34.7 C
Phnom Penh

TAG

មីន អ៊ុងឡាំង

លោក ហ៊ុន សែន ព្រមាន​ថា​វិបត្តិ​នៅ​ភូមា​កំពុង​រំកិល​ទៅ​រក​សង្គ្រាម​ស៊ីវិល​ពេញ​ផ្ទៃ​ប្រទេស​នា​ពេល​ខាង​មុខ

បុរស​ខ្លាំង​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា លោក ហ៊ុន សែន ព្រមាន​ថា​វិបត្តិ​នៅ​ភូមា​សព្វថ្ងៃ​នេះ កំពុង​រំកិល​ខ្លួន​ទៅ​រក​សង្គ្រាម​ស៊ីវិល​ពេញ​ផ្ទៃ​ប្រទេស​នា​ពេល​ខាងមុខ ខណៈ​ផ្នែក​ខ្លះ​នៃ​ការ​ប្រឈម​ផ្ទៃក្នុង​របស់​ប្រទេស​នេះ កំពុងតែ​កើតមាន​នូវ​សង្គ្រាម​ស៊ីវិល​រួច​ទៅ​ហើយ។ មេដឹកនាំ​ខ្មែរ​ដែល​បរាជ័យ​ក្នុង​ការ​ដឹកនាំ​អាស៊ាន ៣​អាណត្តិ​ជាប់​គ្នា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក លើក​ទី​៩ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា កាលពី​ដប់​ឆ្នាំ​មុន លោក​ធ្លាប់​បាន​ស្នើ​ឱ្យ​មាន​តំបន់​ដែល​គ្មាន​សង្គ្រាម​ស៊ីវិល ឬ​តំបន់​ដែល​គ្មាន​ជម្លោះ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​នៅ​ពេល​នោះ គ្មាន​រដ្ឋ​សមាជិក​អាស៊ាន​ណា​មួយ​បាន​គិត​អំពី​ការ​កើតមាន​ឡើងវិញ​នៃ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​នោះ​ទេ ខណៈ​ភូមា​នៅ​ពេល​នេះ...

បេសកជន​ពិសេស​ប្រធាន​អាស៊ាន​ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា​ជាង​៦​ពាន់​នាក់​ជា​សញ្ញា​វិជ្ជមាន

បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ដែល​ជិត​ផុត​អាណត្តិ លោក ប្រាក់ សុខុន ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា ពី​របប​សឹក​នៅ​ពេលនេះ គឺជា​សញ្ញា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ជា​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ស្រប​តាម​ស្មារតី និង​បំណង​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​នា​ពេល​កន្លងមក។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ការ​ដោះលែង​អ្នកទោស​ជា​ទ្រង់ទ្រាយ​ធំ​របស់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​កាយវិការ​ដ៏​សំខាន់​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​សព្វថ្ងៃ​នេះ។ លោក ប្រាក់ សុខុន លើកឡើង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា...

មេដឹកនាំ​ថ្មី​ហ្វីលីពីន​សន្យា​រុញ​ឱ្យ​មាន​ការ​ប្រែប្រួល​នៅ​ភូមា​អំឡុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន

នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ មេដឹកនាំ​កំពូលៗ​របស់​អាស៊ាន​ដែល​មាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា ដែល​កម្ពុជា​ឆ្នាំ​នេះ​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន។ នៅ​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ វិបត្តិ​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​មួយ​នេះ​ខ្មាស​ពិភពលោក គឺ​ការ​ដែល​ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អំណាច​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដែល​មាន​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​មេដឹកនាំ។ ឥឡូវ​ស្ត្រី​ជើងឯក​ប្រជាធិបតេយ្យ​ពិភពលោក​ម្នាក់​នេះ កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​របស់​ពួក​យោធា ដោយ​រង​នូវ​បណ្តឹង ១០​សំណុំរឿង ដែល​នាំ​ឱ្យ​អ្នកស្រី​អាច​មាន​ទោស​ដល់​ទៅ ១០០​ឆ្នាំ ប៉ុន្តែ​មិនមែន​មាន​តែ​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ​ដែល​ត្រូវ​ពួក​យោធា​ចាប់​ឃុំ​ខ្លួន គឺ​មាន​ទាំង​ប្រធានាធិបតី មាន​ទាំង​សមាជិក​សភា និង​សមាជិក​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដល់​ទៅ...

