ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស៊ី ជីនពីង (Xi Jingping)
ព័ត៌មានអន្តរជាតិ
ផែនការសន្តិភាព១២ចំណុចរបស់ចិនសម្រាប់រុស្ស៊ី-អ៊ុយក្រែនទំនងមិនអាចដំណើរការបានទេ
ឌឹ ខេមបូឌា ដេលី
-
March 10, 2023
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃខួបមួយឆ្នាំដែលរុស្ស៊ីលើកទ័ព ២៥ម៉ឺននាក់លុកលុយប្រទេសអ៊ុយក្រែន ដែលនៅថ្ងៃនោះចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុច ដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ ផែនការ ១២ចំណុចនេះត្រូវបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅពេលដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិកំពុងតែប្រជុំ ហើយឈានដល់ការអនុម័តលើសេចក្ដីសម្រេចមួយជាថ្មីម្ដងទៀត ដោយទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីប្រទេសអ៊ុយក្រែន។ ផែនការ ១២ចំណុចរបស់ចិន ទោះជាត្រូវបានទម្លាយតាមរយៈបណ្ដាញផ្សាយព័ត៌មានអន្តរជាតិ តែពុំបានលម្អិតត្រង់ចំណុចណាមួយនោះទេ។ ក្នុង ១២ចំណុចនេះ គេរកឃើញយ៉ាងហោចណាស់ ២ចំណុចស្ថិតក្នុងភាពអាថ៌កំបាំង ព្រោះតែចិនពុំបានលម្អិតអំពីអធិបតេយ្យភាពនៃប្រទេសអ៊ុយក្រែន រួមនឹងការឲ្យរុស្ស៊ីដកទ័ពទាំងស្រុងចេញពីអ៊ុយក្រែន។ ចំណុចដែលនាំឲ្យពួកបស្ចិមប្រទេស ជាពិសេសគឺសហរដ្ឋអាមេរិកចាត់ទុកផែនការសន្តិភាពរបស់ចិននេះថាជាការផ្ដល់ផលប្រយោជន៍ទៅឱ្យរុស្ស៊ី គឺនៅត្រង់ចំណុចដែលលោក បៃដិន អះអាងថា ការមិនបញ្ជាក់អំពីរុស្ស៊ីត្រូវដកទ័ពចេញពីអ៊ុយក្រែន...
ព័ត៌មានអន្តរជាតិ
ចិនសច្ចាជួយស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែននិងរុស្ស៊ី
ឌឹ ខេមបូឌា ដេលី
-
March 1, 2023
ពីទីក្រុងប៉េកាំង ឯណោះវិញ ក្រសួងការបរទេសចិន បាននិយាយថា ចិនត្រូវព្យាយាមរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីនៃវិបត្តិនៅអ៊ុយក្រែន ដោយនៅតែប្រកាន់ជំហររបស់ខ្លួនចង់ឱ្យមានសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning កាលពីថ្ងៃចន្ទ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថា «ខ្លឹមសារសំខាន់គឺការអំពាវនាវដើម្បីស្វែងរកសន្តិភាព លើកកម្ពស់ការសន្ទនា និងលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះវិបត្តិនៅអ៊ុយក្រែន»។ ស្ត្រីអ្នកនាំពាក្យចិនរូបនេះបាននិយាយថា ចិនជំរុញឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់វិបត្តិអ៊ុយក្រែន បើទោះបីសហរដ្ឋអាមេរិកបន្តចោទថា ទីក្រុងប៉េកាំងកំពុងពិចារណាការផ្គត់ផ្គង់អាវុធដល់រុស្ស៊ីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ...
ព័ត៌មានអន្តរជាតិ
លោក បៃដិន ថាគ្មានហេតុផលដែលអាមេរិកត្រូវសងជំងឺចិត្តចិនរឿងបាញ់បាឡុងនោះទេ
ឌឹ ខេមបូឌា ដេលី
-
February 22, 2023
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អះអាងថា ការបាញ់ទម្លាក់បាឡុងរបស់ចិន វាគ្មានអ្វីដែលអាមេរិកឈឺក្បាលដើម្បីសងជំងឺចិត្តទៅចិននោះទេ ហើយក៏គ្មានអ្វីត្រូវសុំទោសចិននោះដែរ ហើយការពិត ប្រទេសចិនត្រូវតែដឹងថាមានកំហុស ព្រោះតែបាឡុងរបស់ប្រទេសនោះរំលោភលើដែនអាកាសរបស់អាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន នៅខាងមុខសេតវិមាន លោក បៃដិន បានពន្យល់ថា មិនថាឡើយបាឡុងចិននោះទេដែលត្រូវបាញ់កម្ទេច បាឡុងប្រទេសណាក៏ដោយ ឬឧបករណ៍ណាក៏ដោយ ឲ្យតែហោះចូលដែនអាកាសអាមេរិក គឺត្រូវតែបាញ់ទម្លាក់។ លោក បៃដិន ពន្យល់ថា បាឡុងរបស់ចិនដែលត្រូវបានបាញ់កម្ទេចនេះ ទោះបីចិនអះអាងថាជាបាឡុងស៊ីវិល...
