31 C
Phnom Penh

TAG

សិទ្ធិមនុស្ស

អង្គការ​៥០​ស្នើ UN ជំរុញ​អាជ្ញាធរ​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​កម្ពុជា

អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៥០ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ (UN) ឱ្យ​ជួយ​ជំរុញ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​ស្វែងរក​សកម្មជន​រូប​នេះ​ចាប់តាំង​ពី​ថ្ងៃ​បាត់​ខ្លួន​មក។ ការ​ស្នើសុំ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង ៥០​ស្ថាប័ន ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ (CED) នឹង​រៀបចំ​ពិនិត្យ​មើល​ឡើងវិញ​ជា​បឋម​អំពី​ស្ថានភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២។ អង្គការ​ទាំង ៥០​ស្ថាប័ន ក្នុង​នោះ​មាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស...

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​កាត់ទោស​និង​ដាក់​ពន្ធនាគារ​អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​នូវ​ការ​កាត់ទោស និង​ការ​ដាក់​ពន្ធនាគារ​ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​គាំទ្រ​បក្ស​កាន់​អំណាច ថា​ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​ដែល​ខ្វះ​ភស្តុតាង​ច្បាស់លាស់ ក្នុង​គោលបំណង​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់។ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស បន្ទាប់ពី​ដំណើរការ​ពិនិត្យ​ឡើងវិញ​លើ​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​សម័យ​ប្រជុំ​ចុងក្រោយ​របស់​ខ្លួន បាន​ជំរុញ​ឱ្យ​កម្ពុជា​ធានា​ថា ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​អាច​អនុវត្ត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ធានា និង​អនុវត្ត​សិទ្ធិមនុស្ស​បាន​ទេ វា​ជា​ក្តី​បារម្ភ​ធំៗ​មួយ​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣។ កន្លងមក ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​ដំណើរការ​សវនាការ​ក្តី​ដ៏​ធំ ការ​ដកហូត​លិខិត​ឆ្លងដែន និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​សមាជិក​គណបក្ស​ជំទាស់។ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា...

តំណាង​កម្ពុជា​ទាមទារ​មន្ត្រី UN ផ្ដល់​ភស្តុតាង​ពី​ការ​ចោទ​រឿង​សិទ្ធិ​និង​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ផ្ដល់​នូវ​ភស្តុតាង​ចំពោះ​ការ​ចោទប្រកាន់​ថា សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​បំភិតបំភ័យ និង​ដើរ​ថយក្រោយ។ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ថា របាយការណ៍​ផ្ទាល់មាត់​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ នៅ​ទីក្រុង​ហ្សឺណែវ គឺជា​ការ​លើកឡើង​ដែល​ប្រាសចាក​ពី​ការពិត​របស់​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ពុំ​បាន​លើកឡើង​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត របាយការណ៍​ដែល​បាន​លើកឡើង​ទាំងនោះ បាន​រំលង​នូវ​គោលការណ៍​សត្យានុម័ត អព្យាក្រឹត​ទាំងស្រុង។ ដូច្នេះ​អ្នក​រាយការណ៍​ពិសេស...

លីកាដូ​បារម្ភ​ករណី​រដ្ឋាភិបាល​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ

អង្គការ​សិទ្ធិមនុស្ស​លីកាដូ បង្ហាញ​ការ​ព្រួយបារម្ភ​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ ក្រោយ​ពី​ផ្អាក​ជាង ១០​ឆ្នាំ​មក ថា​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​វិញ​បាន​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ។ ការ​ព្រួយបារម្ភ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ដោយ​លើកឡើង​ថា ការ​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​ឡើងវិញ​នេះ នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​ដោយសារតែ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ និង​មិនទាន់​អាច​ការពារ​ផលប្រយោជន៍​កុមារ​បាន​ល្អ​បំផុត​នោះ​ឡើយ។ ការ​ព្រួយបារម្ភ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី បាន​លើកឡើង​ថា ការ​ស្មុំ​កូន​ពី​កម្ពុជា​យ៉ាងតិច​ចំនួន ៩​នាក់​ដែល​អាច​កើតមាន​ឡើង គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី។ ចាប់តាំង​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១១ កុមារ​កម្ពុជា​ចំនួន ៣៦៩៦​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​រាយការណ៍​ថា បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន។ យ៉ាងណា កម្មវិធី​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​វិញ​ក្រោយ​ពី​រក​ឃើញ​មាន​ភស្តុតាង​ថា មាន​ការ​ក្លែង​បន្លំ​ឯកសារ...

