TAG
គ្រឿងញៀន
អ្នកឃ្លាំមើលជំរុញឱ្យលោក នេត សាវឿន ស៊ើបអង្កេតលើសាច់ញាតិនិងមន្ត្រីធំៗដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន
អ្នកឃ្លាំមើលជំរុញឲ្យអាជ្ញាធរគ្រឿងញៀន លោក នេត សាវឿន បើកការស៊ើបអង្កេតវះកាត់សាច់ញាតិ និងមន្ត្រីធំៗដូចជាឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និងឧកញ៉ា ម៉ុង ឫទ្ធី ទើបអាចទប់ស្កាត់បទល្មើសនេះមានប្រសិទ្ធភាព។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញរបាយការណ៍នៃការបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្នបានជាង ៤ពាន់ករណី ក្នុងនោះមានសារធាតុញៀនជាង ២តោន និងសារធាតុគីមីផ្សំប្រមាណ ៩០០គីឡូក្រាម ដោយឃាត់ខ្លួនមនុស្សចំនួនជាង ១ម៉ឺននាក់...
រដ្ឋមន្ត្រីមហាផ្ទៃណែនាំមន្ត្រីឱ្យពង្រឹងការទប់ស្កាត់អំពើជួញដូរគ្រឿងញៀននៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ណែនាំឱ្យមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន រួមទាំងចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា លើកឡើងក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនពលរដ្ឋឲ្យបានល្អប្រសើរ ហើយត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ពលរដ្ឋឲ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការថែមទៀត។
លោកណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ...
អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនជាតិវៀតណាមនិងខ្មែរ៩នាក់ទៅតុលាការករណីចាប់បង្ខាំងមនុស្ស
អាវុធហត្ថខេត្តស្វាយរៀង អះអាងថា កម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការដោយចាប់ និងបញ្ជូនមនុស្សចំនួន ៩នាក់ទៅតុលាការខេត្តនេះ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សក្រោយពីចុះអនុវត្តការបង្ក្រាបរយៈពេលប្រមាណ ៣ថ្ងៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថា មនុស្សទាំង ៩នាក់ចាប់ខ្លួនបាននៅភូមិតាបឹប និងចំណុចមុខផ្ទះសំណាក់ថៃអាង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីកម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
មនុស្សទាំង ៩នាក់ដែលអាវុធហត្ថចាប់ និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។...
សមត្ថកិច្ចចាប់ខ្លួនមេគ្រឿងញៀនបានវិញហើយបន្ទាប់ពីត្រូវបក្ខពួករំដោះចេញដើម្បីគេចវេះទោស៥២ឆ្នាំ
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនការងារបង្ក្រាបបទល្មើសគ្រឿងញៀន អះអាងថា សមត្ថកិច្ចចាប់ខ្លួនបានវិញហើយមេគ្រឿងញៀនដែលរៀបផែនការរត់ចេញពីពន្ធនាគារដើម្បីគេចវេះពីការអនុវត្តន៍ទោស ៥២ឆ្នាំ។
លោក ម៉ក់ ជីតូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា នេះថា ទណ្ឌិតដែលជាមេគ្រឿងញៀនជនជាតិចិនឈ្មោះ ចេន ហ្ស៊ីនហាន ត្រូវសមត្ថកិច្ចចាប់បានវិញហើយកាលពីថ្ងៃទី២២ ខែសីហា ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ ក្រុមបក្ខពួករបស់ពិរុទ្ធជននោះមានអ្នករៀបចំផែនការ មានអ្នកចំណាយថវិកា អ្នករៀបចំសកម្មភាព និងអ្នកចង្អុលបង្ហាញផ្លូវ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានដែរ។
លោកថា...
សមត្ថកិច្ចរឹបអូសសារធាតុញៀនជិត ៤ពាន់គីឡូក្រាមនិងចាប់ខ្លួនជនជាតិវៀតណាម១០នាក់
សមត្ថកិច្ចខេត្តស្វាយរៀង រឹបអូសសារធាតុញៀនជាង ៣៧៩៩គីឡូក្រាម និងចាប់ខ្លួនជនជាតិវៀតណាម ចំនួន ១០នាក់ ព្រមទាំងដកហូតកាំភ្លើង ៣ដើម ដែលធ្វើឲ្យចំនួនសារធាតុញៀន និងគ្រឿងញៀនរឹបអូសបានរយៈពេលជិតមួយខែសីហា នេះ កើនជិត ១តោន។
បើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែសីហា ឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាម ទាំង ១០នាក់បន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ចាប់ផ្ដើមចុះបង្ក្រាបដោយកំណត់មុខសញ្ញាលើជនសង្ស័យកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
ប្រតិបត្តិការបង្ក្រាបករណីជួញដូរនេះ នៅទីតាំងហាងខារ៉ាអូខេ MDM.KTV...
អ្នកវិភាគសង្ស័យលើចំណាត់ការសមត្ថកិច្ចដែលអាចឱ្យមេឧក្រិដ្ឋជនគ្រឿងញៀនចេញពីកម្ពុជាបាន
ក្រុមអ្នកវិភាគលើកឡើងថា ជារឿងគួរឱ្យសង្ស័យលើចំណាត់ការរបស់សមត្ថកិច្ចខ្លាំងបំផុត មេឧក្រិដ្ឋជនគ្រឿងញៀនត្រូវបានគេរំដោះល្បីខ្ចរខ្ចាយពេញប្រទេស តែសមត្ថកិច្ចគ្មានសមត្ថភាពទប់ស្កាត់រហូតអាចឱ្យឧក្រិដ្ឋជនដែលមានទោសជាង ៥០ឆ្នាំឆ្លងដែនគេចខ្លួនចេញពីកម្ពុជា។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ សីហា នេះថា ឧក្រិដ្ឋជនដែលរំដោះអ្នកទោសសុទ្ធតែនាំគ្នាបិទមុខជិតទាំងអស់ បែរជាសមត្ថកិច្ចអាចចាប់ខ្លួនបាន ប៉ុន្តែអ្នកទោសដែលអត្តសញ្ញាណរបស់គេត្រូវគេស្គាល់ពេញប្រទេស បែរជាចាប់ខ្លួនមិនបានទៅវិញ។ ជាងនេះទៀត ការអះអាងរបស់សមត្ថកិច្ចដែលថាមនុស្សដែលខ្លួនចាប់បាន គឺជាក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសនោះ នៅតែមិនគួរឱ្យទុកចិត្តបាននៅឡើយ...
