35 C
Phnom Penh

TAG

ព្រៃព្រះរការ

អង្គការ​អន្តរជាតិ​រក​ឃើញ​ថា​គ្រួសារ​និង​សាច់ញាតិ​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា

អង្គការ​ឃ្លាំមើល​បរិស្ថាន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមាន​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា គឺ​ដោយសារ​គ្រួសារ​លោក ហ៊ុន សែន ជា​អ្នក​កាង​ពីក្រោយ។ ក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា បាន​រៀបរាប់​អំពី​មែកធាង​នៃ​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម ក៏​បាន​រំលេច​អំពី​ដំណើរការ​នៃ​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​លើ​ក្រុម​ឧកញ៉ា​ដែល​ជា​ឈ្មួញ​រកស៊ី​ព្រៃឈើ...

ក្រសួង​បរិស្ថាន៖ ការ​ចោទ​ថា​ព្រៃឈើ​ខ្មែរ​កំពុង​បន្ត​រង​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បំផ្លាញ​មុខមាត់​កម្ពុជា​តែប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បដិសេធ​ការ​ចោទប្រកាន់​ថា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បង្កប់​សារ​នយោបាយ​ដែល​លាប​ពណ៌ ដើម្បី​បំផ្លាញ​មុខមាត់​កម្ពុជា​របស់​ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​តែ​សម្បក​ក្រៅ​តែប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាំ​ដើមឈើ​ស្តារ​ឡើងវិញ​នៅ​តាម​តំបន់​ដែល​មាន​ការ​រិចរិល។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុទ្ធនាការ​អន្ទាក់​សូន្យ នៅ​ក្នុង​តំបន់​ធនធាន​ធម្មជាតិ​កម្ពុជា​កន្លងមក​ថា អ្វី​ដែល​ពួកគេ​កំពុងតែ​និយាយ គឺជា​ការ​លាប​ពណ៌​មក​លើ​កម្ពុជា ជា​យុទ្ធនាការ​ដើម្បី​បំផ្លាញ​មុខមាត់​កម្ពុជា​ប៉ុណ្ណោះ។ លោក​ថា កម្ពុជា​បាន​ដឹង​ហើយ​ថា កម្ពុជា​មាន​ពីរ គឺ​កម្ពុជា​ពិត​ដែល​ពលរដ្ឋ​មើល​ឃើញ​ជាក់ស្តែង​សព្វថ្ងៃ​នេះ និង​កម្ពុជា​នៅ​លើ​បបូរ​មាត់​របស់​ក្រុម​ជនបរទេស​ខ្លះ និង​ក្រុម​ខ្លះ​ទៀត​ដែល​មិន​បាន​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ លោក នេត្រ ភត្ត្រា អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាំ​ដើមឈើ​ស្ដារ​ឡើងវិញ​នៅ​តាម​តំបន់​ដែល​មាន​ការ​រិចរិល ដែល​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​តាំងចិត្ត​ខ្ពស់​របស់​កម្ពុជា...

សហគមន៍​ខកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ខកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បន្ត​កើតឡើង​ឥត​ស្រាកស្រាន្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បន្ទាប់ពី​ពួកគេ​បាន​រក​ឃើញ​បទល្មើស​ចំនួន ២៤៩​ករណី​បន្ថែម​ទៀត។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៥ កញ្ញា នេះ ឱ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ នៅ​បន្ត​កើតឡើង​ដោយ​ក្នុង​ខែ​សីហា​កន្លង​ទៅ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​កើតឡើង​ចំនួន ២៤៩​ករណី។ ជនជាតិ​ដើម​ភាគតិច​កួយ​អះអាង​ថា បទល្មើស​ជាង ២០០​ករណី​នេះ​បន្ទាប់ពី​សហគមន៍​បាន​ចុះ​សង្កេត​ចំនួន ២​លើក ក្នុង​នោះ​ពួកគេ​បាន​ប្រទះ​ឃើញ​ក្តារ​បន្ទះ​បន្សល់​ទុក​ចោល​ចំនួន ២៨៦​សន្លឹក ឈើ​តាប់​ចំនួន ៣១៣​សន្លឹក ប្រទះ​ឃើញ​រទេះក្របី​កំពុង​ដឹកឈើ​ចំនួន...

សហគមន៍​ថា​សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​កើតមាន

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតមាន បើ​ទោះបីជា​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ព្រមាន​ចាប់ និង​ដកហូត​តួនាទី​លោក​វរសេនីយ៍ឯក ចាប សារ៉ន ពី​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ដោយ។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក ខេម សុឃី បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ បើ​ទោះបីជា​មាន​ការ​ស្រែក​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​យ៉ាង​ណា​ក្ដី។ លោក​បន្ថែម​ទៀត​ថា ក្រុម​អ្នក​រកស៊ី​ឈើ​ទាំងអស់​នោះ​ហាក់​មិន​ខ្លាច​ញញើត​ពាក្យ​សម្ដី​ព្រមាន​របស់​លោក សៅ សុខា ឡើយ។...