មេដឹកនាំ​បំផ្លាញ​លោក​ពីរ​រូប​ជួប​គ្នា​និយាយ​អំពី​ការ​ស្ដារ​សណ្ដាប់ធ្នាប់​ពិភពលោក

កាលពី​ថ្ងៃ​ពុធ ទី​៧ កញ្ញា ម្ចាស់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន គឺ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​លោក Min Aung Hlaing មេ​រដ្ឋប្រហារ​នៅ​ភូមា បាន​ជួប​គ្នា។ ជំនួប​របស់​ពួកគេ​នៅ​ក្រៅ​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នៃ​វេទិកា​សេដ្ឋកិច្ច​បូព៌ា នៅ​ក្នុង​ទីក្រុង Vladivostok នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក Putin បាន​និយាយ​នៅ​ក្នុង​អំឡុង​ពេល​ជំនួប​ជាមួយ​លោក Min Aung Hlaing...

ក្រុម​អ្នក​ឃ្លាំមើល​គាំទ្រ​មន្ត្រី UN ដែល​មិន​ត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​សាជាថ្មី

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា អ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) ដែល​នឹង​មិន​វិលត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា សាជាថ្មី ដោយសារ​មិន​បាន​ចូល​ជួប​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី គឺជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ជំរុញ​ឱ្យ​របប​សឹក​ភូមា ងាក​ទៅ​រក​ការ​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើងវិញ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

បទវិភាគ៖ ប្រទេស​បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត និង​ភ្លើង​សង្គ្រាម​កើត​ទន្ទឹម​គ្នា​រហូត​ចុង​ឆ្នាំ​២០២៣

នៅ​ឆ្នាំ​២០២៣ ប្រទេស​ចំនួន​បី​នៅ​អាស៊ី​អាគ្នេយ៍​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​តំណាងរាស្ត្រ គឺ​មាន​រាជាណាចក្រ​កម្ពុជា រាជាណាចក្រ​ថៃ និង​ប្រទេស​ភូមា។ ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នេះ គឺ​មាន​តែ​ប្រទេស​ថៃ ទេ ដែល​មាន​កម្លាំង​នយោបាយ​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា។ រដ្ឋាភិបាល​របស់​រាជាណាចក្រ​នេះ​មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ។ សមាជិក​សភា​របស់​ប្រទេស​នេះ តំណាង​ឱ្យ​សំឡេង​របស់​ប្រជាជន​ដែល​ត្រូវការ​សិទ្ធិ​សេរីភាព ហើយ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​ជួយ​ការពារ​យុត្តិធម៌​របស់​ប្រជាជន​នៅ​ក្នុង​រដ្ឋសភា។ មិន​តែប៉ុណ្ណោះ ជា​កម្លាំង​នយោបាយ​ជួយ​ការពារ​អត្ថប្រយោជន៍​ជាតិ​ទៀត​ផង។ ប្រជាជន និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ខណៈ​នេះ​កំពុង​គាប​សង្កត់​តាម​ផ្លូវ​ច្បាប់​ឱ្យ​ធ្វើ​សេចក្ដី​សម្រេច​ដ៏​គន្លឹះ​មួយ​អំពី​អនាគត ថា​តើ​លោក ប្រាយុទ្ធ ចាន់អូចា ដែល​បាន​តោង​អំណាច​ដោយ​សំឡេង​របស់​ព្រឹទ្ធសភា​លើក​បន្តុប​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ចេញពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ អាច​ចុះចេញ​ពី​តំណែង​នេះ​ឬ​ទេ នៅ​ពេល​បុរស​នេះ​បាន​កាន់​អំណាច​ឈាន​ចូល​ដល់​រយៈពេល ៨​ឆ្នាំ...

