34 C
Phnom Penh

លោក សួន សេរីរដ្ឋា ដែល​​​ជាប់​​​ចោទ​​​ជា​​​ភេរវករ ​​​ទទួល​​​បាន​​​​​​ការ​​​ប្រោសព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​សប្ដាហ៍​មុន ព្រះមហាក្សត្រ​ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​លើក​លែង​ទោស​លោក​ សួន សេរី​រដ្ឋា ដែល​ត្រូវបាន​ចោទ​ ប្រកាន់ពី​បទ​រៀបចំ​​​​ផែន​ការ​ភេរវកម្ម​​ ហើយ​​​ការ​​​ ព្រះរាជ​​​ទាន​​​​​​លើក​​​លែង​​​ទោស​​​នេះ​​​កើត​​​មាន​​​ឡើងតែ​​ប៉ុន្មាន​​ថ្ងៃ​ប៉ុណ្ណោះ​​​​​ មុនពេល​​​​បុរស​​​និរ​​​ទេស​ខ្លួន​ឯង​រូប​នេះ គ្រោង​​​​​​បោះ​ជំហាន​ចុង​ក្រោយ​​ក្នុង​ការ​​ប្រែ​ក្លាយ​ក្រុម​​​​ប្រឆាំង​របស់​ខ្លួន​ទៅ​ជា​គណបក្ស​នយោ​​​បាយ​​ស្រប​ច្បាប់​។

ព្រះមហាក្សត្រ​​បាន​ឡាយ​ព្រះហស្ត​​លេខា​​​ប្រោស​​ព្រះរាជទាន​លើក​លែង​ទោស​នេះ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​​​​លុប​ចោល​ទោស​​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧​ឆ្នាំរបស់​​​លោក​​​ ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​​បាន​កាត់​ដោយ​​​កំបាំង​មុខ​កាលពី​ខែ​មករា ពីបទ​ញុះ​​​​​​ញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ រៀប​​​ចំ​​​ផែន​​​ការ​ក្បត់​ប្រឆាំង​រដ្ឋាភិបាល​ និងរារាំង​ការ​បោះ​ឆ្នោត​។សំណុំ​រឿង​នេះ​​កើត​​​ចេញពី​គម្រោង​​​​​ចែក​ផ្កា​កុលាប និង​អាវ​យឺត​របស់​លោក សេរីរដ្ឋា ចំពេល​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​​មាន​ភាព​ចលាចល។

ការប្រោស​ព្រះរាជទាន​លើក​លែង​ទោស​​​ នេះ មិន​បាន​លើក​ឡើង​អំពី​បុរស​ចំនួន​បីនាក់​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​​​មួយ​លោក សេរីរដ្ឋា ពីបទ​ប៉ុន​ប៉ង​ចែក​អាវ​យឺត ដែល​មាន​សារ​ជំរុញ​ឲ្យ​ពលរដ្ឋកុំទៅ​​​​​បោះ​ឆ្នោត​ នោះ​​​ឡើយ​​​។ ពួកគេ​ត្រូវ​បាន​ផ្ដន្ទា​​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៥ឆ្នាំ​ទៅ​៦ឆ្នាំ​ ហើយ​ឥឡូវ​ នេះ​កំពុង​តែ​អនុវត្ត​ទោស​ជាប់​ពន្ធ​​​នាគារ​ របស់​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ព្រៃស​។

ព្រះហស្ត​លេខា​របស់​ព្រះមហាក្សត្រ​បាន​​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​លោក សេរីរដ្ឋា ប្រែ​​​ក្លាយ​ក្រុម​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា ចលនា​​​អំណាច​ពលរដ្ឋខ្មែរ​ ទៅ​ជា​គណបក្ស​នយោ​​​បាយ​​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​ពុធ លោក សេរីរដ្ឋា​​ បាន​លើក​​​​ ឡើង​ថា គណបក្ស​អំណាចពលរដ្ឋ​​​​ខ្មែរ​​នឹង​ដាក់​ជូន​ឈ្មោះ​និង​ស្នាម​មេដៃ​ចំនួន​៤.០០០​​ ដែល​​​ត្រូវ​ការ​​​ដើម្បី​ចុះ​បញ្ជី​​ជូន​ក្រសួង​មហា​​​ផ្ទៃ​នៅ​ថ្ងៃ​នេះ។

ដោយ​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​​​អាមេរិក​ លោក សេរីរដ្ឋា​​ បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​​​​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​​ខ្វះ​ចន្លោះ​នៅ​កម្ពុជា ហើយ​បាន​ប្រកាស​បង្កើត​ចលនា​ប្រឆាំង​ដែល​យក​តាម​បដិវត្តន៍​ផ្កា​ម្លិះ (Arab Spring) យ៉ាង​ចំហ​ ដើម្បី​បង្ខំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច​ ប៉ុន្តែ​បាន​ច្រាន​ចោល​ការ​ប្រើ​អំពើ​ហិង្សា​។

