29 C
Phnom Penh

TAG

គឹម សុខ

ក្រុម​តស៊ូ​មតិ៖ លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​គ្មាន​សមត្ថភាព​ម្នាក់​ប៉ុណ្ណោះ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ប្រសិនបើ​កូនប្រុស​ច្បង​លោក ហ៊ុន សែន ត្រឹមតែ​ជា​កូនប្រុស​ម្នាក់​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្រោម​ការ​រៀបចំ​ពី​ឪពុក​របស់​ខ្លួន​ដែល​មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រទេស​បាន​ទេ នោះ​ពលរដ្ឋ​នឹង​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ នេះ​ថា បេក្ខជន​នាយករដ្ឋមន្ត្រី​អនាគត លោក ហ៊ុន...

អ្នក​ឃ្លាំមើល៖ ល្បែង​ភ្នាល់​នយោបាយ​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ គួរតែ​បញ្ឈប់

ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ និង​សង្គម ផ្ដល់​យោបល់​ឱ្យ​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ឈប់​បង្ក​ទំនាស់​ជាមួយ​ជាតិសាសន៍​ខ្លួនឯង ដោយ​ការ​លេង​ល្បែង​ភ្នាល់​ដែល​លោក​បាន​បង្កើត​ឡើង​នោះ​ទៅ។ ចំណែក​ក្រុម​អ្នក​រិះគន់​ថា អ្នក​នយោបាយ​ជំនាន់​ថ្មី​ក៏​មិន​ត្រូវ​យក​ល្បែង​នយោបាយ​ភ្នាល់​គ្នា​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​បែប​នេះ​មក​លេង​ដូច​អ្នក​នយោបាយ​ជំនាន់​មុន​នោះ​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ​ថា បើ​លោក ហ៊ុន ម៉ាណែត ចាត់ទុក​ថា​ខ្លួនឯង​ជា​អ្នក​មាន​គំនិត​បញ្ញា​ខ្ពស់ ប៉ុន្តែ​បែរជា​មក​ទាស់ទែង​គ្នា​ដោយ​ការ​ភ្នាល់​បែប​នេះ...

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​តំណែង​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ខ្លួន

បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជា​កូនប្រុស​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​បបួល​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ភ្នាល់​ដាក់​តំណែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ខ្លួន និង​ការ​ចាកចេញ​ពី​ឆាក​នយោបាយ​របស់​លោក សម រង្ស៊ី ប្រសិនបើ​ភាគី​ណា​មួយ​ចាញ់​ល្បែង​ភ្នាល់​នេះ។ មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​គំរាម​សម្លាប់​គូប្រជែង​នយោបាយ​របស់​ខ្លួន លោក ហ៊ុន សែន បាន​យក​សំណេរ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត...

តើ​ការ​ប្រកាស​ផ្អាក​ទិវា​ជ័យជម្នះ​៧​មករា ជា​ការ​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម​ឬ​យ៉ាង​ណា?

តើ​ការ​ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា របស់​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម ឬ​យ៉ាង​ណា ខណៈ​កម្ពុជា​នៅ​ពេលនេះ​មាន​មហាយក្ស​ចិន​ជា​ខ្នង​បង្អែក​របស់​ខ្លួន​ទៅ​ហើយ​នោះ? មេដឹកនាំ​ខ្មែរ​ដែល​តែង​លើក​តម្កើង​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ លោក ហ៊ុន សែន អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​គយ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​ថា សម្រាប់​ឆ្នាំ​២០២២ ខាងមុខ នឹង​មិន​មាន​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​ថ្ងៃ​ជ័យជម្នះ ៧​មករា នោះ​ទេ...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​ដក​ទូត​ចេញពី​ភូមា​ជា​មុន ចាំ​រិះគន់​លោក​រឿង​ទៅ​ភូមា

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ព្រមាន​ថា បើ​ប្រទេស​សមាជិក​អាស៊ាន​ចង់​រិះគន់​គម្រោង​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​លោក មីន អ៊ុងឡាំង សូម​ប្រទេស​ទាំងនោះ​ដក​ស្ថានទូត​របស់​ខ្លួន​ចេញពី​ប្រទេស​ភូមា​ជា​មុន​សិន ចាំ​នាំគ្នា​មក​រិះគន់​លោក។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ធ្នូ នេះ​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាស៊ាន ៩ មក​ក្លាយ​ជា​អាស៊ាន ១០ វិញ...

