29.6 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ​អញ្ជើញ​តំណាង​ក្រុម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​មក​សាកសួរ​ អំពី​មហិច្ឆតា​បង្កើត​គណបក្ស​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​មហាផ្ទៃ​​​បាន​​​អញ្ជើញ​​​តំណាង​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ ​​​ជា​ក្រុម​​​ដែល​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​​​ទុក​​​ថា ជា​​​អង្គការ​​​ភេរវកម្ម ដែល​​​មាន​​​​​​បំណង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​នោះ ​​​មក​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​នេះ អំពី​​​ក្តី​​​សង្ឃឹម​​​របស់​ខ​​​្លួន​​​ក្នុង​​​ការ​​​បង្កើត​​​គណបក្ស​​​នយោបាយ​​​។

ក្រសួ​​​ង​មហាផ្ទៃ​​​ទទួល​​​បាន​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​បង្កើត​​​គណបក្ស​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​កាល​​​ពី​ថ្ងៃ​​​ច័ន្ទ ពី​​​លោក សួន សេរី​រដ្ឋា ប្រធាន​​​ចលនា​​​នេះ​​​ដែល​​​និរទេស​​​ខ្លួន​​​ឯង​​​ ដែល​​​បច្ចុប្បន្ន​​​នេះ​​​ប្រឈម​នឹង​ការ​​​​ផ្តន្ទា​ទោស​​​កំបាំង​​​មុខតាម​​​ការ​​​ចោទ ប្រកាន់​​​ពី​បទ​​​មាន​​​ផែន​​​ការ​​​វាយ​​​ប្រហារ​​​មក​​​​​​លើ​​​រដ្ឋាភិបាល​​​ និង​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​ពីរ​​​នេះ​​​លោក​​​បាន​​​បដិសេធ​​​។

លោក ឌុច សុន អគ្គនាយក​​​នៃ​​​អគ្គ​នាយកដ្ឋាន​បុគ្គលិក​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​អញ្ជើញ​​​មក​​​សាក​​​សួរ​​​នេះ​​​គឺថា​​​យើង​​​អាច​​​ពិនិត្យ​​​មើល​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​ជាមួយ​​​គ្នា ហើយ​​​ពួក​​​គេ​​​អាច​​​ស្តាប់​​​អនុសាសន៍​​​មួយ​​​ចំនួន​​​ថា តើ​​​ត្រូវ​​​បង្កើ​​​ត​គណបក្ស​​​នយោបាយ​​​ដូច​ម្តេច​​។ ផ្នែក​​​​​​ខ្លះ​នៃ​ពាក្យ​​​សុំ​​​នេះ​មិន​​​ទាន់​​​ពេញ​​​លេញ​​​ទេ ឧទាហរណ៍​​​បាវចនា​​​គណបក្ស​​​គឺ​​​សរសេរ​​មិន​ត្រឹមត្រូវ​​​ជាដើម”។

នៅ​​​លើ​​​គេ​​​ហ​ទំព័រ​​​របស់​​​ខ្លួន ​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​បញ្ជូន​​​តំណាង​​​ឲ្យទៅ​​​ចូល​​​រួ​​​ម​​​ក្នុង​​​ជំនួប​​​នោះ​​​។ បើ​​​ទោះ​​​ណា​​​ជា​រដ្ឋា​ភិ​បាល​​កោះហៅ​តំណាង​ចលនា​នេះ​មក​សាក​សួរ​ក៏ដោយ​​​ ក៏​​​លោក ឌុច សុន បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​ទាំង​​​នេះ​​​នឹ​​​ង​​​មិន​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ទេ​​​។ បុរស​​​បី​​​នាក់​​​ទៀត​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តាម​ចោទ​ថា​​​ជា​​​សមាជិក​​​របស់​​​ក្រុម​​​ដែរ​នោះ កំពុង​​​​ប្រឈម​​​នឹង​​​ការ​​​ផ្តន្ទា​ទោស​​​ជា​​​មួ​​យ​​​លោក សួន សេរីរដ្ឋា ដែរ​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស