TAG
មីន អ៊ុងឡាំង
មេដឹកនាំបំផ្លាញលោកពីររូបជួបគ្នានិយាយអំពីការស្ដារសណ្ដាប់ធ្នាប់ពិភពលោក
កាលពីថ្ងៃពុធ ទី៧ កញ្ញា ម្ចាស់សង្គ្រាមឈ្លានពានអ៊ុយក្រែន គឺប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Min Aung Hlaing មេរដ្ឋប្រហារនៅភូមា បានជួបគ្នា។
ជំនួបរបស់ពួកគេនៅក្រៅកិច្ចប្រជុំអន្តរជាតិមួយនៃវេទិកាសេដ្ឋកិច្ចបូព៌ា នៅក្នុងទីក្រុង Vladivostok នៅភាគខាងកើតនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Putin បាននិយាយនៅក្នុងអំឡុងពេលជំនួបជាមួយលោក Min Aung Hlaing...
ក្រុមអ្នកឃ្លាំមើលគាំទ្រមន្ត្រី UN ដែលមិនត្រឡប់ទៅធ្វើទស្សនកិច្ចនៅប្រទេសភូមាសាជាថ្មី
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ការសម្រេចចិត្តរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា អ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) ដែលនឹងមិនវិលត្រឡប់ទៅធ្វើទស្សនកិច្ចនៅប្រទេសភូមា សាជាថ្មី ដោយសារមិនបានចូលជួបមេដឹកនាំរដ្ឋាភិបាលស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីជំរុញឱ្យរបបសឹកភូមា ងាកទៅរកការអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily...
បទវិភាគ៖ ប្រទេសបីឈានទៅរកការបោះឆ្នោត និងភ្លើងសង្គ្រាមកើតទន្ទឹមគ្នារហូតចុងឆ្នាំ២០២៣
នៅឆ្នាំ២០២៣ ប្រទេសចំនួនបីនៅអាស៊ីអាគ្នេយ៍នឹងធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងតំណាងរាស្ត្រ គឺមានរាជាណាចក្រកម្ពុជា រាជាណាចក្រថៃ និងប្រទេសភូមា។
ក្នុងចំណោមប្រទេសទាំងបីនេះ គឺមានតែប្រទេសថៃ ទេ ដែលមានកម្លាំងនយោបាយប្រឆាំងនៅក្នុងរដ្ឋសភា។
រដ្ឋាភិបាលរបស់រាជាណាចក្រនេះមិនអាចជិះសេះលែងដៃបានឡើយ។ សមាជិកសភារបស់ប្រទេសនេះ តំណាងឱ្យសំឡេងរបស់ប្រជាជនដែលត្រូវការសិទ្ធិសេរីភាព ហើយជាកម្លាំងដ៏មានឥទ្ធិពលជួយការពារយុត្តិធម៌របស់ប្រជាជននៅក្នុងរដ្ឋសភា។ មិនតែប៉ុណ្ណោះ ជាកម្លាំងនយោបាយជួយការពារអត្ថប្រយោជន៍ជាតិទៀតផង។
ប្រជាជន និងក្រុមអ្នកនយោបាយបក្សប្រឆាំងខណៈនេះកំពុងគាបសង្កត់តាមផ្លូវច្បាប់ឱ្យធ្វើសេចក្ដីសម្រេចដ៏គន្លឹះមួយអំពីអនាគត ថាតើលោក ប្រាយុទ្ធ ចាន់អូចា ដែលបានតោងអំណាចដោយសំឡេងរបស់ព្រឹទ្ធសភាលើកបន្តុបបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ អាចចុះចេញពីតំណែងនេះឬទេ នៅពេលបុរសនេះបានកាន់អំណាចឈានចូលដល់រយៈពេល ៨ឆ្នាំ...
