ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
29.5
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សេរីភាពសារព័ត៌មាន
ព័ត៌មានជាតិ
លោក ហ៊ុន សែន៖ ជនបរទេសគ្មានសិទ្ធិបង្គាប់បញ្ជារដ្ឋាភិបាលកម្ពុជាករណីបិទVOD
ឌឹ ខេមបូឌា ដេលី
-
February 15, 2023
លោក ហ៊ុន សែន អះអាងថា ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីតាមការចង់បានរបស់ពួកគេឡើយ ខណៈសមាជិកសហគមន៍អឺរ៉ុបជាច្រើនសម្ដែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតអាជ្ញាប័ណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលបង្ហាញពីការរាំងខ្ទប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ បុរសខ្លាំងក្រាញអំណាចយូរជាងគេនៅលើពិភពលោក ដែលល្បីល្បាញខាងការរំលោភអំណាច និងដឹកនាំដោយអំពើពុករលួយរូបនេះ អះអាងថា ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យលោកធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកអះអាងថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វានឹងមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទៅវិញ ដូច្នេះអ្នកដទៃមិនត្រូវលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយលោកសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្ដូរការសម្រេចចិត្តអ្វីទាំងអស់ជុំវិញបញ្ហានេះ។ យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា...
ព័ត៌មានជាតិ
ក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន VOD តាមបញ្ជាលោក ហ៊ុន សែន
ឌឹ ខេមបូឌា ដេលី
-
February 14, 2023
ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណរបស់អង្គភាពសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) ដែលបានធ្វើសកម្មភាពលើវិស័យសារព័ត៌មានជាង ២០ឆ្នាំ នៅថ្ងៃចន្ទ ទី១៣ កុម្ភៈ នេះ បន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន ដែលខឹងសម្បាទៅលើអត្ថបទមួយបានចុះផ្សាយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុករបស់ខ្លួនក្នុងការផ្តល់ជំនួយទៅឲ្យប្រទេសតួកគី (Turkey)។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ក្រសួងបានសម្រេចលុបលិខិតលេខ...
ព័ត៌មានជាតិ
ក្លឹបអ្នកកាសែតកម្ពុជាគ្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន
ឌឹ ខេមបូឌា ដេលី
-
February 12, 2023
គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា នឹងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា ដើម្បីតម្រង់ទិស ដាក់ពិន័យ និងកែលំអវិជ្ជាជីវៈសារព័ត៌មានរបស់អ្នកសារព័ត៌មានកម្ពុជាឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ន និងឲ្យស្របតាមការវិវឌ្ឍនៃយុគសម័យឌីជីថល។ គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលំអវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។ គណៈកម្មាធិការក្លឹបអ្នកកាសែតកម្ពុជា អះអាងថា ខ្លួននឹងបង្កើតវេទិកាពិភាក្សា និងផ្សព្វផ្សាយក្រមសីលធម៌សារព័ត៌មានជាបន្តបន្ទាប់ និងជាទ្រង់ទ្រាយធំជាលើកដំបូងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដោយចាប់ផ្តើមពីសមាជិកក្លឹបអ្នកកាសែតកម្ពុជា ប្រមាណជាង ៥០០នាក់...
ព័ត៌មានជាតិ
CCIM៖ អ្នកសារព័ត៌មាន VOD តែងប្រឈមនឹងការគំរាមកំហែងពីសំណាក់អាជ្ញាធរគ្រប់រូបភាព
ឌឹ ខេមបូឌា ដេលី
-
February 2, 2023
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ថាអ្នកសារព័ត៌មាននៃអង្គភាពសារព័ត៌មាន វីអូឌី (VOD) តែងតែប្រឈមនឹងការគំរាមកំហែងតាមរូបភាពផ្សេងៗ និងការរឹតត្បិតតាមវិធីជាច្រើនពីសំណាក់អាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជា។ លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បញ្ចេញសុន្ទរកថារបស់ខ្លួនក្នុងពិធីប្រារព្ធខួប ២០ឆ្នាំនៃការបង្កើតអង្គភាពសារព័ត៌មាន វីអូឌី កាលពីថ្ងៃអង្គារ ទី៣១ មករា ថា ការប្រឈម ការប្រថុយប្រថាន និងការពុះពារឧបសគ្គគ្រប់បែបយ៉ាង មិនមែនដើម្បីតែឱ្យអង្គភាពសារព័ត៌មាន វីអូឌី អាចដំណើរការបានទៅមុខប៉ុណ្ណោះទេ...
