TAG
លោក ទៀ បាញ់
លោក ទៀ បាញ់៖ ការប្រជែងភូមិសាស្ត្រនយោបាយនៅតែជាបញ្ហាប្រឈមធំបំផុតក្នុងតំបន់អាស៊ាន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លើកឡើងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅតែជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់អាស៊ាន បើពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ អាចនឹងបង្កជាហានិភ័យដល់សន្តិភាព ស្ថិរភាព វិបុលភាពរបស់តំបន់ និងសកលលោក។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅឯទីស្ដីការក្រសួងការពារជាតិកម្ពុជា ថា ការពង្រឹងសាមគ្គីភាព ឯកភាព ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា គឺជាវិធីឈ្នះឈ្នះទាំងអស់គ្នា។
លោក ទៀ...
អ្នកឃ្លាំមើល៖ បើចិនមានកងទ័ពលើទឹកដីកម្ពុជា នោះកងទ័ពអាមេរិកក៏អាចមានលើទឹកដីថៃនិងវៀតណាមដែរ
អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា កងនាវាជើងទឹករបស់អាមេរិកនឹងមានវត្តមានលើទឹកដីថៃ ហើយកងទ័ពអាមេរិកក៏នឹងមាននៅលើទឹកដីវៀតណាម ដើម្បីពង្រឹងការការពារដែនសមុទ្ររបស់ប្រទេសទាំងនោះ នៅពេលដែលកងទ័ពជើងទឹកចិន បង្ហាញខ្លួនលើមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ អះអាងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៦ ខែមិថុនា ថា ថៃ និងវៀតណាម ប្រាកដជានឹងឆ្លើយតបយ៉ាងសមស្របចំពោះកម្ពុជា នៅពេលដែលរដ្ឋាភិបាលលោក...
អាមេរិកព្រមានកម្ពុជាថានឹងជួបផលវិបាក បើទ័ពចិនមានមូលដ្ឋាននៅលើទឹកដីកម្ពុជា
ទីប្រឹក្សាសន្តិសុខនៃក្រសួងការបរទេសអាមេរិក លោក Derek Chollet បានធ្វើការព្រមានថា ប្រសិនចិនពិតជាមានមូលដ្ឋានទ័ពរបស់ចិននៅលើទឹកដីកម្ពុជាពិតមែននោះ គឺកម្ពុជាជៀសមិនរួចពីការប្រឈមនឹងផលវិបាកជាពុំខានឡើយ។
លោក Derek Chollet បានផ្ដល់ការព្រមានដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា។
លោក Derek Chollet បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាមេរិកក៏ជាមិត្តនឹងកម្ពុជាដែរ តែបើមានការលាក់លៀម គឺពិតជាអាក្រក់ខ្លាំងណាស់។ លោកបន្តថា ប្រសិនបើមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ក្លាយជាមូលដ្ឋានទ័ពចិន...
លោក ហ៊ុន សែន បញ្ជាឱ្យរើសពលទាហានថ្មី៦០០នាក់សម្រាប់កងវរសេនាតូចទើបបង្កើត
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់បន្ថែមទៀតដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចដែលទើបបង្កើតថ្មី។
សេចក្ដីសម្រេចមួយដែលចុះហត្ថលេខាដោយបុរសខ្លាំង លោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា រូបលោកអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ទៀត ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងវរសេនាតូចចំនួន៣ ដែលទើបបង្កើតថ្មីចំណុះឱ្យអគ្គបញ្ជាការដ្ឋានកាំភ្លើងធំ។
លោកអះអាងថា ករណីនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី...
លោក ទៀ បាញ់ ថាបន្ទាប់ពីទំនើបកម្មមូលដ្ឋានជើងទឹករាម នឹងមិនឱ្យនរណាចូលមើលទៀតទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ថ្លែងថា ក្រោយពីធ្វើទំនើបកម្ម «មូលដ្ឋានកងទ័ពជើងទឹករាម» រួចរាល់ នោះនឹងមិនអនុញ្ញាតឱ្យនរណាចូលមើលទៀតទេ ដោយសារទីនោះជាមូលដ្ឋានទ័ពដែលមិនអាចបង្ហាញជាសាធារណៈបានទេ ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជា អះអាងថា មិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លងនៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនានេះ លោក ទៀ បាញ់ អះអាងថា កន្លងមកមានការចោទប្រកាន់ម្ដងហើយម្ដងទៀតថា ការធ្វើទំនើបកម្មមូលដ្ឋានទ័ពនៅសមុទ្ររាម...