ព័ត៌មានអន្តរជាតិ
មេដឹកនាំថ្មីហ្វីលីពីនមិនត្រូវចិនទិញឧត្តមគតិបានដូចលោក ឌូទើតេ និងមេដឹកនាំអាស៊ានខ្លះនោះទេ
ឌឹ ខេមបូឌា ដេលី
-
January 20, 2023
បុរសម្នាក់ដែលទើបឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០២២ បានថ្លែងប្រាប់ពិភពលោកថា លោកខ្វល់ជាខ្លាំងអំពីមហិច្ឆតារបស់ចិន ដែលនៅតែបំពាន់ដែនទឹករបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ដែលលោកថាចិនមិនបានបោះបង់ចោលគំនិត និងសកម្មភាពអនុត្តរភាពនោះទេ។ លោក Ferdinand Marcos Jr បានថ្លែងវាយប្រហារចិនដូចនេះនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃពុធ ក្នុងសប្ដាហ៍នេះ។ តែយ៉ាងណា លោកមានជំនឿថា នឹងមិនមានដំណោះស្រាយដោយកម្លាំងទ័ពនោះទេនូវភាពតានតឹងរវាងចិន និងហ្វីលីពីន ក្នុងករណីជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ លោកថ្លែងបន្តថា ដោយសារតែរឿងនេះនាំឱ្យលោកខ្វល់ខ្វាយជាខ្លាំង។ តាមការធ្វើសេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei...
ព័ត៌មានអន្តរជាតិ
ចិនបន្តលាក់ទិន្នន័យអ្នកឆ្លងកូវីដ ខណៈអ្នកឆ្លងហក់ឡើង២៥០លាននាក់អំឡុងតែ២០ថ្ងៃ
ឌឹ ខេមបូឌា ដេលី
-
December 28, 2022
នៅទីបំផុត រដ្ឋាភិបាលកុម្មុយនីស្តចិននៅបន្តលាក់ទិន្នន័យនៃអ្នកឆ្លងជំងឺកូវីដ-១៩ ដែលតាមការចុះផ្សាយរបស់សារព័ត៌មាន India Today បានចុះផ្សាយនៅថ្ងៃទី២៥ ធ្នូ បានឱ្យដឹងថា សឹងទូទាំងប្រទេសចិនបានកំពុងផ្ទុះការឆ្លងជំងឺកូវីដ។ បើតាមប្រភពដដែលនេះ អំឡុងតែ ២០ថ្ងៃប៉ុណ្ណោះមានអ្នកឆ្លងកើនឡើងដល់ទៅ ២៥០លាននាក់ ខណៈប្រទេសធំនេះមានប្រជាជនជាង ១៤០០លាននាក់។ យ៉ាងណា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters គណៈកម្មការសុខភាពជាតិប្រទេសចិនបានទទួលស្គាល់ថាពិតជាមានការហក់ឡើងនូវអ្នកឆ្លងជំងឺផ្លូវដង្ហើមនេះនៅក្នុងរយៈពេលមួយខែចុងក្រោយនេះ។ តែប្រភពរបស់ Reuters ថាគណៈកម្មការនេះមិនបានប្រកាសថាមានចំនួនប៉ុន្មាននាក់នៅទូទាំងប្រទេសដែលកំពុងធ្លាក់ខ្លួនឈឺ និងស្លាប់នោះទេ ប៉ុន្តែមន្ទីរពេទ្យនៅបណ្ដាក្រុងធំៗ រួមទាំងនៅក្រុងប៉េកាំង ដែលមានប្រជាជនជិត ២១លាននាក់...
ព័ត៌មានអន្តរជាតិ
របបកុម្មុយនីស្តចិនចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្តឹងការរាំងខ្ទប់កូវីដក្រោមសម្ពាធរបស់បាតុករ
ឌឹ ខេមបូឌា ដេលី
-
December 5, 2022
នៅទីបំផុត របបកុម្មុយនីស្តផ្ដាច់ការប្រទេសចិន សម្រេចយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងវិធានការរាំងខ្ទប់កូវីដ-១៩ នៅបណ្ដាក្រុង-ខេត្តដែលផ្ទុះការឆ្លងជំងឺផ្លូវដង្ហើមនេះ ក្រោមសម្ពាធរបស់បាតុកររាប់ម៉ឺននាក់ផ្ទុះបាតុកម្មប្រឆាំងគោលនយោបាយកូវីដសូន្យដែលដាក់ទិសដោយប្រធានាធិបតី ស៊ី ជីនពីង។ បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី១ ធ្នូ ថា រដ្ឋអំណាចនៅបណ្ដាក្រុង-ខេត្តដែលផ្ទុះកូវីដបានសម្រេចបន្ថយការបិទខ្ទប់ ដោយអនុញ្ញាតឲ្យប្រជាជនអាចចេញក្រៅផ្ទះបានខ្លះ ហើយទៅកាន់ទីផ្សារបានទៀតផង។ តាមប្រភពដដែលនេះ នៅក្រុង Shanghai ខេត្ត Guangzhou និងក្រុងប៉េកាំង នៅតំបន់ស៊ីជាំង និងតំបន់ផ្សេងៗទៀត រដ្ឋអំណាចចិនបានលើករបាំងតាមផ្លូវ និងបើកឲ្យមានការធ្វើចរាចរឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំគ្នាទេ។...
ព័ត៌មានអន្តរជាតិ
អត្ថាធិប្បាយ៖ យុវជនចិនបង្ហាញឆន្ទៈចង់បានសេរីភាពដោយមិនចង់រស់ក្នុងរបបកុម្មុយនីស្តផ្ដាច់ការ
ឌឹ ខេមបូឌា ដេលី
-
November 30, 2022
ទោះបីអាជ្ញាធរនៅតំបន់ផ្សេងៗចាប់បាតុករ និងចាប់ពង្រត់មនុស្សរាប់រយនាក់បានដោយជោគជ័យក្នុងការបង្ក្រាបការបះបោរប្រឆាំងរដ្ឋាភិបាលនៃបក្សកុម្មុយនីស្តចិន តែសារព័ត៌មានមួយនៃប្រទេសជប៉ុន Asia Times បានធ្វើអត្ថាធិប្បាយដោយដាក់ចំណងជើងថា យុវជនចិនបានបង្ហាញឆន្ទៈរបស់ពួកគេ គឺមិនចង់រស់នៅក្រោមរបបកុម្មុយនីស្តផ្ដាច់ការនោះទេ។ ដូច្នេះការងើបឡើងប្រឆាំងនឹងវិធានការកូវីដ-១៩ ដែលទម្លាក់ដោយបក្សកុម្មុយនីស្តចិន និងលោក ស៊ី ជីនពីង វាពិតណាស់ជាឧបករណ៍មួយដែលនាំឲ្យយុវជនចិនផ្ទុះបាតុកម្មរយៈពេល ៥ថ្ងៃមកនេះ។ អំឡុងនៃបាតុកម្មប្រាំថ្ងៃមកនេះ យុវជនចិនបានផ្ញើសារយ៉ាងសម្បើមទៅឲ្យបក្សកុម្មុយនីស្តចិន ហើយសាររបស់ពួកគេបានទាមទារដោះដូររបបដឹកនាំ គឺរំលាយបក្សកុម្មុយនីស្តចិន ហើយទាមទារឱ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងទៀតផង។ យុវជនភាគច្រើនបានចេញដើរតាមដងផ្លូវ និងខ្លះទៀតប្រមូលផ្ដុំគ្នានៅទីសាធារណៈ ខ្លះនៅក្នុងបរិវេណសាកលវិទ្យាល័យ...
ព័ត៌មានអន្តរជាតិ
ពលរដ្ឋចិនខឹងសម្បានឹងប្រធានាធិបតី ស៊ី ជីនពីង រឿងផែនការគ្មានកូវីដរហូតទាមទារឱ្យចេញពីតំណែង
ឌឹ ខេមបូឌា ដេលី
-
November 29, 2022
បាតុករចិន កំពុងទាមទារឱ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែង និងរំលាយបក្សកុម្មុយនីស្តករណីប្រឆាំងនឹងវិធានការកូវីដសូន្យនៅប្រទេសចិន ៥ថ្ងៃមកហើយ ខណៈពលរដ្ឋរាប់ពាន់នាក់ ទាំងយុវជន និស្សិត កម្មករ អាជីវករ មេផ្ទះ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរហូតទាមទារឲ្យលោក ស៊ី ចុះចេញពីតំណែង និងរំលាយបក្សកុម្មុយនីស្ត។ រូបភាព និងវីដេអូដែលបានបញ្ចេញដោយប្រព័ន្ធផ្សព្វផ្សាយខាងលោកសេរី មានដូចជាបណ្ដាញផ្សាយព័ត៌មាន BBC ជាដើម ត្រូវបានគេមើលឃើញនៅទូទាំងពិភពលោក ដោយឃើញប្រជាជនចិនប្រមូលផ្ដុំគ្នាប្រឆាំងនឹងរដ្ឋអំណាច និងរបបកុម្មុយនីស្ត...
ព័ត៌មានអន្តរជាតិ
ចិនយល់ព្រមបញ្ជូនសារប្រាប់សមមិត្ត ពូទីន ឱ្យបញ្ឈប់ការគំរាមបង្កសង្គ្រាមនុយក្លេអ៊ែរ
ឌឹ ខេមបូឌា ដេលី
-
November 16, 2022
ក្រោយពីបិទបញ្ចប់ជំនួបកំពូលទ្វេភាគីកាលពីថ្ងៃចន្ទ ទី១៤ វិច្ឆិកា រវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី មុនពេលដែលជំនួបកំពូលនៃមេដឹកនាំប្រទេស G-20 ត្រូវចាប់ផ្តើម អ្នកសារព័ត៌មានបានធ្វើកត់ត្រាទុកភ្លាមៗនូវពាក្យសម្ដីរបស់លោក ស៊ី ដែលយល់ព្រមបញ្ជូនសារប្រាប់ទៅសមមិត្ត វ៉ា្លឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ឱ្យបញ្ឈប់ការគំរាមបង្កសង្គ្រាមនុយក្លេអ៊ែរវាយប្រហារលើទឹកដីអ៊ុយក្រែន។ បើតាមដំណឹងពីសេតវិមាននៃសហរដ្ឋអាមេរិក ឲ្យដឹងថា គឺលោក ចូ...
ទស្សនៈ
ទស្សនៈ៖ រូបភាពនៃមហាសន្និបាតបក្សកុម្មុយនីស្តចិនបង្ហាញពីការបែកបាក់ផ្ទៃក្នុងបក្ស
ឌឹ ខេមបូឌា ដេលី
-
October 25, 2022
មហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី២០ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី២២ តុលា បានបន្សល់ទុកនូវរូបភាពអាក្រក់មួយក្នុងទំព័រប្រវត្តិសាស្ត្រនៃប្រទេសមហាអំណាចកុម្មុយនីស្តនៅអាស៊ី គឺការបែកបាក់ក្នុងចំណោមមេដឹកនាំកំពូលៗរបស់គណបក្ស។ អ្នកសង្កេតការណ៍ជាច្រើនបានមើលឃើញរូបភាពនៃការបែកបាក់មេដឹកនាំកំពូលៗក្នុងបក្សកុម្មុយនីស្តចិន នៅថ្ងៃដែលមហាសន្និបាតបក្សឈានទៅដល់ការបោះឆ្នោតតែងតាំងមេដឹកនាំមួយចំនួនឱ្យឡើងដល់កម្រិតកំពូលបំផុតក្នុងបក្ស តែបែរជាមេដឹកនាំកំពូលៗបក្សស្រាប់ទៅហើយ គឺយ៉ាងតិចចំនួន ៣រូបត្រូវបានទម្លាក់ឋានៈ និងមុខនាទី ដែលក្នុងនោះមាននាយករដ្ឋមន្ត្រី លី ឃឺជាំង ដែលបុរសនេះត្រូវមជ្ឈដ្ឋានជាច្រើនគិតថាអាចនឹងស្នងតំណែងជាប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តពីលោក ស៊ី ជីនពីង។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះ គឺការទម្លាយរូបភាពវីដេអូមួយបានឃើញក្រុមមន្ត្រីមហាសន្និបាតក្រៀកស្មាអតីតប្រធានាធិបតី លោក ហ៊ូ ជិនតាវ ដែលជាប្រធានាធិបតីមុនអាណត្តិលោក ស៊ី ជីនពីង...
1
...
4
5
6
7
Page 5 of 7
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.