លោក សៅ សុខា បញ្ជា​ឲ្យ​ស្រាវជ្រាវ​និង​ចាត់​វិធានការ​មន្ត្រី​អាវុធហត្ថ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

លោក សៅ សុខា ចេញ​បញ្ជា​ទៅ​មេបញ្ជាការ​កងរាជ​អាវុធ​តាម​ខេត្ត​ទាំងអស់​ឲ្យ​ស្រាវជ្រាវ និង​ចាត់​វិធានការ​លើ​មន្ត្រី​អាវុធហត្ថ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ ក្រោយ​រក​ឃើញ​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​រកស៊ី​ជួញដូរ និង​កាប់​បំផ្លាញ​ព្រៃឈើ។ ក្នុង​សារ​សំឡេង​ដែល​មាន​រយៈពេល​ប្រមាណ ៤​នាទី អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​លើកឡើង​ថា អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន កំពុង​រកស៊ី​ឈើ​ខុស​ច្បាប់។ លោក​បន្ត​ថា មន្ត្រី​ខ្លះ​ទោះបីជា​ដឹង​អនុប្រធាន​ការិយាល័យ​រូប​នេះ​កំពុង​រកស៊ី​ខុស​ច្បាប់​ក្ដី ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​មួយ​ធ្វើ​របាយការណ៍​ទៅ​លោក​ឡើយ។ លោក សៅ...

ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ដើម្បី​ការពារ​ព្រៃឈើ​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ឧទ្យានុរក្ស មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី ចូលរួម​ការពារ និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ថែរក្សា​ព្រៃឈើ​ខ្មែរ​ទុក​ជា​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា​ត​កូន​ត​ចៅ​ជំនាន់​ក្រោយ និង​មនុស្ស​ជាតិ​ទាំងមូល​ទៅ​ថ្ងៃ​អនាគត។ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ចូលរួម​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​អាច​សម្រេច​តាម​ផែនការ និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​បាន។ ប្រភព​ដដែល​អះអាង​ថា ក្រសួង​បរិស្ថាន​មាន​គោលការណ៍​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់ដឹង​អំពី​ទិដ្ឋភាព​ច្បាប់...

អភិបាល​ខេត្ត​ព្រះវិហារ​ថា​ការ​បាត់បង់​ព្រៃឈើ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ

អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ លើកឡើង​ថា ការ​បាត់បង់​ព្រៃឈើ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ និង​បាត់បង់​សត្វព្រៃ ខណៈ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​អភិរក្ស​របស់​ខ្លួន​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់។ អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​លើកឡើង​ក្នុង​ពិធី​ដាំ​កូនឈើ​ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ដែល​បាន​ប្រារព្ធ​កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ ថា ព្រៃឈើ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​គ្រប់​ទិដ្ឋភាព​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ធានា​សន្តិសុខ​ស្បៀង បណ្ដាញ​សុវត្ថិភាព លើក​កម្ពស់​ជីវភាព និង​ផ្តល់​មុខរបរ​ដល់​ពលរដ្ឋ​ផង​ដែរ។ អភិបាល​ខេត្ត​ព្រះវិហារ​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់...

សហគមន៍​ជនជាតិ​ដើម​ថា​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​ព្រះវិហារ សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បន្ទាប់ពី​ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​ជិត ៣០០​ករណី។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២២ ថា ខ្លួន​មាន​សេចក្តី​សោកស្តាយ និង​តក់ស្លុត​ចិត្ត​ជា​ខ្លាំង​ក្រោយ​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​រហូត​ដល់​ទៅ​ជិត ៣០០​ករណី ដែល​បាន​កើតឡើង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ប្រពៃណី និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រកប​ដោយ​ចីរភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ។ ប្រភព​ដដែល​អះអាង​ថា ការ​កើនឡើង​នូវ​បទល្មើស​ព្រៃឈើ​ជា​រៀងរាល់​ថ្ងៃ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កង្វះ​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​ពី​សំណាក់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​បញ្ហា​នេះ ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​យក​ជ័រ​ពី​ដើមឈើ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កន្លងមក​ផង​ដែរ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន...

តំបន់​ព្រៃព្រះរការ​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុងក្រោយ

សហគមន៍​ព្រៃព្រះរការ អះអាង​ថា ក្នុង​រយៈពេល ៧​ឆ្នាំ​កន្លង​មក​នេះ ដើមឈើ​ធំៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ។ ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរការ លោក ស៊ុត សាវន បាន​ថ្លែង​ថា ព្រៃព្រះរការ​ត្រូវ​បាន​កាប់​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​ចាប់​តាំង​ឆ្នាំ​២០១៩ កន្លងមក។ លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រជា​សហគមន៍ បាន​រួម​ចំណែក​ការពារ​នូវ​ទ្រព្យសម្បត្តិ​ជាតិ បែរជា​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ជាច្រើន​នាំគ្នា​សម្រុក​ចូល​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​យ៉ាង​អណាធិបតេយ្យ​ទៅវិញ។ ចំណែកឯ​អ្នកស្រី ជួន ឃឹម ប្រជា​សហគមន៍​រស់នៅ​ភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​ថ្លែង​ថា...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ដោយសារ​ការ​ទទួល​បាន​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ ការ​ជំរុញ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ បង្ហាញ​ពី​មោទកភាព​នៃ​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចេញ​ដើរ​កម្សាន្ត​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ជាង ៥​លាន​នាក់ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន...

Latest news