ក្រសួងមហាផ្ទៃបានចុះបញ្ជីគណបក្សអំណាច ខ្មែរដែលកើតចេញពីចលនាអំណាចពលរដ្ឋខ្មែរជាអង្គការ ភេរវកម្ម ជាផ្លូវការកាលពីថ្ងៃសុក្រ បន្ទាប់ពីការទទូចសុំជាច្រើនឆ្នាំ បើទោះជាខ្វះភ័ស្តុតាងក៏ដោយ។
ចំណាត់ ការនេះកើតឡើងរយៈពេល១សប្ដាហ៍ និងនៅថ្ងៃ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រះរាជទានលើកលែងទោសដល់លោក សួន សេរី រដ្ឋា ប្រធានគណបក្សនេះដែលត្រូវបានកាត់ឲ្យជាប់ទោសតាមការចោទប្រកាន់ ពីបទទាក់ទងអំពើភេរវកម្មកាលពីខែមករា ហើយលោកស្ថិតក្នុងភាពនិរទេសខ្លួនដដែល។
ក្រសួងមហាផ្ទៃបានលើក ឡើងក្នុងសេចក្ដី ថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “គណបក្សអំណាចពលរដ្ឋខ្មែរត្រូវបានចុះក្នុងបញ្ជីគណ បក្សនយោបាយនៅក្រសួងមហាផ្ទៃហើយ”។ មន្ត្រីក្រសួងមហាផ្ទៃម្នាក់បានឲ្យដឹងថា ចលនានេះត្រូវបានផ្ដល់ជាគណបក្សនយោបាយ ពីព្រោះចលនានេះលែងគំរាមកំហែងដល់សន្តិសុខទៀតហើយ។
ប៉ុន្តែអ្នក សង្កេតការណ៍លើកឡើងថា ករណី ប្រឆាំងលោក សួន សេរីរដ្ឋា ជាហេតុផល នយោបាយ ហើយសង្ស័យថា ឥឡូវនេះគណ បក្សប្រជាជនសង្ឃឹមថា គោលនយោបាយរបស់គណបក្សលោកនឹងបំបែកសន្លឹកឆ្នោតពីបក្សប្រឆាំង ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ គណកប្សប្រជាជន និងលោក សួន សេរីរដ្ឋា បានច្រានចោលគំនិតនេះ៕ សារុន