កម្ពុជា-វៀតណាមប្ដេជ្ញាបន្តអនុវត្តផែនការសហប្រតិបត្តិការគ្រប់វិស័យអាទិភាពទាំងអស់
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្ដេជ្ញាធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងកម្ពុជា និងវៀតណាម ដោយបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផលដែលមេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងអំឡុងពេលស្នាក់អាស្រ័យនៅសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យបានជោគជ័យថែមទៀតលើគ្រប់វិស័យអាទិភាពទាំងអស់។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានឡើងក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាន វ៉ាន់ហ្សាង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ឧសភា នេះថា ការចុះអនុសារណៈយោគយល់ នឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព...
កងស្វ័យការពារជើងទឹកជប៉ុនទស្សនកិច្ចកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែមានភាពជិតស្និទ្ធ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា ការបំពេញទស្សនកិច្ចរបស់កងស្វ័យការពារជើងទឹកជប៉ុន គឺបង្ហាញពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងស្វ័យការពារជើងទឹកជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ ហើយក៏ជាការរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនបានមកបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាលើកដំបូងផងដែរ។
លោក ទៀ បាញ់ អះអាងថា កងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាក្នុងការលើកកម្ពស់សមត្ថភាពលើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌...
លោក ហ៊ុន សែន រិះគន់មន្ត្រីក្រសួងការពារជាតិប្រើប្រាស់អគ្គិសនីខ្ជះខ្ជាយជំពាក់លុយជាង២លានដុល្លារ
លោក ហ៊ុន សែន ចេញមុខអន្តរាគមន៍ឱ្យអគ្គិសនីកម្ពុជាលុបបំណុលជាង ២លានដុល្លារអាមេរិករបស់ក្រសួងការពារជាតិ ប៉ុន្តែលោក ហ៊ុន សែន ក៏បានរិះគន់ភាពខ្ជះខ្ជាយរបស់មន្ត្រីកងកម្លាំងប្រដាប់អាវុធតាមអង្គភាពក្នុងការប្រើប្រាស់អគ្គិសនីរបស់ក្រសួងការពារជាតិនេះដែរ។
លោក ហ៊ុន សែន អះអាងក្នុងពិធីសម្ពោធសាលប្រជុំក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយលោកសុំឱ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលរបស់ក្រសួងការពារជាតិជាង ៩ពាន់លានរៀល ដែលស្មើនឹងជាង ២លានដុល្លារ ថាតើអាចលុបចោលទាំងស្រុង ឬលុបពាក់កណ្តាល ឬលុប ៧០%...
លោក ទៀ បាញ់ ថាអាវុធរបស់អាមេរិកចាស់ៗអស់ហើយមិនអាចឱ្យកងទ័ពប្រើបន្តទៀតទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា អាវុធរបស់សហរដ្ឋអាមេរិកមួយចំនួនចាស់ៗអស់ហើយ ប្រសិនបើនៅតែបន្តប្រើអាវុធទាំងនោះទៀត មានតែបង្កមហន្តរាយសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះ ចំណែកអាវុធដែលអាចប្រើបាននៅសល់តិចតួចណាស់ ដូច្នេះក្រសួងការពារជាតិ កំពុងពិនិត្យមើលដើម្បីយកទៅរក្សាទុកក្នុងឃ្លាំង និងយកទៅកម្ទេចចោលនៅពេលនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កម្មវិធីបញ្ចុះបឋមសិលានៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែធ្នូ នេះ ថា អាវុធរបស់សហរដ្ឋអាមេរិកដែលមាននៅកម្ពុជាសព្វថ្ងៃនេះ គឺជាអាវុធចាស់ៗដែលសេសសល់នៅបាតឃ្លាំងតាំងពីសម័យ លន់ នល់ មកម្ល៉េះ មិនអាចឱ្យកងទ័ពកម្ពុជាប្រើប្រាស់បន្តទៀតបានទេ។
លោក ទៀ...
លោក ទៀ បាញ់៖ មេបក្សកាន់អំណាចធ្វើឱ្យកម្ពុជាមានមោទកភាពខ្លាំងចូលរួមសាមគ្គីភាពពិភពលោក
រដ្ឋមន្ត្រីក្រសួងការពារជាតិ អះអាងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់មេដឹកនាំបក្សកាន់អំណាចដែលលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម លោក ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានមោទកភាពយ៉ាងខ្លាំងក្នុងការចូលរួមកសាងសាមគ្គីភាពជាលក្ខណៈអន្តរជាតិ និងមនុស្សធម៌នៅលើពិភពលោក ខណៈអ្នកឃ្លាំមើលអះអាងថា ការនិយាយជារឿងងាយស្រួល ប៉ុន្តែសំខាន់គឺត្រូវពិនិត្យមើលលទ្ធផលជាក់ស្តែង។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី២ ខែវិច្ឆិកា ថ្មីៗនេះថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បុរសខ្លាំងនៅកម្ពុជាក្នុងរយៈពេលជាង ១៥ឆ្នាំចុងក្រោយនេះ លោក ហ៊ុន សែន...