35.6 C
Phnom Penh

TAG

សិទ្ធិមនុស្ស

ក្រុម​ឃ្លាំមើល៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​នឹង​មាន​វាសនា​ដូច​បក្ស​ប្រឆាំង​និង​សារព័ត៌មាន​ឯករាជ្យ បើ​រដ្ឋាភិបាល​មិន​គោរព​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​នឹង​មាន​វាសនា​ដូច​គណបក្ស​ប្រឆាំង និង​សារព័ត៌មាន​ឯករាជ្យ ប្រសិនបើ​ច្បាប់​នានា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​គោរព​ដោយ​ម៉ឺងម៉ាត់​ទេ​នោះ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ មិថុនា ថា ការ​បង្កើត​ច្បាប់​ដើម្បី​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​របាយការណ៍​ជូន​រដ្ឋាភិបាល​ស្ដីពី​ប្រភព​ប្រាក់ចំណូល​របស់​ពួកគេ មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ប៉ុន្តែ​ត្រូវតែ​ធ្វើឡើង​តាម​នីតិវិធី និង​យន្តការ​សមស្រប​ដែល​មាន​ការ​ព្រមព្រៀង​គ្នា ជាជាង​ការ​ចាប់​បង្ខំ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​មិន​ទុកចិត្ត​គ្នា​រវាង​រដ្ឋាភិបាល និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​នេះ។ បណ្ឌិត...

លីកាដូ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន

អង្គការ​សិទ្ធិមនុស្ស​លីកាដូ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ឃុំ​ខ្លួន​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ ដោយ​ចាត់ទុក​ការ​ឃុំ​ខ្លួន​នេះ​ថា​ជា​រំលោភ​សិទ្ធិ​អនីតិជន និង​អត្ថប្រយោជន៍​របស់​កុមារ​យ៉ាង​ខ្លាំង ទាំង​ការ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ស្រាប់ ឬ​ពន្ធនាគារ​ថ្មី។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា នេះ អង្គការ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង​ថា យ៉ាងតិច​ណាស់​មាន​កុមារ ៨២​នាក់​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​ដែល​ជាប់​ទោស ហើយ​មាន​ស្ត្រី និង​ក្មេងស្រី ៣០​នាក់​ផ្សេង​ទៀត​កំពុង​តែ​មាន​ផ្ទៃពោះ​នៅ​ក្នុង​ពន្ធនាគារ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៣ នេះ។ ករណី​នេះ លីកាដូ​ស្នើ​ឲ្យ​ដាក់​ពួកគេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ម្តាយ​របស់​ក្មេងៗ និង​ស្ត្រី ឬ​ក្មេងស្រី​ដែល​កំពុង​មាន​ផ្ទៃពោះ​ទាំងនោះ​អាច​ថែរក្សា​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន​នៅ​ឯ​ផ្ទះ។ ចំពោះ​ចំនួន​អនីតិជន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទាំង ១៩​កន្លែង​វិញ...

តុលាការ​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី​២​នាក់​ពី​បទ​ចោទ «ញុះញង់​និង​រួម​គំនិត​ក្បត់»

តុលាការ​ខេត្ត​រតនគិរី សម្រេច​ឃុំ​ខ្លួន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី ២​នាក់​ទៀត​នៅ​ពន្ធនាគារ​ខេត្ត​នេះ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ករណី​ចុះ​ជួយ និង​បណ្ដុះបណ្ដាល​ដល់​កសិករ​ខេត្ត​រតនគិរី កាលពី​ពាក់កណ្ដាល​ខែ​ឧសភា នេះ។ ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​២២ ឧសភា នេះ...

ស្នងការដ្ឋាន​ខេត្ត​រតនគិរី​សាកសួរ​លោក ថេង សាវឿន និង​សហការី​២​នាក់​ទៀត

ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី កំពុង​ធ្វើការ​សាកសួរ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ឧសភា អំឡុង​ពេល​ពួកគេ​ធ្វើ​ដំណើរ​ពី​ខេត្ត​រតនគិរី មក​រាជធានី​ភ្នំពេញ​វិញ។ លោក ថេង សាវឿន បាន​ដឹកនាំ​បុគ្គលិក រួម​ទាំង​ក្រុម​គ្រួសារ​ដែល​មាន​គ្នា​ប្រមាណ ៣០​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​រតនគិរី ចំនួន ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ក៏​នាំគ្នា​ត្រឡប់​មក​ភ្នំពេញ​វិញ ប៉ុន្តែ​លុះ​មក​ដល់​ខេត្ត​ក្រចេះ...

អាដហុក៖ ករណី​រំលោភ​សិទ្ធិមនុស្ស​កើតឡើង​ជិត ១​ពាន់​ករណី​នៅ​ឆ្នាំ​២០២២

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​រក​ឃើញ​ថា ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២២ កន្លងទៅ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​កើតឡើង​ចំនួន​ជិត ១​ពាន់​ករណី ខណៈ​វិវាទ​ដីធ្លី​នៅតែ​បន្ត​កើតមាន​ឡើង​ឥត​ឈប់​ឈរ​ផង​ដែរ។ បើ​តាម​របាយការណ៍​សង្ខេប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ឆ្នាំ​២០២២ ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា នេះ បង្ហាញ​ថា ករណី​រំលោភ​សិទ្ធិមនុស្ស​កើតឡើង​ចំនួន ៥៤៩​ករណី ដែល​ចំនួន​នេះ​បាន​កើនឡើង ៣៩២​ករណី​បើ​ធៀប​ឆ្នាំ​២០២១ គឺ​មាន​ត្រឹមតែ ១៥៧​ករណី​ប៉ុណ្ណោះ។ ករណី​រំលោភ​សិទ្ធិមនុស្ស​ដែល​អាដហុក​រក​ឃើញ​នោះ គឺ​ការ​គំរាមកំហែង​សកម្មភាព​នយោបាយ​កើនឡើង​រហូត​ដល់ ២១៨​ករណី ហើយ​ការ​រឹតត្បិត​សេរីភាព​ជួបជុំ ១១៨​ករណី និង​រឹតត្បិត​សេរីភាព​បាតុកម្ម​ចំនួន...

