TAG
គឹម សុខ
លោក ហ៊ុន សែន គំរាមថាអ្នកដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថា អ្នកណាដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន ប៉ុន្តែអ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនប្រាកដថានៅមានជីវិតដែរ។
អតីតកម្មាភិបាលខ្មែរក្រហម និងជាមេដឹកនាំដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ បានអះអាងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកដែលមានបំណងចង់សម្លាប់រូបលោកកាលពីមុន ហើយចង់ធ្វើឃាតលោកនៅពេលនេះដើម្បីទប់ស្កាត់មិនឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ ពួកគេក៏មិនរួចខ្លួនដែរ ព្រោះថាលោក ហ៊ុន សែន...
លោក ហ៊ុន សែន គំរាមមិនឱ្យលោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោកជាដាច់ខាត
មេដឹកនាំតវង្សត្រកូលនៅកម្ពុជា គឺលោក ហ៊ុន សែន គំរាមមិនឱ្យអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីខ្លួននោះទេ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តតំណែងនាយករដ្ឋមន្ត្រីដើម្បីថែរក្សាអំណាចត្រកូល «ហ៊ុន» ទៅថ្ងៃមុខបន្តទៀត។
បុរសខ្លាំងនៅកម្ពុជា ដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ ក៏បានព្រមានជាចំហទៅកាន់អ្នកវិភាគទាំងអស់នៅក្នុងពិធីសម្ពោធផ្លូវក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ធ្នូ...
លោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បងជាបេក្ខភាពនាយករដ្ឋមន្ត្រីជាផ្លូវការហើយ
លោក ហ៊ុន សែន ប្រកាសជាសាធារណៈលើកដំបូងនៅថ្ងៃទី០២ ខែធ្នូ នេះថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនផ្សេងទៀតដែលនឹងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក។
មេដឹកនាំដែលព្យាយាមកាន់អំណាចតត្រកូលរូបនេះ បានអះអាងជាចំហនៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី២ ធ្នូ នេះថា លោកនឹងគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃមុខ ព្រោះថាក្នុងនាមលោកជាឪពុក មានតួនាទីគាំទ្រ...
បណ្ឌិត សូ ណារ៉ូ៖ អ្នកដែលសម្លាប់ស្មារតីគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី
អតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយរូប អះអាងថា មេដឹកនាំបក្សប្រឆាំងដែលសម្លាប់ស្មារតីគណបក្សសង្គ្រោះជាតិ គឺមានតែលោក សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ ហើយភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាន គឺនៅថ្ងៃសមាជគណបក្សភ្លើងទៀន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយក៏ជាថ្ងៃធ្វើអត្តឃាតនយោបាយរបស់គាត់ដែរ។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣០...
ក្រុមតស៊ូមតិទាមទារឱ្យលោក ហ៊ុន សែន ផ្សះផ្សាជាតិដើម្បីបំពេញបំណងចុងក្រោយសម្ដេចក្រុមព្រះ
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ អំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បំពេញបំណងចុងក្រោយរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយការប្រកាសផ្សះផ្សាបង្រួបបង្រួមជាតិ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងរបស់ខ្មែរចាប់ពីពេលនេះតទៅ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣០ វិច្ឆិកា នេះថា បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាគោរពសម្ដេចក្រុមព្រះ...
លោក កឹម សុខា ចូលរួមរំលែកទុក្ខជាមួយម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្ដែងនូវការគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងបុត្រាបុត្រី ព្រមទាំងសមាជិកសមាជិការបស់គណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ចំពោះការយាងចូលទិវង្គតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅពេលនេះ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានថ្វាយសាររំលែកទុក្ខក្រៀមក្រំដល់ព្រះជាយា បុត្រាបុត្រី...
ក្រុមអ្នកឃ្លាំមើល៖ លោក ហ៊ុន សែន សាហាវជាង ប៉ុល ពត ដែលហ៊ានប្រកាសរំលាយក្រុមប្រឆាំងឲ្យរលត់ពីផែនដី
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញាថា លោកនឹងនៅតែបន្តកាន់តំណែងជាអ្នកការពារសន្តិភាពរហូតក្រុមអ្នកប្រឆាំងនឹងលោក រលាយរលត់ពីផែនដីសិន ទើបលោកត្រួសត្រាយបើកផ្លូវសម្រាប់ក្មេងជំនាន់ក្រោយឱ្យបន្តតំណែងនេះ។
លោក ហ៊ុន សែន អះអាងនៅថ្ងៃអង្គារ ទី២៣ វិច្ឆិកា នេះថា លោកនឹងយកឈ្នះជាមួយក្រុមអ្នកប្រឆាំងនឹងលោកឱ្យបាន ដើម្បីការពារសន្តិភាពជូនពលរដ្ឋខ្មែរ ហើយលោកនឹងធ្វើឱ្យដៃគូប្រជែងនយោបាយទាំងនោះទាល់ច្រកគ្រប់គ្នា ទើបលោកត្រួសត្រាយបើកផ្លូវឱ្យក្មេងជាន់ក្រោយបន្តតំណែងរបស់លោក។ ដូច្នេះនៅពេលនេះ លោកនឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីច្រើនឆ្នាំតទៅទៀតដើម្បីការពារសន្តិភាពជូនពលរដ្ឋខ្មែរ។
មេដឹកនាំដែលឧស្សាហ៍ប្រមាថជីវិតគូប្រជែងនយោបាយរបស់ខ្លួនរូបនេះ គំរាមថា បើទោះបីជាលោកអូសបន្លាយអាណត្តិរបស់លោកប៉ុន្មានឆ្នាំតទៅមុខទៀត គឺស្រេចតែលោកប៉ុណ្ណោះ ឲ្យតែប្រជាជនបោះឆ្នោតឲ្យលោកកាន់អំណាចបន្តទៀត...
