39 C
Phnom Penh

TAG

ប៉ា ងួនទៀង

ក្រុម​ឃ្លាំមើល​ចាត់ទុក​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ថា​គណបក្ស​ភ្លើង​ទៀន​បាន​ឯកភាព​នូវ​វិធានការ​ច្បាប់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស។ លោក​បន្ថែម​ថា ទង្វើ​បែប​នេះ​គឺជា​ការ​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ដោយ​ច្បាប់ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​នាម​ស្ថាប័ន​ជាតិ។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មករា នេះ​ថា ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​នូវ​រឿង​មិន​ត្រឹមត្រូវ​បែប​នេះ មិន​ត្រឹមតែ​លើក​ទឹកចិត្ត​ឱ្យ​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទេ ថែម​ទាំង​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​សង្គម​ថែម​ទៀត។ លោក ប៉ា ងួនទៀង...

CCIM៖ រដ្ឋាភិបាល​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អនាធិបតេយ្យ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់​រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន ដែល​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​សារព័ត៌មាន​អាជីព​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។ លោក ប៉ា ងួនទៀង លើកឡើង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង​តាំងពី​ឆ្នាំ​២០១៧ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី ក្រោម​ហេតុផល​ថា លោក សម រង្ស៊ី បាន​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ស្រូវពូជ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក...

អ្នក​ឃ្លាំមើល​ថា​ក្រសួង​ទាំង​២៧​មាន​បទល្មើស​ទាំងអស់​ដែល​បង្ក​ឲ្យ​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា ក្រសួង​ទាំង ២៧ របស់​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បង្កើត​ឱ្យ​មាន​បទល្មើស​ខុស​ច្បាប់​ស្ទើរតែ​គ្រប់​ក្រសួង និង​បង្ក​ឲ្យ​មាន​អំពើពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១០ ខែ​តុលា ថា...

អគ្គស្នងការ​រង​នគរបាល​ជាតិ​ប្រាប់​មន្ត្រី​ត្រូវ​ប្រកាន់ខ្ជាប់​សច្ចធម៌​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ

អគ្គស្នងការ​រង​នគរបាល​ជាតិ លើកឡើង​ថា គ្រប់​ជនសង្ស័យ​ទាំងអស់​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ស៊ើបអង្កេត មិនមែន​សុទ្ធតែ​មាន​ទោស​នោះ​ទេ ក្នុង​នាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សច្ចធម៌ និង​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​កើតមាន​នូវ​អំពើ​អយុត្តិធម៌​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​គ្មាន​កំហុស។ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក អ៊ី សុខឃី បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ស្ដីពី​ក្រម​ព្រហ្មទណ្ឌ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​វិធានការ​ស៊ើបអង្កេត​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ ថា ក្នុង​ដំណាក់កាល​ស៊ើបអង្កេត គឺ​ត្រូវ​រក​ខុស រក​ត្រូវ ក្នុង​នោះ​បើ​ស៊ើបអង្កេត​ទៅ​រក​ឃើញ​ថា​មាន​កំហុស ត្រូវតែ​ធ្វើការ​ចោទប្រកាន់ ប៉ុន្តែ​បើ​ស៊ើបអង្កេត​ទៅ​រក​ឃើញ​ថា​គ្មាន​កំហុស ត្រូវតែ​ធ្វើ​សេចក្តី​រាយការណ៍​បញ្ជាក់​ថា​គ្មាន​កំហុស នោះ​ទើប​សង្គម​ជាតិ​កម្ពុជា​មាន​យុត្តិធម៌​ពិតប្រាកដ។ អគ្គស្នងការ​រង​នគរបាល​ជាតិ​រូប​នេះ​ណែនាំ​ទៅ​កាន់​សិក្ខាកាម​ជា​នគរបាល​ចំនួន...

តំណាង​កម្មករ​ណាហ្គា​វើលដ៍​បដិសេធ​ការ​ចោទប្រកាន់​របស់​សាលា​ក្រុង​ភ្នំពេញ

សហជីព​ការពារ​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) អះអាង​ថា ក្រុម​កូដករ​គ្មាន​បំណង​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​នោះ​ទេ។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២២ ថា ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​កូដកម្ម អាជ្ញាធរ​កម្ពុជា​បាន​រារាំង​ក្រុម​កូដករ​ជាប់​រហូត​មិន​ឱ្យ​ធ្វើ​ការ​តវ៉ា​ជាមួយ​នឹង​ក្រុមហ៊ុន ប៉ុន្តែ​ក្រុម​កូដករ​បាន​ប្រកាន់​ជំហរ​ជាប់​ជានិច្ច​នូវ​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ដូច្នេះ​បើ​អាជ្ញាធរ​រាំង​ខ្ទប់​ពួកគេ​នៅ​កន្លែង​ណា ពួកគេ​នឹង​ធ្វើ​ការ​ទាមទារ​នៅ​កន្លែង​នោះ​តែម្តង។ កញ្ញា...

លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​កើតឡើង​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​អាច​ទទួល​យក​បាន​នូវ​ទស្សនៈ​ខុស​គ្នា មិន​ចាត់ទុក​គ្នា​ជា​សត្រូវ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ឱកាស​ខួប​ទី​៤៧​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ឡើង​កាន់​អំណាច​នៅ​កម្ពុជា​ថា របៀប​ដឹកនាំ​ដែល​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង ឬ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ខ្លួន​ជា​សត្រូវ នឹង​នាំ​ឱ្យ​ការ​ដឹកនាំ​នោះ​ឈាន​ទៅ​រក​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​កម្លាំង​ចលករ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​ប្រល័យ​ពូជសាសន៍​ផង​ដែរ។ លោក កឹម សុខា អះអាង​ថា ការ​កម្ចាត់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង អាច​ត្រឹមតែ​បង្កើត​ភាព​ស្ងប់ស្ងាត់​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ...

អ្នក​ឃ្លាំមើល​បារម្ភ​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​និង​ទាសភាព​សេដ្ឋកិច្ច​របស់​ចិន

សកម្មជន​ដែល​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​ពឹង​មហាអំណាច​ណា​មួយ​ផ្ដាច់មុខ នោះ​កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ និង​ទាសភាព​សេដ្ឋកិច្ច​របស់​មហាអំណាច​ជាមិនខាន។ សកម្មជន​កិច្ចព្រមព្រៀង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ខ្មែរ​នឹង​លែង​មាន​សេដ្ឋកិច្ច​ជា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ជា​កម្មករ​ដាច់ថ្លៃ​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​បរទេស ដូចជា​ទាសករ​លើ​ទឹកដី​របស់​ខ្លួន​ជា​រៀង​រហូត ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​សាង​ភាព​ឯករាជ្យ​ឱ្យ​កម្ពុជា​ដោយ​ខ្លួនឯង​បាន​ទេ​នោះ។ លោក ស្រ៊ុន ស្រ៊ន អះអាង​ថា...

ក្រុម​សិទ្ធិមនុស្ស៖ ប្រទេស​ដែល​ពលរដ្ឋ​មិន​មាន​សេចក្តី​សុខ​ផ្លូវ​កាយ​ផ្លូវចិត្ត គឺ​មិន​ចាត់ទុក​ថា​ជា​ប្រទេស​មាន​សន្តិភាព​ទេ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ប្រទេស​ដែល​មាន​សន្តិភាព​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ពិតប្រាកដ លុះត្រាតែ​ប្រទេស​នោះ​ចៀស​ផុត​ពី​ការ​គំរាមកំហែង​ដោយ​សង្គ្រាម និង​ប្រជាជន​នៃ​ប្រទេស​នោះ​មាន​សេចក្តី​សុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ពលរដ្ឋ​មាន​ការ​គំរាមកំហែង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត នោះ​មិន​អាច​ចាត់ទុក​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ជាដាច់ខាត។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ថា កម្ពុជា បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដូច្នេះ​ការ​ធានា​ឱ្យ​បាន​នូវ​ការ​ដឹកនាំ​មួយ​ដែល​មិន​បង្ក​ការ​ឈឺចាប់​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ដល់​ពលរដ្ឋ ទើប​អាច​ចាត់ទុក​បាន​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពិតប្រាកដ...

អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​កម្ពុជា​ផ្អាក​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ

ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្អាក​គម្រោង​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ» នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ខាងមុខ​នេះ ដោយសារ​អនុក្រឹត្យ​នេះ​មាន​ការ​រឹតត្បិត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន ព្រមទាំង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៣១ មករា បាន​លើកឡើង​ថា អនុក្រឹត្យ​ដែល​គ្រោង​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ខាងមុខ​នេះ នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា អនុក្រឹត្យ​ដែល​មាន​លក្ខណៈ​រឹតត្បិត​នេះ អាច​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​លើ​សិទ្ធិ​ឯកជន និង​បង្កើត​បាន​ជា​ហានិភ័យ​គ្រោះថ្នាក់​មួយ ប្រសិនបើ​ព័ត៌មាន​ទាំងនោះ​ត្រូវ​បាន​គេ​ប្រើ​ខុស។ អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​បន្ត​ថា អនុក្រឹត្យ​នេះ​បាន​ផ្ដល់​អំណាច​លើសលប់​ដល់​ប្រតិបត្តិករ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ...

Latest news