30 C
Phnom Penh

TAG

បណ្ឌិត សេក សុជាតិ

លោក ខៀវ កាញារីទ្ធ៖ អ្នក​សារព័ត៌មាន​ត្រូវ​និយាយ​ការពិត​ដែល​កើតមាន​នៅ​ក្នុង​សង្គម

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើកឡើង​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល និង​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី ភារកិច្ច និង​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា ការ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការ​រក្សា​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​ជាង​នេះ​ទៀត ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​កម្រិត​សិក្សា​អប់រំ ការ​យល់ដឹង​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។ លោក ខៀវ កាញារីទ្ធ អះអាង​ថា...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​លោក Thiago ពង្រីក​វិស័យ​ក្បាច់គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ

ក្រុម​អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល និង​សហព័ន្ធ​កីឡា​កម្ពុជា ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ប្រដាល់​ជនជាតិ​ប្រេស៊ីល លោក Thiago Teixeira ដើម្បី​ពង្រីក​វិស័យ​ក្បាច់គុន​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មេសា នេះ​ថា ជា​មោទកភាព​មួយ​ដ៏​ធំធេង​សម្រាប់​កម្ពុជា​លើ​វិស័យ​ប្រដាល់​ដែល​កីឡា​ប្រដាល់​អន្តរជាតិ​ពេញចិត្ត​ក្នុង​ការ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​ខ្មែរ ព្រោះ​ថា​កីឡា​ប្រដាល់​បរទេស​មួយ​ចំនួន​ស្គាល់​តែ មួយ​ថៃ (Muay Thai) តែប៉ុណ្ណោះ...

ព្រះមហាក្សត្រ​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ​ដែល​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត

ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បន្ទាប់ពី​មាន​ការ​ស្នើសុំ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើ​ទោះបីជា​ជនជាប់ចោទ​រូប​នេះ​ត្រូវ​បាន​តុលាការ​កំពូល​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៣​ឆ្នាំ ពី​បទ​មនុស្ស​ឃាត និង​បាន​អនុវត្ត​ទោស​ត្រឹមតែ​ជាង ៥​ឆ្នាំ​ក៏ដោយ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៣ ត្រាស់​បង្គាប់​ឱ្យ​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៣​ឆ្នាំ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១...

អ្នក​ឃ្លាំមើល​ថា​ការ​មិន​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​អាច​ជា​គំរូ​អាក្រក់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា នៅ​ពេល​ដែល​មាន​ការ​បណ្តែតបណ្តោយ​មិន​ដោះស្រាយ​វិវាទ​ការងារ​របស់​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដូច​សព្វថ្ងៃ​នេះ អាច​ជា​ស្លាកស្នាម​គំរូ​អាក្រក់​មួយ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មីនា នេះ​ថា ប្រសិនបើ​វិវាទ​នេះ​នៅតែ​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ភាគី​រងគ្រោះ​ទទួល​បាន​យុត្តិធម៌​ទេ​នោះ បញ្ហា​នេះ​អាច​នឹង​ជះឥទ្ធិពល​អាក្រក់​ដែល​នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​បក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​ផង​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​មួយ រដ្ឋាភិបាល​គួរតែ​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​ជនរងគ្រោះ​តាមរយៈ​នៃ​ការ​ជួយ​សម្រួល​តាម​ការ​ស្នើសុំ​របស់​កូដករ​ទាំងនោះ ដែល​ទាមទារ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​វិញ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ពួកគេ...

លោក ហ៊ុន សែន ហៅ​រដ្ឋមន្ត្រី​របស់​ខ្លួន​ជាង ២០​ក្រសួង​ថា​ជា​មន្ត្រី​ខ្ជិល

មេដឹកនាំ​ខ្មែរ​ដែល​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា​នឹង​ទម្លាយ​លិខិត​របស់​រដ្ឋមន្ត្រី​ជាង ២០​ក្រសួង​នៅ​តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង ឬ​ខុស​អក្ខរាវិរុទ្ធ​ទៀត​នោះ។ បុរស​ខ្លាំង​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀលប្រាយ នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា កន្លងមក​មាន​តែ​ក្រសួង​៤ ទេ ដែល​ធ្វើ​ការងារ​បាន​ល្អ គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​វប្បធម៌...