ប្រេសិត UN ស្នើ​ចំពោះ​មុខ​មេ​រដ្ឋប្រហារ​ភូមា​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់

ពិភពលោក​មិន​បាន​ភ្លេច​នូវ​ការ​ទាមទារ​សេរីភាព​សម្រាប់​ប្រជាជន​ភូមា នោះ​ទេ បើ​ទោះជា​សង្គ្រាម​ដែល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បាន​ក្លាយ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ។ នៅ​ថ្ងៃទី​១៨ សីហា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​ថា ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ប្រទេស​ភូមា អ្នកស្រី Noeleen Heyzer បាន​ជួប​ផ្ទាល់​មេដឹកនាំ​របប​សឹក គឺ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅ​រដ្ឋធានី​ណៃភិដោ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​ដែល​ហែកហួរ​ដោយ​ហិង្សា​នយោបាយ​មួយ​នេះ បាន​ស្នើ​ទៅ​លោក មីន អ៊ុងឡាំង ឱ្យ​បញ្ឈប់​ហិង្សា​សង្គម និង​នយោបាយ​ជាមួយ​នឹង​ការ​ស្នើ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ រួម​ទាំង​អ្នកស្រី...

ពិភពលោក​ថ្កោលទោស​របប​សឹក​ភូមា ប៉ុន្តែ​ចិន​មិនទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​រឿង​ភូមា​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​នៅឡើយ

ដំណឹង​នៃ​ការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​របប​សឹក នាំ​ឱ្យ​ពិភពលោក​ប្រតិកម្ម និង​ថ្កោលទោស​ពួក​យោធា​ដោយ​ហៅថា​ជា​អំពើ​ឃោរឃៅ​បំផុត និង​ជា​ការ​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ភូមា គេ​អាច​រាប់​ពី​ប្រទេស​នៃ​សមាគម​អាស៊ាន ដែល​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​នេះ​ធ្វើឡើង​ដោយ​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា​នៅ​ឆ្នាំ​២០២២ ជា​ប្រធាន​អាស៊ាន។ គេ​អាច​រាប់​បញ្ជូន​ថែម​ទៀត​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​មួយ​ចំនួន ដូចជា​ប្រទេស​កាណាដា ន័រវែស ជប៉ុន ញូវហ្សេឡេន កូរ៉េ​ខាងត្បូង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ចំណែក​សហភាព​អឺរ៉ុប​ដែល​ជា​សហគមន៍​មួយ​ដ៏​ធំ​មាន ២៧​ប្រទេស ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ជា​ខ្លាំង​ផង​ដែរ។ ក្រៅ​ពី​នេះ​មាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន រួម​មាន​អង្គការ Human Rights Watch អង្គការ...

របប​សឹក​ភូមា​បដិសេធ​ប្រេសិត​ពិសេស​មិន​ឲ្យ​ជួប​អ្នកស្រី ស៊ូជី ថា​ស្ថិត​ក្រោម​នីតិវិធី​តុលាការ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា មេ​យោធា​ផ្ដាច់ការ​ភូមា​លោក មីន អ៊ុងឡាំង បដិសេធ​សំណើ​របស់​លោក​ក្នុង​ការ​សុំ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​ហេតុផល​ថា កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា កាលពី​ថ្ងៃទី​៤ កក្កដា ថា មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បដិសេធ​មិន​ឲ្យ​លោក​ជួប​អ្នកស្រី អ៊ុងសាន...

ប្រេសិត​ពិសេស​ថា​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ឆត្រ​មនុស្សធម៌​ដើម្បី​កែលំអ​ភូមា

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លើកឡើង​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ទុក​មួយ​ឡែក​នូវ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ ហើយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ឆត្រ​មនុស្សធម៌ ដើម្បី​កែលំអ​ស្ថានភាព​ប្រទេស​ភូមា ឱ្យ​ល្អ​ប្រសើរ​បន្តិច​ម្តងៗ។ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ពិធី​ប្រគល់​វ៉ាក់សាំង​ចំនួន ២​លាន​ដូស​ជូន​ដល់​របប​សឹក​នៅ​ពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​នូវ​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​អនុម័ត​កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ដែល​នឹង​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​ភូមា ក្រោម​យន្តការ​គ្មាន​ភាព​លម្អៀង​ដែល​មាន​គោល​បំណង​តែ​មួយ​គត់ គឺ​មិន​ទុក​នរណា​ម្នាក់​នៅ​មីយ៉ាន់ម៉ា​ចោល​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​តាមដាន​ការ​អនុវត្ត​គោលការណ៍​កុងសង់ស៊ីស...

Latest news

© 2021, ដេលី. All rights reserved.