បន្ទាប់ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ស្ទើរ​តែ​មិន​អាច​ជួយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់​អំណាច​ម្ដង​ទៀត​នោះ លោក សេរីរដ្ឋា បាន​ព្យាយម​​​យកផ្កា​កុលាប​លឿង​ប្រមាណ​១.០០០​ទង​ចែកជូន​ទាហាន​និង​នគរ​បាល​នៅ​ទូទាំង​រាជធានី​ភ្នំពេញ រួម​ជាមួយ​នឹង​ស្ទីកគ័រ ដោយ​ជំរុញ​ឲ្យ​ពួកគេ​”​បង្វែរ​កាណុង​កាំភ្លើង​ប្រឆាំង​​អំណាច​​ផ្ដាច់​ការ​” ដោយ​សំដៅ​លើ​លោក ហ៊ុន​​ សែន។ ក្រោយ​មក​ លោក សេរីរដ្ឋា បាន​ពន្យល់​ ថា លោក​ចង់​មាន​ន័យ​ថា លោក​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​បញ្ចុះ​បញ្ចូល​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ជួយ​ការ​ពារ​សាធារណ​ជន​ពី​លោក​នាយក​រដ្ឋមន្ត្រី មិន​មែន​ចង់​វាយ​ប្រហារ​​លោក​នាយក​​​រដ្ឋមន្ត្រី​ឡើយ​។

ទោះបី​ជា​ខ្វះ​ភ័ស្តុតាង​ក៏ដោយ តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ចលនា​អំណាច​ពលរដ្ឋខ្មែរ​ជា​សាធារណៈ​ថា ជា​​​អង្គការ​ភេរវកម្ម​ ដែល​មាន​បំណង​​ផ្ដួល​រំលំ​រដ្ឋាភិបាល​​​​ដោយ​ប្រើ​អាវុធ​ ហើយ​បាន​ចោទ​​​​ប្រកាន់​ចលនា​នេះ​ថា មាន​ភ្នាក់​ងារ​របស់​ខ្លួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។

ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក្ដី ក្រសួង​មហាផ្ទៃ​នៅតែ​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ក្រុម​នេះ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ដដែល​។

កាលពី​ម្សិលមិញ លោក សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ការ​ពារ​សំណើ​របស់​លោក ហ៊ុន សែន ដែល​ស្នើ​សុំ​ឲ្យ​មាន​ការ​ប្រោស​ព្រះរាជទាន​លើក​លែង​ ទោស​ជន​ដែល​ត្រូវ​ចោទ​​ប្រកាន់​ថា ជា​ភេរវ ករ​រូប​នេះ​ ដើម្បី​ជា​ភ័ស្តុតាង​បញ្ជាក់​ឲ្យ​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច ​ជាង​៣០​ឆ្នាំ​មក​ហើយ​នេះ ​ប្តេជ្ញាចិត្ត​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​​សេរីពហុបក្ស​ ។

លោក​បាន​មាន​ប្រសាសន៍​ថា “​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​មក​ប្រទេស​វិញ​ គឺដើម្បី​បង្កើត​គណបក្ស​នយោបាយ​មួយ​ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ​។ វា​មិន​មែន​មាន​ន័យ​ថា យើង​អនុ​​​ញ្ញាត​ឲ្យ​គាត់​ត្រឡប់​មក​វិញ​ដើម្បី​ធ្វើ​ភេរវកម្ម​ឡើយ​”។ ​​​​​​​