លោក ហ៊ុន សែន អួត​ថា​រដ្ឋាភិបាល​លោក​មិន​មែន​កញ្ជើ​ធ្លុះ​ទេ បើ​មិន​មាន​វិបត្តិ​កូវីដ-១៩ លោក​នឹង​អភិវឌ្ឍ​ឱ្យ​ផ្អើល​ប្រទេស

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អួត​ថា រដ្ឋាភិបាល​របស់​លោក​មិនមែន​ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ​នោះ​ទេ ហើយ​បើសិនជា​មិន​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ Covid-19 លោក​នឹង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រទេស​ជាតិ​ឱ្យ​ផ្អើល​ប្រទេស​កម្ពុជា​ជា​មិនខាន។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ធ្នូ នេះ​ថា ប្រសិនបើ​គ្មាន​ជំងឺ​រាតត្បាត Covid-19 កើតឡើង​ទេ រដ្ឋាភិបាល​កម្ពុជា​អាច​មាន​លទ្ធភាព​ប្រើ​ថវិកា​ជាតិ​ដែល​ខ្លួន​បាន​សន្សំ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​ឱ្យ​ផ្អើល​កម្ពុជា​ម្តង ប៉ុន្តែ​ដោយសារ​ជំងឺ Covid-19 ថវិកា​នេះ​ត្រូវ​បាន​ប្រើ​អស់​ប្រមាណ​ជា​ពាក់កណ្តាល​ទៅ​ហើយ។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អះអាង​ថា...

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​នៅតែ​បន្ត​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​បាន​លើក​បន្តុប​កាលពី​ជាង ៤០​ឆ្នាំ​មុន នៅតែ​រក្សា​តួនាទី​របស់​ខ្លួន​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល ព្រោះ​ថា​ក្នុង​ជំនួប​ទល់មុខ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ លោក ហ៊ុន សែន នៅតែ​បន្ត​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា​ដដែល។ អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២...

លោក ទៀ បាញ់ ថា​អាវុធ​របស់​អាមេរិក​ចាស់ៗ​អស់​ហើយ​មិន​អាច​ឱ្យ​កងទ័ព​ប្រើ​បន្ត​ទៀត​ទេ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ចាស់ៗ​អស់​ហើយ ប្រសិនបើ​នៅតែ​បន្ត​ប្រើ​អាវុធ​ទាំងនោះ​ទៀត មាន​តែ​បង្ក​មហន្តរាយ​សម្រាប់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ចំណែក​អាវុធ​ដែល​អាច​ប្រើ​បាន​នៅសល់​តិចតួច​ណាស់ ដូច្នេះ​ក្រសួង​ការពារ​ជាតិ កំពុង​ពិនិត្យ​មើល​ដើម្បី​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង និង​យក​ទៅ​កម្ទេច​ចោល​នៅ​ពេលនេះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​បញ្ចប់​កម្មវិធី​បញ្ចុះ​បឋមសិលា​នៅ​មជ្ឈមណ្ឌល​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នេះ ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​អាវុធ​ចាស់ៗ​ដែល​សេសសល់​នៅ​បាត​ឃ្លាំង​តាំងពី​សម័យ លន់ នល់ មក​ម្ល៉េះ មិន​អាច​ឱ្យ​កងទ័ព​កម្ពុជា​ប្រើប្រាស់​បន្ត​ទៀត​បាន​ទេ។ លោក ទៀ...

ក្រុម​តស៊ូ​មតិ​ថា​ដំណោះស្រាយ​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ភូមា គឺ​ត្រូវ​និរទេស​ទាំង​គ្រួសារ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា មាន​ដំណោះស្រាយ​ជា​អាទិភាព​តែ​មួយ​គត់​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ភូមា មិនមែន​ធ្វើ​ច្បាប់​ការពារ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នោះ​ទេ ប៉ុន្តែ​ត្រូវតែ​និរទេស​ទាំង​គ្រួសារ​របស់​មេ​រដ្ឋប្រហារ​បង្ហូរ​ឈាម​រូប​នោះ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ទាំងអស់ ហើយ​ដំណោះស្រាយ​ក្រៅពី​នេះ សុទ្ធតែ​ជា​សញ្ញាណ​នៃ​បណ្ដាសា​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ទាំងអស់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ​ថា ការ​និរទេស​មេដឹកនាំ​របប​សឹក​នៅ​ភូមា លោក...

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​សន្និបាត​បក្ស​ថ្នាក់​ជាតិ​ដើម្បី​អនុម័ត​សម្រេច​បេក្ខភាព​អ្នក​បន្ត​វេន​នៅ​ចុង​ខែ​ធ្នូ

មេដឹកនាំ​ខ្មែរ​ដែល​យោធា​វៀតណាម​លើក​បន្តុប និង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​សន្និបាត​គណបក្ស​ថ្នាក់​ជាតិ ដើម្បី​អនុម័ត​សម្រេច​លើ​បេក្ខភាព​បន្ត​វេន​របស់​គណបក្ស និង​ក្បាលម៉ាស៊ីន​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​អះអាង​ក្នុង​ពិធី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​កាន់​អំណាច ត្រូវ​ត្រៀម​ខ្លួន​ចូលរួម​សន្និបាត​គណៈកម្មាធិការ​កណ្តាល ដើម្បី​អនុម័ត​សម្រេច​កិច្ចការ​ធំៗ​របស់​គណបក្ស ក្នុង​នោះ​ក៏​នឹង​ត្រូវ​សម្រេច​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន​បន្ទាប់ពី​រូបលោក​ផង​ដែរ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ...

Latest news