38 C
Phnom Penh

TAG

បណ្ឌិត សុខ ទូច

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង​៦​ម៉ឺន​ហិកតារ​ឡើងវិញ​ដើម្បី​ផ្ដល់​ជម្រក​និង​បង្កើន​ធនធាន​ត្រី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ឡើងវិញ ក្រោយ​ពី​រឹបអូស​បាន​ពី​មន្ត្រី និង​ពលរដ្ឋ​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ដោយ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​ជម្រក និង​បង្កើន​ធនធាន​ត្រី។ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ដាំ​កូនឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ដែល​បាន​រឹបអូស​ពី​ពលរដ្ឋ...

លោក ហ៊ុន សែន បញ្ជា​ប្រើ​ឧទ្ធម្ភាគចក្រ​ចុះ​បង្ក្រាប​និង​វាយ​ខ្នោះ​ឈ្មួញ​នេសាទ​ត្រី​ខុសច្បាប់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​ត្រៀម​ឧទ្ធម្ភាគចក្រ​សម្រាប់​ដេញ​ចាប់​ឈ្មួញ​ទុច្ចរិត​ដែល​នេសាទ​ត្រី​ខុសច្បាប់​នៅ​លើ​បឹង​ទន្លេសាប ក្រោយ​ពេល​លោក​មើល​ឃើញ​ថា សមត្ថកិច្ច​ចាប់​បាន​តែ​ប្រជានេសាទ​តូចតាច ខណៈ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ធំៗ​មិន​ដែល​ចាប់​បាន​នោះ។ ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​រិះគន់​ទូក​នេសាទ​ជនជាតិ​វៀតណាម ថា​ពួកគេ​មិន​ត្រឹម​តែ​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ទេ ហើយ​ថែមទាំង​កម្ទេច​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​របស់​កម្ពុជា​ថែម​ទៀត។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​២៣ មីនា បុរស​ខ្លាំង​កម្ពុជា...

លោក យ៉ែម បុញ្ញឬទ្ធិ រិះគន់​អាជ្ញាធរ​ថា​មិន​ចាត់​វិធានការ​ជនជាតិ​វៀតណាម​បំផ្លាញ​ត្រី​បឹង​ទន្លេសាប

ប្រធាន​គណបក្ស​កម្ពុជា​និយម លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​នៅតែ​មិនព្រម​ចាត់​វិធានការ​ទាក់ទង​ទៅ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​បឹង​ទន្លេសាប​ពី​សំណាក់​ជនជាតិ​វៀតណាម បើ​ទោះបីជា​លោក សុខ ទូច បង្ហាញ​ថា​ពួកគេ​ទាំងនោះ​កំពុង​ប្រព្រឹត្ត​ខុសច្បាប់​ក៏ដោយ។ ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​កម្ពុជា​និយម លោក យ៉ែម បុញ្ញឬទ្ធិ លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២ បន្ទាប់ពី​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​បឹង​ទន្លេសាប ដែល​ប្រព្រឹត្ត​ខុសច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម។ លោក យ៉ែម បុញ្ញឬទ្ធិ បាន​សរសេរ​ថា កន្លងមក...

បណ្ឌិត សុខ ទូច អះអាង​ថា​ជនជាតិ​វៀតណាម​កំពុង​ធ្វើ​ឱ្យ​បាត់បង់​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​កម្ពុជា

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើង​ថា ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លើ​ផ្ទះ​បណ្ដែត​នៅ​បឹង​ទន្លេសាប បាន​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដើម្បី​ឆក់​ត្រី​ក្នុង​ទន្លេ ធ្វើ​ឲ្យ​បាត់បង់​ត្រី​បឹង​ទន្លេសាប​កម្ពុជា។ ក្នុង​វីដេអូ​ឃ្លីប​ជាង ១​នាទី ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ អំឡុង​ពេល​ចុះ​ពិនិត្យមើល​សកម្មភាព​របស់​ជនជាតិ​វៀតណាម​រស់​នៅ​ផ្ទះ​បណ្ដែត​ទឹក​នៅ​បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា។ លោក សុខ ទូច លើកឡើង​ដោយ​ប្រហែល​សំដៅ​លើ​ជនជាតិ​វៀតណាម​ថា អ្នក​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា អ្នក​ធ្វើ​មាន​ធ្វើ​បាន​នៅ​លើ​ទឹកដី​ខ្ញុំ​ហើយ ចុះ​ហេតុ​អ្វី​អ្នក​កម្ទេច​ត្រី​នៅ​ក្នុង​ទន្លេ​ខ្ញុំ​ទៀត។ លោក​បន្ត​ថា «អ្នក​គិត​ទៅ​មើល អ្នក​ប្រព្រឹត្ត​ខុសច្បាប់ អ្នក​ឆក់​ត្រជាក់...

មេដឹកនាំ​កម្ពុជា​និង​អ្នក​តាមដាន​សង្គម​ថា​ពលរដ្ឋ​អ៊ុយក្រែន​នឹង​តស៊ូ​ប្រឆាំង​រុស្ស៊ី​ដើម្បី​ប្រទេស

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា បើ​ទោះបីជា​កងទ័ព​រុស្ស៊ី ចូល​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ទាំងមូល ហើយ​ប្រធានាធិបតី​ត្រូវ​បាន​សម្លាប់ ឬ​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ ក៏​ប្រជាជន​អ៊ុយក្រែន​នឹង​មិន​សុខចិត្ត​នៅ​ស្ងៀម​ជាដាច់ខាត ពួកគេ​អាច​នឹង​ក្រោក​ឡើង​តស៊ូ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី ដើម្បី​ការពារ​ប្រទេស​ជាតិ​របស់​ពួកគេ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា កងទ័ព​រុស្ស៊ី មិន​អាច​ផ្ដួល​រំលំ​អ៊ុយក្រែន​ដោយ​ប្រើ​កម្លាំង​យោធា​បាន​ទេ ចំណែក​អ៊ុយក្រែន​ក៏​មិន​អាច​កម្ទេច​កម្លាំង​យោធា​របស់​រុស្ស៊ី​បាន​ដែរ ព្រោះ​ថា​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​សង្គ្រាម​ដោយ​ការ​ធ្វើ​សង្គ្រាម​បាន​ឡើយ...

អ្នក​ឃ្លាំមើល៖ អំណាច​រដ្ឋាភិបាល​នឹង​អស់​ប្រសិទ្ធភាព បើ​មិន​ហ៊ាន​វះកាត់​មន្ត្រី​ពុករលួយ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ច្បាប់​ចាត់​វិធានការ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ដី​ព្រៃលិចទឹក និង​ព្រៃឈើ ដើម្បី​លុបបំបាត់​អំពើពុករលួយ និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ចាត់​វិធានការ​អ្នក​បំផ្លាញ​ដី​ព្រៃលិចទឹក ដោយ​មាន​គណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ស្រាវជ្រាវ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប ដែល​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ ដោយ​កំណត់​ដែន​ព្រៃលិចទឹក​ទំហំ ៦៥​ម៉ឺន​ហិកតារ​ជុំវិញ​បឹង​ទន្លេសាប​ជា​របស់​រដ្ឋ។ ប៉ុន្តែ​ដី​ព្រៃលិចទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទន្ទ្រាន និង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន​អស់​រាប់​ម៉ឺន​ហិកតារ។ ជាក់ស្ដែង​នៅ​ពេល​ថ្មីៗ​នេះ ដី​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​កាប់​ទន្ទ្រាន ឈូស​ឆាយ និង​កាន់កាប់​ដី​ខុសច្បាប់​ជាង...

ACU ឃាត់​ខ្លួន​ស្នងការ​រង​និង​នាយការិយាល័យ​អន្តរាគមន៍​ខេត្ត​កំពង់ឆ្នាំង​ទាក់ទិន​នឹង​ការ​រំលោភ​ដី​ព្រៃលិចទឹក

អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ហៅ​កាត់​ថា ACU បាន​សម្រេច​ឃាត់​ខ្លួន​ស្នងការ​រង​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និង​នាយការិយាល័យ​អន្តរាគមន៍ លោក​វរសេនីយ៍ឯក កែវ ណារុន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពី​បាន​រក​ឃើញ​ថា ពួកគេ​ពិតជា​បាន​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់ និង​លក់​ដី​ព្រៃលិចទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ប្រាកដ​មែន។ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ស្នងការ​រង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បាន​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់...