លោក ឥសាន បាន​​​បញ្ជាក់​​​ថា រដ្ឋាភិបាល​​​ ​​​មាន​​​ភ័ស្តុតាង​​​គ្រប់គ្រាន់​​​ដើម្បី​​​ផ្តន្ទាទោស​​​លោក សេរី​​​រដ្ឋា ពីបទ​​​ចោទ​​​ភេរវកម្ម​​​កាល       ​​​ពី ខែ​​​មករា ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើ​​​ងថា​​​ ក៏​​​ប្រាកដដែរ​​​​​​ថា គាត់​​​លែង​​​បង្ក​​​ការ​​​គំរាម​​​កំហែង ​​​ទៀត​​​ហើយ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ យើង​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​…គាត់​​​បាន​​​ធ្វើ​​​រឿង​​​ជា​​​ច្រើន ​​​នៅពេល​​​គាត់​​​ស្ថិត​​​នៅក្នុង​​​ប្រទេស​​​ថៃ​​​។ ដូច ជា​​​ ខិត្តប័ណ្ណ​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ជា​​​ដើម​​​ នេះ​​​ជា​​​ភេរវកម្ម​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ឥឡូវ​​​ “ យើង​​​មិន​​​អាច​​​​​​សន្និដ្ឋាន​​​ថា គាត់​​​ជា​​​ភេរវករ​​​​​​ឡើយ​​​ បើ​​​គាត់​​​មិន​​​ប្រព្រឹត្តភេរវកម្ម​​​ជា​​​ថ្មីនោះ​។ ឥឡូវ​​​គាត់​​​មិន​​​ធ្វើ​​​​​​រឿង​​​អ្វី​​​ឡើយ​​​ ដូច្នេះ​​​​​​តើ​​​យើង​​​​​​អាច​​​និយាយ​​​ថា គាត់​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ដល់​​​ប្រទេស​​​យ៉ាង​​​ម៉េច​​​កើត​​​?”។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ អ្នក​​​វិភាគ​​​ និង​​​អ្នក​​​​​​សង្កេត​​​ការ​​​ណ៍​​​បោះ​​​ឆ្នោត​​​​​​បាន​​​និយាយ​​​ថា ចលនា​​​អំណា​​​ច​​​ ពលរដ្ឋ​​​ខ្មែរ​​​​​​មិន​​​ដែល​​​បាន​​​បង្ក​​​ការ​​​គំរាម​​​​​​សន្តិសុខ​​​តាំង​​​ពីដ​​​ំបូង​​​ ហើយ​​​ថា រដ្ឋា​​​ភិបាល​​​​​​គ្រាន់​​​តែ​​​ប្រើ​​​ក្រុម​​​នេះ​​​ជា​​​ការ​​​បន្លាច​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​នឹង​​​ការ​​​តវ៉ា​​​ដែល​​​បានកើត​​​បន្ទាប់​​​នោះ ។ ឥឡូវ​​​នេះ​​​មជ្ឈដ្ឋាន​​​​​​ខ្លះ​​​និយាយ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​ប្រើ​​​លោក សេរីរដ្ឋា ម្តង​​​ទៀត​​​ លើក​នេះ​​​ក្នុង​​​ក្តី​​​សង្ឃឹម​​​ថា គាត់​​​នឹង​​​ជួយ​​​បង្វែរ​​​សន្លឹក​​​ឆ្នោត​​​ចេញ​​​ពី​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​ឆ្នាំ​​​២០១៧​​​ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​។

លោក ឥសាន បាន​​​បដិសេធ​​​គំនិត​​​នេះ​​​។ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ នៅប្រទេ​​​ស​​​​​​ថៃ​​​ លោក សេរី​​​រដ្ឋា ក៏​​​បាន​​​បដិសេធ​​​គំនិត​​​នេះ​​​ដែរ​​​។ លោក​​​ សេរីរដ្ឋា បាន​​​និយាយ​​​ថា “ វា​​​មិន​​​​​​មែន​​​ជា​​​​​​ការ​​​វិភាគ​​​ល្អ​​​ទេ​​​។ ខ្ញុំ​​​​​​គិត​​​ថា នេះ​​​ជា​​​ការ​​​បារម្ភ​​​ពី​​​ខាង​​​គណបក្ស​​​សង្គ្រោះជាតិ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​គិត​​​ថា គណបក្ស​​​ថ្មី​​​របស់​​​លោក​​​នឹង​​​អាច​​​ធ្វើ​​​ឲ្យ​​​ខូច​​​ចំនួន​​​សំឡេង​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នោះ​​​ គេ​​​ផ្តល់​​​កិត្តិយស​​​​​​ឲ្យ​​​ខ្ញុំ​​​ពេក​​​ហើយ​​​​​​”។ លោក​​​​​​ សេរីរដ្ឋា បាន​​​និយាយ​​​ថា លោក​​​​​​មាន​​​អារម្មណ៍ “ធម្មតា” អំពី​​​ការ​​​ព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​ ហើយ​​​ថា ទង្វើ​​​នេះ​​​គឺជា​​​របៀប​​​ទទួល​​​ស្គាល់​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ថា លោក​​​មិនមែនជា​​​ភេរវករ​​​។ លោក​​​បាន​​​និយាយ ​​ទៀត​​​ថា “គាត់​​​ហៅ​​​ខ្ញុំ​​​ភេរវករ​​​…ប៉ុន្តែ មិន​​​អាច​​​រក​​​ឃើញ​​​ភ័ស្តុ​​​តាង​​​ណា​​​មួយ​​​បញ្ជាក់​​​ថា ខ្ញុំ​​​ជា​​​ភេរវករ​​​ទេ​​​។ ខ្ញុំ​​​ជឿ​​​ថា លោក ហ៊ុន សែន​​​ ដឹង​​​ច្បាស់​​​ថា ធ្វើ​​​ជាអ្នក​​​នយោបាយ​​​ ជា​​​អ្នក​​​ប្រយុទ្ធ​​​របៀប​​​ណា​​​។ យើង​​​ជា​​​អ្នក​​​ប្រយុទ្ធ មិន​​​មែន​​​ជា​​​សត្រូវ​​​ទេ​​​”។

