ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
34.1
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សុខ សុគន្ធ
ច្បាប់
ប្រធានមន្ទីរកិច្ចការនារីព្រួយបារម្ភពីការធ្លាក់ចុះសីលធម៌សង្គមដែលអាចទៅជាសង្គមអណាធិបតេយ្យ
ខេមបូឌា ដេលី
-
May 1, 2022
ប្រធានមន្ទីរកិច្ចការនារី បារម្ភពីការធ្លាក់ចុះនៃសីលធម៌សង្គមកម្ពុជាសព្វថ្ងៃ ដែលបានកើតមាននូវអំពើកាប់សម្លាប់ ការបំពានផ្លូវភេទទៅលើស្ត្រី និងកុមារ អំពើហិង្សាក្នុងគ្រួសារ និងការប្រើប្រាស់គ្រឿងញៀន នឹងធ្វើឱ្យសង្គមខ្មែរក្លាយជាសង្គមអណាធិបតេយ្យ បើមិនទប់ស្កាត់ឱ្យបានទាន់ពេលទេនោះ។ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ អ្នកស្រី កាន់ រតនៈឧប្បុល បានលើកឡើងក្នុងពិធីប្រារព្ធវេទិកាស្ដីពីសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នេះថា នៅពេលដែលសីលធម៌សង្គមធ្លាក់ចុះ ទោះបីជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឡើងខ្ពស់ដល់កម្រិតណាក៏ដោយ ក៏មិនអាចធ្វើឲ្យសង្គមនោះមានសេចក្តីសុខក្សេមក្សាន្តបានដែរ។ អ្នកស្រី កាន់...
នយោបាយ
អ្នកឃ្លាំមើលថាបើបដិវត្តន៍កើតឡើងមែន គឺដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ
ខេមបូឌា ដេលី
-
April 20, 2022
ប្រធានសហភាពសហជីពកម្ពុជា អះអាងថា ប្រសិនបើបដិវត្តន៍កើតមាននៅកម្ពុជាមែន គឺដោយសារតែការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលសព្វថ្ងៃនេះបានបង្កើតនូវអំពើអយុត្តិធម៌លើពលរដ្ឋខ្លួនឯងសឹងទូទាំងប្រទេសទៅហើយនោះ។ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៨ មេសា ថា បើរដ្ឋាភិបាលកម្ពុជាដឹកនាំឱ្យមានភាពសម្បូរសប្បាយសម្រាប់ពលរដ្ឋខ្លួនឯងនោះ គ្មានពលរដ្ឋណាម្នាក់ចង់ដូររបៀបដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនោះទេ ប៉ុន្តែការរើបម្រះរបស់ប្រជាជន គឺដោយសារតែពួកគាត់មិនអាចរស់នៅក្នុងការគាបសង្កត់ក្នុងរបបដឹកនាំតាមបែបជិះជាន់ប៉ុណ្ណោះ។ លោក រ៉ុង ឈុន...
នយោបាយ
កូនប្រុសបុរសខ្លាំងកម្ពុជាលោក ហ៊ុន ម៉ានី ថាបដិវត្តន៍ពណ៌មិនទាន់ទៅណាឆ្ងាយពីកម្ពុជាទេ
ខេមបូឌា ដេលី
-
April 19, 2022
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលត្រូវជាកូនប្រុសបង្កើតរបស់មេដឹកនាំក្រាញអំណាច លោក ហ៊ុន សែន លើកឡើងថា ការខ្វែងទស្សនៈគ្នាដោយការតបតគ្មានក្រមសីលធម៌ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ដែលអាចបង្កើតឲ្យមានបដិវត្តន៍ពណ៌គ្រប់ពេលវេលា ហើយដែលនៅមិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវជាកូនប្រុសបង្កើតបុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីចុងសប្តាហ៍កន្លងទៅថា បដិវត្តន៍ពណ៌មិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ ដូច្នេះការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា គឺអាចកើតមានគ្រប់ពេល។ លោក ហ៊ុន ម៉ានី អះអាងថា ការខ្វែងទស្សនៈគ្នាដោយការតបតដែលគ្មានក្រមសីលធម៌ គឺជាឧទាហរណ៍ជាក់ស្តែងមួយក្នុងការបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ពិតជាមិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំបក្សកាន់អំណាច...
នយោបាយ
អ្នកឃ្លាំមើលថាកម្ពុជាកំពុងស្ថិតក្នុងហានិភ័យបដិវត្តន៍ពីពលរដ្ឋដែលរងភាពអយុត្តិធម៌
ខេមបូឌា ដេលី
-
April 14, 2022
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាទម្រង់ដឹកនាំរបស់បក្សកាន់អំណាចដែលពោរពេញទៅដោយអំពើពុករលួយ និទ្ទណ្ឌភាព និងអយុត្តិធម៌សង្គម គឺជាហានិភ័យមួយដែលបង្កទៅជាបដិវត្តន៍ពីពលរដ្ឋខ្លួនឯងដែលកំពុងរងនូវភាពអយុត្តិធម៌។ សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី Idea Talk កាលពីថ្ងៃទី១២ មេសា ថា រដ្ឋាភិបាលមួយដែលយកអំណាច ឬសម្ដីមេដឹកនាំទៅអនុវត្ត ជាជាងការអនុវត្តច្បាប់នៃប្រទេសរបស់ខ្លួន គឺជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចនឹងបង្កឲ្យមានបដិវត្តន៍ពីពលរដ្ឋខ្លួនឯង។ ជាក់ស្តែង កម្ពុជាកំពុងស្ថិតក្នុងប្រទេសដែលកំពុងអនុវត្តក្នុងទម្រង់បែបនេះរហូតមក។ លោក ស្រ៊ុន...