អ្នក​ឃ្លាំមើល​យល់ស្រប​នឹង​លោក ហ៊ុន សែន រឿង​សិទ្ធិ​រស់រាន​មាន​ជីវិត តែ​ត្រូវ​អនុវត្ត​សិទ្ធិ​បី​ទៀត

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់ស្រប​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​សិទ្ធិ​នានា​ត្រូវតែ​ផ្តើម​ចេញពី​សិទ្ធិ​រស់រាន​មាន​ជីវិត​មុន​គេ ប៉ុន្តែ​ពួកគេ​បន្ថែម​ថា គួរតែ​អនុវត្ត​សិទ្ធិ​បី​ផ្សេង​ទៀត​ដែល​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​ឲ្យ​បាន​ផង​ដែរ ដូចជា​សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បាន​ការ​ការពារ និង​សិទ្ធ​ក្នុង​ការ​ចូលរួម ជាដើម។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ការ​ធានា​បាន​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​បើ​សិទ្ធិ​បី​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ធានា ក៏​មិនទាន់​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​អនុវត្ត​នូវ​សិទ្ធិមនុស្ស​បាន​ល្អ​ពេញលេញ​ដែរ...

លោក សាយ សំអាល់ ថា​បក្ស​កាន់​អំណាច​ជា​បក្ស​មាន​លក្ខណៈ​បើក​ចំហ

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក សាយ សំអាល់ ដែល​អះអាង​ថា​បក្ស​កាន់​អំណាច គឺជា​គណបក្ស​ដែល​មាន​លក្ខណៈ​បើក​ចំហ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​គំរាមកំហែង​ពលរដ្ឋ ឬ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ឲ្យ​មក​គាំទ្រ​បក្ស​របស់​ខ្លួន​នោះ​ឡើយ។ លោក...

លោក ហ៊ុន សែន ខ្ចី​លុយ​ចិន​ជាង​២០០​លាន​ដុល្លារ​កសាង​ផ្លូវ​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឲ្យ​កសាង​ផ្លូវ​លេខ​៥០​សេ (50C) ប្រវែង ៥៨​គីឡូម៉ែត្រ ដែល​មាន​ទាំង​ផ្លូវ និង​ស្ពាន​ឆ្លង​បឹង​ទន្លេសាប​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្រោម​កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់ ២៥០​លាន​ដុល្លារ​អាមេរិក​របស់​មិត្ត​ដែកថែប​ចិន។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​៩ មីនា នេះ​ថា...

លោក រ៉ុង ឈុន អះអាង​ថា​នឹង​អញ្ជើញ​លោក កឹម សុខា ឱ្យ​ដឹកនាំ​បក្ស​ភ្លើង​ទៀន​ពេល​មាន​សេរីភាព

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ប្រកាស​អញ្ជើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រសិនបើ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើកលែង​ការ​ចោទប្រកាន់ និង​មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​គាត់​អាច​វិល​ចូលរួម​ក្នុង​ឆាក​នយោបាយ​ឡើងវិញ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​ទើប​នឹង​តែងតាំង​ថ្មី លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​២០...

លោក សម រង្ស៊ី ថា​ព្រះមហាក្សត្រ​បិទ​ព្រះ​នេត្រ​មិន​ខ្វល់​ពី​ទុក្ខសោក​ប្រជារាស្ត្រ​និង​មិន​ទទួលស្គាល់​ការពិត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ព្រះមហាក្សត្រ​ខ្មែរ​សព្វថ្ងៃ​នេះ​យល់ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​បិទ​ព្រះ​នេត្រ​មិន​ទទួលស្គាល់​ការពិត មិន​ខ្វល់​ព្រះទ័យ​ពី​ទុក្ខសោក​របស់​ប្រជារាស្ត្រ បន្ទាប់ពី​ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ...

Latest news