TAG
មីន អ៊ុងឡាំង
ប្រជាជនភូមាបានដើរឆ្លងកាត់របបសឹកមួយឆ្នាំហើយ តើរបបប្រជាធិបតេយ្យនៅឯណា?
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមឧត្តមសេនីយ៍ដែលមានអំណាចយង់ឃ្នងនៃប្រទេសភូមា បានបើកឆាកសម្លាប់ប្រជាធិបតេយ្យដ៏ក្មេងខ្ចីដែលមានអាយុ ៥ឆ្នាំប៉ុណ្ណោះ។
ពួកយោធា និងបក្សពួកបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយចាប់ក្រុមអ្នកតំណាងរាស្ត្រជាប់ឆ្នោតរាប់រយនាក់ដាក់ពន្ធនាគារ ហើយបង្ក្រាបបាតុកម្មរបស់ប្រជាជនយ៉ាងចាស់ដៃរហូតដល់ចំនួនអ្នកស្លាប់កើនជាង ១៥០០នាក់ និងចាប់ខ្លួនជាង ១ម៉ឺននាក់។ រីឯប្រជាជនភូមាដែលភៀសខ្លួនដោយសារសង្គ្រាមកើនឡើងដល់ជាង ៤០ម៉ឺននាក់។ ការសម្លាប់រង្គាល ការបាញ់គ្នាកំពុងតែបន្ត។ ការបង្កើតក្រុមតស៊ូដូចជាកម្លាំងការពារប្រជាជន និងសម្ព័ន្ធក្រុមជនជាតិភាគតិចក៏កើនឡើង។ ចំណែករដ្ឋាភិបាលស្រមោលក៏ចាប់មាន។
ដោយឡែកនៅក្រៅប្រទេសវិញ ការប្រជែងអាសនៈនៅអង្គការសហប្រជាជាតិ និងភាពស្របច្បាប់ក៏កើតឡើង។ យ៉ាងណា កម្លាំងប្រជាធិបតេយ្យនៅតែមានភាពស្របច្បាប់នៅលើគ្រប់វេទិកាអន្តរជាតិទាំងអស់។ ចំណែកក្នុងតំបន់...
ពិភពលោករំឭកថ្ងៃរដ្ឋប្រហារនៅភូមា ដែលជាព្រឹត្តិការណ៍បញ្ចប់របបប្រជាធិបតេយ្យមានអាយុទើប៥ឆ្នាំ
នៅថ្ងៃទី១ កុម្ភៈ ដែលកាលពីមួយឆ្នាំមុន គឺជាព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមា។ ថ្ងៃនោះហើយដែលពួកយោធាបានប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ (NLD) គឺជាគណបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតជាថ្មីម្ដងទៀតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ពួកយោធាភូមាដែលធ្លាប់កាន់អំណាចបានជិត ៥០ឆ្នាំ គឺក្រុមប្រដាប់អាវុធនេះបានសម្លាប់របបប្រជាធិបតេយ្យដែលទើបមានអាយុបាន ៥ឆ្នាំប៉ុណ្ណោះ ហើយរបបនេះកើតចេញពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការជួយជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិ។ នៅថ្ងៃទី១ កុម្ភៈ នេះ នៅទីក្រុងធំៗរបស់ប្រទេសភូមា ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ ទោះបីប្រជាជន និងព្រះសង្ឃធ្វើពិធីដើរក្បួនរំឭកថ្ងៃរដ្ឋប្រហារកាលពីមួយឆ្នាំមុននេះក៏ដោយ។
ប្រជាជនរស់នៅទីក្រុងទាំងនោះមានដូចជា ទីក្រុងយ៉ាំងហ្គូន ទីក្រុងណៃពិដោ...
លោក ហ៊ុន សែន ព្រមដើរតាមការចង្អុលបង្ហាញរបស់មេដឹកនាំអាស៊ានអំពីការស្វែងរកដំណោះស្រាយនៅភូមា
ទីបំផុត នាយករដ្ឋមន្ត្រីកម្ពុជាដែលគេដាក់រហស្សនាមថា បុរសខ្លាំងនៃកម្ពុជា បានទទួលយកការចង្អុលបង្ហាញពីមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន ដែលបានប្រាប់ថាត្រូវបង្ខំឲ្យមេរដ្ឋប្រហារភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវអនុវត្តគោលការណ៍ឯកភាព ៥ចំណុចនៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេរដ្ឋប្រហារ មីន អ៊ុងឡាំង លោក ហ៊ុន សែន បានស្នើសុំឲ្យមេរដ្ឋប្រហារភូមារូបនេះបញ្ចប់អំពើហិង្សា ដោយត្រូវបញ្ឈប់រាល់សកម្មភាពហិង្សាទាំងឡាយណាដែលកំពុងកើតមាននៅប្រទេសភូមា ហើយបើកផ្លូវឲ្យប្រេសិតអាស៊ានទៅជួបភាគីពាក់ព័ន្ធទាំងអស់។
លោក ហ៊ុន សែន បានថ្លែងប្រាប់មេរដ្ឋប្រហារភូមាទៀតថា...
មន្ត្រីអាមេរិកទម្លាយថាអាមេរិកគ្រោងលុបចោលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកអំឡុងខែកុម្ភៈខាងមុខនេះ
សហរដ្ឋអាមេរិកគ្រោងនឹងលុបចោលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន ដែលកំពុងត្រៀមខ្លួនដឹកនាំកិច្ចប្រជុំនេះក្នុងនាមជាសហប្រធានជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូប ដែលបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ មករា។
ប្រភពដដែលឲ្យដឹងទៀតថា ការផ្អាកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា សេតវិមានមិនផ្តល់តម្លៃដល់មេដឹកនាំឯកបក្សលោក ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅពេលនេះទេ។...
