TAG
សៀម ភ្លុក
សាលាឧទ្ធរណ៍មិនអនុញ្ញាតឱ្យលោក សៀម ភ្លុក នៅក្រៅឃុំបណ្ដោះអាសន្ន
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នៅក្នុងពន្ធនាគារបណ្ដោះអាសន្ន ដោយអះអាងថា ការអនុញ្ញាតឱ្យនៅក្រៅឃុំ ប៉ះពាល់ដល់ដំណើរការនីតិវិធីតុលាការ។
សភាស៊ើបសួរនៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង នៅថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា នេះ បានប្រកាសសាលដីកាដោយបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឱ្យលោក សៀម ភ្លុក។ ការបដិសេធនេះ ក្រោមហេតុផលថា ដើម្បីរក្សាជនត្រូវចោទជូនតុលាការបន្តនីតិវិធីទៀត។
លោក សៀម ភ្លុក...
តុលាការឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក នៅពន្ធនាគារព្រៃស
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នៅពន្ធនាគារព្រៃស នៅថ្ងៃទី២៨ មេសា បន្ទាប់ពីឃាត់ខ្លួនបាន ១ថ្ងៃ ក្រោមបទចោទប្រកាន់ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ»។
ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ទៅឃុំនៅពន្ធនាគារព្រៃស...
អ្នកនាំពាក្យក្រសួងមហាផ្ទៃថាលោក សៀម ភ្លុក មិនអាចគេចវេសពីផ្លូវច្បាប់បានឡើយ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ព្រមានថា លោក សៀម ភ្លុក ដែលជាស្ថាបនិកគណបក្សបេះដូងជាតិ នឹងមិនអាចគេចវេសពីការប្រឈមមុខនឹងផ្លូវច្បាប់របស់កម្ពុជាបានឡើយ បើទោះជាបានអះអាងថានឹងចូលខ្លួនទៅបំភ្លឺបន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធលើសំណុំរឿងរបស់លោកពីតុលាការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មានក្នុងស្រុក VOD ដកស្រង់សម្ដីថា លោក សៀម ភ្លុក នឹងមិនអាចគេចខ្លួនទៅណាបានឡើយ ហើយអាជ្ញាធរបានចាត់វិធានការខ្លះៗហើយដើម្បីទប់ស្កាត់កុំឱ្យស្ថាបនិកគណបក្សបេះដូងជាតិរូបនេះចេញទៅក្រៅប្រទេស។
ប្រភពដដែលអះអាងថា វិធានការបន្តគឺក្រសួងមហាផ្ទៃកំពុងតែរង់ចាំអនុវត្តតាមការបញ្ជារបស់ស្ថាប័នអយ្យការប៉ុណ្ណោះ បើទោះជាលោក សៀម ភ្លុក បានព្យាយាមគេចវេសមិនចូលបំភ្លឺនៅតុលាការតាមដីកាក៏ដោយ...
ស្ថាបនិកបក្សបេះដូងជាតិថានឹងចូលបំភ្លឺនៅតុលាការបន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធ
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក អះអាងថានឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ បន្ទាប់ពីលោកពឹងពាក់មេធាវី និងទទួលបានឯកសារពាក់ព័ន្ធលើសំណុំរឿងរបស់លោកពីតុលាការរួចរាល់។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថាមិនដែលមានបំណងគេចវេសពីការកោះហៅរបស់តុលាការម្តងណាឡើយ ប៉ុន្តែដោយសារតែកន្លងមកលោកមិនដែលបានទទួលដីកាកោះហៅជាផ្លូវការពីតុលាការទាល់តែសោះ។
លោកបដិសេធរាល់ពាក្យចចាមអារ៉ាម និងសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក ដែលថាលោកមានចេតនាគេចពីការកោះហៅរបស់តុលាការ ថាជារឿងមិនពិតនោះឡើយ ព្រោះលោកមិនដែលមានចេតនាគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ដើមអម្ពិល បានដកស្រង់សម្ដីអ្នកនាំពាក្យគណបក្សកាន់អំណាច...
ស្ថាបនិកបក្សបេះដូងជាតិភៀសខ្លួនទៅកន្លែងសុវត្ថិភាពក្រោយតុលាការបង្គាប់ឱ្យនាំខ្លួន
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក កំពុងភៀសខ្លួននៅកន្លែងសុវត្ថិភាពបណ្ដោះអាសន្ន ក្រោយតុលាការចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនមកបំភ្លឺក្នុងសំណុំរឿងបទល្មើសក្លែងបន្លំឯកសារ។
មេធាវីការពារក្តីឱ្យលោក សៀម ភ្លុក គឺលោក សំ សុគង់ ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនឹងចេញមុខបំភ្លឺនៅតុលាការដើម្បីបង្ហាញភាពស្អាតស្អំរបស់កូនក្ដី បន្ទាប់ពីមានដីកាចាប់ខ្លួនរបស់តុលាការអស់សុពលភាពនៅថ្ងៃទី២៥ ខែមេសា។ លោកបន្តថា លោក សៀម ភ្លុក គ្មានបំណងក្លែងបន្លំឯកសារណាមួយដើម្បីបង្កើតគណបក្សបេះដូងជាតិ ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះទេ។
លោក សំ សុគង់ ចាត់ទុកការបង្គាប់របស់តុលាការដែលឱ្យសមត្ថកិច្ចនាំខ្លួនលោក...
តុលាការបង្គាប់ឱ្យនាំខ្លួនអតីតស្ថាបនិកបក្សបេះដូងជាតិចូលសាកសួរមុនថ្ងៃទី២៥មេសា
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនអតីតតំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដែលកំពុងជ្រកកោនជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន យកមកសាកសួរឱ្យបានមុនថ្ងៃទី២៥ ខែមេសា ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» អំឡុងពេលបង្កើតគណបក្ស។
នៅក្នុងដីកាបង្គាប់ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានឱ្យដឹងថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ តុលាការបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ចូលបំភ្លឺឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២...
ក្រសួងមហាផ្ទៃលុបឈ្មោះគណបក្សបេះដូងជាតិចេញពីបញ្ជីដោយសារបញ្ហាស្នាមមេដៃ
ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សបេះដូងជាតិ ចេញពីបញ្ជីបង្កើតគណបក្សនយោបាយ តាមបទប្បញ្ញត្តិស្ដីពីច្បាប់គណបក្សនយោបាយ ក្រោយពីរកឃើញភាពមិនប្រក្រតីក្នុងការប្រមូលស្នាមមេដៃដើម្បីស្នើសុំចុះបញ្ជីនាពេលកន្លងមក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានចុះហត្ថលេខាយល់ព្រមលុបឈ្មោះគណបក្សបេះដូងជាតិ ចេញពីបញ្ជីបង្កើតគណបក្សនយោបាយ បន្ទាប់ពីគណបក្សនេះរងការចោទប្រកាន់ថាបានក្លែងបន្លំស្នាមផ្ដិតមេដៃនៅពេលដែលបានសុំបង្កើតគណបក្សនយោបាយកាលពីអំឡុងឆ្នាំ២០២១ កន្លងមក។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានអះអាងថា ស្នាមមេដៃសមាជិកជាង ៤ពាន់នាក់របស់គណបក្សបេះដូងជាតិ ចំនួន ២០រូប...
ស្ថាបនិកគណបក្សបេះដូងជាតិអះអាងថានៅតែប្ដេជ្ញាបន្តសកម្មភាពនយោបាយ
ប្រធានគណបក្សបេះដូងជាតិ បានប្ដេជ្ញាដោយមុតមាំថា នឹងនៅតែបន្តការចូលរួមក្នុងសកម្មភាពនយោបាយ ប៉ុន្តែមិនបានជ្រើសរើសថា គួរបង្កើតគណបក្សថ្មីទៀត ឬត្រូវបន្តចូលរួមជាមួយគណបក្សដទៃណាមួយនៅឡើយទេ បើទោះជាត្រូវរងការគំរាមកំហែង និងយាយីពីក្រសួងមហាផ្ទៃយ៉ាងណាក្តី។
លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា លោកនឹងមិនបោះបង់គោលដៅ ឬងាកចេញពីសមរភូមិនយោបាយទេ។ លោកបន្តថា ថ្វីត្បិតនៅពេលនេះសេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូល បានបិទផ្លូវតវ៉ារបស់លោកក្តី តែឆន្ទៈ និងគោលដៅនៃការធ្វើនយោបាយរបស់លោក នៅតែបន្តរហូត។
យ៉ាងនេះក្តី...
តុលាការកំពូលច្រានចោលបណ្ដឹងគណបក្សបេះដូងជាតិតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ
តុលាការកំពូលបានច្រានចោលបណ្ដឹងគណបក្សបេះដូងជាតិ របស់លោក សៀម ភ្លុក ដែលស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះចេញដីកាបង្គាប់ទៅក្រសួងមហាផ្ទៃ ឱ្យចុះបញ្ជីគណបក្សនយោបាយរបស់ខ្លួន។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មេធាវីការពារក្ដីឱ្យស្ថាបនិកគណបក្សបេះដូងជាតិ បានដាក់បណ្ដឹងទៅតុលាការកំពូល ដោយស្នើតុលាការជាន់ខ្ពស់នេះទម្លាក់ចោលការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ និងបើកផ្លូវឱ្យគណបក្សបេះដូងជាតិ បានចុះបញ្ជីនៅក្រសួងឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខតាមលក្ខខណ្ឌច្បាប់។
នៅថ្ងៃសុក្រ ទី២៤ ធ្នូ នេះ តុលាការកំពូលបានបើកសវនាការសួរដេញដោលបណ្ដឹងរបស់ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ដែលមានភាគីក្រសួងមហាផ្ទៃ...
តំណាងស្ថាបនិកគណបក្សបេះដូងជាតិត្រូវតុលាការកំពូលចេញលិខិតឱ្យចូលរួមសវនាការនៅចុងខែធ្នូ
តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានតុលាការកំពូលចេញលិខិតអញ្ជើញឱ្យចូលរួមសវនាការជាមួយមេធាវីតំណាងដោយអាណត្តិ គឺលោក ជួង ជូងី និងលោក សំ សុគង់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះជាកំហិត។
តំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ធ្នូ នេះថា ក្រសួងមហាផ្ទៃមិនមានអង្គហេតុស្របតាមច្បាប់គ្រប់គ្រាន់ និងមានភាពចាំបាច់ដើម្បីចោទប្រកាន់គណបក្សបេះដូងជាតិនោះទេ...