ព័ត៌មានជាតិ
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីពង្រឹងវិជ្ជាជីវៈដល់អ្នកសារព័ត៌មានក្រោយពីមានការរិះគន់ចាងហ្វាង TVFB
ឌឹ ខេមបូឌា ដេលី
-
January 30, 2023
លោក ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យពង្រឹងវិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ក្រោយពីចាងហ្វាងសារព័ត៌មាន TVFB ដែលចុះយកព័ត៌មានបានស្ដីបន្ទោសទៅលើអ្នកជួយលើកម៉ូតូជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានជ្រោយចង្វារ។ ការបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦ មករា។ ក្នុងពិធីនោះ លោក ហ៊ុន សែន បានបង្ហាញការហួសចិត្តចំពោះឥរិយាបថចាងហ្វាងសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី ដែលបានចុះផ្សាយផ្ទាល់...
ព័ត៌មានជាតិ
CCIM៖ រដ្ឋាភិបាលកំពុងប្រើយុទ្ធនាការយ៉ាងអនាធិបតេយ្យបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ឌឹ ខេមបូឌា ដេលី
-
December 30, 2022
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើយុទ្ធនាការយ៉ាងអណាធិបតេយ្យបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយការចោទប្រកាន់ ការចាប់ឃុំខ្លួនអ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា។ ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ធ្នូ នេះថា សព្វថ្ងៃនេះរដ្ឋាភិបាលកម្ពុជាកំពុងប្រើយុទ្ធនាការយ៉ាងអណាធិបតេយ្យបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយការចោទប្រកាន់រហូតឈានដល់ការចាប់ឃុំខ្លួនអ្នកសារព័ត៌មាន ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អ្នកសារព័ត៌មានអាជីពដែលកំពុងបំពេញភារកិច្ចនៅកម្ពុជាបច្ចុប្បន្ននេះ។ លោក ប៉ា ងួនទៀង លើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះខ្លាំងតាំងពីឆ្នាំ២០១៧ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ...
ព័ត៌មានជាតិ
ក្រុមសង្គមស៊ីវិលថារដ្ឋាភិបាលកម្ពុជាគ្មានចេតនាបើកលំហសេរីភាពសារព័ត៌មានទេ
ឌឹ ខេមបូឌា ដេលី
-
November 16, 2022
ក្រុមសង្គមស៊ីវិលអះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានចេតនាបើកលំហសេរីភាពសារព័ត៌មានឱ្យបានទូលំទូលាយតាមការទទូចរបស់សហគមន៍អន្តរជាតិ និងអង្គការសមាគមដែលធ្វើការលើកកម្ពស់វិស័យសារព័ត៌មាននោះឡើយ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ វិច្ឆិកា នេះថា ទង្វើរបស់រដ្ឋាភិបាលចំពោះអ្នកសារព័ត៌មានបានបង្ហាញកាន់តែច្បាស់នូវការរើសអើងចំពោះអ្នកសារព័ត៌មាន ដែលផ្ទុយពីខ្លឹមសារដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងការផ្តល់សច្ចាប័នរបស់ខ្លួនក្នុងការធានានូវការអនុវត្តសេរីភាពសារព័ត៌មាននៅកម្ពុជាឱ្យបានល្អប្រសើរ។ លោក ស៊ឹង សែនករុណា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចៀសវាងនូវទង្វើទាំងឡាយណាដែលជាហេតុនាំឱ្យមានការរារាំងនូវការបើកលំហសេរីភាពសារព័ត៌មាន ក៏ដូចជាសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ឈប់នូវការរិះគន់ពីមជ្ឈដ្ឋាននានាដែលតែងលើកឡើងពីការរឹតត្បិតសេរីភាពសារព័ត៌មានពីសំណាក់រដ្ឋាភិបាលនាពេលកន្លងមក។ លោកថា ជាក់ស្តែង ការហាមឃាត់អ្នកសារព័ត៌មាននៅពេលនេះ គឺជាតឹកតាងមួយដ៏ច្បាស់ដែលបញ្ជាក់ថា...