លោក ហ៊ុន សែន ស្នើមេរដ្ឋប្រហារយោធាភូមាបញ្ឈប់អំពើហិង្សាជាបន្ទាន់និងអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច
នាយករដ្ឋមន្ត្រីកម្ពុជាដើរបញ្ច្រាសទិស លោក ហ៊ុន សែន បានស្នើដល់មេរដ្ឋប្រហារយោធាភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់លើគ្រប់ភាគី ហើយរក្សាភាពអត់ធ្មត់ ជាពិសេសគឺអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីសចំនួន ៥ចំណុចដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំមួយរវាងបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ជាមួយមេរដ្ឋប្រហារយោធានៅភូមា លោក មីន អ៊ុងឡាំង តាមរយៈប្រព័ន្ធវីដេអូនាថ្ងៃទី២៦...
តុលាការយុត្តិធម៌អន្តរជាតិផ្ដើមសវនាការប្រឆាំងរបបសឹកភូមាពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងជំនុំជម្រះក្ដីប្រឆាំងរបបសឹកភូមាក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅខែក្រោយនេះ ដែលជាការចាប់ផ្ដើមលាតត្រដាងបទល្មើសដ៏ឃោរឃៅរបស់ពួកឧត្តមសេនីយ៍ភូមា ដែលប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅប្រទេសហុឡង់ដ៍។ តុលាការអន្តរជាតិនេះបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការដំណើរការជំនុំជម្រះក្ដីប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងពួកយោធាភូមា ដោយចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ ucanews.com ឬសហភាពសាសនិកកាតូលិកអាស៊ី នៅថ្ងៃទី២០ ខែមករា នេះ។
សវនាការនេះធ្វើតាមពាក្យបណ្តឹងពីប្រទេសហ្គាំប៊ីយ៉ា (Gambia)...
ហ្វីលីពីនថាអ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែចូលរួមនៅក្នុងដំណើរការសន្តិភាពនៅភូមា
ក្រោយពីនាយករដ្ឋមន្ត្រីសិង្ហបុរី ទូន្មានកម្ពុជាឱ្យប្រកាន់ភ្ជាប់នូវភាពអព្យាក្រឹត្យក្នុងឋានៈជាប្រធានអាស៊ាន ដែលដើរតួនាទីជាប្រេសិតអាស៊ានជួយដោះស្រាយវិបត្តិនៅប្រទេសភូមា នៅពេលនេះគឺមានសមាជិកអាស៊ានមួយទៀតចេញមុខមកផ្ដល់ដំបូន្មានឱ្យកម្ពុជា មិនត្រូវចោលភាគីណាមួយឡើយ រួមទាំងភាគីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានលើកឡើងកាលពីថ្ងៃទី១៦ ខែមករា ថា វត្តមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ គឺជាការចាំបាច់ តែគេមិនត្រូវរំលងភាគីដ៏ធំមួយ គឺភាគីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នោះទេ ទោះជាអ្នកស្រីត្រូវបានតុលាការកាត់ទោសក៏ដោយ។
វិបត្តិនយោបាយនៅភូមា...
លោក ហ៊ុន សែន ថាត្រូវតែបង្កើតឱ្យមានត្រីភាគីរួមគ្នារកមធ្យោបាយដោះស្រាយវិបត្តិភូមា
មេដឹកនាំកម្ពុជាដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន អះអាងថា ដើម្បីរួមគ្នារកមធ្យោបាយដោះស្រាយ និងតាមដានស្ថានការណ៍នៅប្រទេសភូមា គឺត្រូវតែមានប្រធានអាស៊ានក្នុងពេលបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ានដែលនឹងចូលកាន់កិច្ចការក្រោយកម្ពុជា ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើកិច្ចការនេះ។
បុរសខ្លាំងដើរបញ្ច្រាសទិស លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី១៧ ខែមករា ក្រោយជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ (Lim...
លោក ហ៊ុន សែន ស្នើសុំអគ្គលេខាធិការអាស៊ានជួយចូលរួមចរចាវិបត្តិនៅភូមា
បុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន សែន ដែលការពារសមិទ្ធផលជំនួបជាមួយមេដឹកនាំយោធា បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ានជួយចូលរួមចំណែកលើកទឹកចិត្តក្នុងការចរចាពាក់ព័ន្ធនឹងស្ថានភាពនៅភូមា ឲ្យបានដំណើរការទៅមុខ។
លោក ហ៊ុន សែន នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជាមួយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ដំណើរបំពេញទស្សនកិច្ចរបស់លោកទៅភូមា ក្នុងពេលថ្មីៗកន្លងទៅនេះ មានគោលបំណង គឺចង់ជួយដល់ប្រទេសភូមា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។
បុរសខ្លាំងរូបនេះបានលើកឡើងថា...
អ្នកឃ្លាំមើល៖ អាស៊ានពេលនេះកំពុងរហែកជាពីរគឺមួយទៅអាមេរិក ហើយមួយទៀតងាកទៅចិន
ក្រុមអ្នកសង្កេតការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីជំនួបរវាងលោក ហ៊ុន សែន និងមេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ថាបានធ្វើឱ្យអាស៊ានរំកិលខ្លួនឈានទៅរកការបែកបាក់ ព្រោះខ្លឹមសារស៊ីជម្រៅដែលគេមើលឃើញនៅពេលនេះ គឺមួយផ្នែកងាកទៅប្រទេសលោកសេរី និងមួយផ្នែកទៀតងាកទៅរកមហាអំណាចកុម្មុយនីស្តចិន។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត បានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១២ មករា...