សង្គមស៊ីវិលថាការរំដោះអ្នកទោសជួញដូរគ្រឿងញៀនជនជាតិចិនស្ថិតក្នុងការសង្ស័យពីការប្រព្រឹត្តអំពើពុករលួយ
មន្ត្រីសង្គមស៊ីវិលដែលទទួលបន្ទុកការពារសិទ្ធិមនុស្ស លើកឡើងថា ការរំដោះអ្នកទោសជនជាតិចិន នៅខេត្តសៀមរាប ស្ថិតក្នុងការសង្ស័យពីមហាជនពីករណីប្រព្រឹត្តអំពើពុករលួយ ដោយឃុបឃិតពីមន្ត្រីពាក់ព័ន្ធណាម្នាក់ដើម្បីផ្តល់ឱកាសឱ្យមានការរំដោះអ្នកទោស ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ធត្រូវតែបំភ្លឺឱ្យបានច្បាស់លាស់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ សីហា នេះថា បើផ្អែកតាមលិខិតស្នើសុំបញ្ជូនអ្នកទោសទៅព្យាបាលជំងឺ គឺមិនមែនជាលើកទី១ ទេ គឺជាច្រើនលើករួចមកហើយ ព្រោះក្នុងលិខិតនោះបញ្ជាក់ថាទៅព្យាបាលតាមការណាត់របស់គ្រូពេទ្យ ដូច្នេះចម្ងល់គឺនៅត្រង់ថា ហេតុអ្វីបានជាក្រុមឧក្រិដ្ឋជនចេញមករំដោះដោយស្គាល់ទីតាំង...
សមត្ថកិច្ចបញ្ជូនជនជាតិថៃ២នាក់ទៅតុលាការពាក់ព័ន្ធការចរាចរគ្រឿងញៀនជិតកន្លះតោន
អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀន សម្រេចបញ្ជូនខ្លួនជនជាតិថៃ ២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចរាចរគ្រឿងញៀនជាង ៤៦៥គីឡូក្រាម ស្របពេលដែលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកំពុងសស្រាក់សស្រាំបង្ក្រាបការជួញដូរគ្រឿងញៀនដែលបានឆ្លងដែនចូលប្រទេសកម្ពុជាប្រមាណជាង ១តោនកន្លះត្រឹមតែរយៈពេល ១សប្តាហ៍ចុងក្រោយនេះ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនក្រុមឧក្រិដ្ឋជនជនជាតិថៃ ២នាក់ បន្ទាប់ពីពួកគេបានចរាចរសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៦៥ដុំ ស្មើនឹង ៤៦៥គីឡូក្រាម និង ៦៥១ក្រាម ឆ្លងដែនពីតំបន់ត្រីកោណមាសឆ្លងកាត់តាមប្រទេសឡាវ ចូលទៅប្រទេសកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២៣ នេះ។
ប្រភពដដែលអះអាងថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមនៅទូទាំងប្រទេសឱ្យដល់ឫសគល់ ក្រោមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិលោក...
បុរសខ្លាំងណែនាំរដ្ឋាភិបាលអាណត្តិថ្មីឱ្យយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំង និងបង្ក្រាបការជួញដូរគ្រឿងញៀន
បុរសខ្លាំងក្រាញអំណាចត្រកូលលោក ហ៊ុន សែន ណែនាំឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ត្រូវតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការប្រយុទ្ធប្រឆាំង និងបង្ក្រាបការជួញដូរគ្រឿងញៀននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។
មេដឹកនាំខ្មែរក្តាប់អំណាចបន្តពូជលោក ហ៊ុន សែន លើកឡើងក្នុងពិធីជួបជុំរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះថា ក្នុងនាមរូបលោកដែលបន្តកាន់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព លោកបានផ្ដួចផ្ដើមគំនិតឱ្យធ្វើកំណែទម្រង់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...
សមត្ថកិច្ចរឹបអូសសារធាតុញៀនជិត ១ពាន់គីឡូក្រាមក្នុងខែសីហាដោយឃាត់ខ្លួនជនជាតិចិននិងខ្មែរជិត១០នាក់
សមត្ថកិច្ចរឹបអូសសារធាតុញៀនជាង ១០០គីឡូក្រាម ហើយបានឃាត់ខ្លួនជនជាតិចិនម្នាក់ និងខ្មែរ ២នាក់ ដោយសង្ស័យថាបានពាក់ព័ន្ធនឹងករណីនេះ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នេះ ឲ្យដឹងថា សមត្ថកិច្ចបានធ្វើការបង្ក្រាបគ្រឿងញៀននៅ ២ទីតាំងផ្សេងគ្នា ដោយរឹបអូសសារធាតុញៀនស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ ខណៈមេខ្លោងធំបានរត់គេចខ្លួន។
ប្រភពដដែលបញ្ជាក់ថា សារធាតុញៀនដែលសមត្ថកិច្ចបង្ក្រាបបាននៅ ២ទីតាំងផ្សេងគ្នានោះ ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន...