30.7 C
Phnom Penh

TAG

ស៊ី ជីនពីង (Xi Jingping)

លោក ហ៊ុន សែន និង​កូនប្រុស​ប្រកាស​រង់ចាំ​បន្ត​ធ្វើការ​ជាមួយ​ប្រធានាធិបតី​បក្ស​កុម្មុយនីស្ត​ចិន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី ប្រកាស​ថា ពួក​លោក​បាន​ទន្ទឹង​រង់ចាំ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ពី​បក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជីនពីង ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ។ មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​អំណាច​តាម​របៀប​កុម្មុយនីស្ត លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ...

មេដឹកនាំ​ចិន​និង​តៃវ៉ាន់​គំរាម​ដាក់​គ្នា​នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍​ចិន​បើក​មហាសន្និបាត​បក្ស

បក្ស​កុម្មុយនីស្ត​ចិន បាន​បើក​មហាសន្និបាត​លើក​ទី​២០ រយៈពេល ៧​ថ្ងៃ ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ ទី​១៦ ដល់​ថ្ងៃទី​២២ ខែ​តុលា។ ថ្លែង​នា​ឱកាស​បើក​មហាសន្និបាត​ជា​ផ្លូវការ ប្រធានាធិបតី ស៊ី ជីនពីង បាន​លើកឡើង​នូវ​កិច្ចការ​បន្ទាន់​ជាច្រើន ប៉ុន្តែ​ករណី​តៃវ៉ាន់ គឺជា​របៀបវារៈ​ពិសេស​ជាងគេ។ មហាសន្និបាត​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ឆ្នាំ​នេះ មាន​សមាជិក​ប្រតិភូ​ប្រមាណ​ជិត ២៣០០​នាក់​មកពី​គ្រប់​ខេត្ត​នៃ​ប្រទេស​ចិន។ អ្នក​តំណាង​ខេត្ត​នីមួយៗ​ស្លៀកពាក់​ឯកសណ្ឋាន​តំណាង​ខេត្ត​របស់​ពួកគេ ប៉ុន្តែ​ជាទូទៅ ពួកគេ​ភាគច្រើន​ស្លៀកពាក់​បែប​ប្រពៃណី​ចិន។ អ្នក​ចូលរួម​សុទ្ធតែ​ពាក់​ម៉ាស់ បិទ​មុខ លើកលែងតែ​ថ្នាក់​ដឹកនាំ​កំពូលៗ​ប៉ុណ្ណោះ​ដែល​គេ​ឃើញ​មាន​អតីត​ប្រធានាធិបតី ហូ...

មហាអំណាច​រុស្ស៊ី​និង​ចិន​បាក់​អំនួត​ដែល​អួត​ថា​ខ្លួនឯង​ជា​អ្នក​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៧ កញ្ញា បាន​បន្សល់​ទុក​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​មិន​អាច​ដោះស្រាយ​បាន។ សំណុំរឿង​មហា​អំណាច​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​មេដឹកនាំ​បស្ចិម​ប្រទេស និង​មេដឹកនាំ​នៃ​ប្រទេស​ដែល​ប្រកាន់​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ មេដឹកនាំ​ប្រទេស​ទាំងនោះ​បាន​ឡើង​វាយប្រហារ​ប្រទេស​មហាអំណាច​រុស្ស៊ី និង​ចិន ជាពិសេស​ប្រទេស​រុស្ស៊ី ដែល​បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ពលរដ្ឋ​អ៊ុយក្រែន។ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​មេដឹកនាំ​ចិន និង​រុស្ស៊ី​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ូបេគីស្ថាន នៅ​ក្រៅ​វេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ ពេល​នោះ លោក វ៉្លាឌីមៀរ ពូទីន និង​លោក ស៊ី ជីនពីង បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក និង​ពួក​បស្ចិម​ប្រទេស...

ចិន​កាន់តែ​ទាល់ច្រក​ព្រោះ​អាមេរិក​ព្រមាន​លើក​ទ័ព​ជួយ​តៃវ៉ាន់ ប្រសិនបើ​ចិន​ហ៊ាន​ឈ្លានពាន

ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ចិន​មើល​ទៅ​កាន់តែ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ ចំពោះ​សំណុំរឿង​តៃវ៉ាន់ ដែល​ខ្លួន​ព្យាយាម​រាំង​ខ្ទប់​មិន​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ទំនាក់ទំនង​នឹង​ដែន​កោះ​មួយ​នេះ ដែល​ក្រុង​ប៉េកាំង ចាត់ទុក​ថា​ជា​ដែនដី​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​ចិន ស្រប​នឹង​ដំណោះស្រាយ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លេខ​២៧៥៨ កាលពី​ឆ្នាំ​១៩៧១។ ដំណោះស្រាយ​នេះ​ហើយ​ដែល​ជា​សេចក្ដី​សម្រេច​បើក​សិទ្ធិ​ឲ្យ​របប​បក្ស​កុម្មុយនីស្ត​ចិន មក​អង្គុយ​ជំនួស​សាធារណរដ្ឋ​ចិន​របស់​តៃវ៉ាន់​នៅ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត មិន​បាន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​ចំណុះ​ឲ្យ​របប​កុម្មុយនីស្ត​ចិន​ម្ដង​ណា​នោះ​ទេ ព្រោះ​តៃវ៉ាន់ គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ។ ប្រទេស​លោក​ខាងលិច​ភាគច្រើន រួម​មាន​ជប៉ុន ឥណ្ឌា អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បើ​ទោះជា​ទទួលស្គាល់​គោល​នយោបាយ​ចិន​តែ​មួយ​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​ទាំងនេះ​ក៏​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​កម្លាំង​ប្រជាធិបតេយ្យ​រឹងមាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក ឈាន​មុខ​គេ​ក្នុង​ការ​ជួយ​ការពារ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់ ដោយ​សម្រេច​ជ្រើសរើស​យក​ភាព​តានតឹង​ជាមួយ​ចិន...

ទឹកមុខ​លោក ពូទីន ក្រៀមក្រំ​នៅ​មុខ​លោក ស៊ី ជីនពីង ករណី​រុស្ស៊ី​បាក់​ទ័ព​នៅ​សមរភូមិ​អ៊ុយក្រែន

រយៈពេល ៧​ខែ​នៃ​សង្គ្រាម​វាយលុក​ប្រទេស​អ៊ុយក្រែន ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី គឺ​ទីក្រុង​មូស្គូ ជួប​រឿង​បរាជ័យ​ដ៏​អាម៉ាស់​បំផុត ២​លើក​មក​ហើយ។ ជា​ញឹកញាប់ តែងតែ​មាន​ការ​ចុះផ្សាយ​ថា ទ័ព​រុស្ស៊ី ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​វាយ​រុញច្រាន​ចេញពី​ទឹកដី​ដែល​ទ័ព​រុស្ស៊ី​វាយ​បាន។ មាន​ន័យ​ថា រុស្ស៊ី​ដែល​ជា​ប្រទេស​មហាអំណាច​លំដាប់​ទី​២ នៃ​ពិភពលោក នៅ​មាន​ចំណុច​ខ្សោយ​ក្នុង​ការ​ធ្វើ​សង្គ្រាម។ នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ស្រាប់​តែ​រុស្ស៊ី​បាក់​ទ័ព​អាម៉ាស់​បំផុត​នៅ​សមរភូមិ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស ហើយ​មិន​តែប៉ុណ្ណោះ ទ័ព​រុស្ស៊ី​ស្លាប់​គរ​ជើង​គ្នា និង​រត់​ចោល​សព្វាវុធ រថក្រោះ រថពាសដែក កាំភ្លើង​ធំ ប្រព័ន្ធ​រ៉ុក្កែត​សរុប​ចំនួន...

អ្នកវិភាគ​ថា​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​ទៅ​កោះ​តៃវ៉ាន់​ជា​ការ​ព្រមាន​ដោយ​ផ្ទាល់​ទៅ​ចិន

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ គឺជា​ការ​បង្ហាញ​អំពី​គោល​ជំហរ​របស់​អាមេរិក​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ពិភពលោក​ក្នុង​បរិបទ​ថ្មី និង​ជា​ការ​ព្រមាន​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៣ សីហា នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy...

