27.4 C
Phnom Penh

TAG

ស៊ី ជីនពីង (Xi Jingping)

លោក ហ៊ុន ម៉ាណែត ប្រកាស​ត្រៀម​អនុវត្ត​ពេញ​ទំហឹង​នូវ​ផែនការ​ខ្សែក្រវាត់​និង​ផ្លូវ​របស់​មេដឹកនាំ​ចិន

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​គាំទ្រ និង​ត្រៀម​ខ្លួន​ពេញ​ទំហឹង​ក្នុង​ការ​សហការ និង​អនុវត្ត​នូវ​គោលការណ៍​មួយ​ចំនួន​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ប្រកាស​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ ដែល​ទើប​នឹង​បញ្ចប់​កាលពី​ថ្ងៃ​ពុធ ទី​១៨ តុលា។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ចិន...

លោក ពូទីន សម្រេច​ទៅ​ចិន​ដែល​ពុំ​មែន​ជា​សមាជិក​តុលាការ ICC ខណៈ​ចិន​ស្វាគមន៍​ទោះ​ជា​ដឹង​ថា​លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​ក៏ដោយ

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​មក​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​តុលា ដោយ​រដ្ឋាភិបាល​ចិន ធ្វើ​ពិធី​ស្វាគមន៍​លោក​ក្នុង​នាម​ជា​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី ដែល​ដឹកនាំ​គណៈប្រតិភូ​ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់​មួយ-ផ្លូវ​មួយ ជា​គម្រោង​អភិវឌ្ឍន៍​របស់​ចិន សំដៅ​ជួយ​អភិវឌ្ឍ​ផ្លូវ​ឆ្លងកាត់​ទ្វីប​អាស៊ី ទៅ​អាហ្វ្រិក និង​អឺរ៉ុប ទាំង​ផ្លូវ​គោក និង​ផ្លូវ​រថភ្លើង។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ តុលា។ ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​អ្នក​សង្កេតការណ៍​តាមដាន​មើល លោក ពូទីន បាន​បង្ហាញ​ទំនុកចិត្ត និង​ភាព​ជា​ដៃគូ​គ្មាន​ដែន​កំណត់​រវាង​ប្រទេស​រុស្ស៊ី...

លោក ស៊ី ជីនពីង គ្រោង​ទៅ​ទស្សនកិច្ច​ទីក្រុង​ហាណូយ ខណៈ​វៀតណាម​កាន់តែ​ខិត​ទៅ​រក​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា មន្ត្រី​ចិន និង​វៀតណាម កំពុងតែ​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ទៅ​កាន់​ទីក្រុង​ហាណូយ ដែល​អាច​កើត​ឡើង​នៅ​ចុងខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​នេះ។ ទស្សនកិច្ច​របស់​កំពូល​មេដឹកនាំ​ចិន ដែល​គ្រោង​ធ្វើឡើង​នៅ​ក្រុង​ហាណូយ គឺជា​លើក​ពីរ​ដែល​នៅ​ឆ្នាំ​២០១៧ លោក ស៊ី ទៅ​វៀតណាម​ម្ដង​ហើយ ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-ប៉ាស៊ីហ្វិក ជាមួយ​លោក ដូណាល់ ត្រាំ លោក វ៉ា្លឌីមៀ...

មេដឹកនាំ​ចិន​អបអរ​លោក ហ៊ុន សែន ឈ្នះ​ឆ្នោត​ខណៈ​មេដឹកនាំ​អាស៊ាន​ពុំ​ទាន់​ឃើញ​ចេញ​សេចក្ដី​ថ្លែងការណ៍

អគ្គលេខាបក្ស​កុម្មុយនីស្ត និង​ជា​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​បញ្ជូន​សារ​លិខិត​អបអរ​សាទរ​លោក ហ៊ុន សែន ដែល​បក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី​២៣ កក្កដា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​រប​ស់​សារព័ត៌មាន​ចិន ស៊ីនហួរ នៅ​ថ្ងៃទី​២៥ កក្កដា។ សារ​របស់​លោក ស៊ី បាន​សរសេរ​ថា ជា​ការ​ល្អ​ដែល​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ត្រឹមត្រូវ​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ផ្ដល់​នូវ​ស្ថិរភាព​នយោបាយ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង​ស្រប​តាម​ស្ថានភាព​តំបន់...

មេដឹកនាំ​កុម្មុយនីស្ត​សាទរ​បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ឈ្នះ​ការ​បោះឆ្នោត

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​អបអរ​សាទរ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ប្រជែង។ លោក ស៊ី ជីនពីង បាន​ចេញ​លិខិត​អបអរ​សាទរ​បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។ បើ​តាម​ខ្លឹមសារ​លិខិត​របស់​មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត លោក ស៊ី...

បទវិភាគ៖ អ្វី​នៅ​ពីក្រោយ​មេដឹកនាំ​ចិន​សម្រេច​លើក​ទូរសព្ទ​និយាយ​ទៅ​រក​លោក ហ្សេឡេនស្គី?

ទីបំផុត ប្រធានាធិបតី​ចិន សម្រេច​ចិត្ត​និយាយ​ទៅ​រក​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃទី​២៦ ខែ​មេសា ដោយ​ការ​សន្ទនា​គ្នា​តាម​ទូរសព្ទ។ តែ​នេះ​ជា​លើកដំបូង​ហើយ​ចាប់តាំងពី​ប្រទេស​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​មូស្គូ នៅ​ជិត​ក្រុង​គៀវ បែរ​ជា​មិន​ហួស​ទៅ​ជួប​លោក ហ្សេឡេនស្គី ដូច​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ទៅ​ដល់​ក្រុង​មូស្គូ ហើយ​ថែម​ទាំង​បាន​ទៅ​ដល់​ក្រុង​គៀវ និង​បាន​ជួប​លោក ហ្សេឡេនស្គី ទៀត។ ចំណែក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី...

លោក ស៊ី ចាកចេញ​ពី​ក្រុង​មូស្គូ​ជាមួយ​ការ​លើក​ទឹកចិត្ត​ពី​លោក ពូទីន ចំពោះ​ផែនការ​សន្តិភាព​សម្រាប់​អ៊ុយក្រែន

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ហើយ​នៅ​ថ្ងៃ​ពុធ ទី​២២ មីនា នេះ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។ ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​មីនា នេះ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា​យន្តហោះ​ដឹក​លោក ស៊ី ជីនពីង បាន​ចេញពី​អាកាសយានដ្ឋាន Vnukovo នៃ​ទីក្រុង​មូស្គូ...

លោក ស៊ី ចាប់ផ្ដើម​ទស្សនកិច្ច​នៅ​រុស្ស៊ី​សប្ដាហ៍​ក្រោយ​ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថា​ជួយ​ឱ្យ​អ៊ុយក្រែន​មាន​សន្តិភាព

ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​មូស្គូ រយៈពេល​បី​ថ្ងៃ​នៅ​សប្ដាហ៍​ក្រោយ​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃ​ពុធ។ ក្រសួង​ការបរទេស​ចិន បាន​ប្រកាស​ថា ទស្សនកិច្ច​របស់​លោក ស៊ី ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែល​ទាំង​លោក ពូទីន និង​លោក ស៊ី បាន​ជួប​គ្នា​ម្តង​រួច​ទៅ​ហើយ​កាលពី​ឆ្នាំ​២០២២ នៅ​លើ​ទឹកដី​នៃ​ប្រទេស​កាហ្សាក់ស្ថាន។ ទស្សនកិច្ច​របស់​លោក ស៊ី ទៅ​កាន់​ទីក្រុង​មូស្គូ នៅ​សប្តាហ៍​ក្រោយ​នេះ លោក​ត្រូវ​ជួប​សមភាគី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ទី​មួយ​សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី...