រដ្ឋាភិបាល​កាត់​ដី​បឹង​តាមោក​ជាង​៣០​ហិកតារ​ប្រគល់​ទៅ​ឧត្ដមសេនីយ៍​ធំៗ​នៅ​កងយោធពល​ខេមរភូមិន្ទ

លោក ហ៊ុន សែន បាន​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ជិត ៣៦​ហិកតារ ប្រគល់​ទៅ​ឱ្យ​ឧត្ដមសេនីយ៍​ធំៗ​នៅ​ក្នុង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ធ្វើ​កម្មសិទ្ធិ ខណៈ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​ទទួល​បាន​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​កន្លែង​ផង​ដែរ​នោះ។ យោង​តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​ទំហំ​ជាង ៣៥​ហិកតារ​ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ...

បណ្ឌិត សុខ ទូច៖ សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​នឹង​ជាប់​គាំង​មិន​អាច​ក្លាយ​ជា​ច្បាប់​បាន​ទេ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា សេចក្តី​ព្រាង​ច្បាប់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១ ឬ Cambodia Democracy Act នឹង​ជាប់​គាំង​មិន​អាច​ក្លាយ​ជា​ច្បាប់​បាន​ទេ ខណៈ​អ្នក​ឃ្លាំមើល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ជួល​ក្រុមហ៊ុន​ច្បាប់​អាមេរិក​ឱ្យ​ជួយ​បង្អាក់​ដំណើរការ​នៃ​ច្បាប់​នេះ ប៉ុន្តែ​វិធី​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ច្បាប់​នេះ​មិន​ឱ្យ​ចេញ​បាន​នោះ​ទេ។ ប្រធាន​រាជបណ្ឌិត្យសភា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា ការ​បញ្ជូន​ច្បាប់​នេះ​ទៅ​ប្រធានាធិបតី គឺជា​តួនាទី​របស់​ព្រឹទ្ធសភា​អាមេរិក​ជា​អ្នក​សម្រេច​ចិត្ត​ប៉ុណ្ណោះ ដូច្នេះ​ការ​បញ្ជូន​ច្បាប់​នេះ​ពី​រដ្ឋសភា​អាមេរិក​ទៅ​ព្រឹទ្ធសភា​អាមេរិក គ្រាន់តែ​ជា​សំណើ​តូចតាច​មួយ​ជ្រុង...

បណ្ឌិត សុខ ទូច ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​ស្ថាប័ន​ពាក់ព័ន្ធ​ថា​ខ្មែរ​អស់​ត្រី​ហូប?

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ការ​ភ្ញាក់ផ្អើល​ក្រោយពី​ក្រសួង​កសិកម្ម​កម្ពុជា បាន​ប្រកាស​ថា ប្រទេស​កម្ពុជា​ខ្វះ​ត្រី​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​លើកឡើង​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ដោយ​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​គ្រាន់តែ​ពលរដ្ឋ​វៀតណាម​ឡើង​គោក និង​លែង​ចិញ្ចឹម​ត្រី បែរជា​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្ពុជា​អះអាង​ថា កម្ពុជា​ខ្វះ​ត្រី​ហូប ខណៈ​ប្រទេស​ជិតខាង​មាន​ប្រជាជន​ច្រើន​ជាង​កម្ពុជា មាន​ពូជ​ត្រី​តិច​ជាង​កម្ពុជា ហើយ​នៅតែ​មាន​លទ្ធភាព​ដឹក​ត្រី​ចូល​មក​កម្ពុជា​ថែម​ទៀត? លោក​លើកឡើង​ទៀត​ថា បើ​ឡាវ​ខ្វះ​ត្រី​ហូប ទើប​មិន​ចម្លែក តែ​បើ​ខ្មែរ​ថា​ខ្វះ​ត្រី​ទទួលទាន វា​ដូចជា​ចម្លែក​អស្ចារ្យ​ណាស់ ព្រោះ​ខ្មែរ​មាន​ទន្លេមេគង្គ បឹងទន្លេសាប និង​ស្ទឹង...

Latest news