ចិន​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង ទីក្រុង​ប៉េកាំង​បន្ត​បិទ​ខ្ទប់​ក្រោយពី​ក្រុង​សៀងហៃ​ធូរស្រាល​បន្តិច

ទីក្រុង​ប៉េកាំង កំពុង​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង​ផ្លូវដង្ហើម​យ៉ាង​ធ្ងន់ធ្ងរ គឺ​មួយ​ផ្នែក​ធំ​នៃ​រដ្ឋធានី​នេះ​ត្រូវ​បាន​រាំង​ខ្ទប់។ ដោយ​ប្រកាន់​យក​គោលការណ៍​សូន្យ​កូវីដ គឺ​ត្រូវ​បិទ​មណ្ឌល​ពាណិជ្ជកម្ម ហាង​ទំនិញ សាលារៀន កន្លែង​កម្សាន្ត និង​អគារ​លំនៅឋាន​របស់​ប្រជាជន។ ប្រជាជន​ត្រូវតែ​ពាក់​ម៉ាស និង​មិន​អនុញ្ញាត​ជួបជុំ​គ្នា​បាន​ឡើយ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ប្រជាជន​ជាង ៣​លាន ៥​សែន​នាក់ បាន​ធ្វើ​តេស្ដ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មកនេះ។ ទីក្រុង​ប៉េកាំង មាន​ប្រជាជន​ជាង ២១​លាន​នាក់ ហើយ​លំនៅឋាន​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស និង​ប្រធានាធិបតី ស៊ី ជីនពីង ក៏​មាន​នៅ​ក្នុង​រដ្ឋធានី​មួយ​នេះ​ដែរ។ តាម​ប្រភព​ដដែល​នេះ...

ចិន​រង​ការ​ព្រមាន​ពី​អាមេរិក​ភ្លាមៗ បន្ទាប់ពី​រុស្ស៊ី​ស្នើសុំ​ជំនួយ​អាវុធ​ពី​ចិន

ប្រទេស​រុស្ស៊ី ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​បស្ចិម​ប្រទេស ដោយសារតែ​លើក​ទ័ព​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ស្វែងរក​ជំនួយ​អាវុធ​ពី​ប្រទេស​ចិន។ ដោយ​ទទួល​ដំណឹង​នេះ​ភ្លាម សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ព្រមាន​ចិន កុំ​ឱ្យ​ធ្វើ​តាម​សំណើ​របស់​រុស្ស៊ី បើ​ពុំ​ដូច្នោះ​ទេ នោះ​ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Jake Sullivan បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន​មាន​ជំនឿ​ថា ចិន​នឹង​មិន​ធ្វើតាម​សំណើ​របស់​រុស្ស៊ី​នោះ​ទេ ទោះ​ជា​រុស្ស៊ី​បញ្ចុះបញ្ចូល​យ៉ាងណា​ក៏ដោយ។ បើ​តាម​ទីប្រឹក្សា​រូប​នេះ​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង ដោយ​តាមដាន​សកម្មភាព​របស់​ចិន ថា​តើ​ធ្វើតាម​សំណើ​របស់​រុស្ស៊ី ឬ​យ៉ាង​ណា។ លោក Jake Sullivan...

តៃវ៉ាន់​ព្រមាន​ចិន​បើ​ហ៊ាន​លើក​ទ័ព​ឈ្លានពាន គឺ​ចិន​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ដូច​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

នៅ​រយៈពេល​ចុងក្រោយ​នេះ ចិន​និង​តៃវ៉ាន់ បង្ក​សង្គ្រាម​វោហារសាស្ត្រ​ដាក់​គ្នា​ជា​ខ្លាំង ដោយ​ដែនដី​បងប្អូន​នឹង​គ្នា​ពីរ​នេះ​សម្លឹង​ទៅ​មើល​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​ធ្វើការ​អង្កេត​ដូច​គ្នា។ ប្រទេស​ចិន​ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ដែន​ខេត្ត​មួយ​របស់​ខ្លួន បាន​ប្រាប់​ទៅ​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​ប្រៀបធៀប​តៃវ៉ាន់​នឹង​អ៊ុយក្រែន ដោយ​ក្រុង​ប៉េកាំង​អះអាង​ថា តៃវ៉ាន់​ពុំ​មែន​ជា​រដ្ឋ​អធិបតេយ្យ​ពិតប្រាកដ​ដូច​អ៊ុយក្រែន​នោះ​ទេ។ ក្រុង​ប៉េកាំង​ទំនង​ចង់​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ថា តៃវ៉ាន់​ពុំ​មែន​ជា​ប្រទេស​មួយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ដែល​មាន​តំណាង​របស់​ខ្លួន​នៅ​ស្ថាប័ន​ពិភពលោក​នេះ​ទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន បាន​ស្រង់​សម្ដី​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី មក​ចុះផ្សាយ​ថា ក្រុង​ប៉េកាំង​បាន​ព្រមាន​ពួក​បស្ចិម​ប្រទេស​កុំ​ប្រៀបធៀប​ឱ្យ​សោះ​រវាង​តៃវ៉ាន់ និង​អ៊ុយក្រែន ហើយ​បើ​ចិន​លើក​ទ័ព​ចូល​វាយ​យក​តៃវ៉ាន់ គឺ​ចិន​មិន​ខុស​នឹង​ច្បាប់​ឡើយ គឺ​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រោះ​តែ​ពុំ​មែន​ជា​ប្រទេស​ដែល​ជា​រដ្ឋ​អធិបតេយ្យ​ឡើយ។ នៅ​ពេល​ក្រុង​ប៉េកាំង​បញ្ចេញ​សង្គ្រាម​ពាក្យ​សម្ដី​ដូចនេះ បាន​នាំ​ឱ្យ​ក្រុង​តៃប៉ិ គិត​ថា​ប្រទេស​ដ៏​ធំ​មួយ​នេះ​អាច​នឹង​ឈ្លានពាន​តៃវ៉ាន់​ដោយសារតែ​មាន​ហេតុផល​ថា...

ចិន​ងាក​ក្រោយ​បន្តិច​គាំទ្រ​អាល្លឺម៉ង់​និង​បារាំង​សម្របសម្រួល​បន្ថយ​ភាព​តានតឹង​រុស្ស៊ី-អ៊ុយក្រែន

កាលពី​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​ប៉េកាំង ក្នុង​ថ្ងៃ​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា កាលពី​សប្ដាហ៍​មុន លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បើក​កិច្ចពិភាក្សា​ជាមួយ​សមភាគី​ចិន លោក ស៊ី ជីនពីង ជុំវិញ​ស្ថានការណ៍​យោធា​នៅ​អឺរ៉ុប​ខាងកើត និង​បញ្ហា​អ៊ុយក្រែន។ ជំនួប​កំពូល​នោះ ធ្វើឡើង​ក្រោម​ក្រសែភ្នែក​របស់​អ្នក​សង្កេតការណ៍​រាប់​ពាន់​នាក់ ដែល​មួយ​ចំនួន​មើល​ឃើញ​ថា មេដឹកនាំ​វិមាន​ក្រឹមឡាំង​ចង់​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុង​ប៉េកាំង ជុំវិញ​ស្ថានការណ៍​យោធា​ដែល​ក្រុង​មូស្គូ លើក​ទ័ព​ឡោមព័ទ្ធ​អ៊ុយក្រែន ហើយ​មាន​ផែនការ​ចង់​ទន្ទ្រាន​ដែនដី​ប្រទេស​ជិតខាង​មួយ​នេះ និង​ការ​សម្រេច​ប្រឈមមុខ​ជាមួយ​ក្រុម​បស្ចិម​ប្រទេស និង​អង្គការ​យោធា​ណាតូ​នៅ​អឺរ៉ុប​ខាងកើត។ តាម​អ្នក​សង្កេតការណ៍ គេ​សង្កេត​ឃើញ​មេដឹកនាំ​ចិន លោក ស៊ី...

Latest news

© 2021, ដេលី. All rights reserved.