ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27.9
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស៊ឹង សែនករុណា
ព័ត៌មានជាតិ
មេសិទ្ធិមនុស្សរដ្ឋាភិបាលថាលំហសេរីភាពនៅកម្ពុជាកំពុងប្រតិបត្តិការដោយសេរីនិងគ្មានការត្រួតពិនិត្យ
ឌឹ ខេមបូឌា ដេលី
-
August 19, 2022
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានបើកលំហសេរីភាពសារព័ត៌មាន សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងគ្មានការគាបសង្កត់ទៅលើការប្រតិបត្តិការងាររបស់ក្រុមអង្គការសង្គមស៊ីវិល ដើម្បីការធានានូវលំហប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានចេញសេចក្តីប្រកាសព័ត៌មានខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ស្ដីពីលទ្ធផលនៃជំនួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) ថា ច្បាប់នៅប្រទេសកម្ពុជាបានការពាររបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមិនអនុញ្ញាតឱ្យមានការកែប្រែ ឬធ្វើវិសោធនកម្មណាមួយឡើយ...
ច្បាប់
លោក ហ៊ុន សែន ប្រាប់មន្ត្រី UN ថាកម្ពុជាចង់ឲ្យតួអង្គទាំងអស់ធ្វើការរិះគន់ដោយស្ថាបនា
ឌឹ ខេមបូឌា ដេលី
-
August 17, 2022
លោក ហ៊ុន សែន អះអាងទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ថា កម្ពុជាចង់ឲ្យតួអង្គទាំងអស់នៅក្នុងដំណើរការប្រជាធិបតេយ្យមានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ ហើយការអនុវត្តច្បាប់នានារបស់កម្ពុជាកន្លងមក គឺដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិត។ បុរសខ្លាំងដែលចូលចិត្តប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន បានលើកឡើងក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) នៅថ្ងៃអង្គារ ទី១៦ សីហា...
ព័ត៌មានជាតិ
សាលារាជធានីព្រមានប្ដឹងកូដករណាហ្គាទៅតុលាការដោយចោទប្រើប្រាស់ហិង្សាលើសមត្ថកិច្ច
ខេមបូឌា ដេលី
-
August 13, 2022
សាលារាជធានីភ្នំពេញ អះអាងថា ខ្លួននឹងបញ្ជូនសំណុំរឿងកូដករណាហ្គាវើលដ៍ (Naga World) ទៅតុលាការ ដោយចោទថាក្រុមកូដករដែលជាស្ត្រីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបានប្រើប្រាស់អំពើហិង្សាទៅលើសមត្ថកិច្ចដែលជាបុរស។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ដោយចាត់ទុកការប្រមូលផ្ដុំតវ៉ារបស់ក្រុមកូដករថាធ្វើឡើងដោយខុសច្បាប់។ អាជ្ញាធរក្រុងភ្នំពេញក៏បានចោទប្រកាន់ចំពោះការតវ៉ារបស់កូដករ ថាជាការរៀបចំដោយក្រុមមនុស្សមួយក្តាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្ដែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយក្រុមនេះបានបន្តធ្វើសកម្មភាពអនាធិបតេយ្យយ៉ាងគឃ្លើនជាដដែលៗ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានចោទថា អ្នកដែលនៅពីក្រោយការតវ៉ារបស់ក្រុមកូដករនោះ បានធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្ត្រីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញបារ៉ាស់ ធ្វើឲ្យខូចខាតជិត ២០ផ្ទាំង ហើយសមត្ថកិច្ចនៅតែបន្តស្រាក់ដៃគ្នាធ្វើជាបារ៉ាស់ការពារដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ...
ច្បាប់
អ្នកនាំពាក្យថាបក្សនយោបាយនិងសង្គមស៊ីវិលមិនហ៊ានជជែកទល់មុខ ខណៈសង្គមស៊ីវិលថាគ្មានភាពចាំបាច់
ឌឹ ខេមបូឌា ដេលី
-
August 3, 2022
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកអវត្តមានរបស់គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមិនហ៊ានចូលទៅជជែកទល់មុខ ដោយសារការលើកឡើងកន្លងទៅខ្វះមូលដ្ឋានច្បាប់ ខណៈគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា គ្មានភាពចាំបាច់ទៅចូលរួមស្ដាប់ដោយសារយន្តការរបស់ក្រសួងដើរបញ្ច្រាសទិស។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះថា ទាំងអ្នកវិភាគផង អ្នកអត្ថាធិប្បាយ និងអ្នកដាក់ញត្តិផង បាននាំគ្នារិះគន់គ្រប់បែបយ៉ាងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ប៉ុន្តែនៅពេលដែលក្រសួងយុត្តិធម៌អញ្ជើញឱ្យចូលមកជជែកតទល់គ្នាដោយផ្ទាល់ និងបើកចំហរកតម្លាភាពជាសាធារណៈ បែរជាពួកគេមិនមកចូលរួមទៅវិញ។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២...
ជម្លោះដីធ្លី
ពលរដ្ឋ៧រូបតំណាងពលរដ្ឋ២៥០គ្រួសាររស់នៅជាប់បឹងតាមោកចូលឆ្លើយបំភ្លឺនៅតុលាការ
ឌឹ ខេមបូឌា ដេលី
-
August 3, 2022
ពលរដ្ឋ ៧រូប តំណាងឲ្យពលរដ្ឋ ២៥០គ្រួសាររស់នៅជាប់បឹងតាមោក បានចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបទចោទ «រារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» បន្ទាប់ពីពួកគេបានចេញតវ៉ាទាមទារឱ្យមានដំណោះស្រាយបញ្ហាដីធ្លី។ តំណាងប្រជាពលរដ្ឋ ២រូបក្នុងចំណោមតំណាងទាំង ៧នាក់ដែលបានរងនូវបណ្តឹង គឺអ្នកស្រី ប្រាក់ សុភា និងអ្នកស្រី ផន សុខុម បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះថា ការកោះហៅតំណាងពលរដ្ឋឱ្យទៅបំភ្លឺនេះ គឺជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ ព្រោះថាពួកគាត់គ្រាន់តែតវ៉ាទាមទារឱ្យមានដំណោះស្រាយដីធ្លីសម្រាប់ពលរដ្ឋចំនួន...
ព័ត៌មានជាតិ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ ពលរដ្ឋខ្មែរបញ្ចេញទស្សនៈដោយសេរីគ្មានការរឹតបន្តឹង
ឌឹ ខេមបូឌា ដេលី
-
July 14, 2022
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងហ្សឺណែវ អះអាងថា ពលរដ្ឋជិត ៨០% បានប្រើប្រាស់បណ្ដាញសង្គមយ៉ាងសកម្ម និងបញ្ចេញទស្សនៈរបស់ខ្លួនដោយសេរីគ្មានការរឹតបន្តឹងពីរដ្ឋាភិបាល។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ភាគីគណបក្សកាន់អំណាចនៅកម្ពុជា ប្រចាំទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះថា ការសម្ដែងមតិរបស់ពលរដ្ឋត្រូវបានបន្លឺឡើងបន្ថែមទៀតតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថលជិត ២ពាន់អង្គភាព ដែលកំពុងដំណើរការដោយគ្មានការត្រួតពិនិត្យជាមុន និងគ្មានការរឹតបន្តឹងនោះឡើយ ហើយថែមទាំងត្រូវបានធានាដោយច្បាប់ស្ដីពីរបបសារព័ត៌មានថែមទៀត។ ប្រភពដដែលបានបន្ទោសការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថាមិនត្រូវជ្រើសរើសជ្រុងណាមួយ ឬផ្នែកណាមួយនៃសង្គម ដើម្បីវាយតម្លៃពីស្ថានភាពទាំងមូលរបស់កម្ពុជានោះទេ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា កម្ពុជាបានអនុវត្តនូវសេរីភាពបញ្ចេញមតិដោយពេញលេញ ប៉ុន្តែការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធីត្រូវប្រកាន់ខ្ជាប់នូវករណីយកិច្ចទំនួលខុសត្រូវដែលកំណត់ដោយច្បាប់ស្ដីពីសិទ្ធិពលរដ្ឋ...
នយោបាយ
លោក ស ខេង ជំរុញឱ្យដោះស្រាយបញ្ហាអយុត្តិធម៌ជូនពលរដ្ឋដើម្បីកុំឱ្យបាត់សន្លឹកឆ្នោត
ខេមបូឌា ដេលី
-
July 13, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឱ្យមន្ត្រីក្រោមឱវាទដោះស្រាយបញ្ហាដែលបង្កឱ្យមានភាពអយុត្តិធម៌ជូនពលរដ្ឋ ដើម្បីកុំឱ្យបាត់សន្លឹកឆ្នោត ពីព្រោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ការជំរុញរបស់អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅខេត្តបាត់ដំបង កាលពីសប្ដាហ៍មុន។ លោក ស ខេង អះអាងថា សម្រាប់ខេត្តបាត់ដំបង ការបោះឆ្នោតជាតិខាងមុខក៏អាចនឹងមានពលរដ្ឋទៅបោះឆ្នោតច្រើនជាងការបោះឆ្នោតឃុំ-សង្កាត់ដែរ ជាពិសេសក្រុមពលរដ្ឋចំណាកស្រុកដែលទៅធ្វើការនៅប្រទេសថៃ។ ករណីនេះ លោកណែនាំឱ្យមន្ត្រីរៀបចំរចនាសម្ព័ន្ធពាក់ព័ន្ធរបស់គណបក្ស...
ច្បាប់
អ្នកឃ្លាំមើល៖ ការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុននិងបណ្ឌិត កែម ឡី ដូចគ្នាប៉ុន្តែការចាប់ឃាតកខុសគ្នា
ឌឹ ខេមបូឌា ដេលី
-
July 12, 2022
ប្រធានវេទិកាពលរដ្ឋអះអាងថា ការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ និងបណ្ឌិត កែម ឡី ធ្វើឡើងនៅកណ្ដាលពន្លឺថ្ងៃដូចគ្នា ប៉ុន្តែការស្វែងរកភស្តុតាងចាប់ឃាតកពិត គឺធ្វើឡើងខុសគ្នាទាំងស្រុង ខណៈក្រុមសិទ្ធិមនុស្សអន្តរជាតិអះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈស៊ើបអង្កេតលាតត្រដាងរកជននៅពីក្រោយអំពើឃាតកម្មនេះ។ ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងឱកាសប្រារព្ធខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះថា...
ច្បាប់
UN៖ នីតិវិធីតុលាការកម្ពុជាប្រឆាំងនឹងលោក ឆន ផល្លា គឺជាការសងសឹកតាមប្រព័ន្ធច្បាប់
ឌឹ ខេមបូឌា ដេលី
-
July 6, 2022
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN) ចាត់ទុកដំណើរការរបស់តុលាការកម្ពុជាប្រឆាំងនឹងសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា គឺជាការសងសឹករបស់អាជ្ញាធរតាមប្រព័ន្ធច្បាប់ដោយរំលោភបំពានលើសិទ្ធិជនជាតិដើមភាគតិច។ ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ កក្កដា បានអះអាងថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានលម្អិតប្រកបដោយការពិត និងមូលដ្ឋានច្បាប់ក្នុងការឃុំខ្លួនលោក ឆន ផល្លា រួមទាំងការចាប់ខ្លួនលោកដោយគ្មានដីការបស់តុលាការកាលពីពេលកន្លងទៅ។ ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សមួយនេះទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ហេតុផលនៃការឃុំខ្លួនបណ្ដោះអាសន្នលោក ឆន ផល្លា និងពន្យល់ថាតើវិធានការអ្វីខ្លះដែលត្រូវបានធ្វើឡើងដើម្បីធានាថា លោក ឆន ផល្លា អាចអនុវត្តសិទ្ធិរបស់លោកបាន...
ច្បាប់
អ្នកនាំពាក្យ៖ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែល្អប្រសើរ
ឌឹ ខេមបូឌា ដេលី
-
July 2, 2022
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ទិសដៅនៃការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានគោលបំណងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងដើម្បីធានានូវការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឱ្យពេញលេញថែមទៀត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងអំពីទិសដៅនៃការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ តាមរយៈវេទិកាពិភាក្សាដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថា ក្រសួងយុត្តិធម៌កម្ពុជា បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រនៃកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌តាមវិធី ២យ៉ាង គឺកំណែទម្រង់ច្បាប់ និងកំណែទម្រង់តុលាការ។ លោកអះអាងថា កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នេះ គឺមានគោលដៅធ្វើយ៉ាងណាឲ្យស្ថានភាពវិស័យយុត្តិធម៌នៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង...
1
...
16
17
18
...
22
Page 17 of 22
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.