29.3 C
Phnom Penh

តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​នៅ​ថ្ងៃទី​២២​វិច្ឆិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ពី​បទ​ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

ការ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បញ្ចប់​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​បង្កើត​ឡើង​ដោយ​គណបក្ស​បេះដូង​ជាតិ។

ការ​ចាប់ និង​បញ្ជូន​លោក សៀម ភ្លុក ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា លើក​ហេតុផល​ថា លោក សៀម ភ្លុក មិន​ចូល​បំភ្លឺ ប៉ុន្តែ​លោក សៀម ភ្លុក ថា​ការ​មិន​បាន​ចូល​បំភ្លឺ គឺ​ដោយសារតែ​លោក​មិន​បាន​ទទួល​ដីកា​ពី​តុលាការ។

បើ​តាម​របាយការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ទៅ​លោក ហ៊ុន សែន បាន​រៀបរាប់​ថា លោក សៀម ភ្លុក មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ស្នាម​មេដៃ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ខែ​មិថុនា ឆ្នាំ​២០២១។

តែ​យ៉ាងណា អំឡុង​ពេល​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​មក​ចូលរួម​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នា​ពេល​កន្លងមក លោក សៀម ភ្លុក បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់ ដោយ​ចាត់ទុក​សំណុំរឿង​នេះ​ថា​ជា​រឿង​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស