35 C
Phnom Penh

TAG

អំពើពុករលួយ

IDEA TALK៖ តើ​ហេតុ​អ្វី​កម្ពុជា​បន្ត​ទទួល​បាន​ពិន្ទុ​អាក្រក់​ខាង​បញ្ហា​ពុករលួយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ហេតុ​អ្វី​កម្ពុជា​បន្ត​ទទួល​បាន​ពិន្ទុ​អាក្រក់​ខាង​បញ្ហា​ពុករលួយ?»។

ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កម្ពុជា​បន្ត​ជាប់​ជា​ប្រទេស​ពុករលួយ​ជាងគេ​បំផុត​នៅ​អាស៊ាន

ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​ឈ្មោះ​ជា​ប្រទេស​មិន​ល្អ​បន្ត​ទៀត ដោយសារតែ​នៅ​ជា​ប្រទេស​ពុករលួយ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ាន ព្រោះ​មាន​អំពើពុករលួយ​ចាក់ឫស​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន។ យោង​តាម​លេខាធិការដ្ឋាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ចេញផ្សាយ​លទ្ធផល​សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើពុករលួយ (CPI) ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ដោយ​បាន​លើកឡើង​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៥៧ ក្នុង​ចំណោម ១៨០​ប្រទេស និង​ដែនដី​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​សិក្សា។ របាយការណ៍​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ ២៣​លើ​ពិន្ទុ​អតិបរមា...

មន្ត្រី​បក្ស​កាន់​អំណាច​ក្នុង​ខេត្ត​សៀមរាប​ចោទ​មន្ត្រី​បក្ស​ខេត្ត​របស់​ខ្លួន​ថា​ប្រព្រឹត្ត​អំពើពុករលួយ

ប្រធាន​សាខា​បក្ស​ជាច្រើន​ភូមិ​របស់​គណបក្ស​កាន់​អំណាច បាន​ចោទ​មន្ត្រី​គណបក្ស​ខេត្ត​របស់​ខ្លួន​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ការ​ដក​ឈ្មោះ​ចៅសង្កាត់​ជ្រាវ ក្នុង​ខេត្ត​សៀមរាប លោក គង់ ប៊ឹប ទាំង​អយុត្តិធម៌​ចេញពី​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ លែង​ឱ្យ​គាត់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ។ ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ដែល​ប្រធាន​សាខា​បក្ស​ជាច្រើន​ភូមិ​របស់​គណបក្ស​កាន់​អំណាច រួម​ជាមួយ​សមាជិក​បក្ស​ភូមិ​ជាច្រើន​នាក់​ទៀត នាំគ្នា​មក​តវ៉ា​ដល់​កន្លែង​ប្រារព្ធ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា នេះ គឺ​ដោយសារតែ​ប្រធាន​គណបក្ស​ខេត្ត​បាន​ដក​ឈ្មោះ​លោក គង់ ប៊ឹប ចេញពី​បញ្ជី​បេក្ខជន​ចៅសង្កាត់​របស់​ពួកគេ។ ប្រភព​ដដែល​បញ្ជាក់​ថា មុន​ការ​ប្រកាស​ឈ្មោះ​បេក្ខជន​ក្នុង​សន្និបាត​នេះ ពួកគេ​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​លោក គង់ ប៊ឹប...

មន្ត្រី​សាលាខេត្ត​បាត់ដំបង​ម្នាក់​សុំ​លាឈប់​ដោយ​ចោទ​ថា​មាន​បក្ខពួក​និយម​ខ្លាំង​ពេក​ក្នុង​ស្ថាប័ន

មន្ត្រី​សាលាខេត្ត​បាត់ដំបង ម្នាក់ បាន​សរសេរ​លិខិត​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ដើម្បី​សុំ​លាឈប់​ពី​ក្របខ័ណ្ឌ​ជា​មន្ត្រី​រាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ ដោយ​បាន​សំអាង​ថា គាត់​មិន​ពេញចិត្ត​នឹង​ការ​ប្រកាន់​បក្ខពួក​នៅ​ក្នុង​សាលាខេត្ត​ដែល​ខ្លួន​កំពុង​បម្រើ​ការ។ លោក លី ឌីនូរី ដែល​មាន​ឋានន្តរសក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​នៅ​ក្នុង​លិខិត​នោះ​ថា លោក​បាន​ចូល​បំពេញ​ភារកិច្ច​ជា​មន្ត្រី​រាជការ​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ចាប់តាំង​ពី​ឆ្នាំ​២០០៧ ហើយ​បច្ចុប្បន្ន​ជា​មន្ត្រី​សាលាខេត្ត​បាត់ដំបង។ ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ស្នើសុំ​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ដោយសារ​តែ​លោក​មិន​ពេញចិត្ត​នឹង​ការ​បង្កើត​បក្ខពួក​គ្នា​ក្នុង​សាលាខេត្ត​បាត់ដំបង។ ទាក់ទង​នឹង​ករណី​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា នេះ​ថា...

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​បង្កើន​អំពើពុករលួយ​ចំពោះ​ការ​លើកលែង​ពន្ធ​នាំចូល​រថយន្ត​របស់​រដ្ឋ

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​នាំចូល​ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចំនួន ៧៥៧​គ្រឿង គឺជា​ការ​បង្កើត​អំពើពុករលួយ​បន្ថែម​ទៀត ប្រសិនបើ​ពុំ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកលែង​ការ​យក​ពន្ធ​រថយន្ត​របស់​រដ្ឋ គឺជា​រឿង​ធម្មតា​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​នៅ​ក្នុង​ការ​បង់​ពន្ធ។ លោក​ថា៖ «កន្លងមក គឺ​ធ្លាប់​មាន​ករណី​ជាច្រើន​ដែល​មាន​ការ​ស្នើសុំ​គោលការណ៍​អនុគ្រោះ​ជា​រថយន្ត​របស់​រដ្ឋ ប៉ុន្តែ​ធាតុ​ពិត រថយន្ត​ទាំងនោះ​ជា​របស់​ឯកជន ខណៈ​មាន​ករណី​ខ្លះ​ទៀត​ក៏​មាន​ការ​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ទៅ​បម្រើ​ឱ្យ​ប្រយោជន៍​បុគ្គល​ផង​ដែរ»។ លោក​បន្ត​ថា ករណី​ទាំងនោះ គឺ​ត្រូវ​យកចិត្ត​ទុកដាក់ និង​ទាមទារ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ...

លោក ហ៊ុន សែន អះអាង​ថា​នឹង​យក​ឆ្នាំ​២០២២​ធ្វើ​កំណែ​ទម្រង់​គ្រប់គ្រង​ថវិកា​សាធារណៈ​ឱ្យ​ហ្មត់ចត់

បុរស​ខ្លាំង​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ប្ដេជ្ញា​យក​ឆ្នាំ​២០២២ ជា​ឆ្នាំ​ធ្វើ​កំណែ​ទម្រង់​គ្រប់គ្រង​ថវិកា​សាធារណៈ​ឱ្យ​បាន​ហ្មត់ចត់ បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ពី​របាយការណ៍​ជំពាក់​បំណុល​ក្រុមហ៊ុន​ឯកជន​ច្រើន​លើសលប់​របស់​រដ្ឋបាល​ខេត្ត​នីមួយៗ។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​តភ្ជាប់​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​គ្រប់គ្រង​ថវិកា​សាធារណៈ​ឱ្យ​បាន​ត្រឹមត្រូវ និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់ និង​បទបញ្ជា​ស្ដី​អំពី​ការ​ប្រើប្រាស់​ថវិកា​ជាតិ។ លោក ហ៊ុន សែន ព្រមាន​ថា បណ្ដា​ស្ថាប័ន​ជាតិ​ទាំងអស់...

តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា

សាលាដំបូង​ខេត្ត​កណ្តាល បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា ហៅ ទ្រី ក្រោយពី​តុលាការ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ជាង ១​ឆ្នាំ ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត។ ក្នុង​ដីកា​ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ លោក រស់ ផុនចាន់និមល ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​បង្គាប់​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា ហៅ ទ្រី យក​មក​ដាក់​ពន្ធនាគារ។ ដីកា​បង្គាប់​នេះ...

សង្គម​ស៊ីវិល​រិះគន់​ចំណាត់ការ​របស់ ACU ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​និង​យឺតយ៉ាវ

អង្គការ​មិនមែន​រដ្ឋាភិបាល រិះគន់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ថា​ប្រតិបត្តិ​ការងារ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​យឺតយ៉ាវ​ចំពោះ​ចំណាត់ការ​រឿង​ក្តី ជាពិសេស​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។ ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ពី​ចំណាត់ថ្នាក់​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ពេលនេះ ធ្វើឡើង​នៅ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ទាក់ទិន​ចំណាត់ការ​របស់​ខ្លួន។ តាមរយៈ​បទបង្ហាញ​នោះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាង​ថា លោក ស៊ុំ សុជាតិ ដែល​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​ផ្កាយ​១ និង​ជា​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​កាន់កាប់...

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ បើ​មិន​ព្រម​ដក​ខ្លួន​ចេញ

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ប្រាប់​ទៅ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុង​ខេត្ត​នេះ​ឱ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ពួកគេ បើ​សិន​អ្នក​ទាំងនោះ​នៅតែ​មិនព្រម​អនុវត្ត​តាម។ មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ព្រមាន​ដល់​បុគ្គល​ដែល​បាន​កាប់​គាស់​ឈូស​ឆាយ​ដី​ព្រៃ សង់​រោង ដាំ​ដំណាំ ឬ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​ក្នុង «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ» ធ្វើជា​កម្មសិទ្ធិ ត្រូវ​រុះរើ​និង​ដក​ចេញ​ដោយ​ខ្លួនឯង ដោយ​ដាក់​កំហិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ សេចក្ដី​ជូនដំណឹង​នេះ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទាំងនោះ​ដែរ បើសិនជា​អ្នក​រំលោភ​យក​ដី​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​នៅតែ​មិនព្រម​អនុវត្ត​តាម។ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មាន​ផ្ទៃដី​ទំហំ​ជាង ១៥​ម៉ឺន​ហិកតារ (១៥៤ ៤៥៨​ហិកតារ)...

រដ្ឋាភិបាល​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក

រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស្រាវជ្រាវ និង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន លើ​ករណី​ដែល​អតីត​អភិបាល​ខេត្ត​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ក្បែរ​បឹង​ទន្លេសាប​ជាង ២​ពាន់​ហិកតារ។ សេចក្ដី​ជូនដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​នៅ​ចុង​សប្ដាហ៍​កន្លងមក​នេះ បាន​ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​អង្កេត​ស្រាវជ្រាវ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួរ ច័ន្ទឌឿន អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់...

Latest news