​​​ ­លោក សេរីរដ្ឋា បាន​​​និយាយ​​​ថា ក្រុម​​​របស់​​​លោក​​​​​​នឹង​​​ដាក់​​​ពាក្យ​​​​​​សុំ​​​បើក​​​គណបក្ស​​​របស់​​​ខ្លួន​​​ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​​​​​​​ថ្ងៃ​​​េនះ​​​​​​តាមការ​​​​​​គ្រោង​​​ ទុក ប៉ុន្តែថា​​​ លោក​​​នឹង​​​មិន​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​​​​វិញ​​​ទេ​​​ លុះ​​​ត្រា​​​តែ​​​គណបក្ស​​​នេះ​​​បាន​​​ចុះ​​​បញ្ជី​​​ជា​​​ផ្លូវ​​​ការ​​​ ហើយ​​​មនុស្ស​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ជា​​​មួួ​យ​​​រូប​​​លោក​​​កាល​​​ពី​​​ខែ​​​មករា​​​នោះ​​​​​​​​​ ក៏​​​ត្រូវ​​​ទទួល​​​បានការ​​​​​​លើក​​​លែង​​​ទោស​​ដែរ​​​។

លោក​ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ទាំង​​​បី​​​នឹង​​​ទទួល​​​បាន​​​ការ​​​លើក​​​លែង​​​ទោស​​​ “ នៅ​​​ពេល​​​ក្រោយ​​​”។

លោក​​​ សេរី​​​រដ្ឋា បាន​​​ឲ្យ​​​ដឹង​​​ថា ប្រសិន​​​បើ​​ និង​​​ពេល​​​ណា​​​លោក​​​ត្រឡប់​​​មក​​​វិញ កិច្ច​​​ការ​​​ដំបូង​​​របស់​​​គណបក្ស​​​នេះ​​​​​គឺ​​​ត្រូវ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ គណៈកម្មាធិការ​​​ជាតិ​​​រៀ​​​ប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ធ្វើ​​​កំណែ​​​ទម្រង់​​​គណៈកម្មាធិការ​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដោយ​​​សម្រេច​​​ជ្រើស​​​តាំង​​​សមាជិក​​​បួន​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​នីមួយ​​​ៗ​​​ និង​​​បាន​​​ព្រម​​​ព្រៀង​​​លើ​​​សមាជិក​​​ទី​​​៩​​​ដោយ​​​មតិរួម​​​។ លោក​​​ សេរី​​​រដ្ឋា បាន​​​និយាយ​​​ថា លោក​​​ចង់​​​បាន​​​​​​សមាជិក​​​​​​ទាំង​​​ប្រាំ​​​បួន​​​រូប​​​ឯករាជ្យ​​​ខាង​​​នយោបាយ​​​ បើ​​​មិន​​​ដូច្នោះ​​​ទេ នឹង​​​​​​បញ្ចុះ​​​បញ្ចូល​​​អង្គការ​​​សហ​​​ប្រជា​​​​​​ជាតិ​​​ឲ្យ​​​ជួយ​​​រៀប​​​ច​​​​​​ំការ​​​បោះ​​​ឆ្នោត​​​លើក​​​ក្រោយ​​​នេះ​​​ ដូច​​​ដែល​​​អង្គការ​​​សហប្រជា   ​​​ជាត​​​ិ​​​​​​បាន​​​ធ្វើ​​​កាល​​​ពីឆ្នាំ​​​១៩៩៣​​​។

លោក​​​បាន​​​និយាយ​​​ថា នៅ​​​ពេល​​​នោះ​​​គណ​​​បក្ស​​​​​​របស់​​​លោ​​​ក​​​​​​​​​នឹង​​​ពិចារណា​​​អំពី​​​ការ​​​ចូល​​​រួម​​​។

លោក​​​បន្ត​​​ថា “ ជំហាន​​​ដំបូង​​​គឺ​​​ត្រូវ​​​គាំទ្រ​​​ឲ្យ​​​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និងយុត្តិធម៌​​​…។ ការ​​​បោះ​​​ឆ្នោត​​​​​​ជា​​​អាទិភាព​​​ទី​​​២​​​។ ប្រសិន បើ​​​ប្រជា​​​ពល​​​រដ្ឋ​​​គាំទ្រ​​​ខ្ញុំ​​​ ខ្ញុំ​​​ [នឹង] ​​​ក្លាយ​​​ជា​​​មេ​​​ដឹក​​​នាំ​​​នៃ​​​ប្រទេស​​​កម្ពុជា​​​”៕​​​ស៊ុយឈាង និង​​​ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស