32 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចាប់ផ្ដើម​ផ្ទុះ​ពេញ​ទំហឹង ខណៈ​យន្តហោះ​ចម្បាំង​រុស្ស៊ី​៥​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់

ជនស៊ីវិល​ស្លាប់​ជាច្រើន​រយ​នាក់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ភាគ​ខាងកើត​ប្រទេស។ តែ​ទីបំផុត បាន​រុញ​ឱ្យ​សង្គ្រាម​ផ្ទុះ​ពាសពេញ​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​កងទ័ព​អ៊ុយក្រែន បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ៥​គ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​រុស្ស៊ី​នៅ​តំបន់ Donbass ជា​តំបន់​ដែល​រុស្ស៊ី​បើក​ទ្វារ​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ សារព័ត៌មាន​នៃ​គេហទំព័រ UNILAD ដែល​បាន​ស្រង់​ព័ត៌មាន​បន្ត​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN បាន​ចុះផ្សាយ​ថា នៅ​ម៉ោង​ទៀប​ភ្លឺ គឺ​ម៉ោង​នៅ​ប្រទេស​អ៊ុយក្រែន គេ​សង្កេត​ឃើញ​កងទ័ព​រុស្ស៊ី​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ទ័ព​ថ្មើរជើង​អម​ដោយ​រថក្រោះ​រាប់​សិប​គ្រឿង បាន​ធ្វើការ​បាញ់​ផ្លោង​ទៅលើ​ទីតាំង​របស់​កងទ័ព​អ៊ុយក្រែន​ស្ថិតនៅ​តំបន់​ដុនបាស។ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទ័ព​រុស្ស៊ី...

ព្រឹត្តិការណ៍​ថ្មីៗ​ក្រោយ​ពី​រុស្ស៊ី​រុល​ទ័ព​ចូល​ដែនដី​អ៊ុយក្រែន​តាម​ក្រឹត្យ​ច្បាប់​របស់​លោក ពូទីន ទទួលស្គាល់​ដែនដី​ពួក​បំបែក​រដ្ឋ

ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចុះ​ក្រឹត្យ​ច្បាប់​ប្រកាស​ទទួលស្គាល់​ដែនដី​ចំនួន​២ ឱ្យ​បំបែក​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន គឺ​ដែនដី​នៅ​តំបន់ Donetsk និង Luhansk គេ​សង្កេត​ឃើញ​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតឡើង​ព្រមៗ​គ្នា ក្នុង​នោះ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​សម្ពន្ធមិត្ត​ផ្សេង​ទៀត​បាន​សម្រុក​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ សហភាព​អឺរ៉ុប​មាន ២៧​ប្រទេស ក៏​បាន​ចូលរួម​ភ្លាមៗ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម។ ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប...

ពិភពលោក​ថ្កោលទោស​រុស្ស៊ី​ដែល​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​ក្រោម​លេស​រក្សា​សន្តិភាព

នៅ​ទីបំផុត រុស្ស៊ី​សម្រេច​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ចំនួន​២ បន្ទាប់ពី​សភា​ជាន់​ទាប​ដែល​ភាសា​រុស្ស៊ី​ហៅ​ឌូម៉ា បាន​ប្រកាស​ទទួលស្គាល់​តំបន់​ពីរ​នេះ​ជា​សាធារណរដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន។ សារព័ត៌មាន​អង់គ្លេស Independent បាន​ចុះផ្សាយ​ថា តំបន់​ពីរ​នេះ​ដែល​រុស្ស៊ី​លើក​ទ័ព​ចូល​ទៅ​នៅលើ​ទីតាំង​ក្រោម​ការ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ដណ្ដើម​បាន​ពី​កងទ័ព​អ៊ុយក្រែន គឺ​តំបន់ Donetsk និង Luhansk ដែល​តំបន់ Luhansk ភាសា​រុស្ស៊ី​ហៅថា Donbas។ ទង្វើ​របស់​កងទ័ព​រុស្ស៊ី បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ជាច្រើន​ពី​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភពលោក។ គេ​អាច​រាប់​ទាំង​ទ្វីប​អាស៊ី អឺរ៉ុប អាមេរិក និង​អាហ្វ្រិក។ ទង្វើ​របស់​រុស្ស៊ី មិន​ត្រឹម​រង​ការ​ថ្កោលទោស​នោះ​ទេ គឺ​រង​ទណ្ឌកម្ម​ទៀត​ផង។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង...

លោក បៃដិន និង​លោក ពូទីន ព្រម​ជួបគ្នា​ចុងក្រោយ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​និង​ភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រមព្រៀង​គ្នា​បើក​ជំនួប​កំពូល​ចុងក្រោយ​របស់​ពួកគេ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន និង​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត។ នេះ​បើ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ពី​ជំនួប​រវាង​លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា...

ចិន​ងាក​ក្រោយ​បន្តិច​គាំទ្រ​អាល្លឺម៉ង់​និង​បារាំង​សម្របសម្រួល​បន្ថយ​ភាព​តានតឹង​រុស្ស៊ី-អ៊ុយក្រែន

កាលពី​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​ប៉េកាំង ក្នុង​ថ្ងៃ​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា កាលពី​សប្ដាហ៍​មុន លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បើក​កិច្ចពិភាក្សា​ជាមួយ​សមភាគី​ចិន លោក ស៊ី ជីនពីង ជុំវិញ​ស្ថានការណ៍​យោធា​នៅ​អឺរ៉ុប​ខាងកើត និង​បញ្ហា​អ៊ុយក្រែន។ ជំនួប​កំពូល​នោះ ធ្វើឡើង​ក្រោម​ក្រសែភ្នែក​របស់​អ្នក​សង្កេតការណ៍​រាប់​ពាន់​នាក់ ដែល​មួយ​ចំនួន​មើល​ឃើញ​ថា មេដឹកនាំ​វិមាន​ក្រឹមឡាំង​ចង់​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុង​ប៉េកាំង ជុំវិញ​ស្ថានការណ៍​យោធា​ដែល​ក្រុង​មូស្គូ លើក​ទ័ព​ឡោមព័ទ្ធ​អ៊ុយក្រែន ហើយ​មាន​ផែនការ​ចង់​ទន្ទ្រាន​ដែនដី​ប្រទេស​ជិតខាង​មួយ​នេះ និង​ការ​សម្រេច​ប្រឈមមុខ​ជាមួយ​ក្រុម​បស្ចិម​ប្រទេស និង​អង្គការ​យោធា​ណាតូ​នៅ​អឺរ៉ុប​ខាងកើត។ តាម​អ្នក​សង្កេតការណ៍ គេ​សង្កេត​ឃើញ​មេដឹកនាំ​ចិន លោក ស៊ី...

មេដឹកនាំ​រុស្ស៊ី​ប្រកាស​ស្វែងរក​ការ​ចរចា​ម្ដង​ទៀត​ជាមួយ​បស្ចិម​ប្រទេស​ក្រោយ​ពី​ដក​ទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​ជាប់​អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កាលពី​ថ្ងៃ​អង្គារ ទី​១៥ កុម្ភៈ បាន​ថ្លែង​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ធ្វើការ​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​លើ​បញ្ហា​សន្តិសុខ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​បញ្ហា​អ៊ុយក្រែន។ ការ​ប្រកាស​ជំហរ​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង បាន​ធ្វើឡើង​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បង្ហើប​ថា នៅ​យប់​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ នេះ រុស្ស៊ី​អាច​លើក​កងទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន។ សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ឲ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់ Olaf Scholz...

រុស្ស៊ី​ព្រម​ដក​ទ័ព​រថក្រោះ​មួយ​ចំនួន​ត្រឡប់​ទៅ​មូលដ្ឋាន​ក្រោម​ការ​សម្របសម្រួល​ផង​និង​ព្រមាន​ផង​ពី​មេដឹកនាំ​អាល្លឺម៉ង់

នៅ​មុន​ចេញ​ដំណើរ​ពី​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដែល​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី Volodymyr Zelenskiy កាលពី​ថ្ងៃ​ចន្ទ ទី​១៤ កុម្ភៈ លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ បាន​ទៅ​ដល់​ទីក្រុង​មូស្គូ ហើយ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC អធិការបតី​អាល្លឺម៉ង់​រូប​នេះ​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​រំពឹង​ថា លោក​នឹង​ស្នើ​ឱ្យ​រុស្ស៊ី បន្ថយ​ភាព​តានតឹង​ទៅលើ​ប្រទេស​អ៊ុយក្រែន ក្រោម​ការ​សន្យា​របស់​លោក​ដែល​ធានា​ថា អ៊ុយក្រែន​នឹង​មិន​អាច​ក្លាយ​ជា​សមាជិក​ទី​៣១...

មេដឹកនាំ​ដែល​ទទួល​ពានរង្វាន់​សន្តិភាព​គួរតែ​ទៅ​រុស្ស៊ី​និង​អ៊ុយក្រែន​ដើម្បី​ជួយ​ឱ្យ​មាន​សន្តិភាព​ឡើងវិញ

នៅ​ពេល​ដែល​ពិភពលោក​កំពុងតែ​ភ័យខ្លាច​ការ​ផ្ទុះ​សង្គ្រាម​នៃ​អឺរ៉ុប​ខាងកើត និង​សង្គ្រាម​វាយលុក​ពី​មហាអំណាច​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន អ្នក​សង្កេតការណ៍ និង​អ្នកជំនាញ​ខាង​ផ្នែក​ដំណោះស្រាយ ឬ​ក៏​អ្នកជំនាញ​ផ្នែក​ពន្លត់​ភ្នក់ភ្លើង​សង្គ្រាម កំពុងតែ​សម្លឹង​មើល​ថា តើ​ការ​ទប់ស្កាត់​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត​នេះ​ដោយ​មធ្យោបាយ​ណា​ខ្លះ? មកដល់​ពេលនេះ អ្នកជំនាញ​ផ្នែក​យោធា​មួយ​ចំនួន​នៅ​អឺរ៉ុប​ខាងកើត បារម្ភ​ខ្លាច​មាន​ការ​ប៉ះទង្គិច​គ្នា​មិន​ត្រឹមតែ​រុស្ស៊ី និង​អ៊ុយក្រែន​នោះ​ទេ គឺ​វា​អាច​រុស្ស៊ី និង​អង្គការ​យោធា​ណាតូ (NATO) ផង​ដែរ ព្រោះ​ពេលនេះ ណាតូ​បាន​ដាក់​ពង្រាយ​ទ័ព និង​សព្វាវុធ​រួចរាល់​អស់​ហើយ​នៅ​អឺរ៉ុប​ខាងកើត ជាពិសេស​ទៅ​លើ​ប្រទេស​ដែល​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​រុស្ស៊ី។ កាលពី​សប្ដាហ៍​មុន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នៅ​អឺរ៉ុប​ខាងកើត ជាពិសេស​បាន​ធ្វើការ​វាយតម្លៃ​អំពី​សកម្មភាព​អនុត្តរភាព​កងទ័ព​រុស្ស៊ី ដែល​កំពុង​រៀបចំ​ផែនការ​លុកលុយ​អ៊ុយក្រែន ហើយ​អាច​ប៉ះពាល់​ដល់​អឺរ៉ុប​ខាងកើត។ ក្នុង​កិច្ចប្រជុំ​នេះ...

