35.4 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា

សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស​អាស៊ី​បូព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​បច្ចេកវិទ្យា​អ៊ីនធឺណិត​អន្តរជាតិ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​ទទួល​បាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស លោក Edward J. Markey បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​លោក​កាលពី​ថ្ងៃទី​១៨...

អ្នក​រាយការណ៍​ពិសេស UN លើកឡើង​អំពី​សំណុំរឿង​របស់​លោក កឹម សុខា ដែល​អូស​បន្លាយ​ដោយ​តុលាការ​កម្ពុជា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បាន​លើកឡើង​អំពី​សំណុំរឿង​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​កន្លងមក​នេះ។ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ សីហា នេះ​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន បាន​មក​ជួប​លោក​ដល់​គេហដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៦...

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​ជាង​១០​នាក់​នៅ​ខែ​ក្រោយ

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» របស់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ បន្ទាប់​ពី​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សាទុក្ខ​របស់​ពួកគេ​ពេញ​មួយ​ថ្ងៃ​នេះ។ ក្នុង​បន្ទប់​សវនាការ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា ពួកគេ​ប្ដឹង​សាទុក្ខ​មក​តុលាការ​ជាន់ខ្ពស់​ដោយសារ​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់ទោស​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​រហូត ៥​ឆ្នាំ​នោះ វា​ជា​រឿង​អយុត្តិធម៌។ ពួកគេ​អះអាង​ថា តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក ពួកគេ​បាន​ឈប់​ធ្វើ​សកម្មភាព​ទាំងអស់ ហើយ​ចំពោះ​ការ​បង្កើត​ចលនា​របស់​ថ្នាក់​ដឹកនាំ​នៅ​ក្រៅ​ប្រទេស និង​ការ​រៀបចំ​ផែនការ ៥​ចំណុច​នោះ ពួកគេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ឡើយ។ ក្រៅពី​បដិសេធ​ការ​បង្កើត​ចលនា​ហើយ ពួកគេ​ក៏​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា...

តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​លោក សម រង្ស៊ី ចុះ​កិច្ចព្រមព្រៀង​កាត់​ខេត្ត​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា​នៅ​ខែ​ក្រោយ

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចុះ​កិច្ចព្រមព្រៀង​កាត់​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ចំនួន​៤ ប្រគល់​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា ដើម្បី​រស់នៅ។ ការ​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​សំណុំរឿង​លោក សម រង្ស៊ី ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» កាលពី​ថ្ងៃទី​១១ សីហា ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក សម រង្ស៊ី ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា កាលពី​ឆ្នាំ​២០១៣។ ក្នុង​បន្ទប់​សវនាការ តំណាង​អយ្យការ លោក...

តុលាការ​ផ្ដន្ទាទោស​មន្ត្រី​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​៧​នាក់​ដាក់​ពន្ធនាគារ​ពី​១៨​ខែ​ដល់​៣​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​មន្ត្រី​ជាន់ខ្ពស់ អតីត​មេឃុំ​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​នាក់​ដាក់​ពន្ធនាគារ​ពី ១៨​ខែ​រហូត​ដល់ ៣​ឆ្នាំ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម និង​បទ​ប្រមាថ​ព្រះមហាក្សត្រ។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ដោយ​ប្រកាស​សាលក្រម​របស់​ខ្លួន កាលពី​ថ្ងៃទី​១០ ខែ​សីហា សម្រេច​ផ្ដន្ទាទោស​អតីត​តំណាងរាស្ត្រ អតីត​មេឃុំ​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ក្នុង​សំណុំរឿង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ កាលពី​អំឡុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ ឲ្យ​មាន​ទោស​ចន្លោះ​រយៈពេល ១៨​ខែ​ដល់ ៣​ឆ្នាំ។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុង​សាលក្រម​របស់​ខ្លួន​ថា ក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំង ៧​នាក់ ដូចជា​លោក...

មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បញ្ចប់​សំណុំរឿង​លោក កឹម សុខា ដើម្បី​ផ្សះផ្សា​ជាតិ​ឡើងវិញ

មន្ត្រី​ការពារ​សិទ្ធិមនុស្ស អះអាង​ថា សវនាការ​លើក​ទី​៥១ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​១០ សីហា នេះ មាន​ចរិត​ជា​សវនាការ​នយោបាយ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​យុត្តិធម៌ បញ្ចប់​សំណុំរឿង​នោះ​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​ឡើងវិញ។ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ព្រះរាជអាជ្ញា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​សាកសួរ​នោះ​ទេ តែ​បែរ​ជា​ព្យាយាម​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ឱ្យ​លោក កឹម សុខា យល់​ពី​ការ​លើកឡើង​របស់​ខ្លួន​ក្នុង​ចេតនា​ចង់​ឱ្យ​គាត់​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន។ លោក...

យុវជន​ខ្មែរ​ថាវរៈ​ស្នើសុំ​លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​នយោបាយ​ម្នាក់​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ

ក្រុម​យុវជន​ខ្មែរ​ថាវរៈ ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​នយោបាយ លោក គង់ សំអាន ដែល​មាន​អាយុ ៧០​ឆ្នាំ ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បន្ទាប់ពី​លោក​មាន​បញ្ហា​សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ។ ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ជាច្រើន​នាក់ នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ នេះ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​អ្នកទោស​មនសិការ លោក...

អឺរ៉ុប​ជំរុញ​ឲ្យ​កម្ពុជា​បញ្ចប់​សំណុំ​រឿង​លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣

មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ចប់​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តុលាការ ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ និង​ស្ដារ​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​អឺរ៉ុប លោក ចូសិប បូររែល (Josep Borrll Fontelles) បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​៩...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ដោះស្រាយ​សំណុំរឿង​លោក កឹម សុខា តាម​ផ្លូវ​នយោបាយ​ជំនួស​វិញ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​សវនាការ​លើក​ទី​៥០ របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ ទី​២៧ កក្កដា នេះ ជំរុញ​ឱ្យ​អ្នក​នយោបាយ​ដោះស្រាយ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា តាម​ផ្លូវ​នយោបាយ ជាជាង​យក​មក​រក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ​ដែល​នឹង​បន្ត​អូស​បន្លាយ​ពេលវេលា​កាន់តែ​យូរ។ មន្ត្រី​ឃ្លាំមើល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​នេះ គឺ​មាន​ភាព​តានតឹង​ខ្លាំង​ចាប់តាំងពី​ចាប់ផ្តើម​សំណួរ​របស់​តំណាង​អយ្យការ​ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រង់​ចំណុច​ទីតាំង​ស្ទឹងមានជ័យ កាលពី​ឆ្នាំ​២០១៣...

ក្រុម​ភរិយា​បក្ស​ប្រឆាំង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឱ្យ​ជួយ​លើកលែង​ទោស​និង​ដោះលែង​ស្វាមី

ក្រុម​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ទៅ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឱ្យ​ជួយ​លើកលែង​ទោស និង​ដោះលែង​ស្វាមី ព្រមទាំង​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​តុលាការ​បាន​ផ្ដន្ទាទោស​ស្វាមី​ពួកគេ​ម្នាក់ៗ​ចន្លោះ​ពី ៥ ដល់ ៨​ឆ្នាំ។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ១០​នាក់ នៅ​ថ្ងៃទី​១៥ កក្កដា នេះ បាន​នាំគ្នា​យក​ញត្តិ​ដាក់​ទៅ​ក្រសួង​ព្រះបរមរាជវាំង ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហមុនី ឱ្យ​ជួយ​ព្រះរាជ​អន្តរាគមន៍​លើកលែង​ទោស និង​ដោះលែង​ស្វាមី ឪពុក ព្រមទាំង​សាច់ញាតិ​របស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ កាលពី​ខែ​កុម្ភៈ និង​ខែ​មិថុនា ឆ្នាំ​២០២២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ថ្នាក់​ដឹកនាំ...

Latest news

© 2021, ដេលី. All rights reserved.