ចិន​នៅតែ​ជា​ប្រទេស​មួយ​នៅ​អាស៊ី​ដែល​ជិតស្និទ្ធ​និង​គាំទ្រ​របប​សឹក​ភូមា​ខ្លាំង​ជាងគេ

ជាង ២​ឆ្នាំ​ហើយ​ដែល​ពិភពលោក​ចេះ​តែ​ទុក​ឱកាស​ឱ្យ​របប​សឹក​ភូមា បន្ត​គាបសង្កត់ និង​វាយ​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ។ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ត្រូវ​របប​សឹក​ចាប់​ខ្លួន​ជាង ១៦០០០​នាក់ និង​ស្លាប់​ជាង ៣០០០​នាក់។ អ្នក​នយោបាយ​សំខាន់ៗ រួម​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ជើងឯក​ប្រជាធិបតេយ្យ​អាស៊ី​នៅ​បន្ត​ឃុំ​ខ្លួន​ដោយ​ប្រឈម​នឹង​ទោស​ជាង ៣០​ឆ្នាំ​ដែល​របប​សឹក​ភូមា​ទម្លាក់​កំហុស​លើ​អ្នកស្រី។ មិន​មែន​តែ​អ្នកស្រី ស៊ូជី ម្នាក់​ទេ​ដែល​ប្រឈមមុខ​នឹង​ទោស​ដ៏​ធ្ងន់ធ្ងរ​ដូចនេះ ក្នុង​នោះ​មាន​ប្រធានាធិបតី និង​អ្នក​នយោបាយ​នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ជាង ៣០០​នាក់​កំពុង​ជាប់​ឃុំ ក៏​ប្រឈមមុខ​ធ្ងន់ធ្ងរ​ដែរ។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នកស្រី ស៊ូជី និង​អ្នក​នយោបាយ​ទាំងអស់ ដើម្បី​បើក​ផ្លូវ​ទៅ​រក​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ប្រទេស​នៅ​ក្នុង​តំបន់​ភាគច្រើន​ចង់​ឃើញ​ការ​បញ្ចប់​របប​សឹក​ជាបន្ទាន់...

បទ​អត្ថាធិប្បាយ៖ លោក ស៊ី លើក​ខ្លួន​ជា​ប្រធានាធិបតី​អាណត្តិ​ទី​៣​ដោយ​រុញ​ឱ្យ​សភា​ប្រថាប់​ត្រា​អនុម័ត

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ លោក ស៊ី ជីនពីង បុរស​ខ្លាំង​របស់​ប្រទេស​ចិន ត្រូវ​បាន​សមាជិក​សភា​របស់​បក្ស​កុម្មុយនីស្ត​ចិន ប្រកាស​ឲ្យ​លោក​បន្ត​អាណត្តិ​ដឹកនាំ​បន្ត​ទៀត។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា សភា​ប្រជាជន​ចិន​ដែល​អនុម័ត​ឱ្យ​លោក ស៊ី ក្លាយ​ជា​ប្រធានាធិបតី​បន្ត ៥​ឆ្នាំ​ទៀត ក៏​បាន​បោះឆ្នោត​ដោយ​គ្មាន​សំឡេង​ជំទាស់​សូម្បី​មួយ​សំឡេង​ក៏​គ្មាន​ផង គឺ ២៩៥២​សំឡេង​ទល់​នឹង​សូន្យ។ លោក ស៊ី នៅ​ឆ្នាំ​នេះ​មាន​អាយុ ៦៩​ឆ្នាំ​ហើយ ហើយ​លោក​បន្ត​អង្គុយ​លើ​អាសនៈ​ប្រធានាធិបតី​ចិន​ដ៏​មាន​អំណាច​នេះ​រហូត​អស់​មួយ​ជីវិត ឬ​រហូត​ដល់​លោក​អស់ចិត្ត​លែង​ចង់​កាន់​តំណែង​នេះ។ លោក​មិន​ត្រឹម​ជា​ប្រធានាធិបតី​នោះ​ទេ លោក​ក៏​ជា​អគ្គលេខាបក្ស​កុម្មុយនីស្ត​ចិន​ទៀត​ផង។ បុរស​រូប​នេះ​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២ ចំ​ពេល​ដែល​ប្រទេស​ចិន មាន​កម្លាំង​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច ផ្នែក​កងទ័ព...

Latest news

© 2021, ដេលី. All rights reserved.