នយោបាយ
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន យកសន្តិភាពបាំងមុខដើម្បីបំបិទសិទ្ធិពលរដ្ឋខ្មែរ
ខេមបូឌា ដេលី
-
April 13, 2022
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា រិះគន់ថា សន្តិភាពរបស់លោក ហ៊ុន សែន ជាសន្តិភាពដែលពោរពេញទៅដោយការបន្លប់ការពិតនៅក្នុងសង្គមប៉ុណ្ណោះ។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១១ មេសា ថា កម្ពុជាសព្វថ្ងៃនេះមិនមែនជាប្រទេសដែលមានសន្តិភាព ឯករាជ្យ និងមានអធិបតេយ្យភាពជាតិនោះទេ។ លោកបន្តថា ការអះអាងរបស់លោក...
នយោបាយ
ដៃគូជម្លោះទស្សនៈជាមួយលោក ខាន់ សុវណ្ណ មួយរូបចូលរួមមរណទុក្ខនិងអហោសិកម្មឲ្យលោក
ឌឹ ខេមបូឌា ដេលី
-
March 26, 2022
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមួយរូប អះអាងថា លោក ខាន់ សុវណ្ណ ដែលជាវាគ្មិនដ៏សកម្មក្នុងនាទីអង្គព្រោកប្រាជ្ញកាលពេលនៅមានជីវិត មានតួនាទីយ៉ាងសំខាន់ក្នុងការដើរបំបែកពលរដ្ឋខ្មែរដែលរស់នៅក្រៅស្រុក និងក្នុងស្រុក និងជាអ្នកបំផ្លាញនយោបាយរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ផងដែរ។ លោក សុខ សុគន្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មីនា ថា លោក ខាន់ សុវណ្ណ...
ព័ត៌មានជាតិ
អ្នកឃ្លាំមើល៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនខាតបង់ធ្ងន់ធ្ងរ បើធៀបនឹងផលអនុគ្រោះពន្ធពីអឺរ៉ុបនិងអាមេរិក
ខេមបូឌា ដេលី
-
March 23, 2022
ក្រុមអ្នកឃ្លាំមើលនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ធ្វើឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរ បើធៀបទៅនឹងជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហភាពអឺរ៉ុប និងអាមេរិក ដែលកម្ពុជាទទួលបានក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២១ ខែមីនា ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ថា កម្ពុជាមិនមានផលិតផលសម្រាប់ការនាំចេញទៅប្រទេសចិនប៉ុណ្ណោះ...
ច្បាប់
អ្នកវិភាគដែលលោក ហ៊ុន សែន គំរាមសម្លាប់ដាក់ពាក្យបណ្ដឹងទៅការិយាល័យស៊ើបអង្កេតអាមេរិករួចរាល់ហើយ
ខេមបូឌា ដេលី
-
March 16, 2022
អ្នកតាមដានស្ថានការណ៍កម្ពុជា ដែលរងការគំរាមផ្តាច់សង្ខារដោយបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថាលោកបានដាក់ពាក្យបណ្តឹងតាមរយៈមេធាវី ទៅកាន់ភ្នាក់ងារស៊ើបការណ៍អាមេរិករួចរាល់ហើយ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។ អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា លោករាយការណ៍ជូនការិយាល័យសហព័ន្ធផ្នែកស៊ើបអង្កេតអាមេរិក...
ច្បាប់
លោក ហ៊ុន សែន គំរាមសម្លាប់អ្នកវិភាគម្នាក់ដែលរស់នៅក្នុងសហរដ្ឋអាមេរិក
ខេមបូឌា ដេលី
-
March 11, 2022
បុរសខ្លាំងនៅកម្ពុជាដែលគេហៅថាជាមេដឹកនាំបែបជើងកាង ចិត្តឆៅ ដៃឆើត ក្រាញអំណាចតត្រកូល តាំងខ្លួនជាម្ចាស់របស់ប្រទេស បានគំរាមសម្លាប់អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមួយរូបក្រៅប្រព័ន្ធច្បាប់ បន្ទាប់ពីអ្នកវិភាគរូបនោះចាប់ផ្តើមធ្វើការរិះគន់ទៅលើការដឹកនាំរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ចេញសារសំឡេងតាមរយៈបណ្ដាញសង្គមតេឡេក្រាម គំរាមសម្លាប់ជាសាធារណៈលើអ្នកវិភាគមួយរូប គឺលោក សុខ សុគន្ធ ដែលតែងប្រកាសគាំទ្រលោកក្នុងរយៈពេលកន្លងមក។ លោក ហ៊ុន សែន បានចោទសួរលោក សុខ សុគន្ធ ថាតើលោក សុខ សុគន្ធ...
ច្បាប់
អ្នកវិភាគ៖ លោក កឹម សុខា អាចប្តឹងមន្ត្រីក្រសួងយុត្តិធម៌ទៅក្រុមប្រឹក្សាធម្មនុញ្ញអំពីការរំលោភរដ្ឋធម្មនុញ្ញ
ខេមបូឌា ដេលី
-
March 9, 2022
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា រិះគន់មន្ត្រីក្រសួងយុត្តិធម៌ដែលជំរុញឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សារភាពទោស ថាបំពានទៅលើគោលការណ៍ច្បាប់យ៉ាងធ្ងន់ធ្ងរ លោក កឹម សុខា អាចប្តឹងអំពីការរំលោភរដ្ឋធម្មនុញ្ញទៅក្រុមប្រឹក្សាធម្មនុញ្ញ។ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៧ ខែមីនា ថា ការលើកយកសំណុំរឿងលោក កឹម សុខា មកបកស្រាយរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន...
1
2
3
4
Page 3 of 4
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.