មន្ត្រី​សិទ្ធិមនុស្ស UN ថា​លំហ​សេរីភាព​និង​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច​និង​ដើរ​ថយក្រោយ

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​បច្ចុប្បន្ន លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​ដើរ​ថយក្រោយ​ដោយសារតែ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស។ តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ថា លោក​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​នេះ​ក្នុង​អំឡុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទាល់មាត់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​លើ​វិស័យ​ជាច្រើន ជាពិសេស​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​ចូល​មកដល់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ។ លោក​បន្ត​ថា មួយ​វិញ​ទៀត...

អង្គការ​សង្គម​ស៊ីវិល​ស្នើ​បញ្ឈប់​ការ​បង្ក្រាប​កូដករ​ណាហ្គា​ដោយ​ងាក​មក​រក​ដំណោះស្រាយ​វិញ

សង្គម​ស៊ីវិល និង​សហគមន៍​ជាង ៧០ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃាត់​ខ្លួន និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សមាជិក​សហជីព និង​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ហើយ​ងាក​មក​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចៀស​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន​៧២ ស្ដីពី «ការ​បញ្ឈប់​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើងៗ​ទៅលើ​កូដករ» ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា។ អង្គការ និង​សមាគម​ដែល​នាំគ្នា​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​រួម​មាន អង្គការ​លីកាដូ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស...

សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​មន្ត្រី​អាហុដក​៥​រូប​ដោយសារ​មេធាវី​ជាប់​ធ្វើ​ចត្តាឡីស័ក

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ដោយសារ​មេធាវី​មួយ​រូប​ជាប់​ធ្វើ​ចត្តាឡីស័ក។ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៨ មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន ៤​រូប និង​មេធាវី​ការពារ​ក្ដី​ឱ្យ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា បាន​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នក​ទាំង ៥​រូប​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ​ពី​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្រោយ​ពី​ដាក់​បណ្ដឹង​ជិត ៥​ឆ្នាំ សាលាឧទ្ធរណ៍​បាន​យក​បណ្ដឹង​ដែល​ក្រុម​មេធាវី​បាន​ដាក់​នោះ​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ មីនា...

កម្ពុជា​ស្នើ​អ្នក​រាយការណ៍​ពិសេស​ពី​សិទ្ធិមនុស្ស​បញ្ជូន​របាយការណ៍​ឱ្យ​មាន​តុល្យភាព​ទៅ UN

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បញ្ជូន​របាយការណ៍​ទៅ​ទីក្រុង​ហ្សឺណែវ ឱ្យ​មាន​លក្ខណៈ​តុល្យភាព ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស្មើ​គ្នា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចំពោះ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ថា តួនាទី​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស មិន​ត្រូវ​រាយការណ៍​បញ្ហា​សិទ្ធិមនុស្ស​ដោយ​មិន​ខ្វល់​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ត​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ដែល​ទទួល​បាន​ពី​ប្រភព​ណា ក៏​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​មិន​ខ្វល់​ដែរ ប៉ុន្តែ​ត្រូវ​ដាក់​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​ទៅ​ទីក្រុង​ហ្សឺណែវ...

អាជ្ញាធរ​ចោទ​ក្រុម​កូដករ​ណាហ្គា​ជា​ស្ត្រី​ថា​បាន​ប្រើ​អំពើ​ហិង្សា​និង​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចោទប្រកាន់​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ជា​ស្ត្រី ថា​បាន​ប្រើ​អំពើ​ហិង្សា និង​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច​អំឡុង​ពេល​កូដកម្ម ខណៈ​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ​សមរម្យ។ ការ​ចោទ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៣ មីនា ដោយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា កន្លងមក អាជ្ញាធរ​បាន​ណែនាំ​ដល់​កូដករ​ណាហ្គា​វើលដ៍​ឱ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​នៅ​តាម​ទី​សាធារណៈ និង​ប្រាប់​ឱ្យ​ទៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ពួកគេ​ចង់​សម្ដែង​មតិ ប៉ុន្តែ​កូដករ​ទាំងនោះ​នៅ​បន្ត​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ខុសច្បាប់​នៅ​តាម​ទី​សាធារណៈ​ដដែល។ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ អង្គការ​សមាគម​ចំនួន ៥១​ស្ថាប័ន​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម លើកឡើង​ថា មួយ​រយៈ​មកនេះ​កូដករ​ណាហ្គា​វើលដ៍​ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​រង​នូវ​អំពើ​ហិង្សា ការ​បៀតបៀន​ផ្លូវ​ភេទ...

លោក ហ៊ុន សែន អួត​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា​កម្ពុជា​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ

មេដឹកនាំ​ខ្មែរ​ដែល​គេ​ចោទ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ក្រោយពី​ជំនួប​ពិភាក្សា​របស់​ខ្លួន​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២...

Latest news