ប្រេសិត UN ស្នើចំពោះមុខមេរដ្ឋប្រហារភូមាឱ្យបញ្ចប់អំពើហិង្សានិងដោះលែងអ្នកទោសនយោបាយទាំងអស់
ពិភពលោកមិនបានភ្លេចនូវការទាមទារសេរីភាពសម្រាប់ប្រជាជនភូមា នោះទេ បើទោះជាសង្គ្រាមដែលរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន បានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
នៅថ្ងៃទី១៨ សីហា នេះ បណ្ដាញផ្សាយព័ត៌មាន Aljazeera បានចុះផ្សាយថា ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសភូមា អ្នកស្រី Noeleen Heyzer បានជួបផ្ទាល់មេដឹកនាំរបបសឹក គឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅរដ្ឋធានីណៃភិដោ។
ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅប្រទេសដែលហែកហួរដោយហិង្សានយោបាយមួយនេះ បានស្នើទៅលោក មីន អ៊ុងឡាំង ឱ្យបញ្ឈប់ហិង្សាសង្គម និងនយោបាយជាមួយនឹងការស្នើឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអ្នកស្រី...
ពិភពលោកថ្កោលទោសរបបសឹកភូមា ប៉ុន្តែចិនមិនទាន់ចេញសេចក្ដីថ្លែងការណ៍រឿងភូមាប្រហារជីវិតក្រុមប្រឆាំងនៅឡើយ
ដំណឹងនៃការប្រហារជីវិតអ្នកទោសនយោបាយនៅក្នុងប្រទេសភូមា ដោយរបបសឹក នាំឱ្យពិភពលោកប្រតិកម្ម និងថ្កោលទោសពួកយោធាដោយហៅថាជាអំពើឃោរឃៅបំផុត និងជាការប្រព្រឹត្តនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រទេសដែលចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបសឹកភូមា គេអាចរាប់ពីប្រទេសនៃសមាគមអាស៊ាន ដែលសេចក្ដីថ្លែងការណ៍របស់សមាគមនេះធ្វើឡើងដោយប្រទេសកម្ពុជា ព្រោះកម្ពុជានៅឆ្នាំ២០២២ ជាប្រធានអាស៊ាន។
គេអាចរាប់បញ្ជូនថែមទៀតនៃសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសមួយចំនួន ដូចជាប្រទេសកាណាដា ន័រវែស ជប៉ុន ញូវហ្សេឡេន កូរ៉េខាងត្បូង អង់គ្លេស និងសហរដ្ឋអាមេរិក។
ចំណែកសហភាពអឺរ៉ុបដែលជាសហគមន៍មួយដ៏ធំមាន ២៧ប្រទេស ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបសឹកជាខ្លាំងផងដែរ។ ក្រៅពីនេះមានអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន រួមមានអង្គការ Human Rights Watch អង្គការ...
របបសឹកភូមាបដិសេធប្រេសិតពិសេសមិនឲ្យជួបអ្នកស្រី ស៊ូជី ថាស្ថិតក្រោមនីតិវិធីតុលាការ
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អះអាងថា មេយោធាផ្ដាច់ការភូមាលោក មីន អ៊ុងឡាំង បដិសេធសំណើរបស់លោកក្នុងការសុំជួបអ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមហេតុផលថា កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់ប្រទេសភូមា កាលពីថ្ងៃទី៤ កក្កដា ថា មេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង បដិសេធមិនឲ្យលោកជួបអ្នកស្រី អ៊ុងសាន...
ប្រេសិតពិសេសថាភាគីពាក់ព័ន្ធគួរតែប្រមូលផ្តុំគ្នានៅក្រោមឆត្រមនុស្សធម៌ដើម្បីកែលំអភូមា
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់គួរតែទុកមួយឡែកនូវការខ្វែងគំនិតគ្នាផ្នែកនយោបាយ ហើយប្រមូលផ្តុំគ្នានៅក្រោមឆត្រមនុស្សធម៌ ដើម្បីកែលំអស្ថានភាពប្រទេសភូមា ឱ្យល្អប្រសើរបន្តិចម្តងៗ។
ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះថា ពិធីប្រគល់វ៉ាក់សាំងចំនួន ២លានដូសជូនដល់របបសឹកនៅពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តនូវគោលការណ៍ទាំង ៥ចំណុចរបស់អាស៊ានដែលបានអនុម័តកាលពីចុងខែមេសា ឆ្នាំ២០២១ កន្លងទៅ ដែលនឹងត្រូវចាក់ជូនពលរដ្ឋភូមា ក្រោមយន្តការគ្មានភាពលម្អៀងដែលមានគោលបំណងតែមួយគត់ គឺមិនទុកនរណាម្នាក់នៅមីយ៉ាន់ម៉ាចោលនោះទេ។
ការអះអាងនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់ប្រទេសភូមា ដើម្បីតាមដានការអនុវត្តគោលការណ៍កុងសង់ស៊ីស...