ទោះ​ជា​វិបត្តិ​អំពី​អ៊ុយក្រែន​នៅតែ​ឡើង​កម្ដៅ​ខ្លាំង ក៏​ប្រធានាធិបតី​រុស្ស៊ី​ទៅ​ក្រុង​ប៉េកាំង​ដើម្បី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vlademir Putin) នៅ​ថ្ងៃ​សុក្រ ទី​៤ កុម្ភៈ នេះ ទៅដល់​ទីក្រុង​ប៉េកាំង ហើយ ដើម្បី​បើក​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា និង​ពិភាក្សា​ជាមួយ​សមភាគី​ចិន ស៊ី ជីនពីង ខណៈ​មេដឹកនាំ​ទាំង​ពីរ​រំពឹង​រួម​កម្លាំង​គ្នា​ប្រឆាំង​អាមេរិក និង​សម្ពន្ធមិត្ត​ដែល​កំពុង​អន្តរាគមន៍​ជួយ​រដ្ឋាភិបាល​អ៊ុយក្រែន ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅដល់​ទីក្រុង​ប៉េកាំង​ភ្លាម មេដឹកនាំ​រុស្ស៊ី​រូប​នេះ​បាន​សរសើរ​ទំនាក់ទំនង​ជិតស្និទ្ធ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូស្គូ ខណៈ​ចិន​បង្ហាញ​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ដល់​ទីក្រុង​មូស្គូ ក្នុង​ជម្លោះ​របស់​ខ្លួន​ជាមួយ​អ៊ុយក្រែន ដែល​អាមេរិក និង​សម្ពន្ធមិត្ត​មហាអំណាច​នេះ​នៅ​ពី​ក្រោយ​រដ្ឋាភិបាល​ក្រុង​គៀវ។ សារព័ត៌មាន...

វិបត្តិ​រុស្ស៊ី-អ៊ុយក្រែន​ធ្លាក់​ចូល​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រេច​បើក​កិច្ចប្រជុំ​នា​ថ្ងៃ​ចន្ទ ទី​៣១ មករា នេះ ដែល​ជា​លើកដំបូង​ចាប់តាំង​ពី​ផ្ទុះ​ភាព​តានតឹង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​កាន់តែ​ឡើង​កម្តៅ​ខ្លាំង​ដោយសារតែ​មហាអំណាច​នៅ​អឺរ៉ុប​មួយ​នេះ​គូស​ផែនទី​ប៉ុនប៉ង​វាយ​លុកលុយ​អ៊ុយក្រែន នៅ​ក្រោម​ក្រសែភ្នែក​របស់​យោធា​ណាតូ (NATO) ដែល​ព្រមាន​ប្រឆាំង​យ៉ាង​ខ្លាំង​លើ​ទង្វើ​របស់​ក្រុង​មូស្គូ។ ខណៈ​នេះ ទាំង​ទ័ព​មហាអំណាច​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈមមុខ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ។ តាម​ដំណឹង​មក​ថា ប្រទេស​រុស្ស៊ី បាន​បញ្ជូន​ពេទ្យ​យោធា​រាប់​ម៉ឺន​នាក់​ទៅ​ដាក់​ពង្រាយ​រួចរាល់​អស់​ហើយ​នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​ពេល​សង្គ្រាម​ផ្ទុះឡើង។ ការ​គំរាម​របស់​រុស្ស៊ី ទៅលើ​អ៊ុយក្រែន ដែល​កាន់តែ​ខ្លាំង​ឡើងៗ បាន​រុញ​ឱ្យ​មាន​ប្រតិកម្ម និង​ការ​ព្រមាន​ធ្ងន់ៗ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច ដោយ​ចោទ​ទីក្រុង​មូស្គូ ថា​មាន​បំណង​ចូល​ឈ្លានពាន​អ៊ុយក្រែន​យ៉ាង​ពិតប្រាកដ។ ចំណែក​ខាង​រុស្ស៊ី វិញ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ខណៈ​មហាអំណាច​មួយ​នេះ​បាន​ទាមទារ​ឱ្យ​អង្គការ​យោធា...

Latest news

© 2021, ដេលី. All rights reserved.