លោក ថេង សាវឿន និង​ក្រុម​ការងារ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់​ខ្លួន

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​ក្រុម​ការងារ រួម​ទាំង​សមាជិក​សហគមន៍​ជិត ២០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន ហើយ​មក​ដល់​ពេលនេះ ពួកគេ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​នៅឡើយ។ អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា នេះ ក្នុង​នោះ​​មាន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និង​ក្រុម​ការងារ​សមាគម​ចំនួន ១៦​រូប​ទៀត ក្នុង​នោះ​មាន​លោក ម៉ឺន រតនា...

អាដហុក៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០២៣

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​កត់សម្គាល់​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ នេះ បាន​ធ្លាក់​ចុះ​ខ្លាំង ក្នុង​នោះ​មាន​សកម្មជន​គណបក្ស​នយោបាយ​បាន​រង​នូវ​ការ​វាយប្រហារ​ពី​ក្រុម​មិន​ស្គាល់​មុខ។ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា អាដហុក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​ធ្វើការ​ថ្កោលទោស​ចំពោះ​ជន​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ជាពិសេស​ទៅ​លើ​សកម្មជន​នយោបាយ​ទាំង​នា​ពេល​កន្លងមក និង​នា​ពេល​ថ្មីៗ​នេះ ដូចជា​ការ​ជិះ​ម៉ូតូ​តាម​វាយ​ពីក្រោយ ការ​ស្ទាក់​វាយ​នឹង​ដំបង ការ​កាប់​នឹង​កាំបិត ការ​គប់​វាយ​នឹង​ដុំ​ថ្ម ការ​វាយ​ទាត់​ធាក់ ការ​ធាក់​ផ្តួល​ម៉ូតូ និង​បើក​រថយន្ត​បុក ជាដើម។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នេះ លើកឡើង​ថា...

ក្រុម​សង្គម​ស៊ីវិល​នឹង​ប្រមូលផ្ដុំ​សមាជិក​៥០០​នាក់​ដាក់​ញត្តិ​រក​ដំណោះស្រាយ​ជូន​កម្មករ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ

អង្គការ​សមាគម​ជាច្រើន​ស្ថាប័ន នឹង​ប្រមូលផ្ដុំ​សមាជិក​ចំនួន ៥០០​នាក់​ដែល​មកពី​វិស័យ​ផ្សេងៗ​នៅ​ថ្ងៃទី​១ ខែ​ឧសភា ខាងមុខ​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០២៣ នៅ​សួនច្បារ​រូប​សំណាក​លោក ជា វិជ្ជា និង​ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ជួប​ឧបសគ្គ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ​ជិត ១០​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃទី​២៥ មេសា នេះ ដោយ​ជូនដំណឹង​ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពី​ការ​ជួបជុំ​របស់​ពួកគេ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន ៥០០​នាក់ ដើម្បី​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៧ ក្រោម​ប្រធានបទ...

អូស្ត្រាលី​ប្ដេជ្ញា​គាំទ្រ​ឱ្យ​មាន​សេរីភាព​បញ្ចេញមតិ គោរព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ប្រទេស​អូស្ត្រាលី ប្ដេជ្ញា​គាំទ្រ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​នាម​ប្រទេស​ជា​មិត្ត​ដ៏​យូរ​អង្វែង និង​ជា​ដៃគូ​របស់​ប្រទេស​កម្ពុជា​កន្លងមក។ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ មេសា នេះ​ថា ក្នុង​នាម​អូស្ត្រាលី​ជា​មិត្ត​ដ៏​យូរ​អង្វែង និង​ជា​ដៃគូ​របស់​កម្ពុជា អូស្ត្រាលី​នៅតែ​ប្ដេជ្ញា​បន្ត​ការ​គាំទ្រ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សិទ្ធិ​ជា​មូលដ្ឋាន​នានា ហើយ​អូស្ត្រាលី​នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នានា​របស់​ខ្លួន ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​គេ​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់ពី​រដ្ឋាភិបាល​ខ្មែរ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សម្ដែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី...

ក្រសួង​ការបរទេស​កម្ពុជា​ចោទ​ថា​អាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស

ក្រសួង​ការបរទេស​កម្ពុជា ចោទ​ថា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​បណ្តា​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា​ផង​ដែរ ខណៈ​អាមេរិក​ខ្លួនឯង​ពុំ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​របស់​ខ្លួន​នោះ​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា អាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​របស់​ខ្លួន​ជាង ២០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​ជួប​ប្រទះ​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ ដូចជា៖ ការ​រើសអើង​ជាតិ​សាសន៍ ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍ ការ​បាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ និង​អំពើ​ឃោរឃៅ​របស់​នគរបាល ការ​រំលោភ​បំពាន​ក្នុង​ពន្ធនាគារ អត្រា​មរណភាព​រាប់​លាន​នាក់​ដោយសារ​ជំងឺ​រាតត្បាត ការ​កាត់ទោស​ប្រហារ​ជីវិត និង​ការ​រឹតត្បិត​សិទ្ធិ​រំលូត​កូន ជាដើម។ ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បិទ​ភ្នែក​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជេរប្រមាថ និង​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​ការ​រើសអើង ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់...

Latest news

© 2021, ដេលី. All rights reserved.