ក្រុមអ្នកតស៊ូមតិ៖ សកម្មជនបក្សប្រឆាំងត្រូវចាប់ខ្លួនដោយសារមន្ត្រីបក្សនេះបោះបង់សមរភូមិនយោបាយចោល
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រលើកឡើងថា សកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនដោយរដ្ឋាភិបាលក្រុងភ្នំពេញ គឺដោយសារតែមន្ត្រីបក្សប្រឆាំងនាំគ្នាទុកសមរភូមិនយោបាយនៅកម្ពុជាចោល ដែលធ្វើឱ្យបក្សកាន់អំណាចហ៊ានរំលោភច្បាប់រឹតត្បិតសេរីភាពនយោបាយរបស់សកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងនោះយ៉ាងអានាធិបតេយ្យដូចសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ វិច្ឆិកា នេះថា លោកធ្លាប់បានផ្តាំតាមរយៈមនុស្សជំនិតអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី កាលនៅក្នុងពន្ធនាគារថា បើមន្ត្រីបក្សនាំគ្នាចាកចេញពីកម្ពុជា គឺស្មើនឹងទុកសមរភូមិនយោបាយឲ្យបក្សកាន់អំណាចអុកឡុកតាមទំនើងចិត្ត ជាពិសេសការធ្វើទុក្ខបុកម្នេញលើសកម្មជននៅមូលដ្ឋានរបស់ខ្លួន។
អ្នកវិភាគរូបនេះអះអាងថា...
លោក សម រង្ស៊ី ចាត់ទុកការចោទប្រកាន់លើគណបក្សបេះដូងជាតិថាបន្លំស្នាមមេដៃគឺមិនសមហេតុផល
អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ចាត់ទុកការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ ថាគណបក្សបេះដូងជាតិ ជាគណបក្សកើតចេញពីគណបក្សសង្គ្រោះជាតិ ហើយបានក្លែងបន្លំស្នាមមេដៃសមាជិកបក្សរបស់ខ្លួន គឺជាការចោទប្រកាន់ដែលមិនសមហេតុផល ខណៈអ្នកវិភាគបង្ហាញទស្សនៈអវិជ្ជមានថា អ្នកនយោបាយទាំងនោះមិនគួរខ្វល់ខ្វាយពីរឿងបើកបក្សថ្មីនោះទេក្នុងកាលៈទេសៈនេះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា រដ្ឋអំណាចលោក ហ៊ុន សែន បានចោទប្រកាន់អ្នកដែលបានដាក់ពាក្យសុំបង្កើតគណបក្សបេះដូងជាតិ ថាធ្វើការឲ្យគណបក្សសង្គ្រោះជាតិ...
លោក ហ៊ុន សែន បង្ហាញភាពសោកសៅចំពោះមរណភាពកូនប្រុសក្នុងរបបប្រល័យពូជសាសន៍
លោក ហ៊ុន សែន បានលើកឡើងនៅថ្ងៃខួប ៤៥ឆ្នាំនៃការស្លាប់កូនរបស់លោកក្នុងរបបខ្មែរក្រហមថា ក្នុងនាមជាឪពុក លោកមិនអាចសុំមេបញ្ជាការរបស់ខ្លួនយកសាកសពកូនខ្លួនឯងទៅបញ្ចុះឱ្យបានត្រឹមត្រូវឡើយ ដែលករណីនេះជាសោកនាដកម្មមួយធ្វើឱ្យលោកមិនអាចបំភ្លេចបាន ខណៈអ្នកឃ្លាំមើលសង្គមលើកឡើងថា លោកមិនត្រូវដឹកនាំប្រទេសឲ្យដូចទៅនឹងការឈឺចាប់របស់ខ្លួននោះឡើយ។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១០ វិច្ឆិកា នេះថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនទូទាំងប្រទេសមានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត ដែលសត្វទាំងនោះមានសិទ្ធិការពារកូនខ្លួនឯងច្រើនជាងមនុស្ស ប៉ុន្តែលោកត្រូវតែទ្រាំអត់ធ្មត់ដើម្បីរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។
លោកអះអាងថា...