយ​អ្នក​ណា​ក៏ដោយ​ដែល​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ នឹង​មិន​ទទួល​បាន​ការ​រាប់រក ឬ​អត់ឱន​ពី​រូបលោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ឡើយ។ បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​បន្ត​ថា ទាំង​ក្រុម​ជ្រុល​និយម និង​ក្រុម​ដែល​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម កុំ​សង្ឃឹម​ថា​នឹង​អាច​សុំ​ឲ្យ​លោក​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​ពួកគេ​ឲ្យ​សោះ។ លោក ហ៊ុន សែន អះអាង​ថា ឲ្យ​តែ​ពួកគេ​មាន​ទោស គឺ​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។ ការ​គំរាម​នេះ...

អតីត​សកម្មជន​បក្ស​ប្រឆាំង​ថា​មន្ត្រី​ក្បែរ​លោក សម រង្ស៊ី ជាច្រើន​កំពុង​ធ្វើការ​ឱ្យ​លោក ហ៊ុន សែន

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហួរ សារ៉ាត់ បាន​ប្រកាស​ថា​មនុស្ស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​បង្កប់​ខ្លួន​ក្នុង​បក្ស​ប្រឆាំង មិនមែន​មាន​តែ​លោក​ម្នាក់​នោះ​ទេ សូម្បីតែ​មន្ត្រី​នៅ​ក្បែរ​លោក សម រង្ស៊ី ជាច្រើន​នាក់​ទៀត​ក៏​កំពុង​ធ្វើការ​ឲ្យ​លោក ហ៊ុន សែន ដែរ។ ក្នុង​វីដេអូ​ឃ្លីប​ជិត ១០​នាទី​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល fresh news នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហួរ សារ៉ាត់ បាន​លើកឡើង​ថា...

ពលករ​ខ្មែរ​នៅ​ជប៉ុន​រាប់​រយ​នាក់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ឆ្នាំ​២០២៣

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​រាប់​រយ​នាក់​នាំគ្នា​ចេញ​ធ្វើ​យុទ្ធនាការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព និង​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ពួកគេ​បាន​នាំគ្នា​ពាក់​អាវ​មាន​រូប​សញ្ញា​ភ្លើង​ទៀន បាន​ចេញ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា នេះ ដោយ​មាន​កាន់​បដា​ទង់ជាតិ​កម្ពុជា និង​ទង់​គណបក្ស​ភ្លើង​ទៀន​តាម​ដងផ្លូវ។ ពួកគេ​បាន​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព បើក​លំហ​ប្រជាធិបតេយ្យ ដោះលែង​កម្ពុជា Free Cambodia ដោះលែង​ប្រជាធិបតេយ្យ Free Democracy និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ Free and...

លោក ហ៊ុន សែន កំណត់​យក​ថ្ងៃទី​២៩ ខែ​កក្កដា ជា​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី

មេដឹកនាំ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃទី​២៩ ខែ​កក្កដា ជា​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​បក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​ជា​ថ្ងៃ​ដែល​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​តែម្តង ប្រសិនបើ​គ្មាន​ការ​បោះឆ្នោត​ឡើងវិញ​ទេ​នោះ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សាលា​យុត្តិធម៌​របស់​ក្រសួង​យុត្តិធម៌ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​បាន​កំណត់​យក​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហមុនី យាង​ទៅ​បើក​កិច្ចប្រជុំ​សភា​លើកដំបូង បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា រួចរាល់ និង​ប្រសិនបើ​គ្មាន​ការ​បោះឆ្នោត​ឡើងវិញ​ទេ​នោះ។ លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.