ព័ត៌មានជាតិ
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរចាប់ឧក្រិដ្ឋជនដែលសម្លាប់អ្នកកាសែតដើម្បីបញ្ចប់និទ្ទណ្ឌភាព
ឌឹ ខេមបូឌា ដេលី
-
November 3, 2022
សង្គមស៊ីវិលធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្សជាង ៣០ស្ថាប័ន ជំរុញឲ្យអាជ្ញាធរកម្ពុជាមានវិធានការបើកការស៊ើបអង្កេត និងចាប់ឧក្រិដ្ឋជនសម្លាប់អ្នកសារព័ត៌មានមកផ្ដន្ទាទោស ដើម្បីបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា។ ការជំរុញនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមមកពីស្ថាប័នសារព័ត៌មាន និងសិទ្ធិមនុស្សចំនួន ៣២ស្ថាប័ន ដែលបានចេញផ្សាយក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ ស្ថាប័នព័ត៌មាន និងសិទ្ធិមនុស្សទាំង ៣២ស្ថាប័ន ក្នុងនោះមានសមាគមការពារសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងសមាគមការពារអ្នកកាសែតកម្ពុជា ជាដើម។ បើតាមសេចក្ដីថ្លែងការណ៍រួម បានលើកឡើងថា អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជាបានខកខានក្នុងការនាំយកជនល្មើសដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានមកផ្ដន្ទាទោសជាយូរមកហើយ។...
ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាលើកកម្ពស់សេរីភាពបញ្ចេញមតិនិងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ
ខេមបូឌា ដេលី
-
October 9, 2022
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ អះអាងថា រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្តទៀត។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាក្នុងទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីចូលរួមកិច្ចសន្ទនាអន្តរជាតិជាមួយអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថា ប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាលមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានភាពរស់រវើកដោយការធ្វើប្រតិបត្តិការលើការងាររបស់ពួកគេ ដែលមានរហូតដល់ទៅជាង ២ពាន់អង្គភាពក្នុងពេលបច្ចុប្បន្ននេះ ដោយគ្មានការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលជាមុននោះទេនាពេលកន្លងមក។ ប្រភពដដែលលើកឡើងថា ពលរដ្ឋខ្មែរអាចទទួលបានប្រភពព័ត៌មានចម្រុះ ហើយការផ្តល់ព័ត៌មានដោយសេរីក៏មានសន្ទុះកាន់តែខ្លាំងឡើងៗផងដែរ ដោយសារតែកម្ពុជាបានធ្វើឱ្យតម្លៃអ៊ីនធឺណិតស្ថិតក្នុងកម្រិតទាប ក្នុងគោលបំណងជួយឱ្យពលរដ្ឋអាចមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទកាន់តែច្រើន ដើម្បីទទួលបាននូវការផ្សព្វផ្សាយនានាឱ្យកាន់តែទូលំទូលាយក្នុងពេលបច្ចុប្បន្ននេះ។ អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា...
ព័ត៌មានជាតិ
ស្ថាប័ន៤០ ទាមទារឲ្យស៊ើបអង្កេតករណីឃាត់ខ្លួននិងប្រើហិង្សាលើអ្នកកាសែតនិងសកម្មជននៅតំបន់ភ្នំតាម៉ៅ
ឌឹ ខេមបូឌា ដេលី
-
August 20, 2022
ក្រុមអង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានចំនួន ៤០ស្ថាប័ន ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតដោយឥតលម្អៀង ករណីក្រុមអង្គរក្សដែលឃាត់ខ្លួន និងប្រើហិង្សាលើអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថានអំឡុងពេលពួកគេចុះទៅបរិវេណនៅតំបន់ភ្នំតាម៉ៅ។ សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលចំនួន ៤០ស្ថាប័ន ចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកសារព័ត៌មានចំនួន ៥នាក់មកពីអង្គភាពសារព័ត៌មានឯករាជ្យវីអូឌី (VOD) និងយុវជនខ្មែរថាវរៈចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងព្រៃភ្នំតាម៉ៅកាលពីថ្ងៃទី១៦ ខែសីហា ដោយមន្ត្រីកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី (BHQ) និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ។ សេចក្ដីថ្លែងការណ៍បញ្ជាក់ថា...
1
...
9
10
11
...
13
Page 10 of 13
Latest news
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
អ្នកវិភាគនិយាយថា ការទទួលស្គាល់កំហុសនៃមេដឹកនាំ ជាការទទួលខុសត្រូវ
June 12, 2026
ក្រុមភ្នាក់ងារ ធនាគារពិភពលោក រាយការណ៍ថា ចំណូលធ្លាក់ចុះ GDP ទាបដោយប្រការមួយចំនួន
June 10, 2026
© 2021,
ដេលី
. All rights reserved.