អ្នកឃ្លាំមើលថាការស្នើយកអ្នកស្រី ស៊ូជី មកឃុំក្នុងផ្ទះគឺដូចករណីលោក កឹម សុខា ដែរ
បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា ការស្នើរបស់ប្រេសិតពិសេសនៃប្រធានអាស៊ានទៅកាន់របបសឹកភូមា ឲ្យយកអ្នកស្រី អ៊ុងសាន ស៊ូជី មកឃុំខ្លួនក្នុងផ្ទះ គឺកាន់តែបង្ហាញពីល្បិចកលរបស់លោក ហ៊ុន សែន ដែលបានធ្វើលើមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា សព្វថ្ងៃនេះ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia...
បទវិភាគ៖ ហេតុអ្វីឆន្ទៈរបស់កម្ពុជាជួយដោះស្រាយវិបត្តិនៅភូមាបានអន់ថយទៅវិញ?
នៅមុនកម្ពុជាត្រូវបានក្លាយជាប្រធានអាស៊ានប្តូរវេន គេសង្កេតឃើញមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលគេហៅថាបុរសខ្លាំងនៅកម្ពុជាគ្មានគូប្រៀប បានអួតជាខ្លាំងថា កម្ពុជាមានលទ្ធភាព មានសមត្ថភាព នឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅភូមា វិលទៅរកភាពប្រក្រតីវិញដូចមុនរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
គេបានឃើញបានឮលោក ហ៊ុន សែន អះអាងថា លោកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការជួយរកដំណោះស្រាយចំពោះវិបត្តិនៅភូមា ព្រោះថារូបលោកនេះហើយជាអ្នករំលាយរចនាសម្ព័ន្ធរបស់ទ័ពព្រៃខ្មែរក្រហម រហូតធ្វើឲ្យគ្រួសារខ្មែរជួបជុំគ្នាបានដោយស្ថិតនៅក្រោមនយោបាយសន្តិភាពនិយម និងនយោបាយឈ្នះឈ្នះរបស់លោកមកដល់ពេលនេះ។
លោកអួតថា ក្នុងរជ្ជកាលរបស់លោក ពុំមានដែនដីណាមួយក្លាយជាតំបន់អបគមន៍បានឡើយ គឺមិនដូចសម័យស្ដេចមុនៗនោះទេ។
ខណៈមានការអួតដូចនេះ លោក...
ប្រជាជនភូមារត់ចោលស្រុកភូមិកើន១លាននាក់ ខណៈពិភពលោកបារម្ភពីសង្គ្រាមនៅអ៊ុយក្រែន
ក្នុងរយៈកាលសង្គ្រាមនៅអ៊ុយក្រែន បានឈាន និងកំពុងតែឈានដល់ថ្ងៃទី១០០ ដែលជាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បាននាំឱ្យពិភពលោកបារម្ភអំពីការនាំទៅរកវិនាសកម្មកាន់តែអាក្រក់ឡើង ដោយជនភៀសខ្លួនកើនឡើងជាង ៧លាននាក់ និងពលរដ្ឋបាត់បង់ទីជម្រកជាច្រើនលាននាក់។
មិនតែប៉ុណ្ណោះ ពិភពលោកបារម្ភខ្លាចផ្ទុះសង្គ្រាមនុយក្លេអ៊ែររវាងរុស្ស៊ី និងអង្គការយោធាណាតូ ប្រសិនបើការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី ធ្លាយដល់ប្រទេសជាសមាជិកណាតូ។ ចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ កុម្ភៈ មកនោះ គឺក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ បានរំលងភ្នែកអំពីវិបត្តិនៅប្រទេសភូមា ដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ក្នុងរបបសឹកដ៏ឃោរឃៅជាងមួយឆ្នាំមកហើយ។
ករណីសង្គ្រាមនៅអ៊ុយក្រែន បាននាំឱ្យក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាជាញឹកញាប់រហូតមានដំណោះស្រាយសម្រេចព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សទៀតផង។ តែចំពោះប្រទេសភូមាវិញ...