28 C
Phnom Penh

TAG

ហ៊ុន សែន

ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កម្ពុជា​បន្ត​ជាប់​ជា​ប្រទេស​ពុករលួយ​ជាងគេ​បំផុត​នៅ​អាស៊ាន

ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​ឈ្មោះ​ជា​ប្រទេស​មិន​ល្អ​បន្ត​ទៀត ដោយសារតែ​នៅ​ជា​ប្រទេស​ពុករលួយ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ាន ព្រោះ​មាន​អំពើពុករលួយ​ចាក់ឫស​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន។ យោង​តាម​លេខាធិការដ្ឋាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ចេញផ្សាយ​លទ្ធផល​សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើពុករលួយ (CPI) ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ដោយ​បាន​លើកឡើង​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៥៧ ក្នុង​ចំណោម ១៨០​ប្រទេស និង​ដែនដី​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​សិក្សា។ របាយការណ៍​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ ២៣​លើ​ពិន្ទុ​អតិបរមា...

លោក ហ៊ុន សែន ស្នើ​មេ​រដ្ឋប្រហារ​យោធា​ភូមា​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​និង​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច

នាយករដ្ឋមន្ត្រី​កម្ពុជា​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ស្នើ​ដល់​មេ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​លើ​គ្រប់​ភាគី ហើយ​រក្សា​ភាព​អត់ធ្មត់ ជាពិសេស​គឺ​អនុវត្ត​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ចំនួន ៥​ចំណុច​ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ឯកភាព​គ្នា​កាលពី​ខែ​មេសា ឆ្នាំ​២០២១។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជាមួយ​មេ​រដ្ឋប្រហារ​យោធា​នៅ​ភូមា លោក មីន អ៊ុងឡាំង តាមរយៈ​ប្រព័ន្ធ​វីដេអូ​នា​ថ្ងៃ​ទី​២៦...

លោក សម រង្ស៊ី ថា​តុលាការ​ប្រទេស​បារាំង​ត្រៀម​ខ្លួន​ចាប់​លោក ហ៊ុន សែន នៅ​ពេល​អស់​អំណាច

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ រំឭក​ថា តុលាការ​ប្រទេស​បារាំង​ត្រៀម​ខ្លួន​ចាប់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន នៅ​ពេល​អស់​អំណាច និង​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មេ​អង្គរក្ស​របស់​បុរស​ខ្លាំង​កម្ពុជា​ពីរ​រូប គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧។ លោក សម រង្ស៊ី បាន​សរសេរ​លើ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២២ ថា...

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក ៧០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​គ្រួសារ​មេបញ្ជាការ​រង «ង៧០» ជា​លើក​ទី​៥

រដ្ឋាភិបាល​កាត់​ដី​បឹងតាមោក​ជិត ១០០​ហិកតារ​បន្ថែម​ទៀត​ទៅ​ឱ្យ​គ្រួសារ​មេបញ្ជាការ​រង​នៅ​អង្គភាព «ង៧០» និង​បុគ្គល​ម្នាក់​ទៀត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ដី​បឹង​ធម្មជាតិ​ជាង ១០០​ហិកតារ​ទៀត​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន សម្បទាន​ឱ្យ​គ្រួសារ​សមាជិក​លេខា​លោក ហ៊ុន សែន ដែរ។ កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃដី​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ចំនួន ៧០​ហិកតារ ស្ថិត​នៅ​សង្កាត់​ព្រែកព្នៅ សង្កាត់​ពញាពន់ និង​សង្កាត់​គោករកា...

លោក សម រង្ស៊ី ថា​បក្ស​កាន់​អំណាច​រៀបចំ​ស្នើ​ឱ្យ​លោក កឹម សុខា សារភាព​ពី​អំពើ​ក្បត់​មាន​អាមេរិក​នៅ​ពី​ក្រោយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា សេណារីយ៉ូ​របស់​បក្ស​កាន់​អំណាច​បាន​រៀបចំ​ឱ្យ​តុលាការ​ស្នើ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​នូវ​ទង្វើ​ឧក្រិដ្ឋ​របស់​លោក​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​បដិវត្តន៍​ពណ៌​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ប្រសិនបើ​លោក កឹម សុខា ព្រម​សារភាព​តាម​សេណារីយ៉ូ​នេះ លោក​នឹង​ទទួល​បាន​នូវ​ការ​ដោះដូរ​មកវិញ​ផង​ដែរ នោះ​គឺ​ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស ហើយ​លោក កឹម...

លោក ហ៊ុន សែន ថា​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​មិន​យល់​សិល្បៈ​ការទូត​និង​ព្រហើន​លើ​ប្រធាន​អាស៊ាន

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​របស់​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) ដែល​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា ថា​ជា​អ្នក​ការទូត​ដែល​មិន​យល់​ពី​សិល្បៈ​ការទូត និង​មាន​ចរិត​ព្រហើន​ហ៊ាន​ប្រើ​សម្ដី​វាយប្រហារ​លើ​ប្រធាន​អាស៊ាន។ មេដឹកនាំ​ខ្មែរ​ដែល​គំរាម​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ មករា នេះ​ថា លោក​បាន​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ...

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក​ជាង​១០០​ហិកតារ​ឲ្យ​គ្រួសារ​សមាជិក​ក្រុម​លេខា​របស់​ខ្លួន

រដ្ឋាភិបាល​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​ទំនប់កប់ស្រូវ ឬ​បឹងតាមោក ទំហំ​ជាង ១០០​ហិកតារ​បន្ថែម​ទៀត​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នៃ​សមាជិក​ក្រុម​លេខា​របស់​ខ្លួន គឺ​លោកស្រី ជូ ដារ៉ារ៉េត ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន ៥​ទីតាំង​មាន​ទំហំ​ជាង ១២១​ហិកតារ ស្ថិតនៅ​សង្កាត់​ពន្សាំង និង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ...

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​លោក សម រង្ស៊ី ថា​ជា​ស្ថាបនិក​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​ប្រឆាំង បាន​រិះគន់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​របស់​តុលាការ​ដែល​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤២​ឆ្នាំ​នោះ ថា​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក មុត ចន្ថា ជា​មនុស្ស​ជំនិត​របស់​លោក កឹម សុខា បាន​លើកឡើង​នៅ​តាម​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ ថា មូលហេតុ ឬ​មូលដ្ឋាន​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ប្រមាណ ៥​ឆ្នាំ​មុន គឺ​ដោយសារ​លោក...

លោក សម រង្ស៊ី ថា​ការ​ចោទប្រកាន់​លោក កឹម សុខា ជា​ល្បិច​រំលាយ​បក្ស​ប្រឆាំង​ក្នុង​បំណង​បន្ត​អំណាច​ផ្ដាច់ការ​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ការ​ចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​លេស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​ត្រកូល ហ៊ុន ប៉ុណ្ណោះ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ដោយ​ភ្ជាប់​ខ្សែ​វីដេអូ​ដែល​ជា​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

លោក ហ៊ុន សែន ថា​អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​ភូមា​នោះ​ទេ

លោក ហ៊ុន សែន អះអាង​ថា អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​នៅ​ប្រទេស​ភូមា​នោះ​ទេ ត្បិត​កិច្ចការ​របស់​អាស៊ាន មិនមែន​ត្រូវ​ដោះស្រាយ​តែ​បញ្ហា​ប្រទេស​ភូមា​នោះ​ដែរ។ ក្រៅពី​នេះ​ទៀត អាស៊ាន​ឆ្នាំ​២០២២ នេះ ក៏​មាន​កិច្ចការ​ក្នុង​តំបន់​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់។ មេដឹកនាំ​ខ្មែរ​បាន​អះអាង​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា បញ្ហា​នៅ​ប្រទេស​ភូមា មិនមែន​ដោះស្រាយ​បញ្ចប់​ត្រឹម​រយៈពេល​ខ្លី ឬ​ត្រឹម​ដំណាក់កាល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា វា​មាន​ភាព​ចាំបាច់​ណាស់​នៃ​ការ​បង្កើត